គំនិតវិជ្ជមាន Archives - Kampuchea Thmey Daily

មាន​គំនិតវិជ្ជមាន រស់​បាន​កាន់​តែ​យូរ ចុះ​​ធ្វើ​ម៉េច​ទើប​មាន​គំនិតវិជ្ជមាន?
ការ​គិត​វិជ្ជមាន ឬ​គិត​អី​ក្នុង​ផ្លូវ​ល្អ ជា​ការ​ទទួល​ស្គាល់ ទទួល​យក​ការ​គិត និង​បើក​ចិត្ត​ទទួល​លទ្ធផល​វិជ្ជមាន និង​អវិជ្ជមាន​គ្រប់​រឿង។ បើ​យើង​មាន​គំនិត​វិជ្ជមាន បញ្ហា​អ្វី​ក៏អាច​ដោះស្រាយ​បាន​ដែរ។

១- ឥទ្ធិពលគំនិតវិជ្ជមាន

អ្នក​មាន​គំនិត​វិជ្ជមាន អាច​រស់​បាន​យូរ​ជាង​មុន ជា​មធ្យម ៧,៥ឆ្នាំ។ គេ​ជា​មនុស្ស​ពូកែ​មាន​ប្រាជ្ញា​វាងវៃ ហើយ​អាច​ដោះស្រាយ​បញ្ហា​ជុំវិញ​ខ្លួន ច្រើន​ជាង​អ្នក​ដែល​ចាំតែ​លើក​ពី​បញ្ហា ហើយ​ដេក​គិត​ថា​ដោះស្រាយ​មិន​ចេញ។

សកម្មភាព​ក្នុង​តំបន់​ខួរ​ក្បាល​ជាប់​ពាក់ព័ន្ធ​នឹង​អារម្មណ៍​អវិជ្ជមាន ដូចជា ភ័យ​ខ្លាច សោកសៅ នឹង​ធ្វើ​ឲ្យ​ចុះ​អន់​ថយ​ប្រព័ន្ធ​ភាព​សុំា។ ចំពោះ​អ្នក​គិត​វិជ្ជមាន នឹង​មានប្រព័ន្ធ​ភាព​សុំា​រឹងមាំ​ជាង។ ចំពោះ​អ្នក​មាន​ភាព​រីករាយ សូម្បី​តែ​ផ្តាសាយ និង​បញ្ហា​ខួរក្បាល​ក៏​មិន​មាន​ដែរ។

និយាយ​ឲ្យ​ចំ អ្នក​គិត​វិជ្ជមាន​ច្រើន​មាន​សុខភាព​ល្អ ចេះ​ថ្លឹង​ថ្លែង និង​បែង​ចែក​ពេល​វេលា និង​របស់​ញ៉ាំ​​ដែល​ល្អ​សម្រាប់​រាង​កាយ។ សុខភាព​ផ្លូវ​ចិត្ត​ក៏​ល្អ និង​កាត់​បន្ថយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​បាន​ទៀត។

២- ធ្វើ​ម៉េច​ឲ្យ​ការ​គិត​កាន់​តែ​ប្រសើរ?

ត្រូវ​មើល​ទម្លាប់​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ ឬ​មនុស្ស​ដែល​ជួប​ទាក់ទង​រាល់​ថ្ងៃ។ ព្យាយាម​មើល​ចំណី​ញ៉ាំ​​ប្រចាំ​ថ្ងៃ ថា​មាន​អី​ខ្លះ​ល្អ អ្វី​ខ្លះ​មិន​ល្អ? មាន​ហាត់​ប្រាណ​ខ្លះទេ? គេង​ម៉ោង​ប៉ុន្មាន​ទើប​ក្រោក? មាន​ស្វែង​យល់អី្វ​ថ្មី​អត់? មិន​ថា​តាម​ដាន​ព័ត៌មាន ឬ​អានសៀវភៅ​ទេ។ អភិវឌ្ឍ​ខ្លួនឯង ប្រមូល​ការ​គិត ថ្លឹងថ្លែង​ពី​បញ្ហា និង​ស្វែង​រកដំណោះ​ស្រាយ។

ក្រុម​មនុស្ស​ដែល​ប្រាស្រ័យ​ទាក់ទង​រាល់​ថ្ងៃ សំខាន់​ណាស់ ហើយ​គេ​តែង​និយាយ​ថា សេព​គប់​បែប​ណា យើង​នឹង​ទៅ​ជា​បែប​នោះ​ដែរ។ បើ​អ្នក​ជុំវិញ​ខ្លួន​សុទ្ធ​តែ​វិជ្ជមាន គួរ​ស្វែង​យល់​បន្ថែម​ពី​ពួកគេ តែ​បើ​អ្នក​ជុំវិញ​ខ្លួន ជា​មនុស្ស​សុញ ស្មុគ គិត​រឿង​ធំ​មិន​កើត ឬ​ដឹង​តែ​រាប់​បាន​ត្រឹម​បញ្ហា គួរ​កាត់​បន្ថយ​ការ​សេព​គប់ ឬ​កុំ​ប្រើ​ពេល​ច្រើនជាមួយ​មនុស្ស​បែប​នេះ។ មិន​មែន​មាន​ន័យ​ថា មិន​ឲ្យ​រាប់​អាន​មិត្ត​ដែល​ធ្លាប់​រាប់អាន​កន្លង​មក​ទេ។

“គំនិត​វិជ្ជមាន ជា​ជំនាញ​មួយ​ដែល​គួរ​រៀន និង​អនុវត្ត​តាម ហើយ​វា​មិន​ដែល​យឺត​ពេល​ក្នុង​ការ​ផ្លាស់​ប្តូរ និង​ជ្រើសរើស​យក​ភាព​វិជ្ជមាន​ទេ។ ការ​ផ្លាស់​ប្តូរ​តែង​នៅ​ក្បែរ​យើង​ជានិច្ច និង​ចាប់​ផ្តើម​ពី​ខ្លួន​យើង”៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន

ចុចអាន៖ បើ​មាន​រោគសញ្ញាទាំងនេះ កំពុងមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ

The post មាន​គំនិតវិជ្ជមាន រស់​បាន​កាន់​តែ​យូរ ចុះ​​ធ្វើ​ម៉េច​ទើប​មាន​គំនិតវិជ្ជមាន? appeared first on Kampuchea Thmey Daily.