បច្ចេកវិទ្យា
ក្រុមហ៊ុន Telenor រកវិធីជួយអ្នកប្រើប្រាស់ មីយ៉ាន់ម៉ា កុំឲ្យទិន្នន័យផ្ទាល់ខ្លួនធ្លាក់ដល់ដៃយោធា
ក្រុមហ៊ុនទូរគមនាគមន៍ Telenor របស់ប្រទេសន័រវេសបាននិយាយថា ខ្លួនកំពុងស្វែងរកមធ្យោបាយដើម្បីជួយដល់អ្នកប្រើប្រាស់មីយ៉ាន់ម៉ាដែលប្រឈមមុខនឹងហានិភ័យសុវត្ថិភាពឌីជីថល បន្ទាប់ពីក្រុមហ៊ុនបានដកខ្លួនចេញពីប្រទេសនេះនៅចុងឆ្នាំ ២០២២ នេះ ។

ក្រុមហ៊ុន Telenor បានប្រកាសពីការលក់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប បន្ទាប់ពីយោធាបានដាក់សម្ពាធឲ្យប្រើប្រាស់បច្ចេកវិទ្យាឃ្លាំមើល (បច្ចេកវិទ្យាចារកម្ម) ក្រោយរដ្ឋប្រហារកាលពីឆ្នាំ ២០២១ ។
ក្រោយមកក្រុមហ៊ុន Telenor បានដកខ្លួនចេញពីមីយ៉ាន់ម៉ាដោយជោគជ័យ បើទោះបីជារងការរិះគន់ពីបុគ្គលិកក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ ខណៈសកម្មជនបាននិយាយថា ការដកខ្លួននេះអាចធ្វើឲ្យទិន្នន័យរបស់អ្នកប្រើប្រាស់ជាង ១៨ លាននាក់ធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកយោធា ។

ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានយល់ព្រមជាមួយក្រុមសង្គមស៊ីវិលចំនួន ៤៧៤ ស្ថាប័ន ក្រោមដំណើរការបណ្តឹងរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដើម្បីរួមគ្នាជ្រើសរើសអ្នកស្រាវជ្រាវឯករាជ្យ សម្រាប់ធ្វើការសិក្សាអំពីហានិភ័យ និងគាំទ្រការអនុវត្តអនុសាសន៍នៃការសិក្សា ដែលបូករួមបញ្ចូលនឹងការធ្វើជំរឿន ពីការជួយដល់ពលរដ្ឋមីយ៉ាន់ម៉ាដែលប្រឈមមុខនឹងហានិភ័យ និងផលប៉ះពាល់ដែលពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពឌីជីថល ដោយភាគីទាំងពីរបានទទួលស្គាល់ពីហានិភ័យធ្ងន់ធ្ងរ ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងអតីតបុគ្គលិកដែលពាក់ព័ន្ធនឹងកងទ័ពផងដែរ ។
ក្រុមហ៊ុន Telenor បានលក់អាជីវកម្មរបស់ខ្លួននៅមីយ៉ាន់ម៉ាក្នុងតម្លៃ ១០៥ លានដុល្លារទៅឲ្យក្រុមហ៊ុន M1 របស់ប្រទេសលីបង់ និងក្រុមហ៊ុន Shwe Byain Phyu ជាក្រុមហ៊ុនក្នុងស្រុកដែលប្រធានក្រុមហ៊ុនមួយនេះមានប្រវត្តិទំនាក់ទំនងពាណិជ្ជកម្មជាមួយកងទ័ព ហើយក្រោយមកបានប្តូរឈ្មោះក្រុមហ៊ុននេះទៅជា “Atom” ។

ទន្ទឹមនោះ អតីតបុគ្គលិក Telenor ម្នាក់បាននិយាយថា បុគ្គលិកត្រូវប្រឈមនឹងហានិភ័យទាំងសងខាង គឺទាំងខាងកងទ័ព និងទាំងខាងក្រុមប្រឆាំងនឹងរដ្ឋប្រហារ ព្រោះថាកន្លងមក កងទ័ពតែងតែស្នើសុំទិន្នន័យរបស់អតិថិជនរបស់ខ្លួន រួមទាំងសមាជិកនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យជាដើម ។
ជាមួយគ្នានេះ ក្រុមហ៊ុន Telenor បានប្រាប់ទីភ្នាក់ងារ Reuters ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងបានយកចិត្តទុកដាក់ស្តាប់នូវរាល់ទុក្ខកង្វល់ទាំងអស់ ទន្ទឹមគ្នាទៅនឹងការអនុវត្តន៍សម្រាប់ការសម្របសម្រួលទាំងឡាយ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ មីយ៉ាន់ម៉ា មិនញញើតលទ្ធផលកិច្ចប្រជុំ អាស៊ាន ដែលដាក់សម្ពាធដើម្បីសន្តិភាពក្នុងប្រទេសខ្លួន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


