ខ្មោច Archives - Kampuchea Thmey Daily

៥ កន្លែងនៅ វៀតណាម ល្បីសុះសាយថា ខ្មោចលងសាហាវ
ប្រទេសនីមួយៗមានចំណែករបស់ខ្លួននៃផ្ទះខ្មោចលងជាមួយនឹងពាក្យចចាមអារ៉ាមដ៏គួរឲ្យ​ខ្លាច ខណៈ​វៀតណាមក៏មិន​មាន​ករណី​លើកលែង​ដែរ។ ដូច្នេះ នេះ​ជា​ផ្ទះ​ខ្មោច​ទាំង ៥ ​នៅ​ក្នុង​ប្រទេស​វៀតណាម និង​រឿង​រ៉ាវ​ដ៏រន្ធត់និយាយតពីមាត់មួយទៅមាត់មួយទៀតរហូតមានអ្នកខ្លះសឹងមិនហ៊ានដើរកាត់ផង។

១​ ផ្លូវ 300 Kim Mã ទីក្រុងហាណូយ ជាបរិវេណដែលគេបោះបង់ចោលដ៏ធំមួយ

ថ្វីបើ​ទីតាំងដ៏ល្អរបស់វា​ប្រឈម​នឹងផ្លូវធំនៃទីក្រុងក៏ដោយ ​ប៉ុន្តែ​បែរ​ឮ​ពាក្យចចាមអារ៉ាម​ជាច្រើន​រាប់​មិនអស់​ដែល​និយាយ​ថាមាន​ខ្មោច​លងអស់​រយៈពេលជិត៣ទស្សវត្សមកហើយ។ អ្នកស្រុកនៅ​ក្នុងតំបន់មួយ​នេះសុទ្ធតែដឹង​រឿងរ៉ាវ​ភ័យ​រន្ធត់​ទាក់ទងនឹង​សម្រែក ឈាមហូរនៅពេលយប់ រូបចម្លាក់​ដែលកំពុងដើរជុំវិញសាល និងវត្ថុហាក់ដូចជាផ្លាស់ទីដោយខ្លួនឯង។ ជាមួយគ្នានេះដែរ មានរូបភាពមួយសន្លឹកដែលធ្វើឲ្យមានការ​ចាប់អារម្មណ៍លើបណ្តាញ​អ៊ីនធឺណែត និងបង្ហាញពីរូបរាងដូចនារីម្នាក់​ស្លៀករ៉ូបពណ៌ស លាក់ខ្លួនពីក្រោយបុរសម្នាក់ ដែលគ្រាន់តែចង់​បញ្ឆេះរឿងខ្មោចបន្ថែមទៀត។

២ ផ្លូវ ១៣៨ Hàng Trống ទីក្រុង​ហាណូយ មានខ្មោចស្រីដែលត្រូវគេសម្លាប់

រឿងព្រេងនិទានរបស់អ្នកស្រុកបានរៀបរាប់ថា អគារនេះធ្លាប់ជាផ្ទះរបស់គូស្នេហ៍​វ័យក្មេងមួយគូ ប៉ុន្តែនៅយប់មួយ ប្តីមកធ្វើការយឺត ប្រពន្ធត្រូវចោរប្លន់សម្លាប់។ ប្តី​ក៏​រើ​ចេញ​ភ្លាម​ៗ ហើយ​មិន​បាន​ឮ​អ្វី​ទៀត​ឡើយ។ តាំង​ពី​ពេល​នោះ​មក មនុស្ស​ម្នា​បាន​ឃើញ​រូប​ខ្មោច​ស្រី​ម្នាក់​អង្គុយ​ក្រោម​ដើម​ចេក ដោយ​ស្រែក​យំ​សោក​សង្រេង។ អ្នក​ខ្លះ​ទៀត​ក៏​បាន​និយាយ​ថា ម្ចាស់​ផ្ទះ​ជា​បន្ត​បន្ទាប់​សុទ្ធ​តែ​ជួប​នឹង​សំណាង​អាក្រក់។ អ្នក​ខ្លះ​ត្រូវ​បា​គេ​និយាយ​ថា​ឆ្កួត ខណៈ​ខ្លះ​ទៀត​មាន​ពាក្យ​ចចាមអារ៉ាម​ថា​បាន​ជួប​គ្រោះ​ថ្នាក់​ដល់​ជីវិត។

៣ ផ្ទះមួយនៅ Van Chương Alley ទីក្រុងហាណូយ ​កន្លែងដែលបានរកឃើញគ្រោងឆ្អឹងក្រោមដី

នោះជាករណីសម្រាប់ផ្ទះមួយនៅ ​Văn Chương Alley  ព្រោះទីនោះជាករណីឃាតកម្មក្នុងជី​វិតពិតដ៏គួរឲ្យខ្លាច។ វា​មាន​ដាន​ជាង​មួយ​ទសវត្សរ៍​ដល់​ឆ្នាំ ២០០៤ នៅ​ពេល​ដែល​គ្រួសារ​ដែល​រស់​នៅ​ទី​នោះ​ចាប់​ផ្ដើម​មាន​បញ្ហា​សុខភាព​ដូច​ជា​ឈឺក្បាល និង​ពិបាក​ដក​ដង្ហើម។ ពួកគេបានស្វែងរកជំនួយគ្រប់ទីកន្លែង ចាប់ពីការពិគ្រោះជាមួយឱសថទំនើប រហូតដល់ការស្វែងរកដំបូន្មានពីអ្នកជំនាញហុងស៊ុយ ប៉ុន្តែមិនអាចកំណត់អត្តសញ្ញាណប្រភពនៃបញ្ហានោះទេ។ ថ្ងៃមួយ នៅពេលដែលពួកគេជីកកំរាលឥដ្ឋដើម្បីជួសជុលបំពង់ទឹកដែលបាក់នោះ ពួកគេមានការភ័យខ្លាចជាខ្លាំងនៅពេលដែលបានប្រទះឃើញគ្រោងឆ្អឹងមនុស្សទាំងមូលកប់ក្រោមផ្ទះត្រឹមតែ 30CM ជាកន្លែងដែលរស់នៅប្រចាំថ្ងៃ។ ភ្លាមៗ សមត្ថកិច្ចបានធ្វើការកត់សំគាល់ ហើយផ្អែកលើប័ណ្ណបើកបរដែលបានរកឃើញនៅលើសាកសព និងការធ្វើកោសល្យវិច័យ ពួកគេអាចកំណត់អត្តសញ្ញាណបុរសដែលស្លាប់នេះថាជាបុរសវ័យកណ្តាលកាលពី២ឆ្នាំមុន។ តាម​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​បាន​បង្ហាញ​ថា ជនល្មើស​ជា​កូន​ប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​បាន​ជួល​ផ្ទះ និង​ស្នាក់​នៅ​ទីនោះ​ជុំវិញ​ករណី​ឃាតកម្ម។ ឃាតក​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ ហើយ​សំណុំ​រឿង​ត្រូវ​បាន​បិទ។ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​នៅ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ នឹង​ការ​គិត​ត្រឡប់​ទៅ​រក​ពេល​ដែល​គេ​បាន​រក​ឃើញ​សព​នោះ​ទេ។

៤ ផ្ទះ​មួយ​ខ្នង​នៅ​ផ្លូវ​លេខ​៥០ ស្រុក​ថាន់​ប៊ិញ ជា​ទីតាំង​ឃាតកម្ម​ក្នុង​គ្រួសារ

ក្នុង​ឆ្នាំ ២០០០ នៅ​ផ្ទះ​តូច​មួយ​ស្ថិត​នៅ​ផ្លូវ Alley 50 ស្រុកថាន់​ប៊ិញ។ នៅទីនេះ បុរសម្នាក់បានសម្លាប់ប្អូនប្រុសខ្លួនឯង និងឪពុកម្តាយរបស់គាត់ បន្ទាប់មកជួលកម្មករសំណង់ឲ្យជីករណ្តៅនៅលើឥដ្ឋដើម្បីលាក់សាកសពរបស់ពួកគេ។ ករណីនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ នៅពេល​កម្មករ​កត់សម្គាល់​ឃើញ​ទង្វើ​ចម្លែក​របស់​បុរស​នោះ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​អ្នក​ជិតខាង​ចាប់​ផ្តើម​សម្គាល់​ឃើញ​មាន​ក្លិន​ស្អុយ​ចម្លែក​ចេញពី​ក្នុងផ្ទះ។ តាមការសួរចម្លើយ ឃាតកបាននិយាយថា ខ្លួនពិតជាបានសម្លាប់ប្អូនប្រុសពេលឈ្លោះប្រកែកគ្នា ចំណែកឪពុកម្តាយភ្ញាក់ផ្អើលពេលឃើញ ក៏ធ្វើអត្តឃាតដោយវាយក្បាលនឹងជញ្ជាំង។ រហូត​មក​ដល់​ពេល​ធ្វើ​កោសល្យ​វិច័យ​រួច​ទើប​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្លាប់​ដោយ​របួស​ក្បាល ទើប​សារភាព​ថា​ពិតជា​វាយ​ពួក​គេ​រហូត​ដល់​ស្លាប់ ។

បុរសនេះត្រូវបានកាត់ទោសប្រហារជីវិត ហើយប៉ុន្មានឆ្នាំក្រោយមក សាច់ញាតិនៃគ្រួសារអកុសលបានចាប់ផ្តើមជួលកន្លែងនោះ។ ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចស្នាក់នៅទីនោះបានលើសពីពីរសប្តាហ៍។ អ្នក​ស្នាក់​នៅ​ផ្ទះ​បាន​រាយការណ៍​ថា​មាន​សុបិន​អាក្រក់ ដេក​ខ្វិន និង​ឃើញ​រូប​រាង​ចម្លែក។ ទោះជាយ៉ាងនេះក្តី អ្នកដែលសង្ស័យកាន់តែច្រើននឹងនិយាយថា ពួកគេត្រូវបានខ្មោចលងដោយគ្មានអ្វីក្រៅពីការគិតរបស់ពួកគេផ្ទាល់ ដោយដឹងថាពួកគេរស់នៅកន្លែងកើតហេតុនៃឃាតកម្មដ៏រន្ធត់មួយនេះ។​

៥​ ផ្លូវ លីថាយទឿក្រុងសៃហ្គន ទីតាំងនៃអគ្គីភ័យដ៏សាហាវមួយ

ផ្ទះ​ខ្មោច​មួយ​ទៀត​ដែល​គេ​សន្មត់​ថា​ជាប់​នឹង​សោកនាដកម្ម​ក្នុង​ជីវិត​ពិត​នោះ​គឺ​ផ្ទះ​មួយ​នៅ​ផ្ទះ​លេខ​២៤ ផ្លូវ​លីថាយទឿក្រុង សៃហ្គន។ វាធ្លាប់ជាផ្ទះរបស់គ្រួសារអ្នកមាន រហូតមានអគ្គីភ័យឆាបឆេះដោយចៃដន្យក្នុងឆ្នាំ ២០០១ បានឆក់យកជីវិតមនុស្ស ៧នាក់។ ខណៈភ្លើងបានឆាបឆេះអាគារនេះ កូនស្រីរបស់ម្ចាស់ផ្ទះដែលមានផ្ទៃពោះនៅពេលនោះ បានទៅយ៉រនៅជាន់ទី២ ជាមួយកូនប្រុសអាយុ៣ឆ្នាំ។ មនុស្សម្នាបានរៀបចំ trampoline នៅជាន់ផ្ទាល់ដីខាងក្រោម ហើយបានជំរុញឲ្យនាងលោត ឬបោះក្មេងចុះ ប៉ុន្តែនាងបដិសេធ។ អ្នកខ្លះបាននិយាយថានាងភ័យខ្លាចខ្លាំងពេក ខណៈដែលអ្នកផ្សេងទៀតដែលអះអាងថាពួកគេមានវត្តមាននៅកន្លែងកើតហេតុបាននិយាយថានាងហាក់ដូចជាស្ងប់ស្ងាត់ នៅពេលដែលនាងដើរត្រលប់ទៅក្នុងអណ្តាតភ្លើងដែលកំពុងឆេះ។

ក្នុងករណីណាក៏ដោយ សោកនាដកម្មនៃការស្លាប់របស់ស្ត្រីនេះបានធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនថា វិញ្ញាណរបស់នាងបាននៅលើយ៉រជាច្រើនឆ្នាំហើយសម្លឹងមើល និងគ្រវីដៃអ្នកធ្វើដំណើរឆ្លងកាត់។ ក្រោយពេលកើតហេតុ ផ្ទះនេះត្រូវបានទុកចោលគ្មានមនុស្សរស់នៅជាច្រើនឆ្នាំ ដែលអាចជាហេតុផលដែលធ្វើឲ្យរឿងនិទានក្លាយជាការពេញនិយមមកទល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជីវិតចុងក្រោយរបស់មេទ័ពបារាំងដ៏ល្បីល្បាញ ណាប៉ូឡេអុង ក្រោយចាញ់សង្គ្រាម ត្រូវនិរទេសខ្លួនទៅកោះដាច់ស្រយាល

The post ៥ កន្លែងនៅ វៀតណាម ល្បីសុះសាយថា ខ្មោចលងសាហាវ appeared first on Kampuchea Thmey Daily.

វិមានមួយនៅ ថៃ ល្បីថាខ្មោចលងសាហាវ ស្រាប់តែម្ចាស់ផ្ទះចេញមុខទម្លាយការពិត
ម្ចាស់​វិមាន​ដ៏​ធំ​មួយ​ដែល​ត្រូវ​គេ​ចោទ​ថា​មាន​ខ្មោច​លង​សាហាវនៅ​ខេត្ត Nakhon Phanom ភាគ​ឦសាន​ប្រទេស​ថៃ បាន​ចេញ​មក​លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ផ្ទះរបស់ពួកគេដោយថា គ្រប់យ៉ាង​មិនមែន​ជាការ​ពិត​នោះ​ទេ។

វិមានដ៏ទ្រុឌទ្រោមមួយនេះគឺជាកម្មសិទ្ធិរបស់កូនចៅអភិជនក្នុងស្រុក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវាត្រូវគេរាយការណ៍ថា មានតម្លៃរាប់លាន  ស្របពេលដែលម្ចាស់​ផ្ទះ​ក៏បញ្ជាក់​ថា ផ្ទះ​នេះ​មិន​ដែល​មាន​ខ្មោច​លង ហើយ​ក៏​មិន​ដែល​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ដាក់ផេះអ្នកស្លាប់ដែរ។

កាលពីម្សិលមិញ អាជ្ញាធរក្នុងតំបន់ក្នុងខេត្តបញ្ជាក់ថា វិមានធំពីរជាន់ដែលស្ថិតនៅក្នុងខេត្ត Nakhon Phanom បានទទួលការចាប់អារម្មណ៍​ដោយសារតែ​ពាក្យចចាមអារ៉ាម​ជាបន្តបន្ទាប់អំពីស្ថានភាព​ខ្មោចលង។ ម្ចាស់ផ្ទះឈ្មោះ Klin Melon Metulaអាយុ ៦៤ ឆ្នាំ ជាគិលានុបដ្ឋាយិកាចូលនិវត្តន៍ និងស្វាមី​ឈ្មោះ Chai Ratana Metula អាយុ ៦៥ ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ បានសម្តែង​ការមិន​ពេញចិត្ត​ចំពោះការបង្ហាញរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីទ្រព្យសម្បត្តិរបស់ពួកគេ។ ពួកគេ​អះអាង​ថា របាយការណ៍​ព័ត៌មាន​មិន​ត្រឹម​តែ​រំលោភ​សិទ្ធិ​ឯកជន​ដោយ​ការ​បង្ហោះ​រូប​ដោយ​គ្មាន​ការ​អនុញ្ញាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នាំ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ទៀត​ផង។

គូស្នេហ៍វ័យចំណាស់​មួយ​គូ​នេះ​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​​រូបភាព​គ្មាន​ការ​អនុញ្ញាត​ពី​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ ។ ពួក​គេ​ទាមទារ​ឲ្យ​មាន​ការ​សុំទោស និង​បាន​គំរាម​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើមិន​មាន​ការ​ឆ្លើយ​តប។

លោកយាយ Klin អះអាង​ថា ការ​ចោទ​ប្រកាន់​រឿង​ផ្ទះ​ខ្មោច​បាន​ធ្វើ​ឲ្យ​មានការ​រំខាន ហើយ​ថាអ្នក​កាសែត​គ្រាន់​តែ​ព្យាយាម​លក់​រឿង​មួយ​ជំនួស​ការ​បង្ហាញ​ការ​ពិត។ ទ្រព្យ​សម្បត្តិ​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​សកម្មភាព​ចម្លែក​អ្វី​ឡើយ។ ដើមឡើយបានសាងសង់ផ្ទះដើម្បីទុកជាផ្ទះវិស្សមកាលរហូតដល់បងប្រុសរបស់នាងដែលរស់នៅលើអចលនទ្រព្យនោះបានទទួលមរណភាពនៅឆ្នាំ ២០១៦។ ឥឡូវនេះវាបម្រើជាកន្លែងស្តុកទុកសម្រាប់គ្រួសាររបស់គាត់។ វិមាននេះក៏មានចេតិយចំនួនបីផងដែរ ដែលត្រូវបានរចនាឡើងសម្រាប់គោរពបូជាសាសនាដោយអ្នកស្រុក។ ម្ចាស់​សំណង់​និយាយថា សំណង់​ទាំង​នេះ​សម្រាប់​តែ​បូជា​ប៉ុណ្ណោះ ហើយ​មិន​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ទុក​ផេះ​មនុស្សស្លាប់​ឡើយ។

ទោះយ៉ាងណា ប៉ូលិសបានស៊ើបអង្កេតបន្ថែមលើប្រវត្តិគ្រួសារបង្ហាញថា ឪពុកម្ដាយចុងរបស់លោកយាយ Klin គឺជាពាណិជ្ជករដ៏ល្បីនៃស្រុក Renunakorn ក្នុងខេត្ត Nakhon Phanom ។ គ្រួសារនេះត្រូវបានគេស្គាល់ និងគោរពយ៉ាងខ្លាំងនៅក្នុងសហគមន៍មូលដ្ឋាន។ លោកយាយ Klin និងប្អូនប្រុសរបស់គាត់ទាំងពីរនាក់គឺជាមន្ត្រីសាធារណៈ មុនពេលគាត់ទទួលមរណភាពនៅឆ្នាំ ២០១៦៕

រូបតំណាង

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖២ ខែទៀត ថៃ ចប់អាកាសធាតុក្ដៅខ្លាំង តែជួបគ្រោះមួយទៀត

The post វិមានមួយនៅ ថៃ ល្បីថាខ្មោចលងសាហាវ ស្រាប់តែម្ចាស់ផ្ទះចេញមុខទម្លាយការពិត appeared first on Kampuchea Thmey Daily.

រឿងព្រឺឆ្អឹងខ្នង ៥ យ៉ាងដ៏គួរឲ្យខ្លាចអំពីខ្មោច
ខ្មោចជាបាតុភូតអរូបីដែលមនុស្សខ្លះជឿ ហើយអ្នកខ្លះទៀតមិនជឿជាច្រើនឆ្នាំមកនេះ ខ្មោចបានលងបន្លាចតាមសាលធំនៃវិមាន ប្រាសាទ និងផ្ទះ។ ពេលខ្លះគេនិយាយថា ជាអ្នកស្លាប់បានក្លាយជាវិញ្ញាណ ហើយតាមធ្វើចងកម្មជាមួយមនុស្សដែលមានជីវិតរហូតដល់ពួកគេត្រូវបានទទួលយក ទៅស្ថានសួគ៌ ឬឋាននរក ។

ខាងក្រោមនេះ គឺជាការពិតដ៏គួរឱ្យខ្លាចចំនួនប្រាំអំពីខ្មោចដែលនឹងធ្វើឱ្យអ្នកញ័រឆ្អឹងខ្នង៖

១ ខ្មោចអាចលងអ្នកដោយហេតុផលជាច្រើន

អ្នកប្រមាញ់ខ្មោចដ៏ល្បីល្បាញ និងជាអ្នកនិពន្ធ Richard Southall បាននិយាយថា មានហេតុផល បួនយ៉ាងដែលខ្មោចអាចនៅជុំវិញ។ ទីមួយខ្មោចប្រហែលជាមិនដឹងថាខ្លួនពិតជាស្លាប់នោះទេ ទីខ្មោចមានកម្មឫមិនទាន់បានជំរះ ទីបីខ្មោចអាចនឹងកំពុងនៅស្ងាត់ស្ងៀមនៅជិតមនុស្សពួកគេស្រឡាញ់ និងហេតុផលទ្រឹស្តីចុងក្រោយគឺខ្មោចខ្លះនៅការផ្តល់ការណែនាំនិងការពារដល់មនុស្សជាទីស្រឡាញ់។

២ ខ្មោចមានប្រភេទផ្សេងៗគ្នាខ្លះល្អ និងខ្លះអាក្រក់

អ្នកប្រហែលជាគិតថាអ្នកខ្មោចមានតែមួយប្រភេទដែលអ្នកដឹង ប៉ុន្តែមានច្រើនប្រភេទហើយវាមិន មែនគ្រាន់តែជាវិញ្ញានធម្មតាដែលកំពុងព្យាយាមតាមមកលងអ្នកនោះទេ។ ក្នុងនោះមានប្រលឹងខ្មោចកាចមានឈ្មោះ poltergeists ដែលជាខ្មោចលងមនុស្ស ក៏មានប្រលឹងខ្មោចពីរផ្សេងទៀតគឹ Funnel និង orbs វិញ្ញានខ្មោចធម្មតា។

៣ អ្នកអាចធ្វើឱ្យខ្មោចលងសត្រូវរបស់អ្នកបាន

យោងទៅតាមអរិយធម៍ពួករ៉ូម៉ាំង អ្នកអាចបញ្ជាខ្មោចយ៉ាងមានប្រសិទ្ធភាព ដើម្បីសងសឹកសត្រូវ ដែលជនជាតិរ៉ូមបានជឿលើជំហានសាមញ្ញមួយចំនួន ដើម្បីសម្រេចកិច្ចការនេះ។ វាចាប់ផ្តើមជាមួយនឹងការសរសេរបណ្តាសានៅលើថ្មនៅក្នុងសម័យនោះ បណ្តាសាចាំបាច់ត្រូវលើកឡើងពីឈ្មោះសត្រូវនិងពណ៌នាអំពីប្រភេទនៃការធ្វើទារុណកម្មដែលត្រូវធ្វើ បន្ទាប់មកត្រូវយកទៅតម្កល់​នៅក្នុងផ្នូរ ឬកន្លែងបញ្ចុះសពសម្រាប់អ្នកស្លាប់ដើម្បីចាត់ចែង។

៤ ម៉ោងធ្វើឲ្យមេធ្មប់និងខ្មោចមានអំណាចបំផុត

នៅក្នុងរឿងព្រេងនិទាន ម៉ោងអាបធ្មប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្ដិការណ៍មិនធម្មតា និងនៅពេលដែលខ្មោចទំនងលេចឡើង។ ទោះបីជាអាចឃើញខ្មោចនៅពេលណាក៏ដោយ ក៏គេនិយាយថា ខ្មោចនឹងមានកម្លាំងខ្លាំងបំផុតក្នុងអំឡុងម៉ោងធ្វើមេធ្មប់ ហើយមនុស្សជាច្រើនជឿថានៅចន្លោះ ម៉ោង ៣ និង ៤ ព្រឹកគឺខ្មោចមានអំណាចបំផុត។

៥ ប្រទេសអង់គ្លេសគឺជាមានខ្មោចលងច្រើនបំផុតនៅលើពិភពលោក

ចក្រភពអង់គ្លេសមានប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ពោរពេញដោយសមរភូមិ ការធ្វើទារុណកម្ម ការ ស្លាប់ និងអំពើអាបធ្មប់ ដូច្នេះវាគ្មានអ្វីចម្លែកទេដែលថាវាជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានខ្មោចលងបំផុតនៅក្នុងពិភពលោក ហើយមានមានផ្ទះខ្មោច ប្រាសាទ វិមាន និងអគារជាង ៦០ កន្លែងនៅទូទាំងចក្រភពអង់គ្លេស៕

ប្រែសម្រូល៖នាងតូច

ចុចអាន៖ដឹងកាន់តែច្បាស់ពីសួនច្បារពុលនៅ អង់គ្លេស អាចឲ្យមនុស្សដួលសន្លប់

The post រឿងព្រឺឆ្អឹងខ្នង ៥ យ៉ាងដ៏គួរឲ្យខ្លាចអំពីខ្មោច appeared first on Kampuchea Thmey Daily.