សេចក្ដីជូនដំណឹង
រោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេរបស់ ZO MOTORS នៅខេត្តពោធិ៍សាត់ ទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការ ក្នុងគម្រោងវិនិយោគ៤៦ លានដុល្លារ
គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មថាមពលថ្មីរបស់ក្រុមហ៊ុន ZO MOTORS ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានអនុម័ត និងផ្តល់អាជ្ញាប័ណ្ណជាផ្លូវការហើយ។នេះបើយោងតាមឯកសារផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា (CIB) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ។

ក្នុងនាមជារោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេបង្អស់នៅកម្ពុជាការឈានដល់ដំណាក់កាលនេះគឺជាសញ្ញាដ៏សំខាន់នៃការផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មបៃតង និងការផលិតគ្រឿងចក្រកម្រិតខ្ពស់នៅក្នុងព្រះរាជា ណាចក្រកម្ពុជា។
គម្រោងវិនិយោគនេះមានទុនសរុបរហូតដល់ ៤៦ លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគផ្ទាល់ពីបរទេសដំបូងគេក្នុងវិស័យរថយន្តដឹកជញ្ជូនអគ្គិសនី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍យានយន្តថាមពលថ្មី។
ស្ថិតនៅលើផ្ទៃដីប្រមាណ ១០ ហិកតា ជាមួយសមត្ថភាពផលិតដំណាក់កាលដំបូងមានចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ រោងចក្រនេះមិនត្រឹមតែបំពេញចន្លោះខ្វះខាតនៃផលិតកម្មរថយន្តពាណិជ្ជកម្មអគ្គិសនីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញពិពិធកម្មឧស្សាហកម្មជាតិ និងការសម្រេចឱ្យបាននូវ “ចក្ខុវិស័យអព្យាក្រឹតកាបូនឆ្នាំ ២០៥០” របស់កម្ពុជាផងដែរ។

ក្នុងនាមជាយីហោរថយន្តពាណិជ្ជកម្មអគ្គិសនីឈានមុខគេលំដាប់ទី១ នៅកម្ពុជា ZO MOTORS បានបង្ហាញនូវខ្សែចង្វាក់ផលិតកម្មយ៉ាងសម្បូរបែប។ តាមការបញ្ជាក់ រោងចក្រនៅខេត្តពោធិ៍សាត់នេះ នឹងផ្ដោតលើការផលិតរថយន្តដឹកជញ្ជូនអគ្គិសនីទម្ងន់ ១,៥ តោន, ២ តោន ២,៥ តោន ៥ តោន ១០ តោន រហូតដល់ ១៥ តោន និងរថយន្តអូសសណ្ដោងអគ្គិសនីទម្ងន់ ៤០តោន ព្រមទាំងរថយន្តដឹកអ្នកដំណើរអគ្គិសនីសម្រាប់ប្រភេទអាជីវកម្មខ្នាត ៩ កៅអី ១៤ កៅអី ១៥ កៅអី ១៨ កៅអី និង២៤កៅអី។
លើសពីនេះ ក៏មានការផលិតរថយន្តភីកអាប់អគ្គិសនី និងឡានស្ទូចអគ្គិសនី ដែលអាចឆ្លើយតបបានយ៉ាងពេញលេញនូវតម្រូវការដឹកជញ្ជូនបៃតងគ្រប់ទម្រង់ ចាប់ពីការដឹកជញ្ជូនក្នុងទីក្រុង រហូតដល់ការដឹកជញ្ជូនធុនធ្ងន់ និងការប្រើប្រាស់ក្នុងតំបន់ឧស្សាហកម្ម។
ចំពោះសមត្ថភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ច រថយន្តអគ្គិសនីរបស់ ZO MOTORS បានបង្ហាញនូវឧត្តមភាពបច្ចេកទេសលើសរថយន្តប្រើប្រេងឥន្ធនៈធម្មតា។ យោងតាមទិន្នន័យជាក់ស្តែង រថយន្ត ZO MOTORS ប្រើប្រាស់ថាមពល ១ គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានពី ៣ ទៅ ៥ គីឡូម៉ែត្រ ដែលជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការបានរហូតដល់ ៤០%ទៅ ៥៥%។

តាមការប៉ាន់ប្រមាណ រថយន្តមួយគ្រឿងអាចជួយម្ចាស់អាជីវកម្មសន្សំសំចៃថ្លៃប្រេង និងការចំណាយផ្សេងៗបានពី $៥,០០០ ទៅ $៨,០០០ ក្នុងមួយឆ្នាំ ចំណែកតម្រូវការថែទាំរថយន្តអគ្គិសនីមានក៏មានភាពងាយស្រួល និងមានចំនួនតិច ដូច្នេះការចំណាយលើការថែទាំប្រចាំឆ្នាំ បានបន្តជួយសន្សំសំចៃថវិកាបន្ថែមទៀត ខ្ទង់ប្រមាណពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ។
ដើម្បីពង្រឹងទំនុកចិត្តជូនដល់អតិថិជន ZO MOTORS បានបង្កើតការធានា និងសេវាកម្មដ៏រឹងមាំបំផុត។ ក្រុមហ៊ុនថែមទាំងមានការធានាលើប្រព័ន្ធអគ្គិសនីទាំង ៣ (អាគុយ ម៉ូទ័រ និងប្រព័ន្ធបញ្ជា) រហូតដល់ ៥ ឆ្នាំ ឬ ២០ ម៉ឺនគីឡូម៉ែត្រ។ លើសពីនេះក្រុមហ៊ុនក៏បានអនុវត្តស្តង់ដារសេវាកម្ម “១-៣-២៤” ដែលរួមមាន៖ឆ្លើយតបក្នុងរយៈពេល ១ ម៉ោង, ទៅដល់ទីតាំងក្នុងរយៈពេល ៣ ម៉ោង និងជួសជុលឱ្យរួចរាល់ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីធានាថាប្រតិបត្តិការដឹកជញ្ជូនរបស់អតិថិជនមិនមានការរាំងស្ទះ។
ផែនការ “ស្ថានីយ១០០ ទីតាំងសាក១០០០” របស់ ZO MOTORS គឺផ្អែកលើភាគលាភនៃតម្លៃអគ្គិសនី៖ ក្នុងឆ្នាំ២០២៦ មានផែនការសាងសង់ស្ថានីយសាកអគ្គិសនីល្បឿនលឿនថ្មីចំនួន ២០០ ទីតាំង ដោយមានគោលបំណងធានាថា រាល់ចម្ងាយ ៥០ ទៅ ១០០ គីឡូម៉ែត្រ នៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេស នឹងមានទីតាំងបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាពមួយ។

ចំណែកឯមូលដ្ឋានគ្រឹះដែលអាចគាំទ្រមហិច្ឆតានេះបានគឺ បណ្តាញបញ្ចូលថាមពលអគ្គិសនី “ស្ថានីយ១០០ ទីតាំងសាក១០០០” ដែល ZO MOTORS បាននិងកំពុងដាក់ពង្រាយនៅទូទាំងប្រទេស។ នេះមិនមែនត្រឹមតែជាការសាង សង់ទីតាំងសាកថ្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបដិវត្តន៍ឌីជីថលនៃប្រព័ន្ធចែកចាយថាមពល។
តាមរយៈការទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការនេះ ZO MOTORS នឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការដឹកនាំកម្ពុជាឈានទៅរកយុគសម័យដឹកជញ្ជូនបៃតង តាមរយៈបច្ចេកវិទ្យាថាមពលថ្មីឈានមុខគេ និងប្រព័ន្ធសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងគុណភាពខ្ពស់៕
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


