Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ទង្វើគំរាមកំហែងអង្គបោះឆ្នោត ជាការំលោភលើការសម្ងាត់នៃការបោះឆ្នោត

បានផុស

នៅ

ប្រធានក្រុមយុវជនសង្គមស៊ីវិល លើកឡើងថា សកម្មភាពគំរាមកំហែងដល់អង្គបោះឆ្នោតពីសំណាក់ថ្នាក់ដឹកនាំគណ បក្សភ្លើងទៀន មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់ គឺជាការរំលោភលើការសម្ងាត់នៃដំណើរការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ផែន និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បែបនេះ ដោយហេតុថា គណបក្សភ្លើងទៀន ដែលមិនមានឈ្មោះក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បាននិងកំពុងធ្វើសកម្មភាពបង្គាប់បញ្ជាដល់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងរបស់ខ្លួន ឱ្យទៅបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ខណៈដែលគណបក្សកម្លាំងជាតិ​ ក៏កំពុងដណ្ដើម យកសំឡេងគាំទ្រ និងប្រាប់ក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើទៀន ទៅបោះឆ្នោតឱ្យខ្លួនផងដែរ។

បើតាមលោក ហេង សំណាង ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត ឬបង្គាប់បញ្ជាឱ្យបោះឆ្នោតគណបក្សនេះ ឬគណបក្សនោះ គឺបានសបញ្ជាក់ថា ជាការំលោភលើសិទ្ធិក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ជាដើម។ ដូច្នេះ តាមការយល់ឃើញរបស់លោក ហេង សំណាង បើគណបក្សភ្លើងទៀន គ្មានបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ហើយក៏គ្មានគណបក្សជាតំណាងខ្លួន គួរតែអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់នៃបក្សភ្លើងទៀន ធ្វើពហិការ មិនទៅចូលរួមបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ ដើម្បីកុំឱ្យរងការចោទប្រកាន់លាបពណ៌ពីថ្នាក់ដឹកនាំខ្លួន។  

ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណបក្សនេះ ជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។ 

ជាមួយគ្នានេះ លោក ក៏បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ដែលតែង តែយកសមាជិករបស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ ដែលជាចរិកនយោយបាយមិនបានហុចផលដល់សង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៩ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម