ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំលើរបៀបវារៈសំខាន់ៗចំនួន៦
លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងក្រុមការងារពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ បានដឹកនាំ បើកកិច្ចប្រជុំលើរបៀបវារៈសំខាន់ៗចំនួន៦ ដើម្បីដាក់ទិសដៅការងារនៅខែបន្ទាប់។

របៀបវារៈទាំង៦ ដែលលើកមកប្រជុំមានដូចជា៖ ទី១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ទី២-ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា និងទិសដៅ ការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ទី៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងដីកា ស្តីពីការបែងចែកសមាសភាពក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីសាលាខេត្ត ដើម្បីដឹកនាំដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣ របស់ក្រុម ប្រឹក្សាខេត្តព្រៃវែង។

របៀបវារៈទី៤-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មខេត្ត។ ទី៥-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត (ការិយាល័យប្រជាពលរដ្ឋ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត) និងទី៦- កិច្ចប្រជុំនិងពីការបែងចែកតួនាទីភារកិច្ចជូនគណៈអភិបាលខេត្ត។
បន្ទាប់ពីបានដាក់ជូនអង្គពិធីពិនិត្យនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានអនុម័តលើរបៀបខាងលើ រួចមក ក្រុមប្រឹក្សាខេត្តបានលើកនូវសូមណូមពរ មួយចំនួនជូនដល់ រដ្ឋបាលខេត្តដោះស្រាយជូនប្រជាពលរដ្ឋ។ លោក ហ៊ី ធួក បានទទួលយកនូវសូមណូមពររបស់ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការដោះស្រាយនិងកែលម្អបន្តទៀត។

ជាចុងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំឱ្យ មន្ទីរនានាជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេស មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវខិតខំធ្វើប្លង់ដី ចេញបណ្ណ៍កម្មសិទ្ធិ ដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់ មន្ទីរសុខាភិបាល បន្តយកចិត្តទុកដាក់ បម្រើសេវា សុខាភិបាល ជូនប្រជាពលរដ្ឋ មន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ បន្តខិតខំលើកគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
លោកប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរដ្ឋបាល និងមន្ទីរវិស័យនានាជុំវិញខេត្តដែលបានអនុវត្តតួនាទីភារៈកិច្ចកន្លងមកបានល្អ ក្នងនោះដែរបានណែនាំដល់ កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពជាពិសេសបន្តល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីរក្សាសន្តិសុខ សណ្តាប់និងសុវត្ថភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់ ការលក់ដូ ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋានភូម ឃុំ៕
អត្ថបទដោយ៖ សៅ គ្រី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


