សេចក្ដីជូនដំណឹង
អ្នកជំនាញខ្មែរ និងបរទេស ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បង្កើតសិក្ខាសិលា CAMEL’s Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិលមកពី សាកលវិទ្យាល័យទាំង៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៤ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែរជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសហការណ៍ជាមួយ វិទ្យាស្ថានបច្ចេកទេសកម្ពុជា (ITC) ដើម្បីរៀបចំនូវកម្មវិធីសិក្ខាសាលា Camel Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិល ។ នៅក្នុងកម្មវិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព Dr. Sajith EDIRISURIYA នាយកផ្នែកពាណិជ្ជកម្ម មកពី ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, លោកសាស្ត្រាចារ្យបណ្ឌិត ហាន វីរៈ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសំណង់ស៊ីវិលនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា, លោក លី ហាវ ប្រធានព្រឹទ្ធបុរស មហាវិទ្យាល័យ វិស្វកម្មស៊ីវិល, លោកស្រី កែវ រ៉ាឌី នាយកផ្នែកធនធានមនុស្សមកពី ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និង សាស្រ្តាចារ្យ បុគ្គលិកក្រុមហ៊ុន និងនិស្សិតនៃវិទ្យាស្ថាន ITC ជាច្រើននាក់ផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន កាលពីពេលថ្មីៗនេះ បានសហការជាមួយវិទ្យាស្ថាន និងសកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសកម្ពុជាចំនួន៥ ដើម្បីរៀបចំនូវកម្មវិធីសិក្ខាសាលាពិសេសមួយមានឈ្មោះថា CAMEL’s Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិល ដែរអនុញ្ញាតអោយនិស្សិត ចូលសិក្សាដោយឥតគិតថ្លៃ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកទេសប្រើប្រាស់ស៊ីម៉ងត៍ រូបមន្តការគណនានៃការលាយស៊ីម៉ងត៍ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយនិរន្តភាព រួមទាំងស្វែងយល់ពីច្រវ៉ាក់ផលិតកម្មដ៏ទំនើបស្តង់ដារកម្រិតពិភពលោក របស់កូនខ្មែរ នៅរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន
ថ្លែងក្នុងកម្មវិធីលោក Dr. Sajith EDIRISURIYA នាយកពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បង្ហាញពីមូលហេតុចម្បងៗ ចំនួន៣ធំៗ ដែលជំរុញអោយក្រុមហ៊ុនសហការបើកកម្មវិធីសិក្ខាសាលានេះឡើង៖

ទី១. គឺប្អូនៗនិស្សិតដែលចូលរួមនឹងទទួលបាន នូវការចែករំលែកចំណេះដឹង ជាទ្រឹស្ដី បទពិសោធន៍ជាក់ស្ដែង ពីអ្នកជំនាញជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ជាពិសេសបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សាលើជំនាញវិស្វករសំណង់ស៊ីវិលនេះ ពួកគាត់អាចនឹងរៀបចំខ្លួនបានកាន់តែប្រសើរសម្រាប់ទីផ្សារអនាគតរបស់ខ្លួន។
ទី២. កិច្ចសហការដ៏ល្អ រវាងសាកលវិទ្យាល័យ និងនិស្សិតនៃមហាវិទ្យាល័យវិស្វករសំណង់ស៊ីវិល ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នាពេលនេះ បានបញ្ជាក់កាន់តែច្បាស់ដល់និស្សិតដែលចូលរួមថា ពួកគាត់នឹងក្លាយជា វិស្វករនាពេលអនាគត ហេតុដូច្នេះ ត្រូវតែភ្ជាប់ខ្លួន ស្វែងយល់អំពីនិន្នាការថ្មីៗនៃឧស្សាហកម្មសំណង់ និងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មនេះជាចាំបាច់។
ទី៣. ប្អូនៗនិស្សិតដែលចូលរួម សិក្ខាសិលា CAMEL’s Future Engineer Program នឹងស្វែងយល់កាន់តែច្បាស់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន មិនត្រឹមតែកំពុងរួមចំណែកលើការអភិវឌ្ឍន៍វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតែប៉ុណ្ណោះទេ តែគឺជាកាចូលរួមរអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ។

លោកសាស្ត្រាចារ្យបណ្ឌិត ហាន វីរៈ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសំណង់ស៊ីវិលបានមានប្រសាស្តមុនបើកកម្មវិធីថា៖ និស្សិត អាច ទទួលបានការសិក្សាស្វែងយល់ស៊ីជម្រៅបន្ថែមទៀត លើសពីទ្រឹស្តីដែលធ្លាប់តែរៀននៅក្នុងសាលា តាមរយៈកម្មវិធីសិក្ខាសាលា CAMEL’s Future Engineer Program ដែលបានផ្តល់គុណប្រយោជន៍បន្ថែមនេះទៅដល់និស្សិតដោយផ្ទាល់។ លោកសាស្ត្រាចារ្យក៏បានមានមាតិបន្ថែមចំណាប់អារម្មណ៍ទៅលើ ការគិតគូរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី លើបញ្ហាបរិស្ថាន តាមរយៈការកាត់បន្ថយការបំភាយឩស្ម័ន កាបូនិក ទាបប់ំផុត ដោយប្រើប្រាស់ថាមពលករកើតឡើងវិញ ដែលសកម្មភាពនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់បន្ថយការបំពុលដល់បរិស្ថានពិភពលោកមួយកម្រិតទៀត។
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន មិនមែនទើបតែរៀបចំកម្មវិធីសិក្ខាសាលា CAMEL’s Future Engineer Program នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះប៉ុណ្ណោះទេ កន្លងមកក្រុមហ៊ុនក៏បានធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ទៅដល់និស្សិតដែលកំពុងរៀនជំនាញវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកវិទ្យាព្រះកុសុមៈ និងតាមវិទ្យាស្ថានជំនាញវិស្វកម្មផ្សេងៗជាច្រើនទៀតរួចមកហើយ ។ ហើយនាថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៩ ខែសីហាឆ្នាំ២០២៤ ក្រុមហ៊ុន នឹងបន្តរៀបចំសិក្ខាសាលា CAMEL’s Future Engineer Program ដ៏មានសារៈសំខាន់ និងអនុញ្ញាតឱ្យនិស្សិតចូលរួមឥតគិតថ្លៃ នៅទីតាំងសកលវិទ្យាល័យន័រតុន និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ