ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញ Tesla ធ្លាក់ចុះជាគំហុក ៧១%
ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះជាគំហុករហូតដល់ ៧១ ភាគរយ ក្នុងរយៈពេល ៣ ខែដំបូង ដើមឆ្នាំ ២០២៥ ចំពេលដែលក្រុមហ៊ុននេះរងការធ្វើពហិការទាក់ទិននឹងការជាប់ពាក់ព័ន្ធនឹងនយោបាយសហរដ្ឋអាមេរិករបស់នាយកប្រតិបត្តិ លោក អេឡុន ម៉ាសក៍។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍អាមេរិក ABC។

តួលេខនៃរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានបង្ហាញថា ប្រាក់ចំណូលសរុបរបស់ Tesla បានធ្លាក់ចុះ ៩ ភាគរយ នៅត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកនៅត្រឹម ១៩,៣ ប៊ីលានដុល្លារ ខណៈប្រាក់ចំណូលមកពីការលក់រថយន្ត បានធ្លាក់ចុះ ២០ ភាគរយ ក្នុងរយៈពេល ៣ ខែដើមឆ្នាំដូចគ្នា។
ក្នុងនោះផងដែរ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រមាណ ៧១ ភាគរយ មកនៅត្រឹម ៤០៩ លានដុល្លារ។ តួលេខទាំងនេះ សុទ្ធតែបង្ហាញពីចំនួនតិចជាងការព្យាករទុក។
ការធ្លាក់ចុះនៃប្រាក់ចំណូល និងចំណេញរបស់ Tesla កើតឡើងចំពេលដែលការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនធ្លាក់ចុះនៅទីផ្សារសំខាន់ៗផ្សេងរួមទាំងចិន អឺរ៉ុប និងបណ្ដាប្រទេសនៅទ្វីបអាមេរិកផ្ទាល់។ ការធ្លាក់ចុះនេះ ត្រូវបានគេគូសភ្ជាប់ទៅនឹងបញ្ហាជាច្រើនរួមមានទាំងការរិះគន់លើលោក ម៉ាសក៍ ចំពោះការពាក់ព័ន្ធក្នុងនយោបាយរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ការធ្វើពហិការពីអ្នកប្រើប្រាស់ ជាពិសេសនៅអឺរ៉ុប និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗពីក្រុមហ៊ុនដទៃជាដើម។

ក្រោយឡើងកាន់អំណាច លោក ត្រាំ បានតែងតាំងលោក ម៉ាសក៍ ឱ្យធ្វើជាអ្នកដឹកនាំការិយាល័យទទួលបន្ទុកប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលផ្ដល់ឱ្យលោកនូវអំណាចរុះរើ ឬលុបចោលនូវស្ថាប័ន ឬបញ្ឈប់បុគ្គលិកជាច្រើនរបស់រដ្ឋសហព័ន្ធ បង្កជាការរិះគន់ធ្ងន់ធ្ងរពីសាធារណៈ និងមន្រ្តីរដ្ឋាភិបាលអាមេរិកផ្ទាល់។ កន្លងមក ម្ចាស់ភាគហ៊ុន Tesla បានស្នើឱ្យលោក ម៉ាសក៍ ចាកចេញពីមុខដំណែងនេះ ហើយផ្ដោតលើការដឹកនាំក្រុមហ៊ុនវិញ។
ក្រោយតួលេខស្ដីពីប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla ត្រូវបានប្រកាសឡើង លោក ម៉ាសក៍ បានប្រាប់អ្នកវិភាគ Wall Street ថា លោកនឹងកាត់បន្ថយការចំណាយពេលធ្វើការឱ្យរដ្ឋបាល ត្រាំ ទោះបីជាលោកនិយាយការពារការងាររបស់លោកថា «ចាំបាច់» ក៏ដោយ។ លោកបន្ថែមថា លោកនឹងបង្កើនការផ្ដោតយកចិត្តទុកដាក់ទៅលើក្រុមហ៊ុន Tesla៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


