ឃុំ-សង្កាត់ Archives - Kampuchea Thmey Daily

សមាជិកព្រឹទ្ធសភា ថា ការផ្ទេរមុខងារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានលើកកម្ពស់ការផ្តល់សេវានៅជិតពលរដ្ឋ
ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង លោក ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានលើកឡើងពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយរដ្ឋបាលថ្នាក់ជាតិ បានផ្ទេរមុខងារឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែស៊ីជម្រៅ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកស្អាង សរុបចំនួន ១៤៨នាក់ នៅសាលាស្រុកស្អាង ខេត្តកណ្តាល។

លោក ម៉ម ប៊ុននាង បានលើកឡើងថា មកដល់ពេលនេះ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានការវិវត្តឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ពាក់ព័ន្ធនឹងការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងៗ ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយនឹងការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរមកឱ្យទាំងនោះ។

លោក គូសបញ្ជាក់ដល់អង្គពិធី ថា កំណែទម្រង់នេះ បានរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅក្នុងមូលដ្ឋាន ដែលបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម៕

The post សមាជិកព្រឹទ្ធសភា ថា ការផ្ទេរមុខងារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានលើកកម្ពស់ការផ្តល់សេវានៅជិតពលរដ្ឋ appeared first on Kampuchea Thmey Daily.

អនុប្រធានទី២ព្រឹទ្ធសភា ទទូចឱ្យអាជ្ញាធរបន្តខិតខំបម្រើមូលដ្ឋានរបស់ខ្លួនកាន់តែខ្លាំងក្លា
ក្នុងឱកាសជួបជាមួយអង្គបោះឆ្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរនានាក្នុងមូលដ្ឋាន អនុប្រធានទី២ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា បានទទូចឱ្យអាជ្ញាធរមូលដ្ឋានបន្តខិតខំបម្រើមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខណ្ឌដង្កោ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធចំនួន ១៨០នាក់ មកពី ៣៩សង្កាត់ នៃខណ្ឌដង្កោ ពោធិ៍សែនជ័យ កំបូល សែនសុខ និងមានជ័យ។

លោកបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់អំពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗ ដែលត្រូវបានដោះស្រាយកន្លងមកដូចជាការសម្រេចបង្កើនមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលឱ្យបានយ៉ាងតិច ១០នាក់/មួយឃុំ-សង្កាត់ ការទម្លាក់ថវិកាឆ្នាំ២០២៥ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ជាមធ្យមប្រមាណ ១១២ ០០០ដុល្លារ កើន ១០,៩% ប្រៀបធៀបឆ្នាំ២០២៤ និងការជំរុញសេវាអត្តសញ្ញាណកម្មអនឡាញ (Online) ដែលក្រសួងមហាផ្ទៃ បាននិងកំពុងខិតខំជំរុញ។

ពីវេទិកានេះ លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានបន្តប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីប្រយោជន៍ជាតិ និងប្រជាជនឱ្យបានទទួលសន្តិភាព និងវឌ្ឍនភាពបន្ដទៀត តាមរយៈការបន្តខិតខំបម្រើមូលដ្ឋានរបស់ខ្លួនឱ្យប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដោយយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ច សណ្ដាប់ធ្នាប់ ស្ថិរភាព ជីវភាព និងវឌ្ឍនភាព សំដៅទទួលបានប្រជាប្រិយភាព និងការទុកចិត្តរបស់ប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោតក្រោយៗទៀត។

ទន្ទឹមនេះ គឺត្រូវរួមគ្នាលើកកម្ពស់សុខភាព និងអប់រំ ដោយលោក បញ្ជាក់ថា សុខភាពត្រូវការអាហាររូបត្ថម្ភ ឯការអប់រំត្រូវការភាសាអង់គ្លេស៕

The post អនុប្រធានទី២ព្រឹទ្ធសភា ទទូចឱ្យអាជ្ញាធរបន្តខិតខំបម្រើមូលដ្ឋានរបស់ខ្លួនកាន់តែខ្លាំងក្លា appeared first on Kampuchea Thmey Daily.

អនុប្រធានព្រឹទ្ធសភា រម្លឹកអាជ្ញាធរឃុំឱ្យផ្ដល់សេវាជូនពលរដ្ឋដោយគ្មានការរើសអើង
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងក្រុងសួង និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អនុប្រធានទី១ព្រឹទ្ធសភា បានរម្លឹកដល់អាជ្ញាធរមូលដ្ឋានត្រូវផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងគ្មានការរើសអើង។

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល ប្រធានមណ្ឌលសុខភាព នៃសង្កាត់សួង និងសង្កាត់វិហារលួង ក្រុងសួង ព្រមទាំងឃុំស្រឡប់ ឃុំជីគរ ឃុំអញ្ចើញ ឃុំជប់ ឃុំជីរោទ៍ទី២ និងឃុំមង់រៀវ នៃស្រុកត្បូងឃ្មុំ នាខេត្តត្បូងឃ្មុំ។ ពិធីនេះ ប្រព្រឹត្តទៅនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅសាលាក្រុងសួង និងនៅសាលាឃុំជប់។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ប្រាប់ដល់អង្គប្រជុំពីតួនាទីរបស់សមាជិកព្រឹទ្ឋសភា និងអាទិភាពចម្បងទាំងពីរ ដែលជាអនុសាសន៍របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ជាពិសេសការចុះជួបប្រាស្រ័យជាប្រចាំជាមួយអង្គបោះឆ្នោត និងប្រជាជននៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ។

បើតាមការគូសបញ្ជាក់របស់លោកអនុប្រធានទី១ព្រឹទ្ធសភា ការចុះមូលដ្ឋានពីសំណាក់សមាជិកព្រឹទ្ធសភា ក៏ចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ និងការងារអភិវឌ្ឍមូលដ្ឋានឱ្យបានទាន់នូវពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការរើសអើង។

លោក អ៊ុច បូររិទ្ធ ក៏បានក្រើនរម្លឹកដល់អ្នកចូលរួម និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានបន្តលើកកម្ពស់ស្មារតីរួមរស់ជាមួយគ្នាក្នុងនាមជាជាតិខ្មែរតែមួយ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពជាតិ ដែលជាកក្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា៕

The post អនុប្រធានព្រឹទ្ធសភា រម្លឹកអាជ្ញាធរឃុំឱ្យផ្ដល់សេវាជូនពលរដ្ឋដោយគ្មានការរើសអើង appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ
ប្រមុខក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តលើកទឹកចិត្តដល់រដ្ឋបាលឃុំ-សង្កាត់ នៅទូទាំងប្រទេស ដឹកនាំ និងគ្រប់គ្រងមូលដ្ឋានឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាព តម្លាភាព និងជាទំនុកចិត្តដល់ប្រជាពលរដ្ឋ។

ការលើកទឹកចិត្តរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា ទៅកាន់រដ្ឋបាលឃុំ-សង្កាត់ បានធ្វើឡើងក្នុងគ្រាដែលលោកបានឆៀងចូលជួបជាមួយអាជ្ញាធរនៃសាលាឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចពិភាក្សាជាវិសាមញ្ញជាមួយលោកមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ដោយមានជំនួយការឃុំចំនួន ២រូប បានចូលរួមស្ដាប់ពីកន្លែងប្រចាំការនៃយន្តការច្រកចេញចូលតែមួយឃុំ។

កិច្ចពិភាក្សាដោយមិនបានព្រាងទុកនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដោតទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការប្រើប្រាស់ថវិកាមូលនិធិឃុំ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការប្រព្រឹត្តទៅនៃយន្តការច្រកចេញចូលតែមួយឃុំ ការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងបានបញ្ហាប្រឈម និងតម្រូវការក្នុងមូលដ្ឋាន រួមទាំងសេចក្ដីត្រូវការរបស់យុវជន ក៏ក្លាយជាប្រធានបទនៃកិច្ចពិភាក្សា។

មតិយោបល់របស់អង្គប្រជុំដែលពាក់ព័ន្ធនឹងគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ត្រូវបានលោក ស សុខា កត់ទុកជាធាតុចូលសម្រាប់កិច្ចពិភាក្សា និងតម្រង់ទិសក្នុងសន្និបាតក្រសួងមហាផ្ទៃ ពេលខាងមុខនេះ។ ខណៈលោក ក៏បានលើកទឹកចិត្តគ្រប់តួអង្គនៃឃុំពាមឯក រួមទាំងឃុំ-សង្កាត់ផ្សេងទៀត បានដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខ្លួនប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

The post រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកទឹកចិត្តអាជ្ញាធរថ្នាក់ឃុំ-សង្កាត់ បន្តពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋ តាមរយៈការផ្ដល់ និងបម្រើសេវាសាធារណៈឱ្យបានល្អ។ ការលើកទឹកចិត្តនេះ ត្រូវបានអ្នកនាំពាក្យរង បញ្ជាក់ថា ព្រោះយន្តការច្រកចេញចូលតែមួយ ជាមរតកនយោបាយពីសម្ដេចតេជោ។

តាមការរៀបរាប់របស់លោកបណ្ឌិត ទូច សុឃៈ គឺជាង២០ឆ្នាំហើយដែលរាជរដ្ឋាភិបាលផ្ដល់សិទ្ធិទាំងស្រុងឱ្យពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំឃុំ សង្កាត់ ដោយខ្លួនឯង។ ក្នុងចំណោមសិទ្ធិអំណាចដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យឃុំ សង្កាត់ ចាត់ចែងអនុវត្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏មានយន្តការច្រកចេញចូកតែមួយ។

លោក​ បន្តថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចប្រគល់ការងារនេះ ភ្ជាប់ដោយប្រភេទសេវាមួយចំនួនទៅឱ្យរដ្ឋបាលឃុំ សង្កាត់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏បានក្លាយជាមរតកនយោបាយដ៏មានប្រជាប្រិយភាពមួយរហូតមកដល់សព្វថ្ងៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា នៅដើមនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់មន្រ្តីជំនាញ និងក្រុមការងារ ចុះស្រាវជ្រាវ និងប្រមូលព័ត៌មានយ៉ាងគ្រប់ជ្រុងជ្រោយ ដោយរកឃើញថា យន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរហូតឃុំ សង្កាត់ បានទទួលការពេញចិត្ត និងវាយតម្លៃជាវិជ្ជមាន ទាំងពីប្រជាពលរដ្ឋអ្នកទទួលសេវាផ្ទាល់ ទាំងបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងបណ្ដាប្រទេសជាដៃគូ ជាអាទិ៍ អាល្លឺម៉ង់ ស្វីស និងអូស្ត្រាលី ជាដើម។

សម្រាប់ច្រកចេញចូលតែមួយថ្នាក់ឃុំ សង្កាត់ បន្ទាប់ពីបានអនុវត្តសាកល្បងនៅមូលដ្ឋានគោលដៅមួយចំនួន រដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ ជាសេនាធិការ បានសម្រេចដាក់ឱ្យអនុវត្តយន្តការនេះគ្រប់មូលដ្ឋាន ឃុំ សង្កាត់ ទូទាំងប្រទេសរួចរាល់អស់ហើយ។ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា យន្តការនេះ បាននិងកំពុងដឹកនាំចាត់ចែងដោយមេឃុំ និងចៅសង្កាត់។ ដូច្នេះលោក ជឿជាក់ថា មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងមូល នឹងពិតជាខិតខំប្រឹងប្រែងអនុវត្តយន្តការនេះប្រកបដោយគុណភាព ដើម្បីបំពេញសេចក្ដីត្រូវការ ឬក៏អាចនិយាយបានថា ដើម្បីផ្គាប់ចិត្តពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន។

សូមបញ្ជាក់ថា សេវានៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ រួមមាន ការងារអត្រានុកូលដ្ឋាន មានសេវាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើត ឬ បញ្ជាក់ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរជាមួយពលរដ្ឋខ្មែរ) សំបុត្រអាពាហ៍ពិពាហ៍ (ជនបរទេសជាមួយពលរដ្ឋខ្មែរ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេចក្តីចម្លងមរណភាព។

ក្រៅពីនេះ ក៏មានសេវាចេញលិខិតបញ្ជាក់នានា ដូចជា សេវាលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬ ពោះម៉ាយ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់ លិខិតបញ្ជាក់ប្រវត្តិដីធ្លី លិខិតបញ្ជាក់ទាយាទ លិខិតបញ្ជាក់កិរិយាមាទ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ លិខិតបញ្ជាក់តបណ្តាញ​អគ្គិសនី លិខិតបញ្ជាក់តបណ្តាញទឹកស្អាត លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិះ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ និងលិខិតបញ្ជាក់លើលិខិតស្នាមផ្សេងៗទៀត។

សម្រាប់តម្លៃនៃសេវារបស់រដ្ឋបាលឃុំ សង្កាត់ សេវាខ្លះមិនអស់ប្រាក់ សេវាខ្លះបង់ប្រាក់ត្រឹម២ពាន់រៀល និងច្រើនបំផុតត្រឹម១ម៉ឺនរៀល ដោយខ្លះរយៈពេល៣ថ្ងៃ ខ្លះមានរយៈពេល១សប្ដាហ៍ និងជាទូទៅ មេឃុំ ចៅ សង្កាត់ ច្រើនតែពន្លឿនជាងនេះជូនពលរដ្ឋ៕

The post អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ appeared first on Kampuchea Thmey Daily.

ក្រសួងមហាផ្ទៃឡាវស្នើសុំបទពិសោធរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឃុំ-សង្កាត់ពីកម្ពុជា
ក្រសួងមហាផ្ទៃឡាវស្នើសុំកម្ពុជាផ្លាស់ប្ដូរបទពិសោធអំពីការរៀបចំរចនាសម្ព័ន្ធដឹកនាំថ្នាក់មូលដ្ឋាន ពិសេសនៅរដ្ឋបាល ឃុំ-សង្កាត់ ពីក្រសួងមហាផ្ទៃកម្ពុជា។

ការស្នើសុំនេះ ត្រូវបានលើកឡើងដោយអនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឡាវ លោកស្រី លីវង្ស ឡាវលី នៅក្នុងជំនួបជាមួយលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃកម្ពុជា​ កាលពីនារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងនាមលោកប្រមុខក្រសួងមហាផ្ទៃ, លោក ម៉ៅ ច័ន្ទតារា បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដើមរបស់អនុរដ្ឋមន្រ្តីឡាវ និងបានបន្តលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជារួម និងដោយឡែករវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃឡាវ។

លោកស្រីអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោករដ្ឋលេខាធិការប្រចាំការ ដែលអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបពិភាក្សាការងារ ផ្លាស់ប្តូរនូវបទពិសោធថ្មីៗបេលនេះ។ លោកស្រី បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្ដទុកដាក់ និងគាំទ្រក្នុងការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន៕

The post ក្រសួងមហាផ្ទៃឡាវស្នើសុំបទពិសោធរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឃុំ-សង្កាត់ពីកម្ពុជា appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំផែនការជ្រើសរើស និងចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី ត្រូវបានបង្កើត។

ការណែនាំនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំថា ត្រូវរៀបចំឲ្យបានម៉ត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស ឲ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះថា «នេះគឺជាគោលនយោបាយ ដែលគណបក្សប្រជាជន បានអនុវត្តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្ម ជូនប្រជាជននៅតាមជនបទ សម្រាប់អាណត្តិថ្មី ក្រោយទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលខាងមុខ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា ជូនប្រជាកសិករ៕

The post សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧ appeared first on Kampuchea Thmey Daily.