ក្រុមហ៊ុន Toyota Archives - Kampuchea Thmey Daily

Toyota គ្រោងវិនិយោគ​ ៣៦០ លាន​ដុល្លារ លើផលិតកម្មរថយន្តកូនកាត់នៅវៀតណាម​
ក្រុមហ៊ុន Toyota Motor Vietnam (TMV) គ្រោង​នឹង​ដាក់ការវិនិយោគថ្មីតម្លៃជាង ៣៦០ លាន​ដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រនៅវៀតណាម សម្រាប់​ផលិតកម្មរថយន្តកូនកាត់ (ស៊ីសាំង និងសាកថ្ម)។

ប្រធានក្រុមហ៊ុន Toyota Motor Vietnam (TMV) លោក Nakano Keita

ការវិនិយោគនេះ ត្រូវបាន​ប្រកាសឡើងក្នុងអំឡុង​ពិធីប្រារព្ធខួប​ ៣០ ឆ្នាំ នៃប្រតិបត្តិការរបស់ Toyota នៅវៀតណាម ដែល​រៀបចំឡើងនៅទីក្រុងហាណូយ កាលពី​សប្ដាហ៍មុន។

ក្នុងពិធី​នោះ ប្រធានក្រុមហ៊ុន TMV លោក Nakano Keita ​បាន​ថ្លែងថា៖ «TMV នឹងធ្វើទំនើបកម្ម​ទីស្នាក់ការ​កណ្តាល និងរោងចក្រថ្មីរបស់យើង ហើយចាប់ផ្តើម​ផលិតកម្ម​រថយន្តអគ្គិសនីកូនកាត់ក្នុងតម្លៃជាង ៣៦០ ដុល្លារ។ យើងនឹងបន្ត​ជាអ្នកបង្កើតភាពរីករាយដ៏សំខាន់ ដោយផ្តល់នូវ​អព្យាក្រឹតកាបូនប្រកបដោយនិរន្តរភាពដល់អតិថិជនជាទីស្រលាញ់របស់យើង​ក្នុងប្រទេសវៀតណាម​»។

លោកបាន​លើកឡើងទៀតថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក Toyota បាន​ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មរថយន្តវៀតណាម។ យ៉ាងណាមិញ​ ព័ត៌មាន​ដូចជាសមត្ថភាព​ផលិតកម្មមិនទាន់ត្រូវបាន​បញ្ចេញនៅឡើយទេ។

គួរគូសបញ្ជាក់ថា Toyota គឺជាម៉ាករថយន្តដំបូងគេដែលផលិតរថយន្តជាង ៧០០ ០០០ គ្រឿង ក្នុងប្រទេសវៀតណាម ​ជាមួយនឹងរថយន្តជាង ១ លានគ្រឿងត្រូវបានចែកចាយដល់អតិថិជន​។ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​រក​ចំណូល​បាន​ជិត ១ ​ប៊ី​លាន​ដុល្លារ​ក្នុង​ការ​នាំ​ចេញ​​គ្រឿង​បន្លាស់រថយន្ត​ ដែលផលិតនៅវៀតណាម​៕

The post Toyota គ្រោងវិនិយោគ​ ៣៦០ លាន​ដុល្លារ លើផលិតកម្មរថយន្តកូនកាត់នៅវៀតណាម​ appeared first on Kampuchea Thmey Daily.

Toyota ព្យាករពីផលប៉ះពាល់ជិត ១០ ប៊ីលាន​ដុល្លារ ពីពន្ធ ត្រាំ
ក្រុមហ៊ុនផលិតរថយន្តយក្ស​ Toyota រំពឹងពីផលប៉ះពាល់ ៩,៥ ប៊ីលាន​ដុល្លារ ពីការដំឡើងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនេះគឺជាការ​ព្យាករនៃការខាតបង់​ដ៏ធំជាងគេធៀប​នឹង​ក្រុមហ៊ុនផ្សេងៗ។  ​

ក្រុមហ៊ុនបាន​ចេញការព្យាករនេះ នៅក្នុងរបាយការណ៍​ទស្សនវិស័យប្រចាំឆ្នាំ ដែលត្រូវបានធ្វើបច្ចុប្បន្ន និងចេញផ្សាយកាលពី​​ថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុនតូយ៉ូតា ក៏បានកាត់បន្ថយការព្យាករ​ប្រាក់ចំណេញប្រតិបត្តិការពេញមួយឆ្នាំសារពើពន្ធ (គិតត្រឹមខែមីនា ២០២៦) ​ចំនួន ១៦ ភាគរយ ផងដែរ មកត្រឹម ២១,៧ ប៊ីលាន​ដុល្លារ​ ​ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមដែលក្រុមហ៊ុនផលិតទូទាំងពិភពលោកប្រឈមមុខនឹងការដំឡើងពន្ធរបស់ ត្រាំ លើ រថយន្ត គ្រឿងបន្លាស់ ដែកថែប​ និងអាលុយមីញ៉ូម នាំចូលទៅសហរដ្ឋអាមេរិក​។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Toyota លោក Takanori Azuma បានប្រាប់សន្និសីទកាសែត​ខ្លីមួយថា៖ «និយាយដោយត្រង់ចុះ វាពិតជាពិបាកណាស់សម្រាប់ពួកយើង ក្នុងការព្យាករពីអ្វីដែលនឹង​កើតឡើង ជុំវិញ​បរិយាកាសទីផ្សារ​»។ យ៉ាងណាមិញ លោកបន្ថែមថា Toyota នៅតែប្ដេជ្ញាផលិតរថយន្ត​សម្រាប់អតិថិជននៅអាមេរិក ទោះបីជា​រងផលប៉ះពាល់ក៏ដោយក្ដី។

លោក Azuma បាននិយាយថា ការប៉ាន់ប្រមាណ​ពីការខាតបង់ ៩,៥ ប៊ីលានដុល្លារ ​ក៏រួមបញ្ចូលផងដែរនូវផលប៉ះពាល់លើក្រុមហ៊ុន​ផ្គត់ផ្គង់ ជាពិសេសក្រុមហ៊ុន​​នៅ​អាមេរិកដែលនាំចូលគ្រឿងបន្លាស់ពី​ជប៉ុន។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា អាជីវកម្មនាំចូលទៅអាមេរិក​របស់ Toyota ពីប្រទេសផ្សេងៗ រួមទាំងម៉ិកស៊ិក និងកាណាដា  ក៏រងផលប៉ះពាល់ធ្ងន់ផងដែរ ខណៈត្រាំ ដាក់ពន្ធ ២៥ ភាគរយ លើរថយន្ត និងគ្រឿងបន្លាស់នាំចូល​។  ​កាលពីសប្តាហ៍មុន ក្រុមហ៊ុនបាននិយាយថា ខ្លួនផលិតរថយន្ត Toyota និង Lexus ប្រហែល ១,១ លាន​គ្រឿង ​នៅអាមេរិកខាងជើងក្នុងអំឡុងឆមាសទី១ នៃឆ្នាំ ២០២៥ រួមទាំងជាង ៧០០ ០០០ គ្រឿង នៅសហរដ្ឋអាមេរិក៕ ​

The post Toyota ព្យាករពីផលប៉ះពាល់ជិត ១០ ប៊ីលាន​ដុល្លារ ពីពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេស សម្រាប់ប្រជាពលរដ្ឋកម្ពុជា
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. គ្រោង​វិនិយោគ​បង្កើតមជ្ឈមណ្ឌលបណ្តុះ​បណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅ​កម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ តែ​សម្រាប់​​ប្រជាពលរដ្ឋកម្ពុជាទូទៅ។

លោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota បានលើកឡើងបែបនេះ ក្នុងពេលជួប​ពិភា​ក្សាការងារជា​មួយលោក ​ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជានៅរសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥។

លោក Kensuke Tsuchiya បានលើកឡើងអំ​ពី វឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​នៅកម្ពុជា និងជម្រាបជូនអំពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល​ជំនាញ​បច្ចេក​​​​ទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករ​និយោជិតរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ប៉ុណ្ណោះ​ទេ​ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។

លោក ​ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Toyota និងស្វាគមន៍​ចំពោះ​គម្រោង​វិនិ​យោគ​បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលការណ៍នេះគឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជ​រដ្ឋា​ភិបាល នីតិកាលទី៧។

លោកអគ្គលេខាធិការមានសុទិដ្ឋិនិយមខ្ពស់ថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញ​ជារូប​រាង​​នៅ​ពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​នឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ។

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានទទួលគោល​ការណ៍​អនុញ្ញាត​ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីឆ្នាំ២០២២ ​ឱ្យវិនិ​យោគ​បង្កើតរោងចក្រដំឡើងរថយន្ត (Toyota Fortuner, និង Toyota Hilux) ដែលមាន​ទីតាំង​ស្ថិត​​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត

The post ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេស សម្រាប់ប្រជាពលរដ្ឋកម្ពុជា appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យ​​ខ្លួន​ក្លាយជា មជ្ឈ​មណ្ឌល​​ផលិតកម្ម​ប្រចាំលោកខាងត្បូង
ប្អូនប្រុសបង្កើត​របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយានតូ លោក Hashim Djojohadikusumo​ ថ្មី​ៗ​នេះ​បាន​បង្ហើប​ថា​ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​យក្ស​ជប៉ុន Toyota ចង់​ឱ្យ​ឥណ្ឌូណេស៊ីក្លាយជា​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​ទីផ្សារ​នៅប្រទេស​លោក​ខាង​ត្បូង​។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍។

ថ្លែង​ក្នុងវេទិកាមួយដែល​ពេញដោយពាណិជ្ជករឥណ្ឌូណេស៊ី លោក Hashim បាន​អះអាងថា លោក​បាននិយាយជាមួយតំណាងក្រុមហ៊ុន Toyota  ​ហើយផ្អែក​លើ​ការ​និយាយ​គ្នា​ លោក Hashim ថ្លែង​យ៉ាងដូច្នេះ​ថា​៖ «Toyota និយាយថា ពួកគេចង់ធ្វើឱ្យ​ឥណ្ឌូណេស៊ីក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ពិភព​លោក​ខាង​ត្បូង​។ ​Toyota Indonesia នាំចេញទៅកាន់ ៨០ ប្រទេស។ តើ​អាចស្រមៃបានទេ? ​ពួក​គេ​នាំចេញសូម្បី​តែ​ទៅម៉ិកស៊ិក​»។

លោក​បន្តថា​៖ «ពួកគេចង់ពង្រីកទីផ្សារ​ទៅ​ម៉ិកស៊ិកបន្ថែម​ទៀត​។ ​ដូច្នេះតើពួកគេត្រូវការអ្វីខ្លះ? ពួកគេត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក។ នោះហើយជាអ្វីដែល​ខ្ញុំ​ស៊កខ្លួន​ចូល​​។ ខ្ញុំអាចជួយក្រុមហ៊ុនដែលត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងទៀត​»​។

គួរគូស​បញ្ជាក់ថា​ បច្ចុប្បន្ន​ ក្រុមហ៊ុន Toyota ​ប្រចាំឥណ្ឌូណេស៊ី មានរោងចក្រ​ផលិតរថយន្តចំនួន ៥ រួចហើយ​ ដោយ​រោងចក្រនីមួយៗថែមទាំងមានសមត្ថភាពផលិតរថយន្ត​ប្រចាំឆ្នាំរាប់​សែន​គ្រឿង សម្រាប់ទាំងទីផ្សារក្នុង និងក្រៅស្រុក​។ ប្រទេស​លោកខាងត្បូង សំដៅលើ​ប្រទេស​កំពុងអភិវឌ្ឍ ដែល​រាប់បញ្ចូល​ទាំង​បណ្ដា​ប្រទេស​នៅអាហ្វ្រិក អាមេរិកឡាទីន ​កោះៗនៅសមុទ្រការ៉ាអ៊ីប អាស៊ី និងអូសេអានី។

ទិន្នន័យរបស់សមាគមរថយន្ត Gaikindo បង្ហាញថា ក្រុមហ៊ុន​ Toyota Indonesia បាន​នាំចេញ​រថយន្តដែលផលិតក្នុងស្រុកចំនួន ២៧៦ ០៨៩ គ្រឿង ​ពេញមួយឆ្នាំមុន។ ​ការរាយការណ៍នា​ពេល​កន្លងមក បានបង្ហាញថា ម៉ិកស៊ិកបាន​នាំចូល​នូវ​រថយន្ត Toyota Avanza និង Veloz ផលិតនៅឥណ្ឌូណេ​ស៊ី។

លោក Hashim មិន​បាន​និយាយ​ជា​​​លម្អិត​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល Toyota កំពុង​សម្លឹង​មើល​ជាមួយ​ម៉ិកស៊ិក​នោះ​ទេ។ ​យ៉ាងណា​មិញ​ បច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងព្យាយាមធ្វើ​ឱ្យប្រសើរឡើងនូវ​លទ្ធភាពនាំចេញ​ទៅកាន់​ម៉ិកស៊ិក ជាពិសេសតាមរយៈកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនចំពោះភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាដើម​៕

The post ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យ​​ខ្លួន​ក្លាយជា           មជ្ឈ​មណ្ឌល​​ផលិតកម្ម​ប្រចាំលោកខាងត្បូង appeared first on Kampuchea Thmey Daily.

ផលិតកម្មរថយន្ត​ជាសកល​របស់ Toyota ធ្លាក់ចុះ​ ៩ ខែ​ជាប់​គ្នា​
ផលិតកម្មរថយន្ត​​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បាន​បន្ត​ធ្លាក់ចុះ​នៅ​ខែ​តុលា​ ដែល​ជា​ការ​ធ្លាក់ចុះ​៩ខែ​ជាប់ៗ​គ្នា​ ប៉ុន្តែ​មិនធ្ងន់ធ្ងរ​ដូចខែ​មុន​ៗនោះទេ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

Toyota​ និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា  ក្រុម​ហ៊ុនបាន​ផលិតរថយន្ត​សរុប​ចំនួន ៨៩៣ ១៦៤ គ្រឿង​ នៅ​ទូទាំង​ពិភព​លោក​ ដោយ​ធ្លាក់ចុះ​ ០,៨ ភាគរយ​ ខណៈ​ការធ្លាក់ចុះ​នៅ​ខែ​​កញ្ញា មាន​រហូតដល់​ ៨ ភាគរយ​។ ​

ផលិតកម្មនៅជប៉ុន កាណាដា​ និងម៉ិកស៊ិក សុទ្ធតែបាន​កើន​ឡើង​។ យ៉ាង​ណា​មិញ​ ការ​ធ្លាក់ចុះ​ទូទាំងសកល​ ត្រូវ​បាន​ជំរុញ​ដោយ​កម្សោយ​នៃ​ផលិតកម្ម​នៅ​សហរដ្ឋ​អាមេរិក​ ថៃ​ និងចិន​ ដែល​ជា​ទី​ផលិត​​​ធំ​ៗ​របស់​ក្រុមហ៊ុន​។

ការ​ធ្លាក់ចុះ​នៅ​ចិន​ និង​ថៃ​ បណ្ដាល​មក​ពី​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ទីផ្សារ​របស់​ក្រុមហ៊ុនយីហោរចិន និង​បញ្ហា​សេដ្ឋកិច្ចក្នុងស្រុក​នៃ​ប្រទេស​ទាំង​នេះ​​ ដែល​ធ្វើ​ឱ្យ​តម្រូវការ​រថយន្ត​ថយ​ចុះ​។ នៅ​អាមេរិក​វិញ​ ការ​ធ្លាក់ចុះ​ ១៣ ភាគរយ​ នៃ​ផលិតកម្ម បណ្ដាល​មក​ពី​ការ​ផ្អាក​​ការ​ផលិត​រថយន្ត​ម៉ាក Grand Highlander និង​ Lexus TX ជុំ​វិញ​​បញ្ហាពោងសុវត្ថិភាព៕

The post ផលិតកម្មរថយន្ត​ជាសកល​របស់ Toyota ធ្លាក់ចុះ​ ៩ ខែ​ជាប់​គ្នា​ appeared first on Kampuchea Thmey Daily.

Toyata និង​ NTT បណ្ដាក់​ទុន​ជាង ៣ ប៊ីលាន​ដុល្លារ​ លើ​​ការ​ផលិតឡានបើក​បរ​ខ្លួន​ឯង​ដោយ​ប្រើ​ AI
ក្រុមហ៊ុនផលិត​រថយន្ត​​ Toyota Motor និង​ក្រុមហ៊ុន​ទូរគមនាគមន៍ជប៉ុន​ Nippon Telegraph and Telephone (NTT) គ្រោង​រួម​គ្នា​បណ្ដាក់​ទុន​ ៣,២៦ ប៊ីលាន​ដុល្លារ​ សម្រាប់​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ ដើម្បី​ផលិត​ឡាន​បើក​បរ​​​ខ្លួន​ឯងដោយ​ប្រើ​​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia នៅ​ថ្ងៃ​អង្គារ​នេះ​។

ក្រុម​ហ៊ុន​ទាំង​២ គ្រោងនឹងបង្កើតកម្មវិធីរថយន្តដែលនឹងប្រើ AI ដើម្បីប្រមើលមើលគ្រោះថ្នាក់ និងគ្រប់គ្រង​រថយន្ត ហើយ​​បាន​កំណត់​គោលដៅ​ឱ្យ​សម្រេច​បាន​នូវ​ប្រព័ន្ធ​នេះ​រួច​រាល់​នៅឆ្នាំ​ ២០២៨ និង​អាច​លក់​ឱ្យ​ក្រុមហ៊ុន​ផលិត​ឡាន​ផ្សេង​​ៗ​​ទៀត​។ ​

កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុនជប៉ុនទាំង​២​ដដែល​ ​សម្រេច​ឡើងចំពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេង​ៗ​ កំពុងសម្លឹង​ប្រឡូក​ខ្លួន​ចូល​ទៅ​​ទីផ្សារឡាន​បើកបរដោយ​ស្វ័យប្រវត្តិកម្រិតខ្ពស់ដែលកំពុងរីកចម្រើន។ វិស័យ​រថយន្ត​ប្រភេទ​នេះ​ កំពុង​គ្រប​ដណ្ដប់​ដោយ​ផលិត​ផល​រថយន្ត​របស់​ក្រុម​ហ៊ុន​អាមេរិក​ Tesla និង​ក្រុមហ៊ុន​ចិន​ផ្សេង​ៗ​ទៀត​។  ​

គួរ​រំឭកថា​ Toyota ​និង​ NTT នៅ​ឆ្នាំ​​ ២០១៧ បាន​​ចាប់ដៃគ្នា​ដើម្បីបង្កើតបច្ចេកវិទ្យាសម្រាប់រថយន្តដែលភ្ជាប់បណ្តាញ 5G ​ដើម្បី​ជា​ផ្នែកមួយ​នៃគម្រោងទីក្រុងឆ្លាតវៃក្នុងឆ្នាំ ២០២០​​៕

The post Toyata និង​ NTT បណ្ដាក់​ទុន​ជាង ៣ ប៊ីលាន​ដុល្លារ​ លើ​​ការ​ផលិតឡានបើក​បរ​ខ្លួន​ឯង​ដោយ​ប្រើ​ AI appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Toyota ប្រគល់រថយន្ត៣គ្រឿងដែលទើបដំឡើងបាននៅកម្ពុជាជាលើកដំបូងនៅ ជូនសម្ដេចធិបតី
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន Toyota បានប្រគល់រថយន្ត Toyota Hilux Revo Rally និង Toyota Fortuner ចំនួន ០៣ គ្រឿង ដែលទើបត្រូវបានដំឡើងក្នុងស្រុកជាលើកដំបូង គឺជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងវិស័យយានយន្តរបស់កម្ពុជា ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី លោក លោក មែ ស៊ីថន បានបញ្ជាក់ថា សម្តេចធិបតី សម្តែងនូវការពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការបើកដំណើរការរោងចក្រដំឡើងដំឡើងរថយន្តនៅកម្ពុជា និងបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលផ្តល់អំណោយជារថយន្តទាំងបីគ្រឿង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះពិតជាបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ក្នុងនាមក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd, លោកឧកញ៉ា គង់ នួន បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងបានផ្តល់ការគាំទ្រឥតឈប់ឈរដល់ក្រុមហ៊ុន Toyota កន្លងមក និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការលើកកម្ពស់វិស័យយានយន្តនៅកម្ពុជា ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាពក្នុងតំបន់៕

The post ក្រុមហ៊ុន Toyota ប្រគល់រថយន្ត៣គ្រឿងដែលទើបដំឡើងបាននៅកម្ពុជាជាលើកដំបូងនៅ ជូនសម្ដេចធិបតី appeared first on Kampuchea Thmey Daily.

ផលិតកម្មរថយន្តជាសកល​​របស់​ Toyota ធ្លាក់​ចុះ​​ ជំរុញ​ដោយ​ការ​ដាំ​ក្បាល​ចុះ​នៅ​ចិន​ និង​ជប៉ុន​
ផលិតកម្ម​រថយន្ត​ជាសកលរបស់ក្រុមហ៊ុនយក្ស​ជប៉ុន​ តូយ៉ូតា (Toyota) បាន​ធ្លាក់ចុះ៥​ខែ​ជាប់​ៗ​គ្នា​ដោយ​បន្ត​​ក្នុងខែមិថុនា​ ដោយសារ​តែ​ផល​ប៉ះ​ពាល់​ពី​រឿង​អាស្រូវ​ជុំវិញ​ពាក្យ​ស្នើ​សុំ​វិញ្ញាបនប័ត្រ​សុវត្ថិភាព​រថយន្ត​ក្នុង​ស្រុក​របស់​ជប៉ុន​ និង​សង្រ្គាម​បញ្ចុះ​តម្លៃ​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​ប្រទេស​ចិន​។ ​

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ទិន្នផលផលិតកម្ម​ទូទាំងពិភពលោករបស់​តូយ៉ូតា​ ​បានធ្លាក់ចុះ ១២,៩ ភាគរយ​ មក​នៅ​ត្រឹម​ ៧៩៥ ៨៦២ គ្រឿង​ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ រាប់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២២​។ ​វា​ជា​ការ​បន្ត​​ពី​ការ​ធ្លាក់​ចុះ​ ៤ ភាគរ​យ​កាល​ពី​ខែ​ឧសភា​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនតូយ៉ូតាបានធ្លាក់ចុះ៥,១% ក្នុងអំឡុងពេលខែមិថុនា ដែលរងការឈឺចាប់ដោយការធ្លាក់ចុះនៅក្នុងប្រទេសជប៉ុន និងប្រទេសចិន។

​នៅ​ជប៉ុន​ ​ទិន្នផលផលិតកម្ម​ប្រចាំ​ខែ​មិថុនា​ដដែល​ បានធ្លាក់ចុះ ១៨,៨ ភាគរយ ​ក្រោយ​ក្រសួងដឹកជញ្ជូនរបស់​ប្រទេស​ បានរកឃើញភាពមិនប្រក្រតីនៅក្នុង​ពាក្យ​ស្នើសុំ​បញ្ជាក់​សុវត្ថិភាព​រថយន្ត​​​​របស់​ Toyota និងក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀត​។

​ក្នុងប្រទេសចិន ផលិតកម្ម​បាន​​ធ្លាក់ចុះ ២១,៧ ភាគរយ​ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​លើស​ ២០ ភាគរយ​ចំនួន​ ៥ ខែ​ជាប់​គ្នាៗ​ ​ដែល​បណ្ដាល​មក​ពី​សង្រ្គាម​តម្លៃ​ ខណៈ​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​ចិន​ក៏​កាន់​តែ​កើន​កម្ដៅ​ ដោយ​​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកដូចជា BYD ​ដណ្ដើម​យក​ចំណែកទីផ្សារយ៉ាងឆាប់រហ័សនោះ​។

ផលិតកម្មនៅអាមេរិកខាងជើង បានធ្លាក់ចុះ ៦,២ ភាគរយ​ ​ខណៈ​នៅ​អឺរ៉ុបវិញ​ បានធ្លាក់ចុះ ៦,៦ ភាគរយ​ ដោយសារ​តែ​ចំនួន​ថ្ងៃ​ផលិតកម្ម​ តិច​ជាង​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ទន្ទឹម​នឹង​​ការ​ធ្លាក់​ចុះ​នៃ​ផលិត​កម្ម​នេះ​ ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនតូយ៉ូតា ក៏​បានធ្លាក់ចុះ ៥,១ ភាគរយ​ផង​ដែរ​ នៅ​ខែ​មិថុនា​ដដែល​ ដែល​ជំរុញ​ដោយ​ការ​ដាំ​ក្បាល​ចុះ​នៅជប៉ុន​ និង​ចិន​៕

The post ផលិតកម្មរថយន្តជាសកល​​របស់​ Toyota ធ្លាក់​ចុះ​​ ជំរុញ​ដោយ​ការ​ដាំ​ក្បាល​ចុះ​នៅ​ចិន​ និង​ជប៉ុន​ appeared first on Kampuchea Thmey Daily.