ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Archives - Kampuchea Thmey Daily

ក្រុមហ៊ុនផលិត EV វៀតណាម VinFast ខាតបង់សុទ្ធជាង ៧០០ លានដុល្លារ នៅត្រីមាសទី១
ក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនីដំបូងបង្អស់របស់វៀតណាម Vinfast កាលពីថ្ងៃចន្ទ បាន​រាយការណ៍ពីការខាតបង់​សុទ្ធ​ប្រមាណ ៧១២ លាន​ដុល្លារ ​ក្នុងត្រីមាសទី ១ នៃឆ្នាំនេះ បើទោះបីជា​មានកំណើននៃការចែកចាយរថយន្តក៏ដោយ​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AFP។

​ការបន្តខាតបង់ធ្ងន់ធ្ងរបែបនេះ កើតឡើងចំពេលដែលក្រុមហ៊ុនព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សពិភពលោកដូចជា Tesla និង BYD ​ប៉ុន្តែពិបាកក្នុងការស៊កខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិ​។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចែកចាយរថយន្តអគ្គិសនីចំនួន ៣៦ ៣៣០ គ្រឿង ក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២៥ ដោយ​កើនឡើងប្រមាណ ២៩៦ ភាគរយ ធៀប​នឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ​

ក្នុងត្រីមាសដដែល ក្រុមហ៊ុនរកប្រាក់ចំណូល​បាន​ប្រមាណ ៦៥៦,៥ លាន​ដុល្លារ ដោយ​កើនឡើងជិត ១៥០ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ ការខាតបង់សុទ្ធនៅត្រីមាសទី ១ គឺជាការបន្តខាតបង់សុទ្ធ ៣ ប៊ីលានដុល្លារ ពេញមួយឆ្នាំ ២០២៤។

ទោះជាយ៉ាងណាក៏ដោយ​ ប្រធានក្រុមហ៊ុន Vinfast លោក​ Thuy Le បាននិយាយថា កំណើន​ការចែក​ចាយ​តំណាងឱ្យ «​ការលើកទឹកចិត្តសម្រាប់ការចាប់ផ្ដើមឆ្នាំ ២០២៥ ចំពេលមានភាពមិនច្បាស់លាស់ជាសកលដែលកំពុងបន្ត»៕

The post ក្រុមហ៊ុនផលិត EV វៀតណាម VinFast ខាតបង់សុទ្ធជាង ៧០០ លានដុល្លារ នៅត្រីមាសទី១ appeared first on Kampuchea Thmey Daily.

ប្រាក់ចំណេញ Tesla ធ្លាក់ចុះជាគំហុក ៧១%
​ប្រាក់ចំណេញរបស់​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះជាគំហុករហូតដល់ ៧១ ភាគរយ ក្នុងរយៈពេល​ ៣ ខែ​ដំបូង​ ដើមឆ្នាំ ២០២៥ ចំពេលដែល​ក្រុមហ៊ុននេះរងការធ្វើពហិការទាក់ទិ​ននឹង​​ការជាប់ពាក់ព័ន្ធនឹង​នយោបាយសហរដ្ឋអាមេរិក​របស់​នាយក​ប្រតិបត្តិ លោក អេឡុន ម៉ាសក៍។ នេះបើតាម​ការចុះផ្សាយរបស់​បណ្ដាញទូរទស្សន៍អាមេរិក​ ABC។

តួលេខនៃរបាយការណ៍ប្រាក់ចំណូលរបស់​ក្រុមហ៊ុន បាន​បង្ហាញថា ប្រាក់ចំណូលសរុបរបស់ Tesla បានធ្លាក់ចុះ ៩ ភាគរយ នៅត្រីមាសទី១ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន មកនៅត្រឹម ១៩,៣ ប៊ីលាន​ដុល្លារ ខណៈ​ប្រាក់ចំណូល​មកពីការលក់រថយន្ត បានធ្លាក់ចុះ ២០ ភាគរយ ក្នុងរយៈពេល ៣ ខែ​ដើមឆ្នាំដូចគ្នា។ ​

ក្នុងនោះផងដែរ ប្រាក់ចំណេញរបស់ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​ប្រមាណ ៧១ ភាគរយ មកនៅត្រឹម ៤០៩ លាន​ដុល្លារ។ តួលេខទាំងនេះ សុទ្ធតែបង្ហាញពីចំនួនតិចជាងការព្យាករទុក។

ការធ្លាក់ចុះ​នៃប្រាក់ចំណូល និងចំណេញរបស់​ Tesla កើតឡើង​ចំពេលដែលការលក់រថយន្តអគ្គិសនីរបស់​ក្រុមហ៊ុនធ្លាក់ចុះនៅទីផ្សារ​សំខាន់ៗផ្សេងរួមទាំងចិន អឺរ៉ុប និងបណ្ដាប្រទេសនៅទ្វីបអាមេរិក​ផ្ទាល់។ ការធ្លាក់ចុះនេះ ត្រូវបាន​គេ​គូសភ្ជាប់ទៅនឹង​បញ្ហា​ជាច្រើន​រួមមាន​ទាំងការរិះគន់លើលោក ម៉ាសក៍ ចំពោះ​​ការពាក់ព័ន្ធក្នុងនយោបាយរបស់​​រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ​ការ​ធ្វើពហិការពីអ្នកប្រើប្រាស់ ជាពិសេសនៅអឺរ៉ុប និង​ការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗពីក្រុមហ៊ុនដទៃជាដើម​។

ក្រោយឡើងកាន់អំណាច លោក ត្រាំ បាន​តែងតាំងលោក ម៉ាសក៍ ឱ្យធ្វើជាអ្នកដឹកនាំការិយាល័យទទួលបន្ទុកប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែល​ផ្ដល់ឱ្យលោកនូវអំណាចរុះរើ ឬ​លុបចោល​នូវស្ថាប័ន ឬបញ្ឈប់បុគ្គលិកជាច្រើនរបស់រដ្ឋសហព័ន្ធ បង្កជាការរិះគន់ធ្ងន់ធ្ងរពីសាធារណៈ និងមន្រ្តីរដ្ឋាភិបាលអាមេរិក​ផ្ទាល់។ កន្លងមក ម្ចាស់ភាគហ៊ុន Tesla បាន​ស្នើឱ្យលោក ម៉ាសក៍ ចាកចេញពីមុខដំណែងនេះ ហើយផ្ដោតលើការដឹកនាំក្រុមហ៊ុនវិញ។

ក្រោយ​តួលេខស្ដីពីប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla ត្រូវបាន​ប្រកាសឡើង លោក ម៉ាសក៍ បាន​ប្រាប់អ្នកវិភាគ Wall Street ​ថា លោក​នឹង​កាត់បន្ថយការចំណាយពេលធ្វើការឱ្យរដ្ឋបាល ត្រាំ ទោះបីជា​លោក​និយាយការពារការងាររបស់លោកថា «ចាំបាច់» ក៏ដោយ​។ លោកបន្ថែមថា លោក​នឹង​បង្កើនការផ្ដោត​យកចិត្តទុកដាក់ទៅលើក្រុមហ៊ុន Tesla៕

The post ប្រាក់ចំណេញ Tesla ធ្លាក់ចុះជាគំហុក ៧១% appeared first on Kampuchea Thmey Daily.