ក្រុមហ៊ុន ZO MOTORS Archives - Kampuchea Thmey Daily

រដ្ឋ ​ចាប់ដៃជាមួយវិស័យ​ឯកជន​ បណ្តុះបណ្តាល​ជំនាញរថយន្តអគ្គិសនី
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ​១៥ មិថុនា ​២០២៦​ បានចុះហត្ថ​​លេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ​ស្តីពី​ការបណ្តុះបណ្តាល​បច្ចេក​ទេស ​និង​វិជ្ជាជីវៈ និងការធ្វើដំណើរទៅមកកន្លែង​ការងារប្រកប​ដោយសុវត្ថិភាពសម្រាប់បងប្អូនកម្មករ​និយោជិត ជាមួយលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global។​

អនុស្សរណៈនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាព​បងប្អូន​កម្មករ​និយោជិត​ក្នុងការធ្វើដំណើរប្រចាំថ្ងៃ,​ ជំរុញការប្រើប្រាស់យានជំនិះដឹកជញ្ជូន​កម្មករនិយោជិត​ប្រកបដោយសុវត្ថិភាព បំពាក់ប្រព័ន្ធប្រអប់សុវត្ថិភាព (SafeBox) និងផ្តល់ជាជម្រើសថ្មីលើ​មធ្យោ​បាយដឹក​ជញ្ជូនកម្មករនិយោជិតនាពេលបច្ចុប្បន្ន។ ​

កិច្ចសហប្រតិបត្តិការនេះ​ ក៏គាំទ្រដល់គោលដៅ​បរិស្ថាន តាមរយៈការប្រើប្រាស់​យានយន្តអគ្គិសនី ​និង​ការអភិវឌ្ឍការដឹកជញ្ជូនបៃតង ​ព្រមទាំងលើកកម្ពស់ការយល់ដឹង និងសិក្សា​ពីគោលនយោបាយស្តង់ដា និងយន្តការហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រព័ន្ធដឹកជញ្ជូន​កម្មករនិយោ​ជិត​ប្រកបដោយសុវត្ថិភាព និងចីរភាព។​

លោក ហេង សួរ ​បានបញ្ជាក់ថា ក្រោយការអនុវត្តសាកល្បងនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នឹងពិចារណាជំរុញការផលិតថ្នាក់បណ្តុះបណ្តាល​ជំនាញចល័តនេះ​ឱ្យបាន​ដល់ចំនួន ៤០ ​រថយន្ត ​នៅត្រឹមឆ្នាំ២០២៧ ​និង​ចំនួន ៥០ រថយន្តនៅត្រឹមឆ្នាំ២០២៨។​

​សូមបញ្ជាក់ថា Zo Motors គឺជាក្រុមហ៊ុនផលិត និងចែកចាយយានយន្តពាណិជ្ជកម្មថាមពលថ្មី ដែល​មានប្រភពមកពីប្រទេសជប៉ុន និងផ្តោតលើការអភិវឌ្ឍដំណោះស្រាយដឹកជញ្ជូន​គ្មានការបំភាយ​ឧស្ម័ន (Zero-Emission Transport Solutions) សម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារ។ ​

​ក្រុមហ៊ុននេះផ្គុំ និងចែកចាយរថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍយានយន្ត​ថាមពលស្អាត ​និងបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដោយប្រើប្រាស់​បច្ចេកវិទ្យាថាមពលថ្មី ដើម្បីរៀប​ចំឡើងវិញនូវប្រសិទ្ធ​ភាពនៃប្រព័ន្ធដឹកជញ្ជូន​សកល ព្រមទាំង​ធ្វើឱ្យ​ការដឹកជញ្ជូនដែលគ្មានកាបូន​ក្លាយជាកម្លាំងជំរុញថ្មី​សម្រាប់កំណើន​សេដ្ឋកិច្ច៕

The post រដ្ឋ ​ចាប់ដៃជាមួយវិស័យ​ឯកជន​ បណ្តុះបណ្តាល​ជំនាញរថយន្តអគ្គិសនី appeared first on Kampuchea Thmey Daily.

រោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេរបស់ ZO MOTORS នៅខេត្តពោធិ៍សាត់ ទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការ ក្នុងគម្រោងវិនិយោគ៤៦ លានដុល្លារ
គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មថាមពលថ្មីរបស់ក្រុមហ៊ុន ZO MOTORS ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានអនុម័ត និងផ្តល់អាជ្ញាប័ណ្ណជាផ្លូវការហើយ។នេះបើយោងតាមឯកសារផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា (CIB) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ។

ក្នុងនាមជារោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេបង្អស់នៅកម្ពុជាការឈានដល់ដំណាក់កាលនេះគឺជាសញ្ញាដ៏សំខាន់នៃការផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មបៃតង និងការផលិតគ្រឿងចក្រកម្រិតខ្ពស់នៅក្នុងព្រះរាជា ណាចក្រកម្ពុជា។

គម្រោងវិនិយោគនេះមានទុនសរុបរហូតដល់ ៤៦ លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគផ្ទាល់ពីបរទេសដំបូងគេក្នុងវិស័យរថយន្តដឹកជញ្ជូនអគ្គិសនី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍យានយន្តថាមពលថ្មី។

ស្ថិតនៅលើផ្ទៃដីប្រមាណ ១០ ហិកតា ជាមួយសមត្ថភាពផលិតដំណាក់កាលដំបូងមានចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ រោងចក្រនេះមិនត្រឹមតែបំពេញចន្លោះខ្វះខាតនៃផលិតកម្មរថយន្តពាណិជ្ជកម្មអគ្គិសនីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញពិពិធកម្មឧស្សាហកម្មជាតិ និងការសម្រេចឱ្យបាននូវ “ចក្ខុវិស័យអព្យាក្រឹតកាបូនឆ្នាំ ២០៥០” របស់កម្ពុជាផងដែរ។

ក្នុងនាមជាយីហោរថយន្តពាណិជ្ជកម្មអគ្គិសនីឈានមុខគេលំដាប់ទី១ នៅកម្ពុជា ZO MOTORS បានបង្ហាញនូវខ្សែចង្វាក់ផលិតកម្មយ៉ាងសម្បូរបែប។ តាមការបញ្ជាក់ រោងចក្រនៅខេត្តពោធិ៍សាត់នេះ នឹងផ្ដោតលើការផលិតរថយន្តដឹកជញ្ជូនអគ្គិសនីទម្ងន់ ១,៥ តោន, ២ តោន ២,៥ តោន ៥ តោន ១០ តោន រហូតដល់ ១៥ តោន និងរថយន្តអូសសណ្ដោងអគ្គិសនីទម្ងន់ ៤០តោន ព្រមទាំងរថយន្តដឹកអ្នកដំណើរអគ្គិសនីសម្រាប់ប្រភេទអាជីវកម្មខ្នាត ៩ កៅអី ១៤ កៅអី ១៥ កៅអី ១៨ កៅអី និង២៤កៅអី។

លើសពីនេះ ក៏មានការផលិតរថយន្តភីកអាប់អគ្គិសនី និងឡានស្ទូចអគ្គិសនី ដែលអាចឆ្លើយតបបានយ៉ាងពេញលេញនូវតម្រូវការដឹកជញ្ជូនបៃតងគ្រប់ទម្រង់ ចាប់ពីការដឹកជញ្ជូនក្នុងទីក្រុង រហូតដល់ការដឹកជញ្ជូនធុនធ្ងន់ និងការប្រើប្រាស់ក្នុងតំបន់ឧស្សាហកម្ម។

ចំពោះសមត្ថភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ច រថយន្តអគ្គិសនីរបស់ ZO MOTORS បានបង្ហាញនូវឧត្តមភាពបច្ចេកទេសលើសរថយន្តប្រើប្រេងឥន្ធនៈធម្មតា។ យោងតាមទិន្នន័យជាក់ស្តែង រថយន្ត ZO MOTORS ប្រើប្រាស់ថាមពល ១ គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានពី ៣ ទៅ ៥ គីឡូម៉ែត្រ ដែលជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការបានរហូតដល់ ៤០%ទៅ ៥៥%។

តាមការប៉ាន់ប្រមាណ រថយន្តមួយគ្រឿងអាចជួយម្ចាស់អាជីវកម្មសន្សំសំចៃថ្លៃប្រេង និងការចំណាយផ្សេងៗបានពី $៥,០០០ ទៅ $៨,០០០ ក្នុងមួយឆ្នាំ ចំណែកតម្រូវការថែទាំរថយន្តអគ្គិសនីមានក៏មានភាពងាយស្រួល និងមានចំនួនតិច ដូច្នេះការចំណាយលើការថែទាំប្រចាំឆ្នាំ បានបន្តជួយសន្សំសំចៃថវិកាបន្ថែមទៀត ខ្ទង់ប្រមាណពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ។

ដើម្បីពង្រឹងទំនុកចិត្តជូនដល់អតិថិជន ZO MOTORS បានបង្កើតការធានា និងសេវាកម្មដ៏រឹងមាំបំផុត។ ក្រុមហ៊ុនថែមទាំងមានការធានាលើប្រព័ន្ធអគ្គិសនីទាំង ៣ (អាគុយ ម៉ូទ័រ និងប្រព័ន្ធបញ្ជា) រហូតដល់ ៥ ឆ្នាំ ឬ ២០ ម៉ឺនគីឡូម៉ែត្រ។ លើសពីនេះក្រុមហ៊ុនក៏បានអនុវត្តស្តង់ដារសេវាកម្ម “១-៣-២៤” ដែលរួមមាន៖ឆ្លើយតបក្នុងរយៈពេល ១ ម៉ោង, ទៅដល់ទីតាំងក្នុងរយៈពេល ៣ ម៉ោង និងជួសជុលឱ្យរួចរាល់ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីធានាថាប្រតិបត្តិការដឹកជញ្ជូនរបស់អតិថិជនមិនមានការរាំងស្ទះ។

ផែនការ “ស្ថានីយ១០០ ទីតាំងសាក១០០០” របស់ ZO MOTORS គឺផ្អែកលើភាគលាភនៃតម្លៃអគ្គិសនី៖ ក្នុងឆ្នាំ២០២៦ មានផែនការសាងសង់ស្ថានីយសាកអគ្គិសនីល្បឿនលឿនថ្មីចំនួន ២០០ ទីតាំង ដោយមានគោលបំណងធានាថា រាល់ចម្ងាយ ៥០ ទៅ ១០០ គីឡូម៉ែត្រ នៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេស នឹងមានទីតាំងបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាពមួយ។

ចំណែកឯមូលដ្ឋានគ្រឹះដែលអាចគាំទ្រមហិច្ឆតានេះបានគឺ បណ្តាញបញ្ចូលថាមពលអគ្គិសនី “ស្ថានីយ១០០ ទីតាំងសាក១០០០” ដែល ZO MOTORS បាននិងកំពុងដាក់ពង្រាយនៅទូទាំងប្រទេស។ នេះមិនមែនត្រឹមតែជាការសាង សង់ទីតាំងសាកថ្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបដិវត្តន៍ឌីជីថលនៃប្រព័ន្ធចែកចាយថាមពល។

តាមរយៈការទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការនេះ ZO MOTORS នឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការដឹកនាំកម្ពុជាឈានទៅរកយុគសម័យដឹកជញ្ជូនបៃតង តាមរយៈបច្ចេកវិទ្យាថាមពលថ្មីឈានមុខគេ និងប្រព័ន្ធសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងគុណភាពខ្ពស់៕

The post រោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេរបស់ ZO MOTORS នៅខេត្តពោធិ៍សាត់ ទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការ ក្នុងគម្រោងវិនិយោគ៤៦ លានដុល្លារ appeared first on Kampuchea Thmey Daily.