សន្តិសុខសង្គម
ថៃ បិទមិនឲ្យពលករខ្មែរឆ្លងដែនមកកម្ពុជាវិញទាំងស្រុងតាមច្រកទ្វារអន្តរជាតិដូង
គិតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានរយៈពេល ៣ថ្ងៃមកហើយដែលភាគីថៃបានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិដូង ទាំងស្រុងជាឯកតោភាគី ដោយមិនអនុញ្ញាតឲ្យពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃត្រឡប់មកកាន់ស្រុកកំណើតទៀតឡើយ។

កាលពីយប់ថ្ងៃទី ៨ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ភាគីថៃបានទូរសព្ទមកកាន់ភាគីកម្ពុជា ដោយបញ្ជាក់ប្រាប់អំពីការសម្រេចបិទច្រកព្រំដែនអន្តរជាតិដូងទាំងស្រុង ប៉ុន្តែក្រោយពីភាគីកម្ពុជាសួរអំពីមូលហេតុ គឺភាគីថៃបានបញ្ជាក់យ៉ាងខ្លីថា មានបញ្ជាពីថ្នាក់លើ ដូច្នេះហើយគឺចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិការហូតមក គឺភាគីថៃបានបិទទ្វារច្រកព្រំដែនទាំងស្រុងដោយមិនអនុញ្ញាតឲ្យពលករខ្មែរដែលត្រឡប់មកវិញតាមច្រកនេះចេញចូលបានទៀតឡើយ។

លោក ខុង យ៉ាលូង ប្រធានច្រកអន្តរជាតិដូងបានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃមានប្រមាណជាង ១០០ នាក់ប៉ុណ្ណោះ គឺមានន័យថា មានការថយចុះច្រើនក្នុងការវិលត្រឡប់មកកម្ពុជាវិញ នេះបើប្រៀបធៀបទៅនឹងប៉ុន្មានខែកន្លងទៅ។ លោកបានបន្ថែមថា មិនត្រឹមតែច្រកអន្តរជាតិដូងខេត្តបាត់ដំបងប៉ុណ្ណោះទេ ដោយឡែកនៅច្រកអន្តរជាតិព្រុំ ខេត្តប៉ៃលិន ក៏ភាគីថៃសម្រេចបិទជាឯកោភាគីទាំងស្រុងដូចគ្នាដែរ។

គួរបញ្ជាក់ថា ខេត្តបាត់ដំបងមានច្រកចំនួន៥ ដែលជាប់នឹងប្រទេសថៃ គឺច្រកអន្តរជាតិដូង ច្រកអន្តរជាតិភ្នំដី ច្រកតំបន់អូររំដួល ច្រកតំបន់អូរអន្លក់ និងច្រកតំបន់ ៤០០ ដោយកន្លងមកមានពលករខ្មែរដែលត្រឡប់ពីប្រទេសថៃសរុបប្រមាណជាងមួយលាននាក់ហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


