ព័ត៌មានអន្ដរជាតិ
ផលិតកម្មរថយន្តជាសកលរបស់ Toyota ធ្លាក់ចុះ ៩ ខែជាប់គ្នា
ផលិតកម្មរថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានបន្តធ្លាក់ចុះនៅខែតុលា ដែលជាការធ្លាក់ចុះ៩ខែជាប់ៗគ្នា ប៉ុន្តែមិនធ្ងន់ធ្ងរដូចខែមុនៗនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Toyota និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនបានផលិតរថយន្តសរុបចំនួន ៨៩៣ ១៦៤ គ្រឿង នៅទូទាំងពិភពលោក ដោយធ្លាក់ចុះ ០,៨ ភាគរយ ខណៈការធ្លាក់ចុះនៅខែកញ្ញា មានរហូតដល់ ៨ ភាគរយ។
ផលិតកម្មនៅជប៉ុន កាណាដា និងម៉ិកស៊ិក សុទ្ធតែបានកើនឡើង។ យ៉ាងណាមិញ ការធ្លាក់ចុះទូទាំងសកល ត្រូវបានជំរុញដោយកម្សោយនៃផលិតកម្មនៅសហរដ្ឋអាមេរិក ថៃ និងចិន ដែលជាទីផលិតធំៗរបស់ក្រុមហ៊ុន។
ការធ្លាក់ចុះនៅចិន និងថៃ បណ្ដាលមកពីការប្រកួតប្រជែងដណ្ដើមទីផ្សាររបស់ក្រុមហ៊ុនយីហោរចិន និងបញ្ហាសេដ្ឋកិច្ចក្នុងស្រុកនៃប្រទេសទាំងនេះ ដែលធ្វើឱ្យតម្រូវការរថយន្តថយចុះ។ នៅអាមេរិកវិញ ការធ្លាក់ចុះ ១៣ ភាគរយ នៃផលិតកម្ម បណ្ដាលមកពីការផ្អាកការផលិតរថយន្តម៉ាក Grand Highlander និង Lexus TX ជុំវិញបញ្ហាពោងសុវត្ថិភាព៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


