Connect with us

KPT+

៥ កន្លែងនៅ វៀតណាម ល្បីសុះសាយថា ខ្មោចលងសាហាវ

បានផុស

នៅ

ប្រទេសនីមួយៗមានចំណែករបស់ខ្លួននៃផ្ទះខ្មោចលងជាមួយនឹងពាក្យចចាមអារ៉ាមដ៏គួរឲ្យ​ខ្លាច ខណៈ​វៀតណាមក៏មិន​មាន​ករណី​លើកលែង​ដែរ។ ដូច្នេះ នេះ​ជា​ផ្ទះ​ខ្មោច​ទាំង ៥ ​នៅ​ក្នុង​ប្រទេស​វៀតណាម និង​រឿង​រ៉ាវ​ដ៏រន្ធត់និយាយតពីមាត់មួយទៅមាត់មួយទៀតរហូតមានអ្នកខ្លះសឹងមិនហ៊ានដើរកាត់ផង។

១​ ផ្លូវ 300 Kim Mã ទីក្រុងហាណូយ ជាបរិវេណដែលគេបោះបង់ចោលដ៏ធំមួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើ​ទីតាំងដ៏ល្អរបស់វា​ប្រឈម​នឹងផ្លូវធំនៃទីក្រុងក៏ដោយ ​ប៉ុន្តែ​បែរ​ឮ​ពាក្យចចាមអារ៉ាម​ជាច្រើន​រាប់​មិនអស់​ដែល​និយាយ​ថាមាន​ខ្មោច​លងអស់​រយៈពេលជិត៣ទស្សវត្សមកហើយ។ អ្នកស្រុកនៅ​ក្នុងតំបន់មួយ​នេះសុទ្ធតែដឹង​រឿងរ៉ាវ​ភ័យ​រន្ធត់​ទាក់ទងនឹង​សម្រែក ឈាមហូរនៅពេលយប់ រូបចម្លាក់​ដែលកំពុងដើរជុំវិញសាល និងវត្ថុហាក់ដូចជាផ្លាស់ទីដោយខ្លួនឯង។ ជាមួយគ្នានេះដែរ មានរូបភាពមួយសន្លឹកដែលធ្វើឲ្យមានការ​ចាប់អារម្មណ៍លើបណ្តាញ​អ៊ីនធឺណែត និងបង្ហាញពីរូបរាងដូចនារីម្នាក់​ស្លៀករ៉ូបពណ៌ស លាក់ខ្លួនពីក្រោយបុរសម្នាក់ ដែលគ្រាន់តែចង់​បញ្ឆេះរឿងខ្មោចបន្ថែមទៀត។

២ ផ្លូវ ១៣៨ Hàng Trống ទីក្រុង​ហាណូយ មានខ្មោចស្រីដែលត្រូវគេសម្លាប់

រឿងព្រេងនិទានរបស់អ្នកស្រុកបានរៀបរាប់ថា អគារនេះធ្លាប់ជាផ្ទះរបស់គូស្នេហ៍​វ័យក្មេងមួយគូ ប៉ុន្តែនៅយប់មួយ ប្តីមកធ្វើការយឺត ប្រពន្ធត្រូវចោរប្លន់សម្លាប់។ ប្តី​ក៏​រើ​ចេញ​ភ្លាម​ៗ ហើយ​មិន​បាន​ឮ​អ្វី​ទៀត​ឡើយ។ តាំង​ពី​ពេល​នោះ​មក មនុស្ស​ម្នា​បាន​ឃើញ​រូប​ខ្មោច​ស្រី​ម្នាក់​អង្គុយ​ក្រោម​ដើម​ចេក ដោយ​ស្រែក​យំ​សោក​សង្រេង។ អ្នក​ខ្លះ​ទៀត​ក៏​បាន​និយាយ​ថា ម្ចាស់​ផ្ទះ​ជា​បន្ត​បន្ទាប់​សុទ្ធ​តែ​ជួប​នឹង​សំណាង​អាក្រក់។ អ្នក​ខ្លះ​ត្រូវ​បា​គេ​និយាយ​ថា​ឆ្កួត ខណៈ​ខ្លះ​ទៀត​មាន​ពាក្យ​ចចាមអារ៉ាម​ថា​បាន​ជួប​គ្រោះ​ថ្នាក់​ដល់​ជីវិត។

៣ ផ្ទះមួយនៅ Van Chương Alley ទីក្រុងហាណូយ ​កន្លែងដែលបានរកឃើញគ្រោងឆ្អឹងក្រោមដី

នោះជាករណីសម្រាប់ផ្ទះមួយនៅ ​Văn Chương Alley ព្រោះទីនោះជាករណីឃាតកម្មក្នុងជី​វិតពិតដ៏គួរឲ្យខ្លាច។ វា​មាន​ដាន​ជាង​មួយ​ទសវត្សរ៍​ដល់​ឆ្នាំ ២០០៤ នៅ​ពេល​ដែល​គ្រួសារ​ដែល​រស់​នៅ​ទី​នោះ​ចាប់​ផ្ដើម​មាន​បញ្ហា​សុខភាព​ដូច​ជា​ឈឺក្បាល និង​ពិបាក​ដក​ដង្ហើម។ ពួកគេបានស្វែងរកជំនួយគ្រប់ទីកន្លែង ចាប់ពីការពិគ្រោះជាមួយឱសថទំនើប រហូតដល់ការស្វែងរកដំបូន្មានពីអ្នកជំនាញហុងស៊ុយ ប៉ុន្តែមិនអាចកំណត់អត្តសញ្ញាណប្រភពនៃបញ្ហានោះទេ។ ថ្ងៃមួយ នៅពេលដែលពួកគេជីកកំរាលឥដ្ឋដើម្បីជួសជុលបំពង់ទឹកដែលបាក់នោះ ពួកគេមានការភ័យខ្លាចជាខ្លាំងនៅពេលដែលបានប្រទះឃើញគ្រោងឆ្អឹងមនុស្សទាំងមូលកប់ក្រោមផ្ទះត្រឹមតែ 30CM ជាកន្លែងដែលរស់នៅប្រចាំថ្ងៃ។ ភ្លាមៗ សមត្ថកិច្ចបានធ្វើការកត់សំគាល់ ហើយផ្អែកលើប័ណ្ណបើកបរដែលបានរកឃើញនៅលើសាកសព និងការធ្វើកោសល្យវិច័យ ពួកគេអាចកំណត់អត្តសញ្ញាណបុរសដែលស្លាប់នេះថាជាបុរសវ័យកណ្តាលកាលពី២ឆ្នាំមុន។ តាម​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​បាន​បង្ហាញ​ថា ជនល្មើស​ជា​កូន​ប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​បាន​ជួល​ផ្ទះ និង​ស្នាក់​នៅ​ទីនោះ​ជុំវិញ​ករណី​ឃាតកម្ម។ ឃាតក​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ ហើយ​សំណុំ​រឿង​ត្រូវ​បាន​បិទ។ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​នៅ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ នឹង​ការ​គិត​ត្រឡប់​ទៅ​រក​ពេល​ដែល​គេ​បាន​រក​ឃើញ​សព​នោះ​ទេ។

៤ ផ្ទះ​មួយ​ខ្នង​នៅ​ផ្លូវ​លេខ​៥០ ស្រុក​ថាន់​ប៊ិញ ជា​ទីតាំង​ឃាតកម្ម​ក្នុង​គ្រួសារ

ក្នុង​ឆ្នាំ ២០០០ នៅ​ផ្ទះ​តូច​មួយ​ស្ថិត​នៅ​ផ្លូវ Alley 50 ស្រុកថាន់​ប៊ិញ។ នៅទីនេះ បុរសម្នាក់បានសម្លាប់ប្អូនប្រុសខ្លួនឯង និងឪពុកម្តាយរបស់គាត់ បន្ទាប់មកជួលកម្មករសំណង់ឲ្យជីករណ្តៅនៅលើឥដ្ឋដើម្បីលាក់សាកសពរបស់ពួកគេ។ ករណីនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ នៅពេល​កម្មករ​កត់សម្គាល់​ឃើញ​ទង្វើ​ចម្លែក​របស់​បុរស​នោះ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​អ្នក​ជិតខាង​ចាប់​ផ្តើម​សម្គាល់​ឃើញ​មាន​ក្លិន​ស្អុយ​ចម្លែក​ចេញពី​ក្នុងផ្ទះ។ តាមការសួរចម្លើយ ឃាតកបាននិយាយថា ខ្លួនពិតជាបានសម្លាប់ប្អូនប្រុសពេលឈ្លោះប្រកែកគ្នា ចំណែកឪពុកម្តាយភ្ញាក់ផ្អើលពេលឃើញ ក៏ធ្វើអត្តឃាតដោយវាយក្បាលនឹងជញ្ជាំង។ រហូត​មក​ដល់​ពេល​ធ្វើ​កោសល្យ​វិច័យ​រួច​ទើប​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្លាប់​ដោយ​របួស​ក្បាល ទើប​សារភាព​ថា​ពិតជា​វាយ​ពួក​គេ​រហូត​ដល់​ស្លាប់ ។

បុរសនេះត្រូវបានកាត់ទោសប្រហារជីវិត ហើយប៉ុន្មានឆ្នាំក្រោយមក សាច់ញាតិនៃគ្រួសារអកុសលបានចាប់ផ្តើមជួលកន្លែងនោះ។ ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចស្នាក់នៅទីនោះបានលើសពីពីរសប្តាហ៍។ អ្នក​ស្នាក់​នៅ​ផ្ទះ​បាន​រាយការណ៍​ថា​មាន​សុបិន​អាក្រក់ ដេក​ខ្វិន និង​ឃើញ​រូប​រាង​ចម្លែក។ ទោះជាយ៉ាងនេះក្តី អ្នកដែលសង្ស័យកាន់តែច្រើននឹងនិយាយថា ពួកគេត្រូវបានខ្មោចលងដោយគ្មានអ្វីក្រៅពីការគិតរបស់ពួកគេផ្ទាល់ ដោយដឹងថាពួកគេរស់នៅកន្លែងកើតហេតុនៃឃាតកម្មដ៏រន្ធត់មួយនេះ។​

៥​ ផ្លូវ លីថាយទឿក្រុងសៃហ្គន ទីតាំងនៃអគ្គីភ័យដ៏សាហាវមួយ

ផ្ទះ​ខ្មោច​មួយ​ទៀត​ដែល​គេ​សន្មត់​ថា​ជាប់​នឹង​សោកនាដកម្ម​ក្នុង​ជីវិត​ពិត​នោះ​គឺ​ផ្ទះ​មួយ​នៅ​ផ្ទះ​លេខ​២៤ ផ្លូវ​លីថាយទឿក្រុង សៃហ្គន។ វាធ្លាប់ជាផ្ទះរបស់គ្រួសារអ្នកមាន រហូតមានអគ្គីភ័យឆាបឆេះដោយចៃដន្យក្នុងឆ្នាំ ២០០១ បានឆក់យកជីវិតមនុស្ស ៧នាក់។ ខណៈភ្លើងបានឆាបឆេះអាគារនេះ កូនស្រីរបស់ម្ចាស់ផ្ទះដែលមានផ្ទៃពោះនៅពេលនោះ បានទៅយ៉រនៅជាន់ទី២ ជាមួយកូនប្រុសអាយុ៣ឆ្នាំ។ មនុស្សម្នាបានរៀបចំ trampoline នៅជាន់ផ្ទាល់ដីខាងក្រោម ហើយបានជំរុញឲ្យនាងលោត ឬបោះក្មេងចុះ ប៉ុន្តែនាងបដិសេធ។ អ្នកខ្លះបាននិយាយថានាងភ័យខ្លាចខ្លាំងពេក ខណៈដែលអ្នកផ្សេងទៀតដែលអះអាងថាពួកគេមានវត្តមាននៅកន្លែងកើតហេតុបាននិយាយថានាងហាក់ដូចជាស្ងប់ស្ងាត់ នៅពេលដែលនាងដើរត្រលប់ទៅក្នុងអណ្តាតភ្លើងដែលកំពុងឆេះ។

ក្នុងករណីណាក៏ដោយ សោកនាដកម្មនៃការស្លាប់របស់ស្ត្រីនេះបានធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនថា វិញ្ញាណរបស់នាងបាននៅលើយ៉រជាច្រើនឆ្នាំហើយសម្លឹងមើល និងគ្រវីដៃអ្នកធ្វើដំណើរឆ្លងកាត់។ ក្រោយពេលកើតហេតុ ផ្ទះនេះត្រូវបានទុកចោលគ្មានមនុស្សរស់នៅជាច្រើនឆ្នាំ ដែលអាចជាហេតុផលដែលធ្វើឲ្យរឿងនិទានក្លាយជាការពេញនិយមមកទល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជីវិតចុងក្រោយរបស់មេទ័ពបារាំងដ៏ល្បីល្បាញ ណាប៉ូឡេអុង ក្រោយចាញ់សង្គ្រាម ត្រូវនិរទេសខ្លួនទៅកោះដាច់ស្រយាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣២ វិនាទី មុន

សមត្ថកិច្ចឲ្យអ្នកបើករថយន្ដដឹកកម្មករក្រឡាប់នៅកំពង់ស្ពឺ ចេញមុខទទួលខុសត្រូវ ក្នុងករណីមិនដោះស្រាយនឹងអនុវត្តតាមផ្លូវតុលាការ

ព័ត៌មានជាតិ១ នាទី មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងករណីរើសទ័ពថ្មី ត្រូវផ្តល់អាទិភាពលើកូនចៅអតីតយុទ្ធជន

ជីវិតកម្សាន្ដ១៤ នាទី មុន

អ្នកគ្រូ តូច យ៉ានី អ្នកបញ្ចូលសំឡេងតួឯកដ៏ល្បីល្បាញនៅកម្ពុជា បង្ហាញការតូចចិត្ត ខណៈបច្ចុប្បន្នមិនសូវមានអ្នកស្គាល់

សេដ្ឋកិច្ច៤០ នាទី មុន

រោងចក្រផលិតទឹកស្អាតបាក់ខែង ចាយថវិកា ៦៦០ លានដុល្លារ

ជីវិតកម្សាន្ដ៤១ នាទី មុន

សេង សុខឃីម ចេញមុខឆ្លើយតប ក្រោយរងការរិះគន់ថតរូបសិចស៊ី

Sokha Hotels

ព័ត៌មានពេញនិយម