ក្រុមហ៊ុន​ Nvidia Archives - Kampuchea Thmey Daily

អាមេរិកបើកភ្លើងខៀវឱ្យ Nvidia លក់បន្ទះឈីប H200 ទៅក្រុមហ៊ុនចិនចំនួន ១០
សហរដ្ឋអាមេរិក​បាន​បើកភ្លើងខៀវឱ្យក្រុមហ៊ុនផលិតបន្ទះឈីប​ Nvidia លក់បន្ទះឈីបទំនើបប្រភេទ H200 ​ទៅឱ្យ​ក្រុមហ៊ុនចិនប្រមាណ ១០ ​រួមមាន Alibaba, Tencent, ByteDance និង JD.com។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដោយ​ស្រង់សម្ដីប្រភព​មិនបញ្ចេញឈ្មោះ។

ទោះបីមានការអនុម័តបែបនេះក្ដី Nvidia មិនទាន់បាន​ដឹកជញ្ជូនណាមួយទៅឱ្យចិននៅឡើយទេ ខណៈភាគីចិន​នៅតែប្រុងប្រយ័ត្នចំពោះការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក ដោយ​ងាកទៅពង្រឹងផលិតកម្មបន្ទះឈីបក្នុងស្រុក ជាពិសេសបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI)។

សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងស្របពេលដែល​នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក ​ Jensen Huang បានធ្វើដំណើរទៅចិន ជាមួយគណៈប្រតិភូរបស់ប្រធានាធិបតីអាមេរិ​ក លោក​ ដូណាល់ ត្រាំ  ​ដើម្បីជួបដោយផ្ទាល់មុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅសប្ដាហ៍នេះ​។  ​ជំនួបត្រាំ-ស៊ី​ ត្រូវបាន​​គេមើលឃើញថា អាចជួយបន្ធូរភាពតានតឹងផ្នែកបច្ចេកវិទ្យារវាង​គូប្រជែងទាំង២​ ដែលអាចបើកឱកាសជាថ្មីសម្រាប់ Nvidia លើទីផ្សារចិន។

ប្រភពព័ត៌មាន​មិនបញ្ចេញឈ្មោះ បាន​ប្រាប់រ៉យទ័រថា ​ក្រុមហ៊ុនចិន​នីមួយៗអាចទិញបន្ទះឈីប H200 បានរហូតដល់ ៧៥​ ០០០ ​បន្ទះ​ ក្រោមលក្ខខណ្ឌត្រួតពិនិត្យរបស់អាមេរិក។ ទោះយ៉ាងណា រដ្ឋាភិបាលចិនកំពុងពិនិត្យយ៉ាងតឹងរឹង ព្រោះបារម្ភថា ការនាំចូលឈីប Nvidia អាចធ្វើឱ្យចិនពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងប៉ះពាល់ដល់ការអភិវឌ្ឍឈីបក្នុងស្រុករបស់ខ្លួន ដូចជាឈីបរបស់ Huawei ជាដើម​។

លោក Jensen Huang ធ្លាប់ព្រមានថា ការរឹតបន្តឹងការនាំចេញរបស់អាមេរិក កំពុងធ្វើឱ្យ Nvidia បាត់បង់ទីផ្សារនៅចិន ដែលធ្លាប់មានចំណែករហូតដល់ ៩៥% នៃទីផ្សារឈីប AI ទំនើប​កម្រិតខ្ពស់។

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក ​ Jensen Huang

ថ្លែង​ក្នុងសវនាការព្រឹទ្ធសភាកាលពីខែមុន រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក​ Howard Lutnick បាននិយាយថា៖ «រដ្ឋាភិបាលចិន មិនទាន់អនុញ្ញាតឱ្យក្រុមហ៊ុន​ខ្លួនទិញឈីបទាំងនេះនៅឡើយទេ ព្រោះពួកគេចង់ផ្តោតលើឧស្សាហកម្មក្នុងស្រុករបស់ខ្លួន»។ ​មែនទែនទៅ អាមេរិក​បើកភ្លើងខៀវតាំងតែពីចុងឆ្នាំ ២០២៥ ប៉ុន្តែការបញ្ជាទិញ និងដឹកជញ្ជូននៅតែជាប់គាំងមកទល់ពេលនេះ។

គួរគូសបញ្ជាក់ថា មុន​អាមេរិក​រឹតបន្តឹងការនាំចេញបន្ទះឈីបទៅចិនជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន​​ ក្រុមហ៊ុន​ Nvidia បានគ្រប់គ្រងប្រហែល ៩៥% នៃទីផ្សារបន្ទះឈីប AI ទំនើបរបស់ប្រទេសចិន ខណៈ​ចិន​រួមចំណែក​ប្រហែល ១៣% នៃប្រាក់ចំណូលសកលរបស់ Nvidia។ លោក Jensen Huang ​ពីមុន ធ្លាប់​បានប៉ាន់ប្រមាណថា ទីផ្សារ AI របស់​ចិនតែមួយ អាចមានតម្លៃ ៥០ ​ប៊ីលានដុល្លារនៅឆ្នាំ ២០២៥​។

អាមេរិកបាន​បង្កើនការរឹតបន្តឹងកាន់តែខ្លាំងនៅដើមឆ្នាំ ២០២៥ ដោយ​សំអាងថា វិធានការរបស់ខ្លួនគឺដើម្បី​ពន្យឺតការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងយោធារបស់​ចិន។ យ៉ាងណាមិញ ការរឹតបន្តឹងទាំងនេះ ​បានពន្លឿនការជំរុញរបស់​ចិន​ឱ្យ​ពឹងផ្អែក​លើ​ខ្លួនឯង​ក្នុងវិស័យ​បន្ទះឈីប​។ ក្រុមហ៊ុនចិនកំពុងវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍបន្ទះឈីប AI ក្នុងស្រុក ដោយក្រុមហ៊ុនដូចជា​ Huawei លេចចេញជាជម្រើសក្នុងស្រុកដ៏សំខាន់ជំនួស Nvidia៕

The post អាមេរិកបើកភ្លើងខៀវឱ្យ Nvidia លក់បន្ទះឈីប H200 ទៅក្រុមហ៊ុនចិនចំនួន ១០ appeared first on Kampuchea Thmey Daily.

Nvidia ប្ដេជ្ញាផ្ដល់អាហារូបករណ៍ ១ លាន​ដុល្លារ ផ្នែក AI ដល់និស្សិតវៀតណាម
ក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាមេរិក Nvidia នឹង​ផ្តល់អាហារូបករណ៍សរុបចំនួន ១ លានដុល្លារអាមេរិក ដល់និស្សិតសាកលវិទ្យាល័យឆ្នើមៗនៅប្រទេសវៀតណាម ដោយផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) និងសហគ្រិនភាព។

តាមការចុះផ្សាយរបស់កាសែត VnExpress អាហារូបករណ៍នោះ​នឹងស្ថិតនៅក្រោម​ការ​គ្រប់គ្រងរបស់​សាកលវិទ្យាល័យជាតិវៀតណាមក្រុងហូជីមិញ (VNU-HCM)។

VNU-HCM បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កម្មវិធី «អាហារូបករណ៍ Jensen Huang» ដែលដាក់តាមឈ្មោះរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia។ គំនិតផ្តួចផ្តើមអាហារូបករណ៍នេះ គឺជាផ្នែកស្នូលនៃកិច្ចសហការរវាងក្រុមហ៊ុន​ Nvidia និងសាកលវិទ្យាល័យ ដោយមានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី AI របស់វៀតណាម។

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអាហារូបករណ៍ បេក្ខជនត្រូវតែបង្ហាញពីកំណត់ត្រាសិក្សាដ៏រឹងមាំ ដែលតម្រូវឱ្យមាន GPA អប្បបរមា 3.5/4.0 និងពិន្ទុជំនាញភាសាអង់គ្លេស IELTS 6.0 ឬ TOEFL iBT 80 ឬខ្ពស់ជាងនេះ។ បេក្ខជនក៏ត្រូវដាក់ស្នើឯកសារពេញលេញដែលបង្ហាញពីការសិក្សា សមត្ថភាពស្រាវជ្រាវ និងសមិទ្ធផលក្រៅកម្មវិធីសិក្សារបស់ពួកគេផងដែរ៕

The post Nvidia ប្ដេជ្ញាផ្ដល់អាហារូបករណ៍ ១ លាន​ដុល្លារ ផ្នែក AI ដល់និស្សិតវៀតណាម appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីនឹងរឹតបន្តឹងការគ្រប់គ្រងបន្ទះឈីប​ ដោយសម្ពាធពីអាមេរិក
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា​ ប្រទេស​ម៉ាឡេស៊ីគ្រោង​នឹង​រឹតបន្តឹង​ការគ្រប់គ្រង​លើ​បន្ទះឈីប ក្រោម​សម្ពាធ​ពីសហរដ្ឋអាមេរិកដែល​ព្យាយាមរឹតត្បឹងចិន​ពី​​ការប្រើប្រាស់បន្ទះឈីបរបស់​ខ្លួន​ តាម​មធ្យោបាយជាច្រើន រួមទាំងបិទ​ការនាំចេញ​ជាដើម​។

រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក​ Zafrul Aziz បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងទាមទារឱ្យម៉ាឡេស៊ីតាមដានយ៉ាងដិតដល់​នូវ​លំហូរនៃការផ្គត់ផ្គង់បន្ទះឈីបទំនើប​​របស់​ក្រុមហ៊ុនអាមេរិក Nvidia ​ក្រោយ​មាន​សេចក្ដីរាយការណ៍​ថា​ ​ផលិតផលបច្ចេកវិទ្យា​មួយចំនួនដែល​ប្រើ​បន្ទះឈីប​ប្រភេទ​នេះ​បាន​ធ្លាក់ទៅដល់​ដៃចិន​ ដែល​អាច​ឱ្យ​ចិន​ប្រើ​សម្រាប់​ការអភិវឌ្ឍបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតរបស់ខ្លួន។

លោក Aziz បានប្រាប់ Financial Times ថា៖ «[សហរដ្ឋអាមេរិក] កំពុងស្នើសុំឱ្យយើងធ្វើឱ្យប្រាកដថា យើងត្រួតពិនិត្យរាល់ការដឹកជញ្ជូន​ចូល​ម៉ាឡេស៊ី ​ពេល​វា​ពាក់ព័ន្ធនឹងបន្ទះឈីប Nvidia»។ ​

គេ​មើលឃើញថា​ សេចក្ដីរាយការណ៍ពី​បញ្ហានេះ​ធ្វើឡើង​ ខណៈសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ថាតើក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន​ DeepSeek ​បាន​ប្រើ​បន្ទះឈីប​អាមេរិកក្នុងម៉ូឌែល AI ដែល​ខ្លួន​បាន​ដាក់ចេញ​កាលពីខែមករា ​ហើយ​ធ្វើ​ឱ្យកក្រើកវិស័យ AI សកល ដែរឬអត់។

ការស៊ើបអង្កេតរបស់​អាមេរិកធ្វើឡើងក្រោយ​ មាន​សេចក្ដីរាយការណ៍ថា​ សិង្ហបុរីបាន​បើក​ការស៊ើបអង្កេត​លើលទ្ធភាព​នៃការរត់ពន្ធ​តាម​រយៈម៉ាឡេស៊ី នូវ​បន្ទះឈីបទំនើប Nvidia ដែលសហរដ្ឋអាមេរិក​ចេញ​ការរឹតត្បឹត​បិទ​ការ​នាំចេញ​ទៅ​​ចិន។

ការស៊ើបអង្កេត​របស់​សិង្ហបុរី ធ្វើឡើង​​​លើម៉ាស៊ីនមេ​ (servers) ​ក្រុមហ៊ុនផលិតកុំព្យូទ័រដូចជា​ Dell Technologies Inc. ​និង Super Micro Computer Inc. ដែល​អាច​មាន​ផ្ទុក​​បន្ទះឈីបរបស់​ Nvidia និងត្រូវបាន​​នាំចេញទៅម៉ាឡេស៊ី​។ ការណ៍នេះកើតឡើង ក្រោយ​ប៉ូលិសសិង្ហបុរី​បានចាប់ខ្លួនមនុស្សជាច្រើននាក់ ជុំវិញ​តួនាទីរបស់ពួកគេ​​លើ​ការទិញ និងដឹកជញ្ជូនបន្ទះឈីប Nvidia ដោយបំពានលើ​ការរឹតត្បឹត​របស់សហរដ្ឋអាមេរិក។  មនុស្ស​ទាំងនោះ រក​ការចោទប្រកាន់ពីបទបំភាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់ម៉ាស៊ីនមេ អំពីអ្នកប្រើប្រាស់ចុងក្រោយពិតប្រាកដនៃ​ម៉ាស៊ីនមេ​ ដែល​ដឹក​ពីសិង្ហបុរីទៅម៉ាឡេស៊ី៕ ​

The post ម៉ាឡេស៊ីនឹងរឹតបន្តឹងការគ្រប់គ្រងបន្ទះឈីប​ ដោយសម្ពាធពីអាមេរិក appeared first on Kampuchea Thmey Daily.

CEO របស់​ Nvidia ថា ​​ថៃ​ អាច​ក្លាយជា​ទឹក​ដី​នៃបញ្ញាសិប្បនិម្មិត ហើយសន្យាជួញជំរុញការ​អភិវឌ្ឍ
ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះ​ឈីបយក្ស​​ Nvidia លោក Jensen Huang មានថ្លែង​ថា ប្រទេស​ថៃ​អាចក្លាយជា «ទឹកដីនៃបញ្ញាសិប្បនិមិត្ត (AI)» ដែលបង្កើតប្រយោជន៍​ដល់​សេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួត​ប្រជែងថ្នាក់ជាតិ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែតបាងកកប៉ុស្ត៍​។

លោក​ Huang បាន​ថ្លែង​​​កាល​ពី​​ថ្ងៃពុធ ក្នុងពិធីសម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI ដោយ​ក្រុមហ៊ុនបច្ចេកវិទ្យា​ថៃ Siam.AI ថា ​AI នឹងនៅគ្រប់ទីកន្លែង ក្នុងរយៈពេល៣​ឆ្នាំទៅ​មុខ​។

កាល​ពី​ថ្ងៃ​ពុធ​ដដែល​ ​ក្រុមហ៊ុន​ Nvidia និង​ Siam.AI ​ក៏​បានចុះហត្ថលេខាជាមួយ​គ្នា​ផង​ដែរ លើភាពជាដៃគូ​ដើម្បីបង្កើត «អធិបតេយ្យភាព AI» ដំបូងបង្អស់​​នៅ​ថៃ ​ក្នុងគោលបំណង​​ជំរុញ​ការ​ផ្លាស់ប្ដូរ​ឌីជីថល​របស់​ប្រទេស​ តាម​រយៈ​ការ​អភិវឌ្ឍ​លើ​វិស័យ​ AI ​។ អធិបតេយ្យភាព AA​ សំដៅលើសមត្ថភាពរបស់ប្រទេសមួយ​អាច​គ្រប់​គ្រង​ទិន្នន័យ AI ​ដោយ​ខ្លួន​ឯង​បាន​។

លោក Huang ​បាន​និយាយ​ថា​៖ «​ប្រទេសថៃទទួលស្គាល់សារៈសំខាន់នៃការមានហេដ្ឋារចនាសម្ព័ន្ធ AI និងទិន្នន័យ»។ លោក​បន្ត​ថា​ ​ទិន្នន័យដែល​រក្សាទុកនៅលើម៉ាស៊ីនមេនៃអធិបតេយ្យពពក​​ថៃ​ ​អាចត្រូវ​ប្រើ​ដើម្បីផ្តល់ថាមពលដល់ «ប្រព័ន្ធអេកូឡូស៊ី AI» ក្នុងស្រុក ដូចជា វេទិកា​តបសារ​​ស្វ័យប្រវត្តិ​ដោយ​ប្រើ​ AI បង្កើត​ ដែល​​ផ្អែក​លើ​ទិន្នន័យ​របស់​ថៃ​។

កាលពី​ថ្ងៃ​អង្គារ​ លោក Huang ​បាន​សន្យា​ថា​ លោក​នឹងធ្វើការជាមួយរដ្ឋាភិបាលថៃ ដើម្បីបង្កើត «ហេដ្ឋារចនាសម្ព័ន្ធ AI លំដាប់ពិភពលោក» នៅ​ថៃ​។ ហើយ​បន្ថែម​ពី​នេះ​ នៅ​ថ្ងៃ​ពុធ​ លោក​បាន​និយាយថា​ ក្រុមហ៊ុន​ Nvidia នឹងចាប់ដៃគូជាមួយសាកលវិទ្យាល័យថៃចំនួន ៤០ និងក្រុមហ៊ុនអាជីវកម្មបើកថ្មី​ជាង​ ៥០ ដូច្នេះ​ សាលារៀន​ និង​សហគ្រាស​ក្នុង​ នឹង​មាន​លទ្ធភាព​ប្រើ​ប្រាស់​ AI របស់ថៃ។  ​

​នាយកប្រតិបត្តិដដែល​លើក​ឡើង​ ​ថា៖ «ទិន្នន័យ​របស់​ប្រទេស​ថៃ ​ជា​របស់​ប្រជាជន​ថៃ​។ វា​ជា​ធនធាន​ធម្មជាតិ​របស់​អ្នក»។ លោក​បន្ត​ថា​ ​អធិបតេយ្យពពក​ ក៏អាចត្រូវបានអនុវត្តនៅក្នុងវិស័យថែទាំសុខភាព កសិកម្ម ថាមពល ឌីជីថល និងទូរគមនាគមន៍របស់ប្រទេសផងដែរ។

គួរ​គូស​បញ្ជាក់​ថា​ ថៃ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​២​នៅ​អាស៊ីអាគ្នេយ៍​ ប៉ុន្តែ​បើ​និយាយ​ពី​វិស័យ​បច្ចេកវិទ្យា​ ប្រទេស​នេះ​នៅ​តែ​បោះ​ជំហាន​ចាញ់​ប្រទេស​ក្នុង​តំបន់​ផ្សេង​ៗ​ រួមមាន​សិង្ហបុរី​ និង​ឥណ្ឌូណេស៊ី៕

The post CEO របស់​ Nvidia ថា ​​ថៃ​ អាច​ក្លាយជា​ទឹក​ដី​នៃបញ្ញាសិប្បនិម្មិត ហើយសន្យាជួញជំរុញការ​អភិវឌ្ឍ appeared first on Kampuchea Thmey Daily.