ល្បីថា “តែបៃតង” ជួយឲ្យឆាប់មានកូន?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ល្បីថា “តែបៃតង” ជួយឲ្យឆាប់មានកូន?

Published

on

គ្រាន់តែ​​ឮ “តែ​បៃ​តង” ជួយ​សុខ​ភាព​ល្អ រាង​ស្អាត កាត់​បន្ថយ​ហានិភ័យ​មហារីក គ្នា​យើង ពិសេស​ស្រីៗ នាំ​គ្នា​ផឹក​ភ្លូក​ទឹក​ភ្លូក​ដី មិនអ៊ី​ចឹង? “Hello គ្រូពេទ្យ” ចង់​ប្រាប់​ដំណឹង​ល្អ​មួយ​ទៀត ក្រៅ​ពី​ជួយ​សុខ​ភាព “តៃ​បៃ​តង” ថែមទាំង​អាច​ជួយ​ស្រីៗ​ឲ្យ​ឆាប់​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង។

មក​ទល់​នឹង​ពេល​នេះ ​នៅ​មាន​ចំណុច​ខ្វែង​គំនិត​គ្នា​ច្រើន ពាក់​ព័ន្ធ​អត្ថ​ប្រយោជន៍​ តែបៃតង ដោយ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ផឹក តែ​បៃតង អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​មាន​ការ​សិក្សា​ផ្សេង​ទៀត បង្ហាញ​ថា ជាតិ​កាហ្វេអ៊ីន​ក្នុង​តែ​បៃតង អាច​ជះ​ឥទ្ធពល​លើ​រាងកាយ ពិសេស​អាច​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត​ទៀត​ផង។ យ៉ាង​ណា អត្ថបទ​នេះ និង​បង្ហាញ​ច្បាស់​ ការសិក្សា​មួយ​ណា​អាច​ជឿ​ជាក់​បាន។

១- យើង​បាន​ដឹង​ពី​អ្វី​ខ្លះ​ពី​តែ​បៃតង?

តែ​បៃតង ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ ទូ​ទាំង​ពិភពលោក ដោយ​សារ​អត្ថ​ប្រយោជន៍​របស់​វា​តែ​ម្តង។ តែ​ប្រភេទ​នេះ ត្រូវ​គេ​ចម្រាញ់​ចេញ​ពី​ស្លឹក​រុក្ខជាតិ​ម្យ៉ាង ​ឈ្មោះ Camellia Sinensis ដោយ​ប្រើ​ស្លឹក​មិន​ទាន់​ដុះ​មេ មក​ធ្វើ​ជា​តែ។ តែ​បៃតង មាន​ផ្ទុក​សារធាតុ Polyphenols (គីមី​ធម្មជាតិ) ដល់​ទៅ ៣០-៤០ ភាគរយ ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ​មួយ។

ក្រៅ​ពី​សារធាតុ Polyphenols តែ​បៃ​តង មាន​ស្តុក​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ពពួក​ Catechins ផង​ដែរ ដោយ​មាន​សារធាតុ​នេះ សរុប​ដល់​ទៅ ៦យ៉ាង រួម​មាន Catechin, Gallaocatechin, Epicatechin, Epigallocatechin, Epicatechin gallate និងសារធាតុ Apigallocatechin gallate (EGCG)។ លើសពីនេះ ​ក៏​មាន​សារធាតុ​គីមីព​ពួក Alkaloids ដូច​ជា Caffeine Theobromine និង Theophylline ផង​ដែរ។

អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង​ថា តែ​បៃ​តង ពិត​ជា​មាន​គុណ​ប្រយោជន៍​ច្រើន ដូច​ជា ជួយ​សម្រក​ទម្ងន់ កាត់​បន្ថយ​ហានិភ័យ ​ជំងឺបេះដូង និង​មហារីក ជួយ​កាត់​បន្ថយ​ការ​ជក់​បារី ញ៉ាំ​ខ្លាញ់​តិច និង​សម្រួល​ដល់​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់។ បច្ចុប្បន្ន ផលិតផល​ធ្វើ​ពី​តែ​បៃតង មាន​ច្រើន​បែប​ច្រើន​យ៉ាង ដូច​ជា ស្លឹក​តែ​ស្ងួត តែ​ចម្រាញ់​ពី​ស្លឹក និងផ្កា ក៏​ដូច​ជា ប្រភេទ​ថ្នាំ​គ្រាប់ និង​ថ្នាំ​ទឹក​ជាដើម។

២- តែ​បៃតង​ជួយ​ស្រីៗ​ឆាប់​មាន​កូន​មែន​អត់?

មាន​មនុស្ស​មិន​តិច​ទេ លើក​ឡើង​ថា តែបៃតង ជួយ​ដល់​ស្ត្រី​ឲ្យឆាប់​មាន​កូន។ ការ​សិក្សា នៃ​កម្មវិធី​ថែ​ទាំវេជ្ជសាស្ត្រ Kaiser Permanente ក្នុង​ទីក្រុង Oakland រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បង្ហាញ​ថា ស្រី​ៗផឹក​តែ​បៃតង​លើស​កន្លះ​កែវ ក្នុង​មួយ​ថ្ងៃ បង្កើន​ឱកាស​មាន​ផ្ទៃ​ពោះ​ច្រើន​ជាង ២ដង បើ​ធៀប​ជា​មួយ​ស្រីៗ​មិន​បាន​ផឹក។ ការ​សិក្សា​បញ្ជាក់​ដែរ​ថា សារជាតិ​គីមី​ក្នុង​តែ​បៃតង អាច​ជំរុញ​ការ​បង្ក​កំណើត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាពជាង​មុន។

ផ្ទុយ​ទៅ​វិញ មាន​ការ​សិក្សារ​ផ្សេង​ទៀត លើក​ឡើង​ថា ជាតិ​កាហ្វេអ៊ីន​ក្នុង​តែ​បៃតង ជះ​ឥទ្ធិពល​លើ​ការ​បង្ក​កំណើត ហើយ​គ្នា​យើង​ផឹក​ជាតិ​កាហ្វេអ៊ីន​លើស​ពី ៣០០មិល្លីក្រាម អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​ប៉ះ​ពាល់​ដល់​បេប៊ី​ក្នុង​ផ្ទៃ កើត​មក​មាន​ទំហំ​តូច​ជាង​អាយុ។ ហេតុនេះ បើ​​ស្រីៗ​គ្នា​យើង កំពុង​ចង់​បាន​អូនៗ ពិបាក​យក ឬ​មាន​រដូវ​មិន​ទៀង​ទាត់ គួរទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន។ យ៉ាង​ណា​ យើង​នៅ​តែ​អាច​ផឹក​តែ​បៃតង​បាន ប៉ុន្តែ​ចាំ​ថា​ គ្រប់​យ៉ាង​លើ​លោក​នេះ សុទ្ធតែ​មាន​គុណសម្បត្តិ និង​គុណ​វិបត្តិ ហេតុ​នេះគួរ​ផឹក​ក្នុង​កម្រិត​សមរម្យ​បាន​ហើយ។

យោង​តាម​សាកលវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្ត្រី សហរដ្ឋ​អាមេរិក បាន​ណែ​នាំ ឲ្យ​ផឹក​សារជាតិ​កាហ្វេអ៊ីន​ក្រោម ២០០មិល្លីក្រាម ក្នុង​មួយ​ថ្ងៃ ទើប​ល្អ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ តែបៃតងផ្ដល់សុខភាព​ តែបើផឹក៤​ពេល​នេះ អាចបង្កជាគ្រោះ​ថ្នាក់​

ចុចអាន៖ មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services