Connect with us

KPT+

វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន

បានផុស

នៅ

ចាប់តាំងពីការរាតត្បាតបានវាយលុក ជីវិតរបស់មនុស្សគ្រប់គ្នាបានផ្លាស់ប្តូរ។ ជាការពិតដែលថា ការផ្លាស់ប្តូរ​ជីវិត នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំងដល់ផ្លូវចិត្ត។

Kpt plus អាចជួយគ្រប់គ្នា​ ស្តារ​គំនិត​ល្អៗមកវិញបាន ​​តាម​វិធី​ដូចខាងក្រោម៖

១ ដឹងខ្លួន​និង​យល់​ពី​ស្ថានភាព​បច្ចុប្បន្ន​នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រីក​រាលដាល​នៃ​កូវីដ​ ជា​រឿង​មួយ​ដែល​យើង​ត្រូវតែដឹងខ្លួន និងស្វែងយល់ពីស្ថានភាពនេះ ​ប៉ុន្តែ​ក៏​មាន​គ្រប់​ស្ថានភាព​ទាំងអស់ ​ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ផងដែរ។ វា​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​ដឹង​អំពី​ស្ថានភាព​ផ្សេងៗ​ ព្រោះ​ការ​ចងចាំ​ នឹង​អនុញ្ញាត​ឲ្យ​យើង​រៀបចំ​ផែនការ​ និង​វាយតម្លៃ​ស្ថានភាព​បាន​ល្អ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ច្រើន។

២ រក្សា​ផ្លូវ​ចិត្ត​រឿង​ព័ត៌មាន​ពិត​និង​ក្លែងក្លាយ

ជា​ការ​ពិត​ណាស់​ នៅពេលប្រឈមមុខនឹងស្ថានភាពណាមួយ ការតាមដានព័ត៌មាន​គឺ​ជា​ការ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​ផ្ដោត​លើ។ ប៉ុន្តែ​វា​ក៏​មិន​អាច​ប្រកែក​បាន​ដែរ​ថា ​នៅ​ក្នុង​យុគសម័យ​មួយ​នៅ​ពេល​ដែល​មាតិកា​ជាច្រើន​ត្រូវ​បាន​ផលិត ​ដើម្បី​ទទួល​បាន​ការ​ចូលចិត្ត​ វា​មាន​ឱកាសដែលយើង​អាច​យក​សារ​ខុស​ពី​ទិន្នន័យ​ពិត។

ដូច្នេះ ជាការប្រសើរ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ទាន់សម័យ​នូវ​ព័ត៌មាន ​ប៉ុន្តែ​ក៏​ត្រូវ​ជ្រើសរើស​ព័ត៌មាន​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ និង​បែងចែក​យ៉ាង​ច្បាស់​នូវ​ពេល​វេលា​សម្រាប់​តាមដាន​ព័ត៌មាន ដើម្បី​បង្ការ​ការ​រំលោភ​បំពាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។

៣ ស្វែងយល់​ពី​អត្តសញ្ញាណ​ថ្មី​ពីសកម្មភាពកំឡុងពេលការ​រីករាលដាល​នៃ​មេរោគនេះ

មនុស្សជាច្រើនចំណាយពេលស្ទើរតែពេញមួយជីវិតនៅផ្ទះ ព្រោះក្រុមហ៊ុនឬអង្គការខ្លះ មានគោលនយោបាយ​ឲ្យ​បុគ្គលិកធ្វើការពីផ្ទះ ហើយនោះអាចផ្តល់​ឲ្យ​មនុស្ស​នូវពេលទំនេរ។ ពីព្រោះ​យ៉ាងហោចណាស់​ពួកគេ​មិនចាំបាច់ចំណាយពេលធ្វើដំណើរត្រលប់មកវិញ ពីការងារនិង ផ្ទះ។

ការ​ស្វែងយល់ពី​អត្តសញ្ញាណ​ថ្មី តាមរយៈសកម្មភាព ​ក៏ជាវិធីមួយដើម្បីធ្វើ​ឲ្យ​ចិត្ត​យើង​រស់ឡើង​វិញ​ តាម​រយៈ​វិបត្តិ​នេះ។ ដូច្នេះអ្នកណាម្នាក់ដែលមាន​សមត្ថភាព ​ឬ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្តល់​អំណាច​ដល់​ខ្លួនឯង​ អាច​ធ្វើ​បាន​ក្នុង​ពេល​ទំនេរ​ពី​ការងារ។

៤ បញ្ជូន​ថាមពល​ដល់​អ្នក​នៅ​ជុំវិញ​យើង

នៅពេលដែល​ឃ្លាតឆ្ងាយ ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ឯកោ ​ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ប្រឈម​នឹង​ជំងឺ​ធ្លាក់ទឹកចិត្ត។ វា​មាន​សារៈសំខាន់​ណាស់​ សម្រាប់​មនុស្ស​គ្រប់គ្នា​បញ្ជូន​ថាមពល​វិជ្ជមាន​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ​ជា​រៀងរាល់​ថ្ងៃ​ ​ជា​ការ​ប្រសើរ​ក្នុង​ការ​ទាក់ទង​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​ តាម​រយៈ​បណ្ដាញ​អ៊ីនធឺណេត ​ដូចជា​វីដេអូខល ​ដើម្បី​និយាយ​ផ្លាស់ប្តូរ​និង​លើក​ទឹកចិត្តគ្នា​ទៅ​វិញ​ទៅ​មក។ ការ​ធ្វើ​បែបនេះ ​ជួយ​ស្ដារ​ផ្លូវចិត្ត​ឡើង​វិញ​ផង​ដែរ។

៥ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចិត្តសាស្ត្រ​ក្នុង​ករណីកាន់តែដុនដាប

ការ​រស់នៅ​ក្នុង​ស្ថានភាព​នេះ ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ថាមភាព​ផ្លូវចិត្ត​ ដូចជា​ស្ត្រេស​និង​អារម្មណ៍​ដែល​មិន​អាច​គ្រប់គ្រងបាន។ វា​មិន​អាច​ទៅ​រួច​ទេ ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ដែល​កើត​ឡើង ​ឬ​សូម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្លាក់​ទឹកចិត្ត​ ។ នេះ​ជា​រឿង​ចាំបាច់ ​ក្នុង​ការ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ​ចិត្តសាស្ត្រ និង​​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ ដើម្បី​ទ្រទ្រង់​ផ្លូវ​របស់​យើង​តាម​រយៈ​វិបត្តិ​នេះ៕

ចុចអាន៖បើដឹងខ្លួនថាមកពីកន្លែងផ្ទុកវីរុសកូវីដ សូមប្រញាប់ធ្វើរឿងនេះភ្លាមៗ

ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ

ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម