វប្បធម៌ ជំនឿ
គ្រឿងតង្វាយបន់ស្រន់ សុំលាភសំណាង និងកុំឲ្យមានជម្លោះក្នុងគ្រួសារ គួរធ្វើបែបនេះ
ក្នុងផ្ទះចេះតែមានជម្លោះ គ្មានភាពចុះសម្រុងគ្នា រីឯការរកស៊ីក៏មិនឡើង ទៅមុខដូចគេឯង។ គ្រូ ណុប សូមបង្ហាញពីវិធីកែខៃ សម្រាប់អ្នកចង់សម្រេចបំណង ចង់ឲ្យផ្ទះបានស្ងប់សុខ មានសុភមង្គលនិងសំណាងល្អមកវិញ។

ខាងក្រោមនេះជាគ្រឿងតង្វាយសម្រាប់រៀបចំពិធីគោរពដល់វត្ថុសក្ដិសិទ្ធិ ឬអ្នកដែលបានចែកឋានទៅកាន់បរលោក
-ធូប ៩ ដើម
-គ្រឿងដង្វាយមានផ្លែឈើ ៩ មុខ
-ចេក ១សិត
-ដូង ១ ផ្លែ
-គ្រឿងស្លាម្លូបារី
-ទឹកធម្មតា ឬតែ
របៀបថ្វាយបង្គំ ចាប់ផ្ដើមដាក់តង្វាយនៅពីមុខអដ្ឋិធាតុជីដូនជីតា ដែលបានចែកថានទៅ ឬបើគ្មានអដ្ឋិធាតុនៅផ្ទះ អាចរៀបចំតុនៅមុខផ្ទះក៏បាន។ បន្ទាប់មកអុជធូប៩ដើម ហើយផ្ដោតអារម្មណ៍ លើការបន់ស្រន់ មិនថានឹកគុណដល់មនុស្សដែលបានចែកឋានទៅ ឬព្រះពុទ្ធរូប និងជាពិសេសម្ចាស់ទឹកម្ចាស់ដីថែរក្សាកន្លែងនេះ។ សូមនឹកដល់អ្វីដែលលោកអ្នកប៉ងសុំ មិនថាជាសេចក្ដីសុខសម្រាប់អ្នកផ្ទះ សន្តិភាពក្នុងភូមិស្រុកដែលយើងរស់នៅ ។ ម៉្យាងទៀត ការបួងសួងសុំសំណាងល្អ ទ្រព្យសម្បត្តិ និងជោគជ័យគ្រប់ភារកិច្ច ជាអ្វីយើងគួរធ្វើសម្រាប់ពុទ្ធសាសនិក។
រឿងមួយទៀតដែលសំខាន់ គឺអាកប្បកិរិយានិងការអនុវត្តផ្ទាល់របស់យើង ការគិត ការនិយាយ និងការធ្វើអំពើល្អ ហើយនៅពេលដែលយើងជោគជ័យ មានជីវិតកាន់តែប្រសើរ ការបន់ស្រន់ ទាំងនេះអាចជួយយើងឲ្យរស់នៅកាន់តែមានក្ដីសុខនិងរីកចម្រើនទៅមុខ។

ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជំនឿនៃការជឿរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ គ្រូមិនបានឲ្យប្រិយមិត្តអ្នកអានមកជឿងប់ងុលនោះទេ។ សំខាន់គឺអាស្រ័យលើបុគ្គលិកលក្ខណៈរបស់ម្នាក់ៗ បើយើងធ្លាប់កាន់ជើងធូបពីដើមមកហើយ សូមបន្តការជឿនឹងដឹងគុណ នឹករលឹកដល់គុណូបការៈទាំងនោះ ដើម្បីជាជំនួយបន្ថែមឲ្យដល់ជីវិត។ ទន្ទឹមនោះការធ្វើបុណ្យជាមួយឪពុកម្ដាយទាន់នៅខែភ្លឺ ជារឿងមួយកូនៗគួរធ្វើ មិនមែនទាល់តែចាំលោកចែកឋាន ទើបជើងធូបបន់ស្រន់ឡើយ៕
គ្រូ ណុប
ចុចអាន៖ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាពខ្លាំងក្លា
ចុចអាន៖ខ្សែដៃនិងរូបចម្លាក់ ភីស៊ីវ មានត្រណម ៤ បើបំពាន ប្រយ័ត្ននាំសយដាក់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


