ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ
ប្រមុខក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តលើកទឹកចិត្តដល់រដ្ឋបាលឃុំ-សង្កាត់ នៅទូទាំងប្រទេស ដឹកនាំ និងគ្រប់គ្រងមូលដ្ឋានឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាព តម្លាភាព និងជាទំនុកចិត្តដល់ប្រជាពលរដ្ឋ។

ការលើកទឹកចិត្តរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា ទៅកាន់រដ្ឋបាលឃុំ-សង្កាត់ បានធ្វើឡើងក្នុងគ្រាដែលលោកបានឆៀងចូលជួបជាមួយអាជ្ញាធរនៃសាលាឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចពិភាក្សាជាវិសាមញ្ញជាមួយលោកមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ដោយមានជំនួយការឃុំចំនួន ២រូប បានចូលរួមស្ដាប់ពីកន្លែងប្រចាំការនៃយន្តការច្រកចេញចូលតែមួយឃុំ។

កិច្ចពិភាក្សាដោយមិនបានព្រាងទុកនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដោតទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការប្រើប្រាស់ថវិកាមូលនិធិឃុំ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការប្រព្រឹត្តទៅនៃយន្តការច្រកចេញចូលតែមួយឃុំ ការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងបានបញ្ហាប្រឈម និងតម្រូវការក្នុងមូលដ្ឋាន រួមទាំងសេចក្ដីត្រូវការរបស់យុវជន ក៏ក្លាយជាប្រធានបទនៃកិច្ចពិភាក្សា។

មតិយោបល់របស់អង្គប្រជុំដែលពាក់ព័ន្ធនឹងគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ត្រូវបានលោក ស សុខា កត់ទុកជាធាតុចូលសម្រាប់កិច្ចពិភាក្សា និងតម្រង់ទិសក្នុងសន្និបាតក្រសួងមហាផ្ទៃ ពេលខាងមុខនេះ។ ខណៈលោក ក៏បានលើកទឹកចិត្តគ្រប់តួអង្គនៃឃុំពាមឯក រួមទាំងឃុំ-សង្កាត់ផ្សេងទៀត បានដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខ្លួនប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


