ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភា ថា ការផ្ទេរមុខងារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានលើកកម្ពស់ការផ្តល់សេវានៅជិតពលរដ្ឋ
ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង លោក ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានលើកឡើងពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយរដ្ឋបាលថ្នាក់ជាតិ បានផ្ទេរមុខងារឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែស៊ីជម្រៅ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកស្អាង សរុបចំនួន ១៤៨នាក់ នៅសាលាស្រុកស្អាង ខេត្តកណ្តាល។

លោក ម៉ម ប៊ុននាង បានលើកឡើងថា មកដល់ពេលនេះ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានការវិវត្តឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ពាក់ព័ន្ធនឹងការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងៗ ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយនឹងការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរមកឱ្យទាំងនោះ។

លោក គូសបញ្ជាក់ដល់អង្គពិធី ថា កំណែទម្រង់នេះ បានរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅក្នុងមូលដ្ឋាន ដែលបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


