Connect with us

សេដ្ឋកិច្ច

រដ្ឋ ​ចាប់ដៃជាមួយវិស័យ​ឯកជន​ បណ្តុះបណ្តាល​ជំនាញរថយន្តអគ្គិសនី

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ​១៥ មិថុនា ​២០២៦​ បានចុះហត្ថ​​លេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ​ស្តីពី​ការបណ្តុះបណ្តាល​បច្ចេក​ទេស ​និង​វិជ្ជាជីវៈ និងការធ្វើដំណើរទៅមកកន្លែង​ការងារប្រកប​ដោយសុវត្ថិភាពសម្រាប់បងប្អូនកម្មករ​និយោជិត ជាមួយលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាព​បងប្អូន​កម្មករ​និយោជិត​ក្នុងការធ្វើដំណើរប្រចាំថ្ងៃ,​ ជំរុញការប្រើប្រាស់យានជំនិះដឹកជញ្ជូន​កម្មករនិយោជិត​ប្រកបដោយសុវត្ថិភាព បំពាក់ប្រព័ន្ធប្រអប់សុវត្ថិភាព (SafeBox) និងផ្តល់ជាជម្រើសថ្មីលើ​មធ្យោ​បាយដឹក​ជញ្ជូនកម្មករនិយោជិតនាពេលបច្ចុប្បន្ន។ ​

កិច្ចសហប្រតិបត្តិការនេះ​ ក៏គាំទ្រដល់គោលដៅ​បរិស្ថាន តាមរយៈការប្រើប្រាស់​យានយន្តអគ្គិសនី ​និង​ការអភិវឌ្ឍការដឹកជញ្ជូនបៃតង ​ព្រមទាំងលើកកម្ពស់ការយល់ដឹង និងសិក្សា​ពីគោលនយោបាយស្តង់ដា និងយន្តការហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រព័ន្ធដឹកជញ្ជូន​កម្មករនិយោ​ជិត​ប្រកបដោយសុវត្ថិភាព និងចីរភាព។​



លោក ហេង សួរ ​បានបញ្ជាក់ថា ក្រោយការអនុវត្តសាកល្បងនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នឹងពិចារណាជំរុញការផលិតថ្នាក់បណ្តុះបណ្តាល​ជំនាញចល័តនេះ​ឱ្យបាន​ដល់ចំនួន ៤០ ​រថយន្ត ​នៅត្រឹមឆ្នាំ២០២៧ ​និង​ចំនួន ៥០ រថយន្តនៅត្រឹមឆ្នាំ២០២៨។​

​សូមបញ្ជាក់ថា Zo Motors គឺជាក្រុមហ៊ុនផលិត និងចែកចាយយានយន្តពាណិជ្ជកម្មថាមពលថ្មី ដែល​មានប្រភពមកពីប្រទេសជប៉ុន និងផ្តោតលើការអភិវឌ្ឍដំណោះស្រាយដឹកជញ្ជូន​គ្មានការបំភាយ​ឧស្ម័ន (Zero-Emission Transport Solutions) សម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារ។ ​

​ក្រុមហ៊ុននេះផ្គុំ និងចែកចាយរថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍយានយន្ត​ថាមពលស្អាត ​និងបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដោយប្រើប្រាស់​បច្ចេកវិទ្យាថាមពលថ្មី ដើម្បីរៀប​ចំឡើងវិញនូវប្រសិទ្ធ​ភាពនៃប្រព័ន្ធដឹកជញ្ជូន​សកល ព្រមទាំង​ធ្វើឱ្យ​ការដឹកជញ្ជូនដែលគ្មានកាបូន​ក្លាយជាកម្លាំងជំរុញថ្មី​សម្រាប់កំណើន​សេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម