ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិត EV វៀតណាម VinFast ខាតបង់សុទ្ធជាង ៧០០ លានដុល្លារ នៅត្រីមាសទី១
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងបង្អស់របស់វៀតណាម Vinfast កាលពីថ្ងៃចន្ទ បានរាយការណ៍ពីការខាតបង់សុទ្ធប្រមាណ ៧១២ លានដុល្លារ ក្នុងត្រីមាសទី ១ នៃឆ្នាំនេះ បើទោះបីជាមានកំណើននៃការចែកចាយរថយន្តក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ការបន្តខាតបង់ធ្ងន់ធ្ងរបែបនេះ កើតឡើងចំពេលដែលក្រុមហ៊ុនព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សពិភពលោកដូចជា Tesla និង BYD ប៉ុន្តែពិបាកក្នុងការស៊កខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិ។
ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចែកចាយរថយន្តអគ្គិសនីចំនួន ៣៦ ៣៣០ គ្រឿង ក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២៥ ដោយកើនឡើងប្រមាណ ២៩៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងត្រីមាសដដែល ក្រុមហ៊ុនរកប្រាក់ចំណូលបានប្រមាណ ៦៥៦,៥ លានដុល្លារ ដោយកើនឡើងជិត ១៥០ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ ការខាតបង់សុទ្ធនៅត្រីមាសទី ១ គឺជាការបន្តខាតបង់សុទ្ធ ៣ ប៊ីលានដុល្លារ ពេញមួយឆ្នាំ ២០២៤។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុន Vinfast លោក Thuy Le បាននិយាយថា កំណើនការចែកចាយតំណាងឱ្យ «ការលើកទឹកចិត្តសម្រាប់ការចាប់ផ្ដើមឆ្នាំ ២០២៥ ចំពេលមានភាពមិនច្បាស់លាស់ជាសកលដែលកំពុងបន្ត»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


