ព័ត៌មានជាតិ
ក្រុមហ៊ុន ជីប ម៉ុង ប្រកាសមុនគេមានឧទ្ធម្ភាគចក្រប្រើប្រាស់ផ្ទាល់ខ្លួន
ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនដ៏មានឥទ្ធិលពលនៅក្នុងប្រទេស បានប្រកាសប្រើប្រាស់ឧទ្ធម្ភាគចក្រសម្រាប់អាជីវកម្ម និងប្រើប្រាស់ផ្ទាល់ខ្លួន។
ឧទ្ធម្ភាគចក្រដ៏ថ្មីសន្លាងម៉ូដែល Bell 429 ដែលក្រុមហ៊ុនជីប ម៉ុង ទើបតែទទួលបានពីក្រុមហ៊ុនផលិតកាលពីពេលកន្លងទៅនេះ។


ក្រោយទទួលបានឧទ្ធម្ភាគចក្រដែលបញ្ជាទិញ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនិងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានអះអាងថា ឧទ្ធម្ភាគចក្រនេះសម្រាប់ការដឹកជញ្ជូន និងប្រើប្រាស់លក្ខណៈឯកជន។
អ្នកឧកញ៉ាបន្តថា ការទទួលបានឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះ បង្ហាញពីទំនុកចិត្តលើពាណិជ្ជកម្មរបស់ក្រុមហ៊ុន និងស្របតាមការការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្រៅពីម្ចាស់ក្រុមហ៊ុនជីប ម៉ុង មានឧកញ៉ាគ្រាក់ៗមួយចំនួនទៀតត្រូវបានប្រភពថាមានយន្តហោះប្រើប្រាស់ផ្ទាល់ខ្លួន តែមិនមានការបញ្ជាក់ជាផ្លូវការមានដូចជាឧកញ៉ា ហុង ពីវ ឧកញ៉ា ថៃ ជាហួត ឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅយាភូ ឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ាចេន ហ្សីជាដើម។

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ឧកញ៉ា និងសេដ្ឋីៗនៅក្នុងស្រុក គួរតែទិញឧទ្ធម្ភាគចក្រប្រើប្រាស់ ដើម្បីប្រើប្រាស់បំពេញការងារ និងការសង្គ្រោះប្រជាពលរដ្ឋនៅពេលគ្រាអាសន្ន។
ថ្លែងក្នុងពិធីសម្ពោធអគារវឌ្ឍនៈកាពីតាលកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ការប្រើប្រាស់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ក្រៅពីងាយស្រួលដល់ការបំពេញការងារផ្សេងៗហើយនោះ ក៏អាចជួយដល់រាជរដ្ឋាភិបាលនៅពេលមានគ្រោះធម្មជាតិផ្សេងៗដែលត្រូវការឧទ្ធម្ភាគចក្រភ្លាមៗ ដើម្បីចេញទៅសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
បើតាមប្រមុខរដ្ឋាភិបាល ឧទ្ធម្ភាគចក្រមួយគ្រឿងអាចមានតម្លៃចន្លោះពី៤-៥លានដុល្លារ ដូច្នេះឧកញ៉ាៗ ដែលមានប្រាក់កាក់ច្រើនគួរតែចំណាយធនធានខ្លះ ដើម្បីទិញឧទ្ធម្ភាគចក្រយកមកប្រើប្រាស់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


