ក្រុមហ៊ុន ជីប ម៉ុង Archives - Kampuchea Thmey Daily

រដ្ឋចាប់ដៃជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រង និងកម្ទេចចោលទំនិញបង្រ្កាបបាន ឬ​ខូចគុណភាព
អគ្គ​​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចុះអនុស្សរណៈយោគយល់គ្នា​(MoU) លើការគ្រប់គ្រង និងកម្ទេចទំនិញដែល​ត្រូវ​បាន​បង្រ្កាបបាន ឬត្រូវ​បាន​នាំចូលខូចគុណភាពមកក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាលើការគាំពារបរិស្ថាន។

នៅក្នុងពីចុះហត្ថលេខា​លើ​ MoU ដែលធ្វើឡើងកាលពីថ្ងៃទី២៤ ម្សិលមិញ ​លោក គុណ ញឹម អគ្គនាយកអគរ  បាន​លើក​ឡើង​ពីកិច្ចសហការរវាង​ក្រុមការងាររបស់លោក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាប​ទំនិញល្មើស​ច្បាប់​គយនាពេលកន្លងមក​មាន​ដូចជា ទំនិញត្រូវបានម្ចាស់សម្រេចប្រគល់ជូនរដ្ឋ ទំនិញ​មាន​សាលក្រម​សម្រេច​រឹបអូសជា​សម្បត្តិរដ្ឋ ឬត្រូវបានម្ចាស់បោះបង់ចោលពុំបានចូលខ្លួនមកដោះស្រាយ និង​ទំនិញហួស​ពេលកំណត់​ខូចគុណភាព​ផ្សេងទៀតនាំ​​ចូល​មករក្សា​ទុកក្នុង​មណ្ឌល​សន្និធិគយបណ្តោះ​អាសន្ន​បានក្លាយ​ទៅជា​ទំនិញគ្មានការទាមទារ ដែល​ទំនិញទាំងនោះ​សុទ្ធតែជា​ទំនិញ​​ត្រូវបាន​​សម្រេចឱ្យ​កម្ទេចចោល​តាមច្បាប់ជាធរមាន។

លោកបានថ្លែងថា៖«ពិធីចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានថ្មីមួយ​ដែលបង្កើត​កិច្ចសហប្រតិបត្តិការរវាង អគរ និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក្នុងកិច្ចគាំ​ពារបរិស្ថាន លើការគ្រប់គ្រងនិងកម្ទេចទំនិញដែលត្រូវបានបង្រ្កាបបាន ឬត្រូវបាននាំចូលមក​ក្នុង​ក​ម្ពុជា ហើយត្រូវបាន​ចាត់ជាទំនិញគ្មានការទាមទារស្របតាមច្បាប់ស្តីពីគយ និងលិខិតប​​ទដ្ឋាន​គតិយុត្តនៅ​ជាធរមានរួមមាន ទំនិញ​​ចម្រុះខូចគុណភាព សារធាតុគីមីខូចគុណភាព និងគ្រោះថ្នាក់ដែលត្រូវបានដកហូត កម្ទេចដោយបច្ចេកវិទ្យាខូប្រូសេសស៊ីង (Co-Processing) ឬបច្ចេកវិទ្យាប្រព្រឹត្តិកម្មប្រកប ដោយសុវត្ថិភាពប​រិស្ថាន»។ ​

លោក​​សង្ឃឹមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ​យល់គ្នានេះ នឹងទទួល​បានចំណាប់អារម្មណ៍​ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការបន្តការគាំទ្រដល់ អគរ ក្នុងការបំពេញ​តួនាទី និងបេសកកម្មរបស់ខ្លួន ជាពិសេស ការពារសុខសុវត្ថិភាពសុ​ខុមាល​ភាពប្រជាជន និងវិបុលភាពបន្ថែមទៀត។

គួរជម្រាបថា នៅថ្ងៃទី២៤ ខែកុម្ភះ ម្សិលមិញនេះ ​អគ្គ​​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្តីពីកិ​ច្ច​ស​ហ​​ប្រតិបត្តិការប្រើប្រាស់សេវានៃគម្រោង ជីប ម៉ុង អេកូសាយខល ប្រកបដោយចីរភាពនិងសុវត្ថិភាពផងដែរ៕

The post រដ្ឋចាប់ដៃជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រង និងកម្ទេចចោលទំនិញបង្រ្កាបបាន ឬ​ខូចគុណភាព appeared first on Kampuchea Thmey Daily.

អ្នកជំនាញខ្មែរ និងបរទេស ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បង្កើតសិក្ខាសិលា CAMEL’s Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិលមកពី សាកលវិទ្យាល័យទាំង៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៤ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែរជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសហការណ៍ជាមួយ វិទ្យាស្ថានបច្ចេកទេសកម្ពុជា (ITC) ដើម្បីរៀបចំនូវកម្មវិធីសិក្ខាសាលា Camel Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិល ។ នៅក្នុងកម្មវិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព Dr. Sajith EDIRISURIYA នាយកផ្នែកពាណិជ្ជកម្ម មកពី ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, លោកសាស្ត្រាចារ្យបណ្ឌិត ហាន វីរៈ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសំណង់ស៊ីវិលនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា, លោក លី ហាវ ប្រធានព្រឹទ្ធបុរស មហាវិទ្យាល័យ វិស្វកម្មស៊ីវិល, លោកស្រី កែវ រ៉ាឌី នាយកផ្នែកធនធានមនុស្សមកពី ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និង សាស្រ្តាចារ្យ បុគ្គលិកក្រុមហ៊ុន និងនិស្សិតនៃវិទ្យាស្ថាន ITC ជាច្រើននាក់ផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន កាលពីពេលថ្មីៗនេះ បានសហការជាមួយវិទ្យាស្ថាន និងសកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសកម្ពុជាចំនួន៥ ដើម្បីរៀបចំនូវកម្មវិធីសិក្ខាសាលាពិសេសមួយមានឈ្មោះថា CAMEL’s Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិល ដែរអនុញ្ញាតអោយនិស្សិត ចូលសិក្សាដោយឥតគិតថ្លៃ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកទេសប្រើប្រាស់ស៊ីម៉ងត៍ រូបមន្តការគណនានៃការលាយស៊ីម៉ងត៍ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយនិរន្តភាព រួមទាំងស្វែងយល់ពីច្រវ៉ាក់ផលិតកម្មដ៏ទំនើបស្តង់ដារកម្រិតពិភពលោក របស់កូនខ្មែរ នៅរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន
ថ្លែងក្នុងកម្មវិធីលោក Dr. Sajith EDIRISURIYA នាយកពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បង្ហាញពីមូលហេតុចម្បងៗ ចំនួន៣ធំៗ ដែលជំរុញអោយក្រុមហ៊ុនសហការបើកកម្មវិធីសិក្ខាសាលានេះឡើង៖

ទី១. គឺប្អូនៗនិស្សិតដែលចូលរួមនឹងទទួលបាន នូវការចែករំលែកចំណេះដឹង ជាទ្រឹស្ដី បទពិសោធន៍ជាក់ស្ដែង ពីអ្នកជំនាញជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ជាពិសេសបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សាលើជំនាញវិស្វករសំណង់ស៊ីវិលនេះ ពួកគាត់អាចនឹងរៀបចំខ្លួនបានកាន់តែប្រសើរសម្រាប់ទីផ្សារអនាគតរបស់ខ្លួន។

ទី២. កិច្ចសហការដ៏ល្អ រវាងសាកលវិទ្យាល័យ និងនិស្សិតនៃមហាវិទ្យាល័យវិស្វករសំណង់ស៊ីវិល ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នាពេលនេះ បានបញ្ជាក់កាន់តែច្បាស់ដល់និស្សិតដែលចូលរួមថា ពួកគាត់នឹងក្លាយជា វិស្វករនាពេលអនាគត ហេតុដូច្នេះ ត្រូវតែភ្ជាប់ខ្លួន ស្វែងយល់អំពីនិន្នាការថ្មីៗនៃឧស្សាហកម្មសំណង់ និងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មនេះជាចាំបាច់។

ទី៣. ប្អូនៗនិស្សិតដែលចូលរួម សិក្ខាសិលា CAMEL’s Future Engineer Program នឹងស្វែងយល់កាន់តែច្បាស់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន មិនត្រឹមតែកំពុងរួមចំណែកលើការអភិវឌ្ឍន៍វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតែប៉ុណ្ណោះទេ តែគឺជាកាចូលរួមរអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ។

លោកសាស្ត្រាចារ្យបណ្ឌិត ហាន វីរៈ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសំណង់ស៊ីវិលបានមានប្រសាស្តមុនបើកកម្មវិធីថា៖ និស្សិត អាច ទទួលបានការសិក្សាស្វែងយល់ស៊ីជម្រៅបន្ថែមទៀត លើសពីទ្រឹស្តីដែលធ្លាប់តែរៀននៅក្នុងសាលា តាមរយៈកម្មវិធីសិក្ខាសាលា CAMEL’s Future Engineer Program ដែលបានផ្តល់គុណប្រយោជន៍បន្ថែមនេះទៅដល់និស្សិតដោយផ្ទាល់។ លោកសាស្ត្រាចារ្យក៏បានមានមាតិបន្ថែមចំណាប់អារម្មណ៍ទៅលើ ការគិតគូរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី លើបញ្ហាបរិស្ថាន តាមរយៈការកាត់បន្ថយការបំភាយឩស្ម័ន កាបូនិក ទាបប់ំផុត ដោយប្រើប្រាស់ថាមពលករកើតឡើងវិញ ដែលសកម្មភាពនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់បន្ថយការបំពុលដល់បរិស្ថានពិភពលោកមួយកម្រិតទៀត។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន មិនមែនទើបតែរៀបចំកម្មវិធីសិក្ខាសាលា CAMEL’s Future Engineer Program នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះប៉ុណ្ណោះទេ កន្លងមកក្រុមហ៊ុនក៏បានធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ទៅដល់និស្សិតដែលកំពុងរៀនជំនាញវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកវិទ្យាព្រះកុសុមៈ និងតាមវិទ្យាស្ថានជំនាញវិស្វកម្មផ្សេងៗជាច្រើនទៀតរួចមកហើយ ។ ហើយនាថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៩ ខែសីហាឆ្នាំ២០២៤ ក្រុមហ៊ុន នឹងបន្តរៀបចំសិក្ខាសាលា CAMEL’s Future Engineer Program ដ៏មានសារៈសំខាន់ និងអនុញ្ញាតឱ្យនិស្សិតចូលរួមឥតគិតថ្លៃ នៅទីតាំងសកលវិទ្យាល័យន័រតុន និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕

The post អ្នកជំនាញខ្មែរ និងបរទេស ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បង្កើតសិក្ខាសិលា CAMEL’s Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិលមកពី សាកលវិទ្យាល័យទាំង៥ appeared first on Kampuchea Thmey Daily.

ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) និងសមាគម TAFTAC រៀបចំសិក្ខាសាលាស្តីពី «ការអនុវត្តន៍ HIGG FEM សម្រាប់វិស័យឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា»
សមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និង ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) ដែលជាគម្រោងនៃដំណោះស្រាយសម្រាប់ការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បាន រៀបចំសិក្ខាសាលាមួយស្តីពី «ការអនុវត្តន៍ HIGG FEM សម្រាប់វិស័យឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា» នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត (Fairfield by Marriott Phnom Penh) កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

យោងតាម សមាគម TAFTAC កម្មវិធី HIGG FEM និង ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) មានគោលដៅរួមគ្នា ដើម្បីលើកកម្ពស់ និងអភិវឌ្ឍពិភពលោកជាមួយនឹងការវិវត្តន៍បៃតងដែលអាចជួយឱ្យមនុស្សជំនាន់ក្រោយរស់នៅក្នុងទីកន្លែងល្អប្រសើរ តាមរយៈការអភិវឌ្ឍបរិស្ថាន និងនិរន្តរភាព។ ស្របតាមគោលដៅខាងលើ សមាគម TAFTAC បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងណែនាំកម្មវិធី HIGG FEM ជំនាន់ថ្មី និងណែនាំបច្ចេកវិទ្យា ខូ-ប្រូសេសស៊ីង (Co-processing) ពី ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) ដែលទទួលបានអាជ្ញាប័ណ្ណ និងត្រូវបានទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេសលើដំណោះស្រាយកាកសំណល់ប្រកបដោយនិរន្តរភាព ដែលនេះជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យអាជីវកម្មឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរក្នុងប្រទេសកម្ពុជា ស្របតាមការអភិវឌ្ឍបរិស្ថានប្រកបដោយនិរន្តរភាព ដោយធ្វើឱ្យឧស្សាហកម្មទទួលបានការវាយតម្លៃពី HIGG FEM លើសពីកម្រិតមួយ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំបន្ថែមអំពីនីតិវិធីអនុវត្តន៍ដល់បណ្តារោងចក្រដែលកំពុងអនុវត្តន៍កម្មវិធី HIGG FEM ដើម្បីអោយពួកគេអាចពង្រឹងសមត្ថភាពក្នុងការអនុវត្តន៍ស្របតាមតម្រូវការរបស់អ្នកបញ្ជាទិញ។ គួរបញ្ជាក់ថា HIGG FEM គឺជាគន្លឺះនៃការប៉ាន់ស្មានតម្លៃនិរន្តរភាពដែលអនុញ្ញាតឱ្យមានមធ្យោបាយវាស់វែង និងវាយតម្លៃនូវគុណភាពបរិស្ថានពីមួយឆ្នាំទៅមួយឆ្នាំ និងជំរុញភាពជាដៃគូប្រកបដោយផលិតភាពរវាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផងដែរ។

នៅក្នុងសិក្ខាសាលានេះដែរ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់អ្នកជំនាញការមកពី Control Union និង ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) លើប្រធានបទសំខាន់ៗចំនួនពីរគឺ៖

១) ការអនុវត្តន៍ HIGG FEM សម្រាប់ឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជាដោយ កញ្ញា Umesha Maddumaarachchi ជាសវនករ និងជាអ្នកផ្ទៀងផ្ទាត់ Higg FEM ដែលចងសម្ព័ន្ធជាមួយ Control Union ។

២) បទបង្ហាញអំពីសេវាកម្មរបស់ ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle), បច្ចេកវិទ្យា ខូ-ប្រូសេសស៊ីង (Co-processing) និងអត្ថប្រយោជន៍របស់វាចំពោះឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរសម្រាប់ការអនុលោមតាមតម្រូវការ HIGG FEM ដោយ លោក Sanka Seneviratne ប្រធាន ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) ។

លោក Albert Tan អនុប្រធានសមាគម TAFTAC មានប្រសាសន៍ថា ចំណេះដឹងអំពីការអនុវត្តន៍ HIGG ពិតជាមានសារៈសំខាន់ ព្រោះវាជាស្តង់ដាវាយតម្លៃក្នុង ឧស្សាហកម្ម វាយនភណ្ឌ និងស្បែកជើងដើម្បីវាស់វែងពីនិរន្តរភាពនៃបរិស្ថាន និងសង្គមនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់រោងចក្រ។ លោកក៏បានបន្តទៀតថា HIGG ត្រូវបាន បង្កើតឡើងនៅឆ្នាំ២០១២ដោយ សម្ព័ន្ធសម្លៀកបំពាក់ប្រកបដោយនិរន្តរភាព (Sustainable Clothing Alliance) ដែលជាស្ថាប័នមិនស្វែងរកចំណេញមួយដោយមានការចូលរួមពីសំណាក់ម្ចាស់ម៉ាកយីហោធំៗ អ្នកលក់រាយ ម្ចាស់ក្រុមហ៊ុន ស្ថាប័នអប់រំ អង្គការមិនស្វែងរកប្រាក់ចំណេញ (NGOs) រដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនទៀត ដោយមានចំនួនសរុបជាង៣០០ស្ថាប័ន។

លោក Albert Tan អនុប្រធានសមាគម TAFTAC

លោកអនុប្រធានសមាគម TAFTAC បានបន្ថែមថា «នៅក្នុងសិក្ខាសាលានេះនឹងមានការធ្វើបទបង្ហាញពិសេសមួយដោយ ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) អំពីការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មសម្រាប់បង្កើនអនុលោមភាព HIGG FEM ។ ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) មានជំនាញឯកទេសក្នុងការផ្តល់សេវាកម្មគ្រប់គ្រងសំណល់ ប្រមូលដឹកជញ្ជូន និងបច្ចេកវិទ្យា ខូ-ប្រូសេសស៊ីង (Co-processing) ដែលអាចកែច្នៃកំទេចកាកសំណល់គ្រោះថ្នាក់ និងមិនគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងសេវាកម្មដែលពោរពេញដោយវិជ្ជាជីវៈបែបនេះបានរួមចំណែកច្រើនក្នុងការធ្វើឱ្យមានកំណើនបៃតងនៃ ឧស្សាហកម្ម វាយនភណ្ឌ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា»។

ជាមួយគ្នានេះដែរ លោក Kasem Makrailert នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន មានប្រសាសន៍ថា ៖ «ជារៀងរាល់ឆ្នាំពិភពលោកបានបង្កើតកាកសំណល់រឹងជាង ២ពាន់លានតោន ហើយត្រូវបានគេប៉ាន់ស្មានថានឹងអាចឡើងដល់ជាង ៣.៥ពាន់លានតោន ជាប្រចាំឆ្នាំនៅឆ្នាំ២០៥០។ នៅក្នុងកាកសំណល់ទាំងអស់នោះ សំណល់អាហារ និងសរីរាង្គរួមគ្នាមាន ៤៤% ស្របពេលដែលក្រដាស ប្លាស្ទីក កៅស៊ូ និងស្បែកមាន ៣១% នៃសំណល់សរុប។ ដូច្នេះក្នុងនាមយើងជាពលរដ្ឋម្នាក់របស់ពិភពលោក យើងត្រូវមានទំនួលខុសត្រូវក្នុងការកាត់បន្ថយកាកសំណល់»។

លោក Kasem Makrailert នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន

លោកនាយកប្រតិបត្តិស្តីទីបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំរីករាយណាស់ដែលសមាគម TAFTAC ឈានមុខគេក្នុង ការអនុវត្តន៍ HIGG FEM ។ សិក្ខាសាលាថ្ងៃនេះជាជំហានដំបូងដ៏សំខាន់របស់យើង ដើម្បីជួយគ្នាកាត់បន្ថយកម្តៅរបស់ ពិភពលោក។ នៅក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន យើងរីករាយក្នុងការក្លាយជាដៃគូរបស់អ្នកសម្រាប់ការគ្រប់គ្រងកាកសំណល់។ យើងធ្វើការរួមគ្នា និងរួមចំណែកជួយឱ្យពិភពលោកមានភាពបៃតង ដើម្បីកូនៗរបស់យើងជំនាន់ក្រោយ»។

សូមជម្រាបថា វិស័យឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ជាវិស័យមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ វិស័យនេះក៏មានទំនួលខុសត្រូវដ៏សំខាន់មួយ ដើម្បីធានាថាអាចបន្តនិរន្តរភាពរបស់ ខ្លួនបានទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន៕

The post ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) និងសមាគម TAFTAC រៀបចំសិក្ខាសាលាស្តីពី «ការអនុវត្តន៍ HIGG FEM សម្រាប់វិស័យឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា» appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់
នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ផ្លាស់ប្តូរ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ វិទ្យាសា្ថន​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ការងារ​កំបោរ​ក្នុង​វិស័យ​សំណង់​។ នៅក្នុង​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, លោក​ឧកញ៉ា លាង ពៅ ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (Chip Mong Insee Cement Corporation), ឯកឧត្ដម​បណ្ឌិត ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​, លោក គី សុខ​គីម នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) និង​មន្ត្រី​ក្រសួង ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន សាស្ត្រាចារ្យ សិក្ខាកាម និង​និស្សិត​នៃ​វិទ្យាស្ថាន NPIC ជាច្រើន​នាក់​ផងដែរ​។

ថ្លែង​ក្នុង​កម្មវិធី លោក​ឧកញ៉ា លាង ពៅ ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន មានប្រសាសន៍ថា មូលហេតុ​ចម្បងៗ ៣​យ៉ាង ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សហការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​នេះ​ឡើង​៖

​ទី​១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ចង់​ពង្រឹង​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ច្បាស់លាស់​ជូនទៅ​ដល់​សិក្ខាកាម​ជាងសំណង់​ដែល​បាន​បណ្ដុះបណ្ដាល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជំនាញ ក្រោម​ការទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

​ទី​២ ៖ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ការងារ ស្របតាម​ស្តង់ដារ​រួម​នៃ​វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា​។

​ទី​៣ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ចង់បង្ហាញ​ពី​នវានុវត្តន៍​ភាព​នៃ​គំនិត​ច្នៃប្រឌិត​ថ្មី​ក្នុង​ការផលិត​ស៊ីម៉ងត៍​នៅក្នុង​ប្រទេស​កម្ពុជា យោងតាម​បទដ្ឋាន​លំដាប់​ពិភពលោក ស្របតាម​និន្នាការ​បច្ចុប្បន្ន​នៃ​ផលិតកម្ម​ដែល​កំពុង​វិវត្តន៍​ទៅជា​លក្ខណៈ Green Cement ជា​ស៊ីម៉ងត៍​ដែល​ប៉ះពាល់​តិច​បំផុត​ដល់​បរិស្ថាន​។​

លោក​ឧកញ៉ា លាង ពៅ ជឿជាក់​បំផុត​ថា ការផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ប្រកបដោយ​គុណភាព​ខ្ពស់​អនុលោម​ទៅតាម​ស្តង់ដារ ឬ​បទដ្ឋាន​ផលិត​ស៊ីម៉ងត៍​កម្រិត​អន្តរជាតិ និង​ការកាត់បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​បរិស្ថាន​ក្នុង​កម្រិត​តិចតួច​បំផុត ដោយ​គោរព​ទៅតាម​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដែល​ជួយ​បង្កើន​នូវ​និរន្តរភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម។

លោក​ឧកញ៉ា លាង ពៅ បាន​បន្ថែមថា សព្វថ្ងៃ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើរ​សិន ដែលមាន​ទីតាំងនៅ​ខេត្តកំពត បាន​និង​កំពុង​អនុវត្ត​ដំណើរការ​ប្រព័ន្ធ​ច្រវាក់​ផលិតកម្ម​ក្នុង​រោងចក្រ​តាមបែប​ទំនើប​ឈ្មោះថា Co-Processing ចេញពី​កន្លែង​គ្រប់គ្រង​សំណល់​ឈ្មោះ Eco-cycle តាមរយៈ​ការប្រើប្រាស់ និង​កម្ទេច​កាកសំណល់​ដូចជា​កម្ទេច​ឈើ អាចម៍​រណារ អង្កាម ព្រមទាំង​សំណល់​ឧស្សាហកម្ម​ជាដើម មក​កែច្នៃ​ជា​ថាមពលជំនួស​ធ្យូងថ្ម​ក្នុង​ដំណើរការ​ឡ​ដុត​ស៊ីម៉ងត៍ ដើម្បី​ផលិត​ចេញ​ជា​ស៊ីម៉ងត៍​ប្រកបដោយ​គុណភាព​ខ្ពស់​តាម​ស្តង់ដារ​ពិភពលោក។

លោក​ឧកញ៉ា ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​សង្កត់ធ្ងន់ថា យ៉ាងណា​ក៏ដោយ បើសិនជា​យើង​មាន​ផលិតផល​ស៊ីម៉ងត៍​ដែល​ផលិត​ក្នុងស្រុក ដោយ​ក្រុមហ៊ុន​សហគ្រិន​ខ្មែរ ដែលមាន​គុណភាព​ស្តង់ដារ​កម្រិត​អន្តរជាតិ​ក៏ពិតមែន ប៉ុន្តែ​ទន្ទឹមគ្នា​នោះ យើង​ក៏​នៅតែ​ត្រូវការ​ធនធាន​មនុស្ស​លើ​ផ្នែក​បច្ចេកទេស ដែលមាន​វិជ្ជាជីវៈ​ច្បាស់លាស់ ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​ផងដែរ​។ ហេតុ​ដូច្នេះហើយ ទើប​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​ផ្លាស់ប្តូរ​អនុស្សរណៈ​យោគយល់​គ្នា និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ការងារ​កំបោរ​ក្នុង​វិស័យ​សំណង់ ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) នៅពេលនេះ។

អម​ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​ជំនាញ​កំបោរ​ក្នុង​វិស័យ​សំណង់​នេះ​ នឹង​ផ្តល់ឱកាស​ដល់​សិក្ខាកាម​ឱ្យមាន​ជំនាញ​ផ្នែក​កំបោរ​លក្ខណៈ​ស្តង់ដារ ហើយក៏​ជា​ឱកាស​នៃ​ការទទួលបាន​ការងារ​ក្នុង​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ផងដែរ​។ ឆ្លៀតឱកាស​នេះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ដែល​បាន​នាំយក​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ក្នុងការ​ផលិត​ស៊ីម៉ងត៍​មានគុណ​ភាព​ខ្ពស់​ដើម្បី​បម្រើ​ដល់​វិស័យ​សំណង់​។​

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្ថែមថា តាមរយៈ​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន​នេះ គឺជា​ភាពជាក់ស្ដែង​មួយ​នៃ​កិច្ចសហការ​រួមគ្នា​ក្នុងការ​ជំរុញ​ការអនុវត្ត និង​សម្រេច​ឱ្យបាន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​ការងារ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ក៏ដូចជា​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​ផលិតភាព និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ហើយក៏​ជាការ​រួមចំណែក​មួយ​ដែល​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​កសាង និង​កៀរគរ​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស តាមរយៈ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ដែល​កិច្ចការ​បណ្តុះបណ្តាល​នេះ​ក៏បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​មូលធន​មនុស្ស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ នៅមុន​បញ្ចប់​កម្មវិធី ឯកឧត្តម​រដ្ឋមន្ត្រី ក៏បានផ្តល់​ជា​សារ​ណែនាំ​ឱ្យ​សិក្ខាកាម និង​សិស្សានុសិស្ស​បន្ត​ខិតខំ​រៀនសូត្រ​ឱ្យបាន​ល្អ​ទាំង​ជំនាញ​បច្ចេកទេស និង​ឥរិយាបថ​នៃ​ការធ្វើការ រួមទាំង​ជំនាញ​ទំនាក់ទំនង ព្រោះថា​ជីវិត​ការងារ​ទាមទារ​ទាំង​ចំណេះ​ជំនាញ ឥរិយាបថ​ការងារ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។

យោងតាម​ប្រសាសន៍​របស់ ឯកឧត្ដម​បណ្ឌិត ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បាន​លើកឡើងថា វិទ្យាស្ថាន និង​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​សហប្រតិបត្តិការ​បណ្ដុះបណ្ដាល​ជំនាញ​ជូន​ដល់​សិក្ខាកាម​ជាមួយគ្នា​តាំងពី​ឆ្នាំ​២០១៦​ មកម្ល៉េះ​។ កាលណោះ ការចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើក​ទី​១​ ទៅលើ​កម្មវិធី Enterprise Base Vocational Education ក្នុង​វិស័យ​មេកានិច​ទូទៅ ជំនាញ​បរិក្ខារ​ឧស្សាហកម្ម (Industry Facility) តាម​ប្រព័ន្ធ​ទ្វេភាគី (Dual System) ដែលជា​កម្មវិធី​បណ្ដុះបណ្ដាល​រវាង​សាលា និង​សហគ្រាស​ដោយ​សិក្សា​ទាំង​ក្នុង​សាលា និង​ចុះ​ហ្វឹកហាត់​អនុវត្ត​ផ្ទាល់​នៅតាម​សហគ្រាស​ផងដែរ​។ ឯកឧត្ដម​បណ្ឌិត បន្ដថា បច្ចុប្បន្ន​កម្មវិធី​នេះ​បាន​បណ្ដុះបណ្ដាល​សិស្ស​កម្រិត Diploma បាន​ចំនួន ៨​ជំនាន់ មកហើយ ដោយ​ក្នុងនោះ​មាន​សិស្ស​សរុប ៨៩​នាក់ ស្រី ២៧​នាក់ និង​បានបញ្ចប់​ដោយ​ជោគជ័យ​ចំនួន ៥​ជំនាន់ ដែលមាន​សិស្ស​សរុប ៥៨​នាក់ ស្រី ១៤​នាក់ និង​ទទួលបាន​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន សរុប​ចំនួន ៥៤​នាក់ ស្រី ១២​នាក់ គិត​ជា​ភាគរយ​ស្មើនឹង ៩២%​។

គួរ​បញ្ជាក់​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ​ ដែល​ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​យកចិត្តទុកដាក់​សហការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​កម្រិត​ស្តង់ដារ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ពោល​តាំងពី​ឆ្នាំ​២០១៦​ មក​ម្ល៉េះ​។ សម្រាប់​កិច្ចសហការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ការងារ​កំបោរ​ក្នុង​វិស័យ​សំណង់​ថ្មី​នាពេលនេះ ​មាន​សិក្ខាកាម​សរុប​ចំនួន ៦៦​នាក់ នឹងត្រូវ​បណ្តុះបណ្តាល​លើ​ជំនាញ​កំបោរ​នៃ​វិស័យ​សំណង់​សម្រាប់​ដំណាក់កាល​ទី​១ ហើយ​ដំណាក់កាល​ទី​២, ៣, និង​៤ នឹង​បន្ត​អនុវត្ត​ទៅតាម​ភាព​ជាក់ស្ដែង៕

The post ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន ជីបម៉ុង គ្រុប បង្កើនទំនាក់ទំនងជាមួយ​ស្ថាប័នសារព័ត៌មានអាជីពល្បីៗ​នៅកម្ពុជា
ក្រុមហ៊ុន ជីបម៉ុង គ្រុប បានរៀបចំជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានអាជីពល្បីៗ ជាច្រើនអង្គភាព នៅកម្ពុជា នារសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២២ នៅក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ។

លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់នៃធនាគារជីពម៉ុង បានលើកឡើងថា ការរៀបចំពិធីសំណេះសំណាល​នេះឡើង ដើម្បីជាការថ្លែងអរគុណ និងជាការរឹតចំណងមិត្តភាពឡើងវិញជាមួយបណ្តាញអ្នកសារព័ត៌មានក្នុងស្រុក ក្រោយមានការខកខានអស់រយៈពេល២ឆ្នាំ ដោយសារកើតមានជំងឺកូវីដ-១៩។ លោក សុខឡេង សង្កត់ធ្ងន់ថា ការជួបជុំគ្នានេះ ក៏ដើម្បីបង្កើនកិច្ចសហការរវាងក្រុមហ៊ុន CHIP MONG ជាមួយនឹងបណ្តាញសារព័ត៌មាន​ឱ្យកាន់តែល្អប្រសើរផងដែរ។

ដើម្បីផ្សារភ្ជាប់ចំណងមិត្តភាពជាមួយបណ្តាញអ្នកសារព័ត៌មានឱ្យកាន់តែជិតស្និទ្ធ លោក ហុង សុខឡេង បានអះអាងថា រាល់បណ្តាអ្នកសារព័ត៌មានដែលទៅទទួលសេវាកម្មពីក្រុមហ៊ុន CHIP MONG នឹងទទួលបានក្នុងតម្លៃ​ពិសេសទៀត​ផង។

អគ្គនាយករងជាន់ខ្ពស់នៃធនាគារជីពម៉ុង បានលើកឡើងទៀតថា ក្រុមហ៊ុន CHIP MONG GROUP មានគ្រប់​ពហុវិស័យ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន មានដូចជា ធនាគារ CHIP MONG បុរី CHIP MONG ផ្សារទំនើប CHIP MONG និងផ្នែកផ្សេងៗទៀត។

ជីបម៉ុង គ្រុប គឺជាក្រុមហ៊ុនខ្មែរ ដែលមានជំនួញជាច្រើនវិនិយោគនៅក្នុងស្រុក។ ក្រុមហ៊ុននេះ បង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដោយអ្នកឧកញ៉ា ភាព ហៀក ដែលជាក្រុមហ៊ុននាំចូលសម្ភារៈសំណង់ដ៏ធំនៅស្រុកខ្មែរ។

ក្រុមហ៊ុន ជីប ម៉ុង មានពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះមានដូចជា វិស័យសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ រោងចក្រផលិតកំប៉ុង សណ្ឋាគារ និងបដិសណ្ឋារកិច្ច និងទីលានវាយកូនហ្គោល ជាដើម ដែលបាន​ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងបរិស្ថានកម្ពុជា។

កាលពីថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន ជីប ម៉ុង រីថែល ទើបតែដាក់ឱ្យដំណើរការ សាកល្បងជាផ្លូវការ នូវផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្កាម៉ល ២៧១ ដែលមានតម្លៃសាងសង់ ប្រមាណជាង ២៥០លានដុល្លារ៕

The post ក្រុមហ៊ុន ជីបម៉ុង គ្រុប បង្កើនទំនាក់ទំនងជាមួយ​ស្ថាប័នសារព័ត៌មានអាជីពល្បីៗ​នៅកម្ពុជា appeared first on Kampuchea Thmey Daily.

​ក្រុមហ៊ុន ជីប​ ម៉ុង ​ប្រកាស​​មុន​គេ​មាន​​ឧទ្ធម្ភាគចក្រ​​ប្រើប្រាស់​ផ្ទាល់ខ្លួន
ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនដ៏​មាន​​ឥទ្ធិលពល​នៅ​ក្នុងប្រទេស​ បាន​ប្រកាស​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​សម្រាប់​​​​អាជីវកម្ម​ និងប្រើប្រាស់​ផ្ទាល់​ខ្លួន។

ឧទ្ធម្ភាគចក្រ​ដ៏​ថ្មី​សន្លាង​ម៉ូដែល Bell 429 ​ដែល​ក្រុមហ៊ុនជីប ម៉ុង ​ទើប​តែ​ទទួលបាន​ពី​ក្រុមហ៊ុន​ផលិត​កាលពី​ពេល​កន្លងទៅនេះ។

ក្រោយ​ទទួល​បាន​ឧទ្ធម្ភាគចក្រ​ដែល​បញ្ជា​ទិញ ​អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិកនិងប្រធានក្រុមអគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បានអះអាង​ថា ឧទ្ធម្ភាគចក្រ​នេះ​សម្រាប់​ការ​ដឹកជញ្ជូន និង​ប្រើប្រាស់លក្ខណៈឯកជន។

អ្នក​ឧកញ៉ា​បន្ត​ថា ការទទួលបានឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះ បង្ហាញពីទំនុកចិត្តលើ​ពាណិជ្ជកម្មរបស់ក្រុមហ៊ុន និង​ស្រប​តាម​ការ​ការណែនាំរបស់ប្រមុខ​រដ្ឋាភិបាលកម្ពុជាផងដែរ។

ក្រៅ​ពី​ម្ចាស់​ក្រុមហ៊ុន​ជីប ​ម៉ុង មាន​ឧកញ៉ា​គ្រាក់​ៗ​មួយ​ចំនួន​ទៀត​ត្រូវបាន​ប្រភព​ថា​មាន​យន្តហោះ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ តែ​មិន​មានការ​បញ្ជាក់​​ជា​ផ្លូវ​ការ​មាន​ដូចជា​ឧកញ៉ា ហុង ពីវ ឧកញ៉ា ថៃ ជាហួត ឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅយាភូ ​​ឧកញ៉ា លី យ៉ុងផាត់​ និង​ឧកញ៉ា​ចេន ហ្សីជាដើម​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ទឹកចិត្ត​ដល់​ឧកញ៉ា និង​សេដ្ឋីៗ​នៅ​ក្នុង​ស្រុក គួរ​តែ​ទិញ​ឧទ្ធម្ភាគចក្រ​ប្រើប្រាស់ ដើម្បី​ប្រើប្រាស់​​បំពេញ​ការងារ និង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ពេល​គ្រា​អាសន្ន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​វឌ្ឍនៈ​កាពីតាល​កាល​ពី​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០១៨ សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា ការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន ក្រៅ​ពី​ងាយស្រួល​ដល់​ការ​បំពេញ​ការងារ​ផ្សេងៗ​ហើយ​នោះ ក៏​អាច​ជួយ​ដល់​រាជរដ្ឋាភិបាល​នៅ​ពេល​មាន​គ្រោះធម្មជាតិ​ផ្សេងៗដែល​ត្រូវការ​ឧទ្ធម្ភាគចក្រ​ភ្លាមៗ ដើម្បី​ចេញ​ទៅ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​អាច​មាន​តម្លៃ​ចន្លោះ​ពី​៤-៥លានដុល្លារ ដូច្នេះ​ឧកញ៉ាៗ ដែល​មាន​ប្រាក់កាក់​ច្រើន​គួរតែ​ចំណាយ​ធនធាន​ខ្លះ ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​យក​មក​ប្រើប្រាស់​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

The post ​ក្រុមហ៊ុន ជីប​ ម៉ុង ​ប្រកាស​​មុន​គេ​មាន​​ឧទ្ធម្ភាគចក្រ​​ប្រើប្រាស់​ផ្ទាល់ខ្លួន appeared first on Kampuchea Thmey Daily.

ផលិតផល​ថ្មី Camel Opti-Flow របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ត្រូវបាន​សម្ពោធ​
រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ និង៣០ ខែមិថុនា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន (CMIC) ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​ណែនាំ​ផលិតផល Camel Opti-Flow របស់​ខ្លួន​ដែលជា​ផលិតផល​ថ្មី​កាន់តែ​ប្រសើរ នា​ពិធី​បើកសម្ពោធ​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​លើកដំបូង​រយៈ​ពេល២ថ្ងៃ ហើយ​ក្រុមហ៊ុន​ពិត​ជាមាន​មោទនភាព​ដែល​ខ្លួន​អាចបង្កើត​ផលិតផល​ថ្មី​នេះ​ចេញ​ជា​រូបរាង​ឡើង​ដែល​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​។​

ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ដែល​ត្រូវបាន​បើក​ដោយ​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន គឺអ្នកឧកញ៉ា លាង ម៉េង និងលោក Nicholas George ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ដោយ​លោក​ទាំង​ពីរបាន​មាន​វត្តមាន​បើក​ពិធី​នេះ​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​អនុលោម​យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​វិធានការ​បង្ការ​និង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ តាមរយៈ​កម្មវិធី​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន​ពីរ​ម៉ោង​នេះ អ្នកចូលរួម​ពិធី​នេះ​ទទួលបាន​នូវ​ការស្វែងយល់​សេចក្ដីលម្អិត​នៅ​ពីក្រោយ​បច្ចេកវិទ្យា​ផលិត​ស៊ីម៉ងត៍​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​ពិសេស​ដែល​នាំទៅរក​ការអភិវឌ្ឍ​ឡើង​នូវ​ផលិតផល Camel Opti-Flow តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ដែល​ដឹកនាំ​ដោយ លោក Graeme Bride នាយក​រោងចក្រ ស៊ីម៉ងត៍ ហើយ​អ្នកចូលរួម​ក៏​ត្រូវបាន​ស្វែងយល់​បន្ថែម បច្ចេកវិទ្យា​ពីក្រោយ​ផលិតផល​ស៊ីម៉ងត៍​លាយ​ស្រាប់ ដែល​ត្រូវបានធ្វើ​បទ​បង្ហាញជូន​ដោយ​បណ្ឌិត Moussa Baalbaki ដែលជា​ប្រធាន​ផ្នែក​សម្ព័ន្ធ​ផលិតផល និង​ដំណោះស្រាយ​នៃ Insee Group​។​ ដោយ​ផលិតឡើង​អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម ASTM C1157/C1157-11 សម្រាប់​ស៊ីម៉ងត៍ Portland Composite Cement និង TIS 2594-2556 Portland Composite Cement​។

លោក វ៉ា កក្កដា ដែលជា​អ្នកជំនាញ​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន បាន​ពន្យល់ថា​ ផលិតផល​ថ្មី​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​។ លោក វ៉ា កក្កដា បាន​និយាយថា​៖ “​យើង​ស្ដាប់ និង​ទទួលយក​យោបល់​កែលម្អ​ដែល​អតិថិជន​បានផ្ដល់​ឲ្យ ហើយ​យើង​អាច​និយាយ​ដោយ​មោទ​នភាព​បាន​ថា​ផលិតផល Camel Opti-Flow នេះ​ផ្ដល់ជូន​នូវ​ឧត្ដមប្រយោជន៍​ចំនួន ៣ ធំៗ​៖ គឺ (១) វា​មាន​ភាពងាយស្រួល​ធ្វើការ​បំផុត (២) មានការ​សន្សំសំចៃ​បំផុត និង (៣) ផ្តល់​កំលាំង​បេតុង​ដែល​ខ្លាំង​បំផុត​នៅលើ​ទីផ្សារ​”​។

លោក​បាន​បន្ថែមទៀតថា ផលិតផល​ថ្មី​នេះ​គឺអាច​ផ្គត់ផ្គង់​ជូន ក្រុមហ៊ុន​បេតុង​លាយ​ស្រេច ឬ រោងចក្រ​ផលិត​គ្រឿង​បង្គុំ​រួចជាស្រេច​ធ្វើ​ពី​បេតុង ឬ​រាល់​ផលិតផល​ធ្វើ​ពី​បេតុង​ផ្សេងៗ CPM​។​

លោក Nicholas George បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​យ៉ាង​ដូច្នេះ​ថា​៖ “​បេសកកម្ម​របស់​ក្រុមហ៊ុន គឺ​យើង​ប្ដេជ្ញា​ផ្ដល់​តែ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់បំផុត​ជានិច្ច​ជូន​អតិថិជន​របស់​យើង​នៅក្នុង​តំបន់ ដោយ​យើង​មាន​រោងចក្រ​ដែលមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រចាំថ្ងៃ​បាន​លើសពី ៥.៥០០ តោន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​”​។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៥ ជា​ក្រុមហ៊ុន​ដែល​ចូលរួម​ភាគហ៊ុន​រវាង​ក្រុម​ហ៊ុន ជីប ម៉ុង គ្រុប និង ក្រុមហ៊ុន ស្យាម ស៊ីត​ធី ស៊ី​មេន មកពី​ប្រទេស​ថៃ​។ ក្រុមហ៊ុន​បាន​សាងសង់​រោងចក្រ ស៊ីម៉ងត៍​ដ៏​ទំនើប ហើយ​រោងចក្រ​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ ៣១ ភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ប្រទេស​កម្ពុជា​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​៖ ០២៣ ២១៦ ៣៨០​៕

The post ផលិតផល​ថ្មី Camel Opti-Flow របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ត្រូវបាន​សម្ពោធ​ appeared first on Kampuchea Thmey Daily.