គណបក្សភ្លើងទៀន Archives - Kampuchea Thmey Daily

មន្ត្រីបក្សភ្លើងទៀន២រូប ប្រកាសផ្ដាច់ខ្លួន ព្រោះអស់ជំនឿលើថ្នាក់ដឹកនាំ និងបញ្ហាពុករលួយក្នុងជួរបក្ស
មន្ត្រីគណបក្សភ្លឿងទៀន២រូប ប្រកាសផ្ដាច់ខ្លួនចេញពីគណបក្ស ​ព្រោះតែអស់ជំនឿលើថ្នាក់ដឹកនាំបក្សភ្លើងទៀន ក្នុងជួរបក្សមានបញ្ហាពុករលួយ បែកបាក់សាមគ្គី ជាពិសេសព្រោះតែគឺ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍សម្រាប់សង្គមសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមវីដេអូចំនួន២ ដែលផ្សព្វផ្សាយនៅលើបណ្ដាញតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី០៦ ខែមិថុនា នេះ។

បើតាមវីដេអូទី១ ដែលផ្សព្វផ្សាយនោះ គឺមន្ត្រីបក្សភ្លើងទៀនម្នាក់ ឈ្មោះ ភួង ផុន  ជាសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ប្រកាសផ្ដាច់ខ្លួនចេញពីបក្ស ក្រោមហេតុផលលែងជឿលើមេដឹកនាំបក្សប្រឆាំង។ លោក បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរស់ជីវភាពនយោបាយក្រោមដំបូលបក្ស។

លោក ភួង ផុន ប្រកាសដូច្នេះ «សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង(បក្សភ្លើងទៀន)  ចាប់ពីពេលនេះតទៅ ដោយអស់ជំនឿជាមួយថ្នាក់ដឹកនាំ ជាពិសេសពេលថ្មីៗនេះ លោក សម រង្ស៊ី បានប្រឆាំងគម្រោងព្រែកជីកហ្វូណន ដែលជាផលប្រយោជន៍របស់ជាតិ ហេតុដូចនេះហើយ បានជាខ្ញុំសូមគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនដោយអនុគ្រោះ» ។

(រូបថត លោក ភួង ផុន  សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ។)

ចំណែកឯវីដេអូទី២ លោក ឈឹម សាវី សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ប្រកាសផ្ដាច់ខ្លួនចេញពីបក្ស ក្រោមហេតុផលក្នុងជួរបក្សពុករលួយ បែកបាក់សាមគ្គី និងប្រឆាំងប្រយោជន៍ជាតិ។ មិនខុសពីលោក ភួង ផុន ឡើយ លោក ឈឹម សាវី ក៏ស្នើសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

លោក ឈឹម សាវី ប្រកាសបែបនេះ «ខ្ញុំសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង(បក្សភ្លើងទៀន) ចាប់ពីពេលនេះតទៅ ដោយខ្ញុំបាទមើលឃើញពីការដឹកនាំរបស់គណបក្សប្រឆាំងពុករលួយ បែកបាក់សាមគ្គី ហើយពេលថ្មីៗនេះ លោក សម រង្ស៉ី បានប្រកាសប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមគោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ»។

(រូបថត លោក ឈឹម សាវី សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ។)

ជាការកត់សម្គាល់ មួយរយៈចុងក្រោយក្រុមសមាជិកបក្សភ្លើងទៀន ប្រកាសផ្ដាច់ខ្លួនជាច្រើនរាប់ភ្លេច នៅក្រោមហេតុផលក្នុងជួរបក្សមានបញ្ហាពុករលួយ បែកបាក់សាមគ្គី និងប្រឆាំងប្រយោជន៍ជាតិជាដើម៕

The post មន្ត្រីបក្សភ្លើងទៀន២រូប ប្រកាសផ្ដាច់ខ្លួន ព្រោះអស់ជំនឿលើថ្នាក់ដឹកនាំ និងបញ្ហាពុករលួយក្នុងជួរបក្ស appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖ ការឃាត់ខ្លួនសកម្មជនបក្សឆន្ទៈខ្មែរ មិនមែនជាការកំហែងសកម្មជននយោបាយឡើយ​
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ការចាប់ឃាត់ខ្លួន អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ លោក ដាង ប៊ុនហាក់ និងចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ លោក គឹម ថាយមុន្នី គឺជាការអនុវត្តតាមវិធានការច្បាប់ គ្មានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្ស នយោបាយណាមួយឡើយ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញនៅល្ងាចថ្ងៃទី០៥ ខែមេសា នេះ។

អ្នកនាំពាក្យបានចេញមកបំភ្លឺដូចនេះ នៅក្រោយពេលដែលបក្សឆន្ទៈខ្មែរ​ និងបក្សភ្លើងទៀនបានចោទថា សមត្ថកិច្ចចាប់ឃាត់ខ្លួនសកម្មជនរបស់ខ្លួន ដោយមិនបង្ហាញដីការរបស់តុលាការឡើយ។ បក្សទាំងពីរបានចោទថា ការចាប់ខ្លួនជនសង្ស័យទាំងពីរជារូបភាពគំរាមកំហែងសកម្មជននយោបាយនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត។

មិនដូចការចោទប្រកាន់ឡើយ អ្នកនាំពាក្យបានឆ្លើយតបថា សមត្ថកិច្ចឃាត់ខ្លួនសកម្មជនទាំងពីរ គឺបន្ទាប់ពីសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យ បណ្ដឹងពីឈ្មោះ ម៉ែន ស្រីខូច ភេទស្រី អាយុ ៥៦ឆ្នាំ និងឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៦៨ឆ្នាំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ  ដែលប្តឹងឈ្មោះ ជាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី ពីបទក្លែងបន្លំឯកសារសារធារណៈ (ចុះឈ្មោះចូលបញ្ជីរាយ នាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

រូបថត លោក ដាង ប៊ុនហាក់

អ្នកនាំពាក្យបានឱ្យដឹងថា ក្រោយទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពាក់ព័ន្ធរឿងក្លែងបន្លំឯកសារសារធារណៈ និងបានរាយការណ៍សុំគោលការណ៍ ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ២២០-២២១ អ. យ.ន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារសាធារណៈ ហើយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី។

រូបថត លោក គឹម ថាយមុន្នី។

តាមអ្នកនាំពាក្យ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ច ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ហើយការឃាត់ខ្លួននេះគឺសមត្ថកិច្ចអនុវត្ត តាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្ស នយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបដិសេធ និងច្រានចោលទាំងស្រុងរាល់ការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤៕

The post អ្នកនាំពាក្យ៖ ការឃាត់ខ្លួនសកម្មជនបក្សឆន្ទៈខ្មែរ មិនមែនជាការកំហែងសកម្មជននយោបាយឡើយ​ appeared first on Kampuchea Thmey Daily.

ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ទង្វើគំរាមកំហែងអង្គបោះឆ្នោត ជាការំលោភលើការសម្ងាត់នៃការបោះឆ្នោត
ប្រធានក្រុមយុវជនសង្គមស៊ីវិល លើកឡើងថា សកម្មភាពគំរាមកំហែងដល់អង្គបោះឆ្នោតពីសំណាក់ថ្នាក់ដឹកនាំគណ បក្សភ្លើងទៀន មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់ គឺជាការរំលោភលើការសម្ងាត់នៃដំណើរការបោះឆ្នោត។

ការលើកឡើងរបស់លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ផែន និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បែបនេះ ដោយហេតុថា គណបក្សភ្លើងទៀន ដែលមិនមានឈ្មោះក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បាននិងកំពុងធ្វើសកម្មភាពបង្គាប់បញ្ជាដល់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងរបស់ខ្លួន ឱ្យទៅបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ខណៈដែលគណបក្សកម្លាំងជាតិ​ ក៏កំពុងដណ្ដើម យកសំឡេងគាំទ្រ និងប្រាប់ក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើទៀន ទៅបោះឆ្នោតឱ្យខ្លួនផងដែរ។

បើតាមលោក ហេង សំណាង ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត ឬបង្គាប់បញ្ជាឱ្យបោះឆ្នោតគណបក្សនេះ ឬគណបក្សនោះ គឺបានសបញ្ជាក់ថា ជាការំលោភលើសិទ្ធិក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ជាដើម។ ដូច្នេះ តាមការយល់ឃើញរបស់លោក ហេង សំណាង បើគណបក្សភ្លើងទៀន គ្មានបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ហើយក៏គ្មានគណបក្សជាតំណាងខ្លួន គួរតែអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់នៃបក្សភ្លើងទៀន ធ្វើពហិការ មិនទៅចូលរួមបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ ដើម្បីកុំឱ្យរងការចោទប្រកាន់លាបពណ៌ពីថ្នាក់ដឹកនាំខ្លួន។

ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណបក្សនេះ  ជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ លោក ក៏បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ដែលតែង តែយកសមាជិករបស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ ដែលជាចរិកនយោយបាយមិនបានហុចផលដល់សង្គមជាតិ៕

The post ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ទង្វើគំរាមកំហែងអង្គបោះឆ្នោត ជាការំលោភលើការសម្ងាត់នៃការបោះឆ្នោត appeared first on Kampuchea Thmey Daily.

បក្សភ្លើងទៀន និងបក្ស៣ទៀត ប្រកាសរួមគ្នា តែបក្សកាន់អំណាច ថា មិនមានអ្វីជាក្ដីបារម្ភឡើយ
គណបក្សភ្លើងទៀន និងគណបក្សចំនួន៣ផ្សេងទៀត បានប្រកាសរួមបញ្ចូលជាសម្ព័ន្ធភាពនឹងគ្នា។ ប៉ុន្តែ គណបក្សកាន់អំណាច បានអះអាងថា មិនមានអ្វីជាការព្រួយបារម្ភពីការចងសម្ព័ន្ធភាពរវាងគណបក្សទាំង៤នេះឡើយ។

គណបក្សទាំង៣ ដែលនឹងចងសម្ព័ន្ធភាពជាមួយបក្សភ្លើងទៀន រួមមាន៖ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១០ ខែតុលានេះ គណបក្សទាំង៤ នឹងរៀបចំពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៃការបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ជុំវិញការប្រកាសរួបរួមរវាងគណបក្សទាំង៤នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថា គឺជាសិទ្ធិនយោបាយរបស់គណបក្សសាម៉ីនីមួយៗ។ បើតាមការអះអាងរបស់លោក សុខ ឥសាន ការរួបរួមរវាងគណបក្សទាំង៤នេះ មានតាំងពីយូកន្លងមកហើយ តែមិនបានហុចនូវលទ្ធផលអ្វីនោះទេ។ លោក ថា បើគិតតាមរូបមន្តពីជគណិត គឺចាញ់១ បូកចាញ់១ ស្មើចាញ់២ បើចាញ់៤បូកគ្នា គឺស្មើនឹងចាញ់៤។

ដូច្នេះ លោក សុខ ឥសាន បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច មិនមានការព្រួយបារម្ភពីការចងសម្ព័ន្ធភាព ឬ ការប្រកាសរួមបញ្ចូលគ្នារវាងគណបក្សទាំង៤នេះទេ។ តែផ្ទុយទៅវិញ គណបក្សប្រជាជានកម្ពុជា គាំទ្រការអនុវត្តសិទ្ធិនយោបាយរបស់គណបក្សទាំងអស់ ដែលជាការរួមចំណែកធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែស្រស់បំព្រង៕

The post បក្សភ្លើងទៀន និងបក្ស៣ទៀត ប្រកាសរួមគ្នា តែបក្សកាន់អំណាច ថា មិនមានអ្វីជាក្ដីបារម្ភឡើយ appeared first on Kampuchea Thmey Daily.

លោក ប៊ុន ហុន ប្រាប់បក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមិនអាចចេញលិខិតច្បាប់ដើមបានទេ ព្រោះគ្មានច្បាប់អនុញ្ញាត
លោក ប៊ុន ហុន តំណាងក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំរវាងក្រសួងមហាផ្ទៃជាមួយគណបក្សភ្លើងទៀន បានប្រាប់ភាគីគណបក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមិនអាចចេញលិខិតបញ្ជាក់ច្បាប់ដើមជូនបានឡើយ ព្រោះគ្មានច្បាប់អនុញ្ញាត។ លោក ប៊ុន ហុន​ បានបញ្ជាក់ប្រាប់បែបនេះ នៅក្នុងជំនួបជាមួយភាគីបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ​ នៅក្នុងសាលប្រជុំខេត្តស្ទឹងត្រែង នៃអគារទីស្ដីការក្រសួងមហាផ្ទៃ។

បើតាមកំណត់ហេតុកម្រាស់បីទំព័រ ស្ដីពីកិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សភ្លើងទៀន នៅក្នុងទំព័រទីពីរ ចំណុចទី៣ បានសរសេរថា លោក ប៊ុន ហុន ដែលជាប្រធានអង្គប្រជុំបានប្រាប់ភាគីបក្សភ្លើងទៀនថា៖ “ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនមានបទប្បញ្ញត្តិចែងកំណត់ឱ្យក្រសួងមហាផ្ទៃចេញជូនឯកសារចុះបញ្ជីច្បាប់ដើមជាថ្មី  ឬឯកសារច្បាប់ទុតិយតា នៃប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយ ជូនគណបក្សនយោបាយដែលបាត់ ឬខូចខាតនោះឡើយ”។

ជាមួយគ្នានេះ លោក ប៊ុន ហុន បានប្រាប់បក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការអនុញ្ញាតឱ្យបង្កើត និងចុះបញ្ជីគណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ចំពោះការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដូច្នេះ ក្រសួងមហាផ្ទៃមិនអាចជ្រៀតជ្រែកកិច្ចការរបស់ស្ថាប័ន គ.ជ.ប បានឡើយ។

បើតាមកំណត់ហេតុដដែល លោក ប៊ុន​ ហុន បានបន្តប្រាប់ភាគីបក្សភ្លើងទៀនថា៖ “ទោះបីគណបក្សភ្លើងទៀនមិនបានបំពេញតាមស្មារតីកំណត់ហេតុចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក៏ដោយ ក្រសួងមហាផ្ទៃក៏បានសម្របសម្រួលទទួលជួបលើកទីពីរ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងបានចេញលិខិតបញ្ជាក់លេខ០៤៣ប ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ តាមសំណូមពររបស់គណបក្សភ្លើងទៀនផងដែរ”។

បន្ថែមពីនេះ ក្នុងកំណត់ហេតុនោះ ក៏បានសរសេរថា តំណាងគណបក្សភ្លើងទៀន បានទទូចស្នើសុំក្រសួងមហាផ្ទៃចំនួនបីចំណុចដូចជា៖ ១/ស្នើសុំចេញនូវលិខិតបញ្ជាក់ម្ដងទៀត ដោយយោងប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជីគណបក្សនយោបាយ។ ២/ស្នើសុំធ្វើទុតិយតាលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ឬចេញនូវប្រកាសចុះបញ្ជីជូនគណបក្សភ្លើងទៀនម្ដងទៀត។ ៣/ស្នើសុំក្រសួងមហាផ្ទៃជួយអន្តរាគមន៍ណែនាំទៅរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើនីត្យានុកូលកម្មលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ច្បាប់ចម្លងជូនគណបក្សភ្លើងទៀន។

តំណាងក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនតំណាងគណបក្សភ្លើងទៀនវិញថា៖ “ទោះបីបក្សភ្លើងទៀនស្នើឱ្យក្រសួងមហាផ្ទៃចេញលិខិតបញ្ជាក់ថ្មីទៀត ក៏ក្រសួងមហាផ្ទៃមិនអាចចេញលិខិតបញ្ជាក់ណាខុសពីលិខិតលេខ០៤៣ប ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ឡើយ។ ហើយចំពោះការស្នើសុំឱ្យក្រសួងធ្វើឯកសារ ទុតិយតាលើប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ឬចេញប្រកាសចុះ បញ្ជីឡើងវិញជូនគណបក្សភ្លើងទៀននោះ ក្រសួងមិនអាចធ្វើបានទេ ដោយសារគ្មានបទប្បញ្ញត្តិនៃច្បាប់ណាអនុញ្ញាត”។

(រូបថត  លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន)

កំណត់ហេតុបានសរសេរបន្តថា ការស្នើឱ្យក្រសួងមហាផ្ទៃជួយអន្តរាគមន៍ណែនាំទៅរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើនីត្យានុកូលកម្មលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ច្បាប់ចម្លង ក៏ក្រសួងមហាផ្ទៃ មិនអាចធ្វើបានដែរ ព្រោះគ្មានបទប្បញ្ញត្តិ នៃច្បាប់អនុញ្ញាត។

បើតាមខ្លឹមសារនៃកំណត់ហេតុក្នុងទំព័រទីបីបានសរសេរថា៖ “ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រុមការងារក្រសួងមហាផ្ទៃ នឹងធ្វើរបាយការណ៍អំពីសំណូមពរនេះ ដើម្បីគោរពរាយការណ៍ជូនលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់”៕

ដោយ៖ ង៉ិល ណារ៉ាត់

The post លោក ប៊ុន ហុន ប្រាប់បក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមិនអាចចេញលិខិតច្បាប់ដើមបានទេ ព្រោះគ្មានច្បាប់អនុញ្ញាត appeared first on Kampuchea Thmey Daily.

ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចំនួន៥រូប ចូលជួបពិភាក្សា នៅថៃ្ងទី២១ ខែកញ្ញា
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចូលជួបពិភាក្សា នៅថៃ្ងទី២១ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមខ្លឹមសារក្នុងលិខិតដែលចេញដោយក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី ១៩ខែកញ្ញានេះ ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចំនួន៥រូប ចូលជួបពិភាក្សា នៅថ្ងៃព្រហស្បតិ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទីព្រឹក នៅក្នុងសាលប្រជុំខេត្តស្ទឹងត្រែង នៃអគារទីស្ដីការក្រសួងមហាផ្ទៃ៕

The post ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចំនួន៥រូប ចូលជួបពិភាក្សា នៅថៃ្ងទី២១ ខែកញ្ញា appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀន ២ នាក់ ពីបទផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត
សមត្ថកិច្ចបានឃាត់ខ្លួនមន្ត្រីជាន់គណបក្សភ្លើងទៀន ២ នាក់ ដែលជាប់ពាក់ព័ន្ធនឹងការ​អនុវត្តផែនការញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតនៅពេលដែលការបោះឆ្នោតតំណាងរាស្ត្រនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។

អ្នកទាំងពីរទី១. ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២. ឈ្មោះ ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

The post សមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀន ២ នាក់ ពីបទផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត appeared first on Kampuchea Thmey Daily.

ស្លាកគណបក្សភ្លើងទៀន ត្រូវបានអតីតសមាជិក ទម្លាក់ចោលជាបន្តបន្ទាប់ព្រោះអស់ជំនឿ
គ្រួសារអតីតសកម្មជនបក្សភ្លេីងទៀនចំនួន ៣ គ្រួសារ ក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោល ខណៈពួកគេអស់ជំនឿលេីកការដឹកនាំរបស់មេបក្សគឺលោក សម រង្សី ដែលតែងតែរត់ចោលស្រុក។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣ ម្ចាស់ផ្ទះឈ្មោះ យុ ផន អាយុ៨១ឆ្នាំ, លោក សម្រង់ អៀង អាយុ៤០ឆ្នាំ, លោកស្រី យាំ ស្រីពៅ អាយុ៤៣ឆ្នាំ និងលោក សុខ ពិសិដ្ឋ អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ១ ឃុំកងតាណឹង បានសម្រេចចិត្តដកស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះ។

ម្ចាស់ដែលមានស្លាកពីមុខផ្ទះ និងជាសកម្មជនបក្សភ្លេីងទៀនក៏បានសម្រេចចិត្តលាលែងពីបក្សមួយនេះ។  ម្ចាស់ផ្ទះឈ្មោះ ភឿន ផៃ អាយុ៥៣ មានប្រពន្ធឈ្មោះ ឡាច មី អាយុ៤៤ឆ្នាំ រួមនឹង២នាក់ លោក សុខ សេងច័ន្ទ និងលោកស្រី ផាត់ សុខភ័ស្ភ អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ៣ ឃុំកងតាណឹង។

ចំណែកលោកស្រី សម្បត្តិ មករា អាយុ៣២ឆ្នាំ លោក ស្រី ចេង សុភា អាយុ៣៣ឆ្នាំ និងលោក សុខ ម៉េង អាយុ៣៩ឆ្នាំ រស់ក្នុងភូមិ៤ ឃុំកងតាណឹង នៃស្រុកកងមាស ក៏នាំគ្នាដកស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោលផងដែរ ដោយបានបញ្ជាប់ថា ពួកគាត់អស់ជំនឿជឿមេដឹកនាំបោកប្រាសទៀតហេីយ។ ដោយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

The post ស្លាកគណបក្សភ្លើងទៀន ត្រូវបានអតីតសមាជិក ទម្លាក់ចោលជាបន្តបន្ទាប់ព្រោះអស់ជំនឿ appeared first on Kampuchea Thmey Daily.