Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា មិនញញើតលទ្ធផលកិច្ចប្រជុំ អាស៊ាន ដែលដាក់សម្ពាធដើម្បី​សន្តិភាពក្នុងប្រទេសខ្លួន

បានផុស

នៅ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានព្រមានថា ការដាក់សម្ពាធណាមួយពីប្រទេសអាស៊ាន ក្នុងការកំណត់ពេលវេលាលើផែនការសន្តិភាព នឹងបង្កើតឲ្យមានផលប៉ះពាល់អវិជ្ជមាន និងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានធ្វើសេចក្តីថ្លែងការណ៍នេះ ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋមន្ត្រីការបរទេសមកពីអាស៊ាន ដែលបានពិភាក្សាអំពីវិធីដើម្បីនៃការបន្ធូរបន្ថយជម្លោះ ដែលកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ទន្ទឹមនោះ ក្រសួងការបរទេសរបស់យោធាមីយ៉ាន់ម៉ាបាននិយាយថា ប្រទេសមីយ៉ាន់ម៉ានឹងមិនញញើតនូវលទ្ធផលនៃកិច្ចប្រជុំនេះឡើយ ដោយសារតែវាត្រូវបានប្រារព្ធឡើងដោយប្រទេសអាស៊ានចំនួន ៩ ប៉ុណ្ណោះ ពោលមិនមានការចូលរួមពីអ្នកតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកភាព ១០ ប្រទេសរបស់ប្លុកនេះឡើយ ។

នៅក្នុងកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេសឥណ្ឌូណេស៊ីគឺមិនមានអ្នកតំណាងរបស់ប្រទេសមីយ៉ាន់ម៉ា មានវត្តមាននោះទេ ដោយសារមេដឹកនាំរបស់ប្រទេសនេះត្រូវបានរារាំងពីកិច្ចប្រជុំកម្រិតខ្ពស់នៃប្លុកអាស៊ាន ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាក៏កំពុងផ្ទុះជម្លោះដ៏សាហាវៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលរាប់បញ្ចូលទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារដ៏ធំបំផុតរបស់ប្រទេស ក៏ដូចជាការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលនៅភាគខាងជើងរដ្ឋកាឈីនកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សប្រហែល ៨០ នាក់ ក្នុងនោះរួមទាំងជនស៊ីវិលជាច្រើននាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម