ព័ត៌មានអន្ដរជាតិ
Nvidia ប្ដេជ្ញាផ្ដល់អាហារូបករណ៍ ១ លានដុល្លារ ផ្នែក AI ដល់និស្សិតវៀតណាម
ក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាមេរិក Nvidia នឹងផ្តល់អាហារូបករណ៍សរុបចំនួន ១ លានដុល្លារអាមេរិក ដល់និស្សិតសាកលវិទ្យាល័យឆ្នើមៗនៅប្រទេសវៀតណាម ដោយផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) និងសហគ្រិនភាព។

តាមការចុះផ្សាយរបស់កាសែត VnExpress អាហារូបករណ៍នោះនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យជាតិវៀតណាមក្រុងហូជីមិញ (VNU-HCM)។
VNU-HCM បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កម្មវិធី «អាហារូបករណ៍ Jensen Huang» ដែលដាក់តាមឈ្មោះរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia។ គំនិតផ្តួចផ្តើមអាហារូបករណ៍នេះ គឺជាផ្នែកស្នូលនៃកិច្ចសហការរវាងក្រុមហ៊ុន Nvidia និងសាកលវិទ្យាល័យ ដោយមានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី AI របស់វៀតណាម។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអាហារូបករណ៍ បេក្ខជនត្រូវតែបង្ហាញពីកំណត់ត្រាសិក្សាដ៏រឹងមាំ ដែលតម្រូវឱ្យមាន GPA អប្បបរមា 3.5/4.0 និងពិន្ទុជំនាញភាសាអង់គ្លេស IELTS 6.0 ឬ TOEFL iBT 80 ឬខ្ពស់ជាងនេះ។ បេក្ខជនក៏ត្រូវដាក់ស្នើឯកសារពេញលេញដែលបង្ហាញពីការសិក្សា សមត្ថភាពស្រាវជ្រាវ និងសមិទ្ធផលក្រៅកម្មវិធីសិក្សារបស់ពួកគេផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


