Connect with us

KPT+

បើ​មាន​រោគសញ្ញាទាំងនេះ កំពុងមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ

បានផុស

នៅ

ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅ​លើ​បញ្ហា​ផ្លូវ​អារម្មណ៍ មាន​ពិបាក​ចិត្ត​ជាប់​រហូត បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ជាដើម។ បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ Unipolar មិន​អាច​បែងចែក​ដាច់​ថា​ខុស​គ្នា រវាង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​អារម្មណ៍ ផ្សេង​គ្នា​បាន​ទេ ដែល​គេ​សំដៅ​លើ​ដំណាក់​កាល​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ចំនួន ២ មាន​បាក់​ទឹក​ចិត្ត និង​ឡប់​សតិ។ មួយ​វិញ​ទៀត ជំងឺ​បាក់​ទឹក​ចិត្ត Unipolar មាន​តែ​សញ្ញា​ធ្លាក់​ចុះ​ផ្លូវ​អារម្មណ៍ ឬ​ក៏​សញ្ញា​អារម្មណ៍​អវិជ្ជមាន​ប៉ុណ្ណោះ។

Depression, the invisible illness: stigma that makes people hide the  condition, and why it needs removing | South China Morning Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា ជំងឺ​បាក់ទឹក​ចិត្តត្រូវ​បាន​សមាគម​វេជ្ជសាស្ត្រ​ស្វែង​យល់​បាន​ច្រើន ជួយ​ឲ្យ​ងាយ​ស្រួល​ព្យាបាល តាម​រយៈការ​ប្រើប្រាស់​ថ្នាំ និង​ព្យាបាល​តាម​ការ​និយាយ​​ចេញ​នូវ​បញ្ហា។

ជំងឺបាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ ជា​ជំងឺ​ផ្លូវ​ចិត្ត មួយ​ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ចិត្ត ឧស្សាហ៍​កើត​ញឹកញាប់​បំផុត អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​ផ្សាយកាល​​ឆ្នាំ២០១០ ថា​ជំងឺ​បាក់ទឹក​ចិត្ត បាន​ឈរ​នៅ​លើ​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​ដែល​ឧស្សាហ៍​កើត​បំផុត។

១.​រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​មាន​អ្វី​ខ្លះ?

Premium Photo | Stressed young asian woman suffering on depression and  sitting alone on bed in dark room at home.

សញ្ញា​ទូទៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ មាន​ដូច​ជា៖

– អារម្មណ៍​ពិបាក​ចិត្ត សោក​សៅ ចង់​តែ​យំ គ្មាន​អ្វី​ក្នុង​ខ្លួន អស់​សង្ឃឹម​ខ្លាំង
– ខឹង​ខ្លាំង​ភ្លាមៗ មួម៉ៅ ធុញ​ថប់​សូម្បី​តែ​រឿង​បន្តិច​បន្តួច
– បាត់​បង់​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ដូច​ជា រួមភេទ លេង​កីឡា
– មាន​បញ្ហា​ការ​គេង ដូច​ជា គេង​មិន​លក់ ឬ​គេង​ច្រើន​ខុស​ប្រក្រតី
– ឆាប់​អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន សូម្បី​តែ​ការងារ​តិចតួច
– លែង​ចង់​ញ៉ាំ​អាហារ ស្រក​ទម្ងន់ ឬ​ញ៉ាំ​ច្រើន​ពេក ឡើង​ទម្ងន់។
– ថប់​បារម្ភ ឡេះឡះ មិន​សុខ​ក្នុង​ខ្លួន។
– គិត​យឺត និយាយ​មួយៗ កាយវិការ ក៏​យឺតៗ
– មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ គ្មាន​បាន​ការ ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំហុស​ក្នុង​រឿង​អតីតកាល បន្ទោស​ខ្លួន​ឯង
– ពិបាក​ក្នុង​ការ​គិត មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ពិបាក​សម្រេច​ចិត្ត និង​ចងចាំ​រឿងរ៉ាវ​មិន​ល្អ​ផ្សេងៗ
– មាន​គំនិត​ចង់​ស្លាប់​ញឹក​ញាប់ ឬ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឯង
– មាន​បញ្ហា​សុខភាព​គ្មាន​មូលហេតុ ដូច​ជា ឈឺ​ខ្នង ឬ​ឈឺ​ក្បាល។

Premium Photo | Asian man sitting on sofa at home pensive worried about  problems and depression

បើ​មាន​អារម្មណ៍​ថា​ខ្លួន​បាក់​ទឹក​ចិត្ត យើង​គួរ​​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ខាង​ផ្លូវ​ចិត្ត ឲ្យ​បាន​ឆាប់​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ បើ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ទៅ​ជួប​ពេទ្យ យើង​គួរ​រក​មិត្ត​ភក្តិ សមាជិក​គ្រួសារ ឬ​មនុស្ស​យើង​ទុក​ចិត្ត​ ដើម្បី​និយាយ​ជាមួយ។ ​បើ​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ ឬ​មាន​ចម្ងល់​បន្ថែម សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​គ្នា​មាន​រោគ​សញ្ញា​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ ចាំ​បាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ស្ថានភាព​យើង​ផ្ទាល់។

២.មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ?

Free Photo | 3d render of a brain with a glitter explosion effect

គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ពាក់​ព័ន្ធ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ជាប់​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ដូច​ជា៖

– ភាព​ខុស​គ្នា​ផ្នែក​ជីវសាស្ត្រ៖ បើ​យើង​មាន​ជំងឺ​នេះ តែង​មាន​ការ​ប្រែប្រួល​ក្នុង​ខួរក្បាល ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់​នៅឡើយ។ យ៉ាង​នេះ កត្តា​នេះ​នៅ​តែ​ត្រូវ​គេ​ជឿ​ថា​មូលហេតុ​បង្ក​មួយ។

– ធាតុគីមី​ក្នុង​ខួរក្បាល៖ (Neurotransmitters) ជា​ធាតុ​គីមី​ក្នុង​ខួរក្បាល ដើរ​តួនាទី​សំខាន់​ក្នុង​ជំងឺ​បាក់ទឹក​ចិត្ត​នេះ។ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​ដំណើរ​ការ និង​ការ​ប៉ះពាល់​ដល់​ធាតុ​គីមី Neurotransmitters ទាំង​នេះ រួមទាំង​របៀប​ដែល​សារធាតុ​គីមី​មាន​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ប្រសាទ​ណឺរ៉ូន សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ភាព​នឹងនរ​របស់​អារម្មណ៍ដែល​មាន​តួនាទី​សំខាន់​ធ្វើ​ឲ្យ​កើត ក៏​ដូច​ជា​ការ​ព្យាបាល​ជំងឺ​នេះ​តែ​ម្តង។

Stress and Depression in British Asian Students | DESIblitz

ការ​ផ្លាស់​ប្តូរ​លំនឹង​អ័រម៉ូន ក៏​អាច​ភ្ញោច និង​បង្ក​ជំងឺ​នេះ​បាន​ដែរ។ ការ​ផ្លាស់ប្តូរ​អ័រម៉ូ ​អាច​បណ្តាល​មក​ពី​ការ​មាន​ផ្ទៃ​ពោះ ប៉ុន្មាន​អាទិត្យ ឬ​អាច​ប៉ុន្មាន​ខែ​ក្រោយ​សម្រាល​កូន បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ការ​អស់​រដូវ និង​ស្ថានភាព​ជំងឺ​ជា​ច្រើន​ទៀត។

– កត្តា​តំណ​ពូជ៖ ជំងឺ​នេះ កើត​ឡើង​ញឹកញាប់​លើ​អ្នក​មាន​សាច់ញាតិ​បង​ប្អូន កំពុង​កើត ឬ​ធ្លាប់​មាន ជំងឺ​បាក់ទឹក​ចិត្ត​ប្រភេទ​នេះ។ ក្រុម​អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា ហ្សែន​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺបាក់ទឹក​ចិត្ត​នេះ​បាន​ដែរ។

៣.កត្តា​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ?

A “secret weapon” to get taller revealed by a Japanese student

កត្តា​ប្រឈម​មាន​ដូច​ជា៖

– មាន​ចរិត​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ចរិតពឹង​ពាក់​អ្នក​ដទៃ​ច្រើន​ពេក បន្ទោស​ខ្លួន​ឯង​ច្រើន ទុទ្ទិដ្ឋិនិយម។
– ធ្លាប់​ជួប​ហេតុ​ការណ៍​រន្ធត់ ដូច​ជា អំពើ​ហឹង្សា ការ​រំលោភ ការ​ស្លាប់ បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់ ឬ​បញ្ហា​លុយ​កាក់​ជាដើម។
– ប្រវត្តិ​គ្រួសារ ធ្លាប់​មាន​សាច់ញាតិ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជំងឺ​ប្រែប្រួល​អារម្មណ៏​ពីរ​ផ្សេង​គ្នា ញៀន​ស្រា ឬ​សម្លាប់​ខ្លួន។
– ស្រលាញ់​ភេទ​ដូច​គ្នា ស្រលាញ់​ទាំង​ពីរ​ភេទ ឬ​វះ​កាត់​ប្តូរ​ភេទ បញ្ហា​ការ​លូតលាស់​ប្រដាប់​ភេទ​ដែល​មិន​ច្បាស់​ថា​ខ្លួន​ជា​ប្រុស ឬ​ជា​ស្រី (intersex) សុទ្ធ​តែ​ស្ថិត​ក្នុង​ការ​ប្រឈម។
– មាន​ប្រវត្តិ​ជំងឺ​ផ្លូវ​ចិត្ត ដូច​ជា ជំងឺ​ថប់​បារម្ភ ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ ឬ​ធ្លាប់​ជួប​ហេតុ​ការណ៍​រន្ធត់​ណាមួយ (PTSD)។
– ញៀន​ស្រា ឬ​ញៀន​ថ្នាំ
– មាន​ជំងឺ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ ដូច​ជា មហារីក ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង​រាំរ៉ៃ។
– ថ្នាំ​មួយ​ចំនួន ដូច​ជា ថ្នាំ​លើស​ឈាម ឬ​ថ្នាំ​ងងុយ​ដេក (សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​នឹង​ឈប់​ប្រើ​ថ្នាំ)៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំមើលរំលង! សញ្ញានៃជំងឺភ័យស្លន់ស្លោឬថប់បារម្ភ ជាស្ថានភាពផ្លូវចិត្តគ្រោះថ្នាក់ខ្លាំង បើមិនឆាប់ព្យាបាល

ចុចអាន៖ ទាំងនេះជារោគសញ្ញាស្ត្រេសខ្លាំងក្នុងអំឡុងវិបត្តិកូវីដ ដែលគួររកដំណោះស្រាយភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៥៤ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម