ខ្វះជាតិទឹក Archives - Kampuchea Thmey Daily

មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤យ៉ាង
ពេល​ថ្ងៃ​ឡើង ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​មក​ធ្វើ​ឲ្យ​មេឃ​ក្ដៅ​ហែង គ្នា​យើង​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ ធុញ​ទ្រាន់​នឹង​បែក​ញើស​ពេញ​ខ្លួន​តែ​ម្ដង។ ចំណែក​ខ្លះ​ទៀត ធុញ​នឹង​ត្រូវ​ចូល​បន្ទប់​ទឹក​ច្រើន​លើក ដោយសារ​ញ៉ាំ​ទឹក​ច្រើន ខ្លាច​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ព្រោះ​អាកាសធាតុ​ក្ដៅ​ពេក។ ប៉ុន្តែ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ក្នុង​រាងកាយ សុខភាព​យើង​នឹង​ប្រឈម​បញ្ហា​ច្រើន។

ពេល​ខ្លះ បញ្ហា​ខ្សោះ​ជាតិ​ទឹក​កើត​ឡើង​ដោយ​សារ​ហេតុ​ផល​សាមញ្ញៗ​ដូច​ជា អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ដោយសារ​យើង​រវល់​ពេក ភ្លេច​ញ៉ាំ​ទឹក​ក៏​ថា​បាន។ ក្រៅ​ពី​នេះ ខ្សោះ​ជាតិ​ទឹក​អាច​កើត​ឡើង​បាន​ដោយ​សារ​រាករូស ក្អួត​ខ្លាំង គ្រុន​ក្ដៅ ឬ​នោម​ញឹក​ញាប់​ពេក ហើយ​បើ​យើង​មិន​ខ្វាយ​ខ្វល់​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់​គ្រាន់​ទេ ច្បាស់​ជា​ប្រឈម​គ្រោះ​ថ្នាក់។

បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ៤យ៉ាង បង្ក​ដោយ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង

១. រងប៉ះពាល់ដោយកម្ដៅថ្ងៃ ៖ ប្រសិន​បើ​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ទេ ហើយ​យើង​ហាត់ប្រាណ ឬ​បែក​ញើស​ច្រើន​នោះ អាច​ប្រឈម​នឹងរងប៉ះពាល់ដោយកម្ដៅថ្ងៃដៅ​ក្នុង​រាងកាយ ចាប់​ពីរ​មួល​សាច់​ដុំ ទៅ​ហត់ ល្ហិតល្ហៃ ឬ​អាច​សន្លប់​ដោយ​កម្ដៅថែម​ទៀត​ផង។

២. បញ្ហា​ផ្លូវទឹក​នោម និង​តម្រង​នោម៖ ការ​ខ្វះ​ជាតិ​ទឹក​យូរ ឬ​ម្ដង​ហើយ​ម្ដង​ទៀ​អាច​បណ្ដាល​ឲ្យ​មាន​រលាក​បំពង់​ទឹក​នោម កើត​ក្រួស​ក្នុង​តម្រង​នោម និង​អាច​បណ្ដាល​ឲ្យ​ខ្សោយ​តម្រង​នោម។

៣. ប្រកាច់៖ អេឡិច​ត្រូ​លីត​ដូច​ជា ប៉ូតាស្យូម និង​សូដ្យូម​ជួយ​បញ្ជូន​សញ្ញា​អគ្គិសនី​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ​ទៀត។ ប្រសិន​បើ​អេឡិច​ត្រូ​លីត​មិន​មាន​តុល្យភាព​សារ​អេឡិច​ត្រូ​និក​ធម្មតា​អាច​លាយ​បញ្ចូល​គ្នា​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ដោយ​ឯកឯង​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​បាត់​បង់​ស្មារតី។

៤. ស្ហុកដោយសារបាត់បង់ជាតិទឹក៖ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​រហូត​ដល់​ដំណាក់​កាល​នេះ វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន។ វា​កើត​ឡើង​នៅ​ពេល​ដែល​បរិមាណ​ជាតិទឹក​ធ្លាក់​ចុះខ្លាំង បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ក៏​ធ្លាក់​ចុះ ជា​ហេតុ​កម្រិត​អុកស៊ីសែនក្នុង​រាងកាយ​ធ្លាក់​ចុះ។

តិចនិក​ថែ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ ចៀស​វាង​ខ្សោះ​ជាតិ​ទឹក

ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ ទោះបី​ជា​មិន​ស្រេក​ទឹក​ក៏​ដោយ

ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន និង​អាល់កុល

ផឹក​ទឹក​ ឬភេសជ្ជៈត្រជាក់ និង​ញ៉ាំ​អាហារ​ត្រជាក់​ដូចជា សាឡាត់ និងផ្លែឈើ

ស្លៀក​ពាក់​ខោ​អាវ​ដែល​មាន​ពណ៌​ស្រាល ស្ដើងៗ និង​រលុង

កុំ​នៅ​ក្រោម​កម្ដៅ​ថ្ងៃយូរពេក និងរក​កន្លែង​មាន​ម្លប់​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ក្រោយបញ្ចប់ការរងឥទ្ធិពលកាំរស្មី UV ច្រើនថ្ងៃ តើមានសល់ផលប៉ះពាល់ដែរ ឬទេ?

ចុចអាន៖ ពន្លឺថ្ងៃមាន​ទាំងគុណសម្បត្តិ និង​គុណវិប្បត្តិដល់សុខភាពស្បែក ត្រូវ​ចេះការពារឲ្យបានល្អ

The post មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤យ៉ាង appeared first on Kampuchea Thmey Daily.

ខ្វះ​ជាតិ​ទឹក​មែនទេ? ភេសជ្ជៈ៣ប្រភេទនេះ​អាច​ជួយ​អ្នក​បាន
ការ​បំប៉ន​រាងកាយ​ជាមួយ​នឹង​ភេសជ្ជៈ​​ដែល​មាន​សារធាតុ​ចិញ្ចឹម​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​យើង​​។ ​វា​មិន​ត្រឹមតែ​ជួយ​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ​ ​​ថែម​ទាំង​​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ​ជួយ​ឲ្យ​សន្លាក់​មាន​ជាតិ​រម្អិល​​ និង​ធានា​​ដំណើរការ​​ល្អ​នៃ​​សរីរាង្គ​ផ្សេង​ៗ​​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ភេសជ្ជៈ​ល្អៗ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ​រហ័សរហួន​ ​និង​ជួយ​​ឲ្យ​យើង​​គេង​លក់​ស្រួល​ថែម​ទៀត​ផង​​​។​ ​នៅ​រដូវ​រងា​នេះ​ ​យើង​ចាំបាច់​ក្នុង​ការ​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​រាងកាយ​ ​ពីព្រោះ​វា​អាច​​ជួយ​ពង្រឹង​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ក៏​ដូចជា​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​បាន​យ៉ាង​អស្ចារ្យ​។​ យ៉ាង​ណា​មិញ​ ​ភេសជ្ជៈ​​ទាំង​៣​ខាងក្រោម​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​​

១. ទឹក​ដូង​

​​​​​​​យើង​ប្រហែល​ជា​បាន​​ដឹង​ហើយ​ថា​ ទឹក​ដូង​មាន​គុណប្រយោជន៍​ដ៏​​​សម្បូរ​បែប​​ចំពោះ​​រាងកាយ​​។​ ជាក់​ស្ដែង​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ មាន​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ការពារ​​កោសិកា​របស់​យើង​ពី​ការ​បំផ្លាញ​ ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី ព្រម​ទាំង​​ជា​ប្រភព​ម៉ាញ៉េស្យូម​​ ដែល​​អាច​បង្កើន​រំញោច​អាំងស៊ុយលីន​ និង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​​។​ ​លើស​ពី​នេះ​ វា​ក៏​ជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​បំពេញ​ជាតិ​ទឹក​ បន្ទាប់​ពី​​ធ្វើ​លំហាត់​ប្រាណ ឬ​លេង​កីឡា​​រួច​ផង​ដែរ​។

២. តែ​បៃតង​

​ភេសជ្ជៈ​​មួយ​ប្រភេទ​នេះ​ ​មិន​ត្រឹមតែ​ជួយ​​សម្អាត​ និង​ធ្វើ​ឲ្យ​បំពង់​ក​របស់​យើង​ជ្រះ​ល្អ​​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត​ដែល​យើង​នឹង​ស្មាន​មិន​ដល់​។​ ​ពិត​ណាស់​ តែ​បៃតង​​អាច​ជួយ​បង្កើន​​មុខងារ​ខួរ​ក្បាល​ បន្ថយ​ជាតិ​ខ្លាញ់​ ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ព្រម​ទាំង​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​កម្ចាត់​បញ្ហា​ក្លិន​មាត់​ ​ដោយ​រារាំង​ការ​លូតលាស់​របស់​បាក់តេរី​នៅ​ក្នុង​មាត់​ផង​ដែរ​។​ ​ខណៈ​ដែល​តែ​បៃតង​ជួយ​បំពេញ​ជាតិ​​ទឹក​ដល់​រាងកាយ​​បាន​យ៉ាង​​ល្អ​ វា​​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​ឲ្យ​យើង​មាន​អាយុ​វែង​​ផង​ដែរ​។​

៣. ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ

​ប្រសិនបើ​យើង​ចង់​បំពេញ​ជាតិ​ទឹក​ទៅ​ក្នុង​រាងកាយ​ យើង​មិន​អាច​មើល​រំលង​ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ​បាន​ឡើយ​ ពីព្រោះ​​ទឹក​ឃ្មុំ​​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ការ​បង្ក​រោគ​នៅ​​ក្នុង​បំពង់​ក​​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ វា​ក៏​​​​ជួយ​​បន្សាប​ជាតិ​ពុល ព្រម​ទាំង​​ប្រឆាំង​នឹង​​​ការ​បង្ក​​រោគ​ផ្សេង​ៗ​ ​ដោយ​​​កម្ចាត់​បាក់តេរី​ និង​បណ្ដេញ​សារធាតុ​មិន​ល្អ​​ចេញ​ពី​រាងកាយ​របស់​យើង​ផង​ដែរ​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ល្បីថា “តែបៃតង” ជួយឲ្យឆាប់មានកូន?

សូមចុចអាន៖ ផ្លែពោត លាក់អាថ៌កំបាំង ៤ យ៉ាងចំពោះសុខភាព​ ដែលយើងមិនធ្លាប់ដឹង

The post ខ្វះ​ជាតិ​ទឹក​មែនទេ?  ភេសជ្ជៈ៣ប្រភេទនេះ​អាច​ជួយ​អ្នក​បាន appeared first on Kampuchea Thmey Daily.