Connect with us

ព័ត៌មានអន្ដរជាតិ

វិមានមួយនៅ ថៃ ល្បីថាខ្មោចលងសាហាវ ស្រាប់តែម្ចាស់ផ្ទះចេញមុខទម្លាយការពិត

បានផុស

នៅ

ម្ចាស់​វិមាន​ដ៏​ធំ​មួយ​ដែល​ត្រូវ​គេ​ចោទ​ថា​មាន​ខ្មោច​លង​សាហាវនៅ​ខេត្ត Nakhon Phanom ភាគ​ឦសាន​ប្រទេស​ថៃ បាន​ចេញ​មក​លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ផ្ទះរបស់ពួកគេដោយថា គ្រប់យ៉ាង​មិនមែន​ជាការ​ពិត​នោះ​ទេ។

វិមានដ៏ទ្រុឌទ្រោមមួយនេះគឺជាកម្មសិទ្ធិរបស់កូនចៅអភិជនក្នុងស្រុក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវាត្រូវគេរាយការណ៍ថា មានតម្លៃរាប់លាន ស្របពេលដែលម្ចាស់​ផ្ទះ​ក៏បញ្ជាក់​ថា ផ្ទះ​នេះ​មិន​ដែល​មាន​ខ្មោច​លង ហើយ​ក៏​មិន​ដែល​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ដាក់ផេះអ្នកស្លាប់ដែរ។

កាលពីម្សិលមិញ អាជ្ញាធរក្នុងតំបន់ក្នុងខេត្តបញ្ជាក់ថា វិមានធំពីរជាន់ដែលស្ថិតនៅក្នុងខេត្ត Nakhon Phanom បានទទួលការចាប់អារម្មណ៍​ដោយសារតែ​ពាក្យចចាមអារ៉ាម​ជាបន្តបន្ទាប់អំពីស្ថានភាព​ខ្មោចលង។ ម្ចាស់ផ្ទះឈ្មោះ Klin Melon Metulaអាយុ ៦៤ ឆ្នាំ ជាគិលានុបដ្ឋាយិកាចូលនិវត្តន៍ និងស្វាមី​ឈ្មោះ Chai Ratana Metula អាយុ ៦៥ ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ បានសម្តែង​ការមិន​ពេញចិត្ត​ចំពោះការបង្ហាញរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីទ្រព្យសម្បត្តិរបស់ពួកគេ។ ពួកគេ​អះអាង​ថា របាយការណ៍​ព័ត៌មាន​មិន​ត្រឹម​តែ​រំលោភ​សិទ្ធិ​ឯកជន​ដោយ​ការ​បង្ហោះ​រូប​ដោយ​គ្មាន​ការ​អនុញ្ញាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នាំ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ទៀត​ផង។

គូស្នេហ៍វ័យចំណាស់​មួយ​គូ​នេះ​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​​រូបភាព​គ្មាន​ការ​អនុញ្ញាត​ពី​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ ។ ពួក​គេ​ទាមទារ​ឲ្យ​មាន​ការ​សុំទោស និង​បាន​គំរាម​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើមិន​មាន​ការ​ឆ្លើយ​តប។

លោកយាយ Klin អះអាង​ថា ការ​ចោទ​ប្រកាន់​រឿង​ផ្ទះ​ខ្មោច​បាន​ធ្វើ​ឲ្យ​មានការ​រំខាន ហើយ​ថាអ្នក​កាសែត​គ្រាន់​តែ​ព្យាយាម​លក់​រឿង​មួយ​ជំនួស​ការ​បង្ហាញ​ការ​ពិត។ ទ្រព្យ​សម្បត្តិ​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​សកម្មភាព​ចម្លែក​អ្វី​ឡើយ។ ដើមឡើយបានសាងសង់ផ្ទះដើម្បីទុកជាផ្ទះវិស្សមកាលរហូតដល់បងប្រុសរបស់នាងដែលរស់នៅលើអចលនទ្រព្យនោះបានទទួលមរណភាពនៅឆ្នាំ ២០១៦។ ឥឡូវនេះវាបម្រើជាកន្លែងស្តុកទុកសម្រាប់គ្រួសាររបស់គាត់។ វិមាននេះក៏មានចេតិយចំនួនបីផងដែរ ដែលត្រូវបានរចនាឡើងសម្រាប់គោរពបូជាសាសនាដោយអ្នកស្រុក។ ម្ចាស់​សំណង់​និយាយថា សំណង់​ទាំង​នេះ​សម្រាប់​តែ​បូជា​ប៉ុណ្ណោះ ហើយ​មិន​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ទុក​ផេះ​មនុស្សស្លាប់​ឡើយ។

ទោះយ៉ាងណា ប៉ូលិសបានស៊ើបអង្កេតបន្ថែមលើប្រវត្តិគ្រួសារបង្ហាញថា ឪពុកម្ដាយចុងរបស់លោកយាយ Klin គឺជាពាណិជ្ជករដ៏ល្បីនៃស្រុក Renunakorn ក្នុងខេត្ត Nakhon Phanom ។ គ្រួសារនេះត្រូវបានគេស្គាល់ និងគោរពយ៉ាងខ្លាំងនៅក្នុងសហគមន៍មូលដ្ឋាន។ លោកយាយ Klin និងប្អូនប្រុសរបស់គាត់ទាំងពីរនាក់គឺជាមន្ត្រីសាធារណៈ មុនពេលគាត់ទទួលមរណភាពនៅឆ្នាំ ២០១៦៕

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖២ ខែទៀត ថៃ ចប់អាកាសធាតុក្ដៅខ្លាំង តែជួបគ្រោះមួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម