ព័ត៌មានអន្ដរជាតិ
Toyata និង NTT បណ្ដាក់ទុនជាង ៣ ប៊ីលានដុល្លារ លើការផលិតឡានបើកបរខ្លួនឯងដោយប្រើ AI
ក្រុមហ៊ុនផលិតរថយន្ត Toyota Motor និងក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន Nippon Telegraph and Telephone (NTT) គ្រោងរួមគ្នាបណ្ដាក់ទុន ៣,២៦ ប៊ីលានដុល្លារ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីផលិតឡានបើកបរខ្លួនឯងដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia នៅថ្ងៃអង្គារនេះ។

ក្រុមហ៊ុនទាំង២ គ្រោងនឹងបង្កើតកម្មវិធីរថយន្តដែលនឹងប្រើ AI ដើម្បីប្រមើលមើលគ្រោះថ្នាក់ និងគ្រប់គ្រងរថយន្ត ហើយបានកំណត់គោលដៅឱ្យសម្រេចបាននូវប្រព័ន្ធនេះរួចរាល់នៅឆ្នាំ ២០២៨ និងអាចលក់ឱ្យក្រុមហ៊ុនផលិតឡានផ្សេងៗទៀត។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនជប៉ុនទាំង២ដដែល សម្រេចឡើងចំពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងៗ កំពុងសម្លឹងប្រឡូកខ្លួនចូលទៅទីផ្សារឡានបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់ដែលកំពុងរីកចម្រើន។ វិស័យរថយន្តប្រភេទនេះ កំពុងគ្របដណ្ដប់ដោយផលិតផលរថយន្តរបស់ក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិនផ្សេងៗទៀត។
គួររំឭកថា Toyota និង NTT នៅឆ្នាំ ២០១៧ បានចាប់ដៃគ្នាដើម្បីបង្កើតបច្ចេកវិទ្យាសម្រាប់រថយន្តដែលភ្ជាប់បណ្តាញ 5G ដើម្បីជាផ្នែកមួយនៃគម្រោងទីក្រុងឆ្លាតវៃក្នុងឆ្នាំ ២០២០៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


