ក្រុមហ៊ុន Telenor Archives - Kampuchea Thmey Daily

ក្រុមហ៊ុន Telenor រកវិធីជួយអ្នកប្រើប្រាស់ មីយ៉ាន់ម៉ា កុំឲ្យទិន្នន័យផ្ទាល់ខ្លួន​ធ្លាក់ដល់ដៃយោធា
ក្រុមហ៊ុនទូរគមនាគមន៍ Telenor របស់ប្រទេសន័រវេសបាននិយាយថា ខ្លួនកំពុងស្វែងរកមធ្យោបាយដើម្បីជួយដល់អ្នកប្រើប្រាស់មីយ៉ាន់ម៉ាដែលប្រឈមមុខនឹងហានិភ័យសុវត្ថិភាពឌីជីថល បន្ទាប់ពីក្រុមហ៊ុនបានដកខ្លួនចេញពីប្រទេសនេះនៅចុងឆ្នាំ ២០២២ នេះ ។

ក្រុមហ៊ុន Telenor បានប្រកាសពីការលក់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប បន្ទាប់ពីយោធាបានដាក់សម្ពាធឲ្យប្រើប្រាស់បច្ចេកវិទ្យាឃ្លាំមើល (បច្ចេកវិទ្យាចារកម្ម) ក្រោយរដ្ឋប្រហារកាលពីឆ្នាំ ២០២១ ។

ក្រោយមកក្រុមហ៊ុន Telenor បានដកខ្លួនចេញពីមីយ៉ាន់ម៉ាដោយជោគជ័យ បើទោះ​បី​ជា​រង​ការ​រិះគន់​ពី​បុគ្គលិក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាក៏ដោយ ខណៈសកម្មជនបាននិយាយថា ការ​ដក​ខ្លួន​នេះ​អាចធ្វើឲ្យ​ទិន្នន័យរបស់​អ្នក​ប្រើប្រាស់ជាង ​១៨​ លាន​នាក់ធ្លាក់ក្នុង​កណ្តាប់ដៃ​របស់​ពួកយោធា ។

ក្រុមហ៊ុន​បាន​បញ្ជាក់ថា ខ្លួនបានយល់ព្រមជាមួយក្រុមសង្គមស៊ីវិលចំនួន ៤៧៤ ស្ថាប័ន ក្រោមដំណើរការបណ្តឹងរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដើម្បីរួមគ្នាជ្រើសរើសអ្នកស្រាវជ្រាវឯករាជ្យ សម្រាប់ធ្វើការសិក្សាអំពីហានិភ័យ និងគាំទ្រការអនុវត្តអនុសាសន៍នៃការសិក្សា ដែលបូករួមបញ្ចូលនឹងការធ្វើជំរឿន ពីការជួយដល់ពលរដ្ឋមីយ៉ាន់ម៉ាដែលប្រឈមមុខនឹងហានិភ័យ និងផលប៉ះពាល់ដែលពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពឌីជីថល ដោយភាគីទាំងពីរបានទទួលស្គាល់ពីហានិភ័យធ្ងន់ធ្ងរ ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងអតីតបុគ្គលិកដែលពាក់ព័ន្ធនឹងកងទ័ពផងដែរ ។

ក្រុមហ៊ុន Telenor បានលក់អាជីវកម្មរបស់ខ្លួននៅមីយ៉ាន់ម៉ាក្នុងតម្លៃ ១០៥ លានដុល្លារទៅឲ្យក្រុមហ៊ុន M1 របស់ប្រទេសលីបង់ និងក្រុមហ៊ុន Shwe Byain Phyu ជាក្រុមហ៊ុនក្នុងស្រុកដែលប្រធានក្រុមហ៊ុនមួយនេះមានប្រវត្តិទំនាក់ទំនងពាណិជ្ជកម្មជាមួយកងទ័ព ហើយក្រោយមកបានប្តូរឈ្មោះក្រុមហ៊ុននេះទៅជា “Atom” ។

ទន្ទឹមនោះ អតីតបុគ្គលិក Telenor ម្នាក់បាននិយាយថា បុគ្គលិកត្រូវប្រឈមនឹងហានិភ័យទាំងសងខាង គឺទាំងខាងកងទ័ព និងទាំងខាងក្រុមប្រឆាំងនឹងរដ្ឋប្រហារ ព្រោះថាកន្លងមក កងទ័ពតែងតែស្នើសុំទិន្នន័យរបស់អតិថិជនរបស់ខ្លួន រួមទាំងសមាជិកនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យជាដើម ។

ជាមួយគ្នានេះ ក្រុមហ៊ុន Telenor បានប្រាប់ទីភ្នាក់ងារ Reuters ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងបានយកចិត្តទុកដាក់ស្តាប់នូវរាល់ទុក្ខកង្វល់ទាំងអស់ ទន្ទឹមគ្នាទៅនឹងការអនុវត្តន៍សម្រាប់ការសម្របសម្រួលទាំងឡាយ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ មីយ៉ាន់ម៉ា មិនញញើតលទ្ធផលកិច្ចប្រជុំ អាស៊ាន ដែលដាក់សម្ពាធដើម្បី​សន្តិភាពក្នុងប្រទេសខ្លួន

The post ក្រុមហ៊ុន Telenor រកវិធីជួយអ្នកប្រើប្រាស់ មីយ៉ាន់ម៉ា កុំឲ្យទិន្នន័យផ្ទាល់ខ្លួន​ធ្លាក់ដល់ដៃយោធា appeared first on Kampuchea Thmey Daily.