គំនូរចម្លាក់ខ្មែរ Archives - Kampuchea Thmey Daily

ចម្លាក់វប្បធម៌​ខ្មែរ អាយុកាល​រាប់ពាន់ឆ្នាំ កំពុងអង្រួនចិត្តអ្នកទស្សនា ចិន យ៉ាងច្រើនកុះករ នៅសារមន្ទីរសានស៊ី
​ថ្មចម្លាក់​​​​តំណាង​វប្បធម៌​និង​អរិយធម៌ខ្មែរបុរាណ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏លេចធ្លោមួយ នៅសារមន្ទីរសានស៊ី (Shanxi Museum) ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន នៅក្នុងថ្ងៃបើកសម្ពោធ។ ចាប់តាំងពីផ្ទាំងចម្លាក់ថ្មរហូតដល់និមិត្តសញ្ញាពិសិដ្ឋៗ ប្រវត្តិសាស្ត្រដែលមានអាយុកាលជាង ១,០០០ ឆ្នាំ បានរស់រវើកឡើងវិញដោយស្ងប់ស្ងាត់។

ពិព័រណ៍ក្រោមប្រធានបទ «ទ្រព្យសម្បត្តិរាប់ពាន់ឆ្នាំនៃអរិយធម៌ខ្មែរបុរាណ» បានបើកទ្វារទទួលអ្នកទស្សនា​រយៈពេល​ជិត​​កន្លះឆ្នាំ (៥ខែ) ចាប់​ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសារមន្ទីរសានស៊ី ក្នុងទីក្រុងតៃយាន (Taiyuan) ដែលជាទីក្រុងនៃខេត្តសានស៊ី ហើយព្រឹត្តិការណ៍នេះនឹងបន្តរៀបចំរហូតដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦។

រូបភាព៖Xinhua New

យោងតាមវីដេអូដែលផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋចិន CCTV បានបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏រស់រវើក នៃហ្វូងមនុស្សយ៉ាងច្រើនកុះករ ដែលបានសម្រុកទៅទស្សនា និងស្វែងយល់ពីត្បូងពេជ្រនៃសិល្បៈវប្បធម៌ខ្មែរ។ សារព័ត៌មាន CCTV បានលើកឡើងដោយកោតសរសើរថា  «អរិយធម៌ខ្មែរបុរាណ បានលេចត្រដែតឡើងយ៉ាងត្រចះត្រចង់នៅសារមន្ទីរសានស៊ី និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗ នៅក្នុងថ្ងៃបើកសម្ពោធ»។

សេចក្តីរាយការណ៍ដដែល បានបរិយាយបន្ថែមថា ចាប់តាំងពីផ្ទាំងចម្លាក់ថ្មរហូតដល់និមិត្តសញ្ញាពិសិដ្ឋៗផ្សេងទៀត ប្រវត្តិសាស្ត្រដ៏រុងរឿងដែលមានអាយុកាលជាង ១០០០ ឆ្នាំរបស់កម្ពុជា ហាក់បីដូចជាបានរស់រវើកឡើងវិញដោយស្ងប់ស្ងាត់នៅលើទឹកដីចិន។ ជាក់ស្ដែង នៅក្នុងពិព័រណ៍នេះ មានការដាក់តាំងបង្ហាញនូវព្រះពុទ្ធរូប ចម្លាក់ស្ថាបត្យកម្ម និងគ្រឿងភាជន៍បុរាណៗ ដែលមានអាយុកាលតាំងពីសម័យអាណាចក្រភ្នំ (ហ្វូណន) រហូតដល់សម័យអាណាចក្រអង្គរ។

ឯកឧត្តម លី វណ្ណា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដែលបានអញ្ជើញចូលរួមផ្ទាល់ បានលើកឡើងដោយធ្វើការវាយតម្លៃខ្ពស់នៅក្នុងព្រឹត្តិការណ៍នោះថា៖ «ប្រជាជនចិនភាគច្រើនគឺស្គាល់វប្បធម៌ខ្មែរយ៉ាងច្បាស់ ជាពិសេសគឺប្រាសាទអង្គរវត្ត។ ប៉ុន្តែការបានឃើញវត្ថុដ៏ស្រស់ស្អាតបែបនេះផ្ទាល់ភ្នែក ជាពិសេសស្នាដៃឯកផ្នែកចម្លាក់ដូចជាវត្ថុដែលនៅទីនោះ គឺពិតជាឱកាសដ៏កម្រខ្លាំងណាស់»។

ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រសិល្បៈខ្មែររាប់ពាន់ឆ្នាំ ក៏ដូចជាការបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ដ៏យូរលង់រវាងកម្ពុជា និងចិន។ ឯកឧត្តម លី វណ្ណា បានបន្ថែមថា៖ «ឱកាសនេះផ្តល់ឲ្យប្រជាជនចិននូវលទ្ធភាពកាន់តែច្រើនក្នុងការសិក្សា និងសង្កេតមើលអរិយធម៌ខ្មែរ ហើយថែមទាំងរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរផងដែរ»។

គួររំលឹកផងដែរថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវត្តិសាស្ត្រតាំងពីជិត ២,០០០ ឆ្នាំមុនមកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានដើរតួជាអ្នកគាំទ្រយ៉ាងសកម្មលើការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា តាមរយៈការផ្តល់បច្ចេកវិទ្យា និងអ្នកជំនាញ។ ខាងភាគីសារមន្ទីរបានបញ្ជាក់ថា ពិព័រណ៍នេះគឺជាឧទាហរណ៍ដ៏រស់រវើកមួយ នៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ៕

ឯកឧត្តម លី វណ្ណា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា

រូបភាព៖Xinhua New

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ចម្លាក់វប្បធម៌​ខ្មែរ អាយុកាល​រាប់ពាន់ឆ្នាំ កំពុងអង្រួនចិត្តអ្នកទស្សនា ចិន យ៉ាងច្រើនកុះករ នៅសារមន្ទីរសានស៊ី appeared first on Kampuchea Thmey Daily.

គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ
គំនូរ សខ្មៅ និងគំនូរពណ៌ជាច្រើនស្នាដៃ រួមជាមួយចម្លាក់សូនរូប របស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានយកទៅតាំងបង្ហាញរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ក្រោមប្រធានបទ៖ “មរតកខ្មែរទាំង៥ ឆ្នាំ២០២៥” ២០២៥ នៅទីតាំងសាកលវិទ្យាល័យថ្មី សាខាព្រែកលៀប។

កញ្ញា ឡាយ ស្រីភីម ជានិស្សិតឆ្នាំទី៣ និងជាប្រធាននិស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូប ឯកទេសចម្លាក់ បានឱ្យ កម្ពុជាថ្មី ដឹងថា ពិព័រណ៍នេះ ត្រូវបានរៀបចំដើម្បីជំរុញទឹកចិត្តដល់និស្សិតឱ្យខិតខំបញ្ចេញស្នាដៃរបស់ខ្លួនដើម្បីទទួលបានឱកាសបង្ហាញស្នាដៃជាសាធារណៈ ហើយក៏ដើម្បីឱ្យសាធារណជនបានស្វែងយល់ពីអត្ថន័យ និងពណ៌ របស់គំនូរខ្មែរផងដែរ។

យុវតី ឡាយ ស្រីភីម បន្តថា ស្នាដៃដែលដាក់បង្ហាញពេលនេះ មានចំនួន៥ជំនាញចូលរួម ដូចជា ជំនាញខាងវិចិត្រកម្ម ជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម គំនូរសាគមនាគមន៍ ចម្លាក់ និងខាងផ្តិតពុម្ព។ ចំពោះចំនួនស្នាដៃដែលមានតាំងបង្ហាញដូចជា គំនូរ សខ្មៅ មានជាង២០ស្នាដៃ, គំនូរពណ៌ ពីខាងនិស្សិតផ្នែក Graphic design មាន៩ផ្ទាំង និងស្នាដៃខាងវិចិត្រកម្មមានជាង ៣០ផ្ទាំង។

សម្រាប់ការតាំងបង្ហាញនេះ និស្សិត ឡាយ ស្រីភីម យល់ថាមានការបង្ហាញលក្ខណៈរបស់ខ្មែរច្រើន ដោយកញ្ញាផ្តោតសំខាន់លើរូបគំនូរ ព្រោះរូបគំនូរមួយចំនួនត្រូវបានគូរឡើងដោយការប្រើប្រាស់ក្បាច់ ការរចនា និងការប្រើប្រាស់បែបខ្មែរតែម្តង។

ក្នុងនាមជាប្រធាននិស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូប ឯកទេសចម្លាក់ កញ្ញា ឡាយ ​ស្រីភីម បានសំណូមពរដល់សាធារណជន សិស្សនិស្សិត និងយុវជនខ្មែរ ចូលរួមពិព័រណ៍នេះឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រគំនូរខ្មែរ រួមជាមួយស្នាដៃផ្សេងៗទៀតរបស់និស្សិតនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ៕

អត្ថបទ៖ អុន ស្រីមាន

The post គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ appeared first on Kampuchea Thmey Daily.

យុវជនម្នាក់ ចេះជំនាញចម្លាក់ស្បែកបុរាណ រកចំណូលបានមួយផ្ទាំង ជាង១០០ដុល្លារ
មានស្រុកកំណើតនៅខេត្តសៀមរាប យុវជនម្នាក់ មានជំនាញយ៉ាងប៉ិនប្រសប់ក្នុងធ្វើផ្ទាំងគំនូរជាប្រភេទចម្លាក់ស្បែកផ្សេងៗ សម្រាប់តាំងលម្អតាមគេហដ្ឋាន និងភោគជនីយដ្ឋាន ដោយស្នាដៃនេះអាចដាក់លក់ទៅកាន់ទីផ្សារក្នុងមួយផ្ទាំង ចន្លោះពី ១០០ដុល្លារ ទៅ ១២០ដុល្លារ។

ស្ថិតក្នុងវ័យ ៣១ឆ្នាំ យុវជន ពាញ ច័ន្នី ម្ចាស់សិប្បកម្មចម្លាក់ល្ខោនស្បែកបុរាណខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា ជំនាញចម្លាក់ស្បែកនេះ លោកបានចេះវាប្រមាណជាង ១៥ឆ្នាំ មកហើយ ពោលគឺតាំងពីពេលដែលលោកនៅជាកម្មករស៊ីឈ្នួលគេខាងចម្លាក់នេះ នៅក្រុងសៀមរាបមកម្ល៉េះ។

ច័ន្នី បានប្រាប់ឱ្យដឹងទៀតថា ជំនាញចម្លាក់ស្បែក ត្បិតតែត្រូវការភាពអន់ធ្មត់ និងប្រើពេលវេលាយូរក្នុងការធ្វើក៏ពិតមែន តែអ្វីដែលសំខាន់នោះ ជំនាញនេះ​ អាចផ្ដល់ឱ្យលោក និងក្រុមគ្រួសារ អាចរស់នៅក្នុងជីវភាពមួយដ៏សមរម្យ មិនចាំចាំទៅធ្វើការនៅស្រុកឆ្ងាយ។

ជាយុវជនមានការតស៊ូខ្ពស់ បច្ចុប្បន្ន ច័ន្នី និងក្រុមគ្រួសារ បានមករស់នៅឯរាជធានីភ្នំពេញ ដោយមានផ្ទះមួយ នៅខណ្ឌច្បារអំពៅ សម្រាប់ប្រកបអាជីវកម្មលក្ខណៈគ្រួសារ ទាក់ទងនឹងចម្លាក់ស្បែកទាំងនេះ ដោយមិនចាំបាច់ធ្វើការឱ្យគេដូចការពីពេលកន្លងទៅ។

ច័ន្នី បានបញ្ជាក់ទៀតថា ស្នាដៃដែលលោកធ្វើបានភាគច្រើនគឺដកស្រង់ចេញពីគំនូរនៅក្នុងអក្សរបុរាណខ្មែរ ដូចជា៖ រឿងរាមកេរ្តិ៍ រឿងទសជាតកផ្សេងៗ ដែលមានក្នុងវប្បធម៌ខ្មែរ និងខ្លះទៀតក៏បានរចនាទៅតាមបែបបទ នៃការរស់នៅរបស់មនុស្សសម័យទំនើប ផងដែរ។

សម្រាប់គំនូសចម្លាក់មួយផ្ទាំង  ច័ន្នី ប្រើពេលធ្វើវាប្រមាណជាង ២​ ទៅ ៣ថ្ងៃ អាស្រ័យទៅលើទំហំ និងការរចនាម៉ូដផ្សេងៗ ទៅតាមការតម្រូវការរប​ស់ភ្លៀវដែលចង់បាន។ ក្រៅពីនេះ ចំពោះចម្លាក់ខ្លះដែលមានពុម្ពស្រាប់ និងមានការរចនាស្រាប់ គឺប្រើពេលត្រឹមតែ ២ទៅ ៣ថ្ងៃ តែប៉ុណ្ណោះ។

សម្រាប់ទីផ្សារនាពេលបច្ចុប្បន្នវិញ ច័ន្នី បានបញ្ជាក់ដែរថា លោកអាចលក់ផ្ទាំងគំនូរចម្លាក់នេះ នៅតាមអនឡាញ និងបានបោះដុំខ្លះទៅកាន់ផ្សារមួយចំនួន និងបានលក់រាយខ្លះទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន តាមបណ្ដារាជធានីខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាងនេះទៅទៀត ចន្នី អាចលក់ផ្ទាំងគំនូរនេះ ទៅក្រៅប្រទេស ផងដែរ៕

អត្ថបទ ៖ សួស សិត

The post យុវជនម្នាក់ ចេះជំនាញចម្លាក់ស្បែកបុរាណ រកចំណូលបានមួយផ្ទាំង ជាង១០០ដុល្លារ appeared first on Kampuchea Thmey Daily.