Connect with us

នយោបាយ

មន្ត្រីបក្សភ្លើងទៀន២រូប ប្រកាសផ្ដាច់ខ្លួន ព្រោះអស់ជំនឿលើថ្នាក់ដឹកនាំ និងបញ្ហាពុករលួយក្នុងជួរបក្ស

បានផុស

នៅ

មន្ត្រីគណបក្សភ្លឿងទៀន២រូប ប្រកាសផ្ដាច់ខ្លួនចេញពីគណបក្ស ​ព្រោះតែអស់ជំនឿលើថ្នាក់ដឹកនាំបក្សភ្លើងទៀន ក្នុងជួរបក្សមានបញ្ហាពុករលួយ បែកបាក់សាមគ្គី ជាពិសេសព្រោះតែគឺ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍សម្រាប់សង្គមសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមវីដេអូចំនួន២ ដែលផ្សព្វផ្សាយនៅលើបណ្ដាញតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី០៦ ខែមិថុនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមវីដេអូទី១ ដែលផ្សព្វផ្សាយនោះ គឺមន្ត្រីបក្សភ្លើងទៀនម្នាក់ ឈ្មោះ ភួង ផុន  ជាសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ប្រកាសផ្ដាច់ខ្លួនចេញពីបក្ស ក្រោមហេតុផលលែងជឿលើមេដឹកនាំបក្សប្រឆាំង។ លោក បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរស់ជីវភាពនយោបាយក្រោមដំបូលបក្ស។

លោក ភួង ផុន ប្រកាសដូច្នេះ «សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង(បក្សភ្លើងទៀន)  ចាប់ពីពេលនេះតទៅ ដោយអស់ជំនឿជាមួយថ្នាក់ដឹកនាំ ជាពិសេសពេលថ្មីៗនេះ លោក សម រង្ស៊ី បានប្រឆាំងគម្រោងព្រែកជីកហ្វូណន ដែលជាផលប្រយោជន៍របស់ជាតិ ហេតុដូចនេះហើយ បានជាខ្ញុំសូមគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនដោយអនុគ្រោះ»

(រូបថត លោក ភួង ផុន  សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ)

ចំណែកឯវីដេអូទី២ លោក ឈឹម សាវី សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ប្រកាសផ្ដាច់ខ្លួនចេញពីបក្ស ក្រោមហេតុផលក្នុងជួរបក្សពុករលួយ បែកបាក់សាមគ្គី និងប្រឆាំងប្រយោជន៍ជាតិ។ មិនខុសពីលោក ភួង ផុន ឡើយ លោក ឈឹម សាវី ក៏ស្នើសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

លោក ឈឹម សាវី ប្រកាសបែបនេះ «ខ្ញុំសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង(បក្សភ្លើងទៀន) ចាប់ពីពេលនេះតទៅ ដោយខ្ញុំបាទមើលឃើញពីការដឹកនាំរបស់គណបក្សប្រឆាំងពុករលួយ បែកបាក់សាមគ្គី ហើយពេលថ្មីៗនេះ លោក សម រង្ស៉ី បានប្រកាសប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមគោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ»

(រូបថត លោក ឈឹម សាវី សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ)

ជាការកត់សម្គាល់ មួយរយៈចុងក្រោយក្រុមសមាជិកបក្សភ្លើងទៀន ប្រកាសផ្ដាច់ខ្លួនជាច្រើនរាប់ភ្លេច នៅក្រោមហេតុផលក្នុងជួរបក្សមានបញ្ហាពុករលួយ បែកបាក់សាមគ្គី និងប្រឆាំងប្រយោជន៍ជាតិជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម