ព័ត៌មានជាតិ
គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ
គំនូរ សខ្មៅ និងគំនូរពណ៌ជាច្រើនស្នាដៃ រួមជាមួយចម្លាក់សូនរូប របស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានយកទៅតាំងបង្ហាញរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ក្រោមប្រធានបទ៖ “មរតកខ្មែរទាំង៥ ឆ្នាំ២០២៥” ២០២៥ នៅទីតាំងសាកលវិទ្យាល័យថ្មី សាខាព្រែកលៀប។

កញ្ញា ឡាយ ស្រីភីម ជានិស្សិតឆ្នាំទី៣ និងជាប្រធាននិស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូប ឯកទេសចម្លាក់ បានឱ្យ កម្ពុជាថ្មី ដឹងថា ពិព័រណ៍នេះ ត្រូវបានរៀបចំដើម្បីជំរុញទឹកចិត្តដល់និស្សិតឱ្យខិតខំបញ្ចេញស្នាដៃរបស់ខ្លួនដើម្បីទទួលបានឱកាសបង្ហាញស្នាដៃជាសាធារណៈ ហើយក៏ដើម្បីឱ្យសាធារណជនបានស្វែងយល់ពីអត្ថន័យ និងពណ៌ របស់គំនូរខ្មែរផងដែរ។

យុវតី ឡាយ ស្រីភីម បន្តថា ស្នាដៃដែលដាក់បង្ហាញពេលនេះ មានចំនួន៥ជំនាញចូលរួម ដូចជា ជំនាញខាងវិចិត្រកម្ម ជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម គំនូរសាគមនាគមន៍ ចម្លាក់ និងខាងផ្តិតពុម្ព។ ចំពោះចំនួនស្នាដៃដែលមានតាំងបង្ហាញដូចជា គំនូរ សខ្មៅ មានជាង២០ស្នាដៃ, គំនូរពណ៌ ពីខាងនិស្សិតផ្នែក Graphic design មាន៩ផ្ទាំង និងស្នាដៃខាងវិចិត្រកម្មមានជាង ៣០ផ្ទាំង។
សម្រាប់ការតាំងបង្ហាញនេះ និស្សិត ឡាយ ស្រីភីម យល់ថាមានការបង្ហាញលក្ខណៈរបស់ខ្មែរច្រើន ដោយកញ្ញាផ្តោតសំខាន់លើរូបគំនូរ ព្រោះរូបគំនូរមួយចំនួនត្រូវបានគូរឡើងដោយការប្រើប្រាស់ក្បាច់ ការរចនា និងការប្រើប្រាស់បែបខ្មែរតែម្តង។

ក្នុងនាមជាប្រធាននិស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូប ឯកទេសចម្លាក់ កញ្ញា ឡាយ ស្រីភីម បានសំណូមពរដល់សាធារណជន សិស្សនិស្សិត និងយុវជនខ្មែរ ចូលរួមពិព័រណ៍នេះឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រគំនូរខ្មែរ រួមជាមួយស្នាដៃផ្សេងៗទៀតរបស់និស្សិតនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ៕
អត្ថបទ៖ អុន ស្រីមាន




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


