ច្រកទ្វារអន្តរជាតិដូង Archives - Kampuchea Thmey Daily

ថៃ បិទ​មិនឲ្យពលករខ្មែរឆ្លងដែនមកកម្ពុជាវិញទាំងស្រុងតាមច្រកទ្វារអន្តរជាតិដូង
គិតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានរយៈពេល ៣ថ្ងៃមកហើយដែលភាគីថៃបានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិដូង ទាំងស្រុងជាឯកតោភាគី ដោយមិនអនុញ្ញាតឲ្យពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃត្រឡប់មកកាន់ស្រុកកំណើតទៀតឡើយ។

កាលពីយប់ថ្ងៃទី ៨ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ភាគីថៃបានទូរសព្ទមកកាន់ភាគីកម្ពុជា ដោយបញ្ជាក់ប្រាប់អំពីការសម្រេចបិទច្រកព្រំដែនអន្តរជាតិដូងទាំងស្រុង ប៉ុន្តែក្រោយពីភាគីកម្ពុជាសួរអំពីមូលហេតុ គឺភាគីថៃបានបញ្ជាក់យ៉ាងខ្លីថា មានបញ្ជាពីថ្នាក់លើ ដូច្នេះហើយគឺចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិការហូតមក គឺភាគីថៃបានបិទទ្វារច្រកព្រំដែនទាំងស្រុងដោយមិនអនុញ្ញាតឲ្យពលករខ្មែរដែលត្រឡប់មកវិញតាមច្រកនេះចេញចូលបានទៀតឡើយ។

លោក ខុង យ៉ាលូង ប្រធានច្រកអន្តរជាតិដូងបានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃមានប្រមាណជាង ១០០ នាក់ប៉ុណ្ណោះ គឺមានន័យថា មានការថយចុះច្រើនក្នុងការវិលត្រឡប់មកកម្ពុជាវិញ នេះបើប្រៀបធៀបទៅនឹងប៉ុន្មានខែកន្លងទៅ។ លោកបានបន្ថែមថា មិនត្រឹមតែច្រកអន្តរជាតិដូងខេត្តបាត់ដំបងប៉ុណ្ណោះទេ ដោយឡែកនៅច្រកអន្តរជាតិព្រុំ ខេត្តប៉ៃលិន ក៏ភាគីថៃសម្រេចបិទជាឯកោភាគីទាំងស្រុងដូចគ្នាដែរ។

គួរបញ្ជាក់ថា ខេត្តបាត់ដំបងមានច្រកចំនួន៥ ដែលជាប់នឹងប្រទេសថៃ គឺច្រកអន្តរជាតិដូង ច្រកអន្តរជាតិភ្នំដី ច្រកតំបន់អូររំដួល ច្រកតំបន់អូរអន្លក់ និងច្រកតំបន់ ៤០០ ដោយកន្លងមកមានពលករខ្មែរដែលត្រឡប់ពីប្រទេសថៃសរុបប្រមាណជាងមួយលាននាក់ហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ថៃ បិទ​មិនឲ្យពលករខ្មែរឆ្លងដែនមកកម្ពុជាវិញទាំងស្រុងតាមច្រកទ្វារអន្តរជាតិដូង appeared first on Kampuchea Thmey Daily.

ពលករខ្មែរ សម្រុកមកប្រទេសកម្ពុជាវិញកាន់តែច្រើនឡើង តាមច្រកទ្វារព្រំដែនអន្តរជាតិដូង
ពលករខ្មែរ​បាន​ត្រឡប់​មក​ស្រុក​កំណើតវិញកាន់តែច្រើនឡើង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ តាម​ច្រកព្រំដែនអន្តរ ជាតិ”ដូង” ​ក្នុង​ស្រុក​កំរៀង ខណៈ​ការ​វិលត្រឡប់របស់​ពលករ​ខ្មែរ​មក​កម្ពុជាវិញ​នេះ ត្រូវ​បានលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមនិងមន្ត្រីនៃមន្ទីរពាក់ព័ន្ធជាច្រើនទៀត បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត និងបាន​ដឹកជញ្ជូន​ពួកគេ​ទៅកាន់​ស្រុកកំណើត​វិញដោយសុវត្ថិភាពរៀងៗខ្លួន។

ពលករជាច្រើននាក់បាន​​ឱ្យ​ដឹងប្រហាក់ប្រហែលគ្នា​ថា ពួកគេ​បាន​សម្រុក​មក​ស្រុកកំណើតវិញនេះ ដោយ​បាន​ឃើញ​ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បាន​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ទាំង​អស់វិលមកស្រុកកំណើតវិញ ដើម្បីកុំ​ឱ្យថៃធ្វើបាប និងមើលងាយ​មក​លើពលរដ្ឋ​កម្ពុជា​ដែល​ជាពលករ។

អ្នកស្រី សារឿម បានបញ្ជាក់ថា អ្នកស្រីពិតជាមានការកក់ក្តៅយ៉ាងខ្លាំងទៅលើការដឹករបស់សម្តេច ហ៊ុន ម៉ាណែត ក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរដល់សុខទុក្ខរបស់ពលករខ្មែរ។

សម្រាប់អ្នកស្រី សារឿម “ខ្ញុំក៏ដូចជាអ្នករួមការងារ នៅស្រុកថៃបានស្តាប់ការអំពាវនាវរបស់សម្តេច តេជោ ហ៊ុនសែន ក៏ដូចជា សម្តេច ហ៊ុន ម៉ាណែត ហើយគឺរំភើបចិត្ត ព្រោះសម្តេចថា កុំឱ្យគេធ្វើបាប និងមើលងាយពលករ​ខ្មែរ​យើង ទើប​នៅថ្ងៃទី៤ ខែសីហានេះ ពួកខ្ញុំបាននាំគ្នាត្រឡប់មកស្រុកវិញតែម្តង ហើយ​ពេលមកដល់ ក៏មាន​មន្ត្រី​ជា​ច្រើន​មកទទួល និងសួរសុខទុក្ខទៀត”។

បើតាមមន្ត្រីរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ក៏ដូច​ជាសម្តេចតេជោ ហ៊ុន សែន បាន​យក​ចិត្តទុកដាក់បំផុត ទៅលើ​សុខទុក្ខ​របស់​ពលករខ្មែរ​ទាំងអស់​ដែល​ជា​ពលករ​នៅប្រទេសថៃ ដោយ​ព្រួយ​បារម្ភ​អំពី​ការ​រើសអើង​ពី​ប្រជាជន​ថៃ ហើយធ្វើបាប ឬមើលងាយ​ទៅលើ​ប្រជាជន​កម្ពុជា ទើប​សម្តេចតេជោ និង​សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវ​ម្តងហើយម្តងទៀត ឱ្យបាន​ដឹង​ដល់​ពលករខ្មែរ​ទាំងអស់​នៅក្នុងប្រទេស​ថៃ ហើយ​ប្រញាប់​វិលម​ក​មាតុ​ប្រទេស​វិញជាបន្ទាន់ យោង​តាម​សភាពការ​ដែល​ភាគីថៃ​បាន​បង្ក​មកលើកម្ពុជា។

ទន្ទឹម​នេះ​ក្រៅពីទទួល និងបង្ក​លក្ខណៈ​ល្អសម្រាប់ពលករ ក៏បានផ្ដល់​រថយន្ត​ជាច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលករ ទៅ​ដល់​ស្រុក​កំណើតរៀងៗខ្លួន ជា​បន្តបន្ទាប់​ប្រកប​ដោយសុខសុវត្ថិភាពផងដែរ។ សម្រាប់​ការទទួល​ពលករនេះ រដ្ឋបាល​ខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រុម​គ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជា​បានជួយសម្របសម្រួល​ជញ្ជូនអីវ៉ាន់ ការរៀបចំ​សណ្ដាប់ធ្នាប់ ការពិនិត្យ​ព្យាបាល​បឋម ការរៀបចំ​មណ្ឌល​សំចត ផ្ដល់​អាហារ​សម្រន់ និង​ការ​ប្រឹក្សា​ផ្សេងៗផងដែរ។

បើតាមលោក សុខ លូ អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគី​ពាក់ព័ន្ធទាំង​អស់ដែលកំពុង​ប្រចាំការនៅ​ច្រកទ្វារ​ព្រំដែន អន្តរជាតិដូង ស្រុកកំរៀង ត្រូវ​បន្តខិត​ខំយក​ចិត្តទុកដាក់​បង្ក​លក្ខណៈ​ងាយស្រួល និងជួយ​សម្របសម្រួល​ដំណើរ​វិលត្រឡប់ របស់​ពលករខ្មែរមកពីប្រទេសថៃ ឱ្យបានកាន់តែប្រសើ ដើម្បីឱ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ប្រកប​ដោយសុវត្ថិភាព​គ្រប់ៗគ្នា។

បើគិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ មានពលរដ្ឋ និងពលករខ្មែរវិលចូលស្រុកវិញប្រមាណ ៤៣ម៉ឺននាក់៕

អត្ថបទ÷សៅ សារិទ្ធ

The post ពលករខ្មែរ សម្រុកមកប្រទេសកម្ពុជាវិញកាន់តែច្រើនឡើង តាមច្រកទ្វារព្រំដែនអន្តរជាតិដូង appeared first on Kampuchea Thmey Daily.

ច្រកទ្វារអន្តរជាតិដូង នៅតែបន្តបិទជាធម្មតា ឯពលករខ្មែរចេញពីប្រទេសថៃតាមផ្លូវថ្មើរជើងច្រើន
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ភាគីកម្ពុជានៅតែបន្តបិទទ្វារច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដដែលដោយពុំមានការប្រែប្រួលអ្វីនោះឡើយ។ ដោយឡែកនៅឯច្រកថ្មើរជើង គឺនៅមានមនុស្សចេញចូលជាធម្មតា ឯពលករខ្មែរក៏បានចាកចេញពីប្រទេសថៃជាហូរហែផងដែរ។

បើតាមប្រភពពីសមត្ថកិច្ចដែលឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា បច្ចុប្បន្នច្រកទ្វារអន្តរជាតិដូង គឺនៅតែបិទ ២៤ម៉ោងលើ ២៤ម៉ោង ដោយមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញផ្សេងៗចូលមកកម្ពុជានោះឡើយ ដរាបណាបើគ្មានបទបញ្ជាពីថ្នាក់ដឹកនាំ តែច្រកថ្មើជើងគឺបើកសម្រាប់ឲ្យពលករខ្មែរចាកចេញពីប្រទេសថៃដដែល។ ដោយឡែកសម្រាប់ច្រកតំបន់ និងច្រកអន្តរជាតិដទៃទៀត គឺនៅគោរពគោលការណ៍បើកម៉ោង ៩ព្រឹក និងបិទម៉ោង ៤ល្ងាចដដែល និងធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃចូលមកកាន់កម្ពុជាជាដាច់ខាតដោយមិនមានការកែប្រែអ្វីឡើយ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះដែរ គេសង្កេតឃើញថា ពលករខ្មែរនៅតែបន្តចាកចេញជាហូរហែពីក្នុងប្រទេសថៃ ឆ្លងដែនចូលមកកម្ពុជា ហើយនៅមាត់ច្រក ក៏មានរថយន្តក្រុងមួយគ្រឿងដែលជារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមកចតចាំទទួលពលករណាដែលចាំបាច់ត្រូវពឹងពាក់ទៅលើរថយន្តនេះ ដើម្បីដឹកជូនទៅកាន់ស្រុកកំណើត។

ដោយឡែកនៅមាត់ច្រកខាងកម្ពុជាអាជីវករខ្មែរដែលលក់ដូរតាមដងផ្លូវ គឺនៅតែរកស៊ីជាធម្មតាដែលហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ព្រោះជាមុខជំនួញប្រចាំថ្ងៃរបស់ពួកគាត់ទៅហើយ ដូច្នេះរឿងទំនាស់ព្រំដែនកម្ពុជា ថៃ វាជារឿងដែលត្រូវដោះស្រាយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សម្រាប់ពួកគាត់ គឺនៅតែបន្តរកស៊ីជាធម្មតា បើទោះបីជាស្ថិតនៅក្បែរព្រំដែនក៏ដោយ ដោយសារពួកគាត់ជឿជាក់យ៉ាងមុតមាំទៅលើប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ច្រកទ្វារអន្តរជាតិដូង នៅតែបន្តបិទជាធម្មតា ឯពលករខ្មែរចេញពីប្រទេសថៃតាមផ្លូវថ្មើរជើងច្រើន appeared first on Kampuchea Thmey Daily.

ពលករខ្មែរសម្រុកចេញយ៉ាងគំហុកតាមច្រកអន្តរជាតិដូង
ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង គឺភាគីកម្ពុជានៅតែបន្តបិទទ្វារព្រំដែនដដែល ដោយមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងដែនចូលមកកម្ពុជាឡើយ តែបើកច្រកថ្មើជើងធម្មតា។

ដោយឡែក នៅព្រឹកនេះដែរ គេសង្កេតឃើញថា ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកចេញយ៉ាងគំហុកចូលមកប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសារតែបច្ចុប្បន្នកន្លែងការងារនៅក្នុងប្រទេសកម្ពុជាមានច្រើនសន្ធឹកសន្ធាប់ដោយមិនឱ្យខ្វះដល់នរណាម្នាក់ឡើយ។

ដោយយោងតាមការអំពាវនាវឱ្យពលករចាកចេញមុនគេបណ្ដេញចេញ ដូច្នេះហើយទើបពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា ពលករខ្មែរចាប់ផ្ដើមសម្រុកចេញពីប្រទេសថៃ ដើម្បីមករកការងារនៅក្នុងប្រទេសខ្លួនវិញ ចៀសវាងការមើលងាយមើលថោកពីសំណាក់ជនបរទេស។ ដោយឡែកសម្រាប់ទ្វារច្រកអន្តរជាតិនៅបន្តបិទរហូតដល់មានផែនការថ្មីពីថ្នាក់ដឹកនាំ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ពលករខ្មែរសម្រុកចេញយ៉ាងគំហុកតាមច្រកអន្តរជាតិដូង appeared first on Kampuchea Thmey Daily.

ច្រកទ្វារអន្តរជាតិដូង បន្តបិទទាំងស្រុងនៅព្រឹកថ្ងៃទី១៤មិថុនានេះ
ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងតំបន់ក្បែរច្រក នាព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥ នេះ គឺបន្តបិទទាំងស្រុង ខណៈផ្លូវថ្មើរជើងបើកប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនៅក្បែរនោះប្រកបរបររកស៊ី និងធ្វើដំណើរចេញចូលធម្មតា។

សូមបញ្ជាក់ថា ច្រកអន្តរជាតិដូងត្រូវបានកម្ពុជាសម្រេចបិទដំណើរការចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥មក ដែលការបិទនេះនឹងបន្តបិទរហូតលុះត្រាតែទទួលបានផែនការថ្មីពីថ្នាក់ដឹកនាំ ដោយឡែកផ្លូវថ្មើជើង គឺបើកឱ្យឆ្លងកាត់ជាធម្មតា៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ច្រកទ្វារអន្តរជាតិដូង បន្តបិទទាំងស្រុងនៅព្រឹកថ្ងៃទី១៤មិថុនានេះ appeared first on Kampuchea Thmey Daily.