គ្រឿងតង្វាយ Archives - Kampuchea Thmey Daily

គ្រឿងតង្វាយបន់ស្រន់ សុំលាភសំណាង និងកុំឲ្យមានជម្លោះក្នុងគ្រួសារ គួរធ្វើបែបនេះ
ក្នុងផ្ទះចេះតែមានជម្លោះ គ្មានភាពចុះសម្រុងគ្នា រីឯការរកស៊ីក៏មិនឡើង ទៅមុខដូចគេឯង។ គ្រូ ណុប សូមបង្ហាញពីវិធីកែខៃ សម្រាប់​អ្នក​ចង់​សម្រេច​បំណង ចង់ឲ្យ​ផ្ទះ​បាន​ស្ងប់សុខ ​មាន​សុភមង្គល​និង​សំណាង​ល្អ​មកវិញ។

​ខាងក្រោម​នេះ​ជា​គ្រឿង​តង្វាយ​សម្រាប់​រៀបចំ​ពិធី​គោរព​ដល់​វត្ថុ​សក្ដិសិទ្ធិ​ ឬ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក
-ធូប ៩ ដើម
-គ្រឿងដង្វាយមានផ្លែឈើ ៩ មុខ
-ចេក ១សិត
-ដូង ១ ផ្លែ
-គ្រឿង​ស្លា​ម្លូ​បារី
-ទឹក​ធម្មតា ​ឬតែ

របៀប​ថ្វាយ​បង្គំ​ ចាប់​ផ្ដើម​ដាក់​តង្វាយ​នៅ​ពី​មុខ​អដ្ឋិធាតុ​ជីដូនជីតា​ ដែល​បាន​ចែក​ថាន​ទៅ ឬ​បើ​គ្មាន​អដ្ឋិធាតុ​នៅ​ផ្ទះ អាច​រៀបចំ​តុ​នៅ​មុខ​ផ្ទះក៏បាន។ បន្ទាប់មក​អុជ​ធូប​៩​ដើម ហើយ​ផ្ដោត​អារម្មណ៍ លើ​ការ​បន់ស្រន់​ មិនថានឹកគុណដល់មនុស្សដែល​បាន​ចែក​ឋាន​ទៅ ​​ឬ​ព្រះពុទ្ធរូប​ និង​ជា​ពិសេស​ម្ចាស់ទឹកម្ចាស់ដី​ថែរក្សា​កន្លែង​នេះ។ សូម​នឹក​ដល់​អ្វី​ដែល​លោក​អ្នក​ប៉ង​សុំ មិនថាជា​សេចក្ដី​សុខ​សម្រាប់​អ្នក​ផ្ទះ​ សន្តិភាព​ក្នុង​ភូមិ​ស្រុក​ដែល​យើង​រស់នៅ ។ ម៉្យាងទៀត ​ការ​បួងសួង​សុំ​សំណាងល្អ ទ្រព្យសម្បត្តិ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ ជា​អ្វី​យើង​គួរ​ធ្វើ​សម្រាប់​ពុទ្ធសាសនិក។

រឿង​មួយ​ទៀត​ដែល​សំខាន់​ គឺ​អាកប្បកិរិយា​និង​ការ​អនុវត្ត​ផ្ទាល់​របស់​យើង ការ​គិត ការ​និយាយ និង​ការ​ធ្វើអំពើ​ល្អ ហើយ​នៅពេលដែល​យើង​ជោគជ័យ មាន​ជីវិត​កាន់​តែ​ប្រសើរ ការ​បន់ស្រន់​ ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​រស់នៅ​កាន់​តែ​មាន​ក្ដី​សុខ​និង​រីកចម្រើន​ទៅមុខ។

ទោះ​យ៉ាងណា​ក៏ដោយ នេះ​គ្រាន់​តែ​ជំនឿ​នៃ​ការ​ជឿ​របស់​មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ្ណោះ ​គ្រូមិនបានឲ្យ​ប្រិយមិត្ត​អ្នក​អាន​មក​ជឿ​ងប់ងុល​នោះ​ទេ។ សំខាន់​គឺ​អាស្រ័យ​លើ​បុគ្គលិក​លក្ខណៈ​របស់​ម្នាក់ៗ ​បើ​យើង​ធ្លាប់​កាន់​ជើង​ធូប​ពីដើម​មក​ហើយ​ សូម​បន្ត​ការ​ជឿ​នឹង​ដឹង​គុណ ​នឹករលឹក​ដល់​គុណូបការៈ​ទាំងនោះ ​ដើម្បី​ជា​ជំនួយ​បន្ថែម​ឲ្យ​ដល់​ជីវិត។ ទន្ទឹមនោះ​ការធ្វើបុណ្យជាមួយ​ឪពុកម្ដាយ​ទាន់​នៅ​ខែ​ភ្លឺ​ ជា​រឿង​មួយ​កូនៗ​គួរ​ធ្វើ​ មិន​មែន​ទាល់​តែ​ចាំ​លោក​ចែកឋាន ​ទើប​ជើងធូប​បន់ស្រន់​​ឡើយ៕

គ្រូ ណុប

ចុចអាន៖ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាព​ខ្លាំងក្លា

ចុចអាន៖ខ្សែដៃនិងរូបចម្លាក់ ភីស៊ីវ មានត្រណម ៤ បើបំពាន ប្រយ័ត្ននាំសយដាក់ខ្លួន

The post គ្រឿងតង្វាយបន់ស្រន់ សុំលាភសំណាង និងកុំឲ្យមានជម្លោះក្នុងគ្រួសារ គួរធ្វើបែបនេះ appeared first on Kampuchea Thmey Daily.

គ្រឿងតង្វាយ សែនព្រេនរួច ខ្លះមិនអាចយកមកហូបបានទេ ប្រយ័ត្នកាត់លាភនាំស៊យ
ការបន់ស្រន់សុំសេចក្ដីសុខពីវត្ថុស័ក្ដិសិទ្ធិ ដែលការពារនិងហុចពរជ័យ គ្រឿងតង្វាយមិនអាចខ្វះបាន គឺមានផ្លែឈើ សាច់ បង្អែម ភេសជ្ជៈ និងវត្ថុ​ផ្សេងៗទៀតដែរ។

ទន្ទឹម​នោះ មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ ក្រោយ​ពេល​សែនព្រេន​ហើយ តើ​អាច​យក​មក​វិញ​បាន​ទេ? ហើយ​របស់​ដែល​គេ​ប្រើ​សម្រាប់​គោរព​នោះ អាចហូប​បាន​ឬ​អត់។

ដូច្នេះ​គ្រូ ណុប​ នឹង​បកស្រាយ​លម្អិត​ ពី​គ្រឿង​តង្វាយ​ណា​អាច​ហូប​បាន​ និង​មិន​អាច​យក​មក​ផ្ទះ​ដាច់ខាត។

ការ​បន់ស្រន់​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​ផ្ទះ

ចំពោះ​គ្រឿង​តង្វាយ​ក្នុង​ផ្ទះ​​​​ សឹង​ទាំង​អស់​ សុទ្ធ​តែ​អាច​ហូប​បាន​ដោយ​មិន​ប្រកាន់​ឡើយ។ ជា​ពិសេស​គេ​មាន​ជំនឿ​ថា​ កាលណា​ហូប​កាន់​តែ​ច្រើន ​នោះ​លាភសក្ការៈ​នឹង​កាន់​តែ​ហូរ​ចូល​មក​ដល់​ខ្លួន​ ដែល​គេ​ហៅ​ថា​ ហេងហេង​ពេញ​មួយ​ឆ្នាំ។ ប៉ុន្តែ​ក្នុង​នោះ​ ក៏​មាន​ករណី​លើកលែង​មួយ ដែល​នោះ​ជា​អង្ករ​ និងបាយស ហើយ​យើង​គ្រប់គ្នា​ រៀបចំ​ជា​ចាន​តូចៗ​ដោត​ធូប។ ការ​សែនព្រេន​ជូន​ដូនតា ឬ​ថ្វាយ​បង្គំ​អ្វី​ដែល​អុជ​ធូប​តែ​១សសៃ​ មិន​ត្រូវ​បរិភោគ​បាន។

ការ​បន់ស្រន់​ខាង​ក្រៅ​ផ្ទះ

ក្នុង​ករណី​នេះ តង្វាយ​សែន​រួច​មិន​ត្រូវ​យក​មក​វិញ​ ក្នុង​កាលៈទេសៈ​ណា​មួយ​ឡើយ។ ព្រោះ​គេ​ចាត់​ទុក​ថា​ ដូច​ជា​ការ​ធ្វើ​បុណ្យ ​ជូន​បច្ច័យ​ ដោយ​ក្នុង​មាន​ស៊ុត​ស្ងោរ​ សាច់​ជ្រូក ឬ​របស់អ្វី​ផ្សេងទៀត តែ​អ្នក​ដទៃ​​អាច​យក​វា​ទៅហូប​បាន(ក្រៅ​ពី​យើង)។ ព្រោះ​ចាត់​ទុក​ថា​ជា​បុណ្យ កំពុង​ផ្ដល់​ឲ្យ​អ្នក​អត់​ជាង​យើង ហើយ​ជា​ការ​បញ្ចៀស​នៅ​គ្រោះចង្រៃ​ចេញ​ផង​ដែរ៕

គ្រូ ណុប

ចុចអាន៖ដង្វាយផ្លែឈើ ១០ មុខនេះ បញ្ជាក់អត្ថន័យឲ្យម្ចាស់ផ្ទះសម្បូរសប្បាយ មានសុភមង្គលពេញលេញ

ចុចអាន៖ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាព​ខ្លាំងក្លា

The post គ្រឿងតង្វាយ សែនព្រេនរួច ខ្លះមិនអាចយកមកហូបបានទេ ប្រយ័ត្នកាត់លាភនាំស៊យ appeared first on Kampuchea Thmey Daily.