ជំងឺពងបែកមាត់ Archives - Kampuchea Thmey Daily

ក្រសួងសុខាភិបាល ឱ្យបង្កើនការប្រុងប្រយ័ត្នជំងឺពងបែកដៃ ជើង និងមាត់ ខណៈជំងឺនេះកើនឡើងខ្ពស់នៅលើកុមារ
ក្រសួងសុខាភិបាល បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ ខណៈ​ជំងឺ​នេះ​មាន​ការ​កើនឡើង​នៅ​លើ​កុមារ ជាពិសេស​កុមារ​មាន​អាយុ​ក្រោម ៥ ឆ្នាំ ដែល​តម្រូវ​ឱ្យ​មាន​ការ​ពិនិត្យ​ព្យាបាល​សមស្រប​តាម​មូលដ្ឋាន​សុខាភិបាល។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការរកឃើញ​ការកើនឡើង​ នៃ​ជំងឺ​ពងបែក ដៃ ជើង និង​មាត់ ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី ​១៦ ​កញ្ញា ក្រសួងសុខាភិបាល ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក លាងដៃ​កុមារ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​ទឹក ​និង​សាប៊ូ ឬ​ជាមួយ​អាល់កុល ​ជាពិសេស​ក្រោយ​ប៉ះ​ពងបែក ឬ ដំបៅ មុន​ពេល​រៀបចំ​អាហារ មុនពេល​បរិភោគ មុន​បញ្ចុក​ចំណី​ដល់​ទារក ឬ កុមារ ក្រោយ​ប្រើប្រាស់​បង្គន់​អនាម័យ និង​ក្រោយ​ប្តូរ​ទ្រនាប់​គូទ​ទារក ឬ​ជូត​សម្អាត​រាងកាយ​កុមារ លាង​សំអាត​ផ្ទៃ​ និង​របស់ ដែល​ប្រឡាក់​ដោយ​ទឹក ​និង​សាប៊ូ​ ចៀសវាង​ការ​ប៉ះពាល់​ស្និទ្ធស្នាល (​ថើប ឱប ប្រើប្រាស់​សម្ភារៈ​សម្រាប់​បរិភោគ​រួមគ្នា។ល។​) ជាមួយ កុមារ​ដែលមាន​ជំងឺ​ពងបែក ដៃ ជើង និង​មាត់ ប្រើ​ស្លាបព្រា និង​ចាន ដាច់ដោយឡែក សម្រាប់​កុមារ​ម្នាក់ៗ និង​សូម​ឱ្យ​កុមារ​នៅផ្ទះ​នៅ​ពេល​មាន​ជំងឺ កុំ​ទៅ​សាលារៀន ​ឬ​មណ្ឌល​ទារកដ្ឋាន។

លើសពីនេះ​ ឪពុកម្តាយ ​និង​អ្នក​ថែទាំ​កុមារ ត្រូវ​រក្សា​ការ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ នៃ​ជំងឺ ដើម្បី​រក​ឱ្យ​ឃើញ​ទាន់​ពេល ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការពិនិត្យ​ព្យាបាល នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជាបន្ទាន់ ចៀសវាង​ការពន្យារពេល​ធ្វើឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ​នៃ​ផល​វិបាក​ជំងឺ ផ្តល់​អាហារ​មាន​ជីវជាតិ​ច្រើន និង​ទឹក​ឱ្យ​បាន​ច្រើន​ដល់​កុមារ​ និង​សូម​កុំ​ទៅ​ជួបជុំ ឬ​ទីប្រជុំជន​មាន​មនុស្ស​ច្រើន នៅពេល​មាន​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់។

បើតាម​ក្រសួងសុខាភិបាល​ ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​បង្ក​ដោយ​ពពួក​អង់​តេ​រ៉ូ​វីរុស ជា​ញឹកញាប់​ គឺ ពួក​វីរុស​កុក​សា​គី ភាគច្រើន​កើត​លើ ទារក និង​កុមារ ប៉ុន្តែ​ក៏​អាច​កើត​លើ​មនុស្ស​ពេញវ័យ​ផង​ដែរ។

ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​នឹង​វត្ថុ​រាវ​ នៃ​ផ្លូវ​ដង្ហើម (​ទឹកមាត់ កំហាក និង​សំបោរ​) ទឹករងៃ ដែល​ចេញពី​ពង​បែក លាមក​អ្នកជំងឺ​។ អ្នកជំងឺ​អាច​ចម្លង​ខ្លាំង​បំផុត​ក្នុង​សប្ដាហ៍​ទីមួយ​។ ជំងឺ​ពងបែក ដៃ ជើង និង​មាត់ មិន​ឆ្លង​ពី​មនុស្ស ទៅ​សត្វ​ ឬ​ពី​សត្វ​មក​មនុស្ស​ឡើយ។

ជំងឺ​នេះ​មាន​រោគសញ្ញា​ដូច​ជា​មាន​គ្រុនក្តៅ មាន​ដំបៅ​ឈឺ​ក្នុង​មាត់ និង មាន​ពង​កន្ទួល​លើ​បាតដៃ បាត​ជើង និង កំប៉េះគូទ ជំងឺ​ពងបែក ដៃជើង និង​មាត់ ភាគច្រើន​មាន​ស្ថានភាព​ស្រាល អ្នកជំងឺ​ស្ទើរ​តែ​ទាំងអស់​ជាសះស្បើយ ក្នុង​រយៈពេល​ពី ៧ ​ថ្ងៃ ទៅ ​១០ ​ថ្ងៃ ហើយ​កម្រ​មាន​ផលវិបាក​ណាស់។ ប៉ុន្តែ​អ្នកជំងឺ​អាច​ត្រូវការ​ថ្នាំ​បញ្ចុះ​កម្ដៅ ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដែល​បណ្តាល​មកពី​ពងបែក​ក្នុង​មាត់ តែ​មិន​ត្រូវ​ប្រើ​ថ្នាំ អាស្ពីរីន (aspirin) ដើម្បី​បញ្ចុះ​កម្ដៅ​ឡើយ។

ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ជា​កម្រ ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន រួមមាន រោគសញ្ញា ប្រព័ន្ធ​ប្រសាទ (​សន្លឹម ប្រកាច់ ឬ កន្ត្រាក់​ដៃជើង​) និង​រោគសញ្ញា​ផ្លូវ​ដង្ហើម (​ពិបាក​ដកដង្ហើម ហត់​) សូម​បញ្ជាក់​ ៖ អ្នកជំងឺ​ដែល​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ខាង​លើ​នេះ ត្រូវ​ប្រញាប់​បញ្ជូន​ជាបន្ទាន់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ៕

អត្ថបទ ៖ សំអឿន

The post ក្រសួងសុខាភិបាល ឱ្យបង្កើនការប្រុងប្រយ័ត្នជំងឺពងបែកដៃ ជើង និងមាត់ ខណៈជំងឺនេះកើនឡើងខ្ពស់នៅលើកុមារ appeared first on Kampuchea Thmey Daily.

ហេតុអ្វី​បានជា​កើត​ជំងឺ​ពងបែក​មាត់?​
​នៅក្នុង​មាត់​របស់​យើង​តែង​កើត​ជំងឺ​ជា​ច្រើន​ប្រភេទ​ដូចជា រលាក​ឡើង​ពងទឹក ដំបៅ​ឡើងជា​បន្ទះ​ពណ៌​ស​ពណ៌​ក្រហម ដុំ​គីស ផ្សិត សាច់​ដុះ និង​ប្រភេទ​ជំងឺមហារីក​មាត់​មាត់​ធ្មេញ​ ក្នុង​នោះ​ជំងឺ​ពងបែក​មាត់​ក៏​ជា​ជំងឺ​ការ​ឡើង​ញឹកញាប់​ជាងគេ​។​

​ក​) លក្ខណៈ​ទូទៅ​នៃ​ជំងឺ​ពងបែក​មាត់​៖

– កើតឡើង​ជារឿយៗ​ក្នុង​វ័យ​កុមារ និង​កាន់តែ​ញឹកញាប់​ក្នុង​វ័យ​ជំទង់ និង​យុវវ័យ ហើយ​ភាគតិច​លើ​មនុស្ស​ចាស់​

– អ្នកជំងឺ​ភាគច្រើន​មាន​សុខ​ភាពល្អ​និង​មិន​ជក់បារី​

– ដំណាក់​ការ​មុន​ឡើងជា​ពងបែក រយៈពេល ២ ទៅ ៣​ម៉ោង ឬមួយ​ថ្ងៃមុន​ដោយ​ឡើង​ក្រហម​អ្នកជំងឺ​មាន​អារម្មណ៍​ចាក់​តិចៗ​ឬ​ឈឺ​តិចតួច​ដូចជា​រមាស់

– ពេល​ឡើង​ពងបែក មានការ​ឈឺចាប់​ខ្លាំង ជាពិសេស​ពិបាក​ហូប​ចំណីអាហារ ហើយ​ពងបែក​មាន​សភាព​ខូង​ផត​កណ្ដាល​និង​គែម​ជុំវិញ​ក្រហម​

– ទីតាំង​ឡើង​ពងបែក​ក្នុង​មាត់ លើ​ជាលិកា​ទន់​ដូចជា អណ្ដាត បបូរមាត់​ខាងក្នុង ក្រអូម​ទន់ សាច់​ផ្ទាល់ ។​ល​។

– ពេល​ជាមួយ​កន្លែង​អាច​កើតឡើង កន្លែង​ផ្សេងៗ​បន្តបន្ទាប់​និង​ញឹកញាប់​។​

​ខ​) ពងបែក​មាត់​មាន​៣ ប្រភេទ​ធំៗ គឺ​៖

១) ពងបែក​មាត់​ទំហំ​តូច​(Minor Aphthous Stomatitis)៖

– ជា​ប្រភេទ​កើត​ញឹកញាប់​

– កើត​ឡើងលើ​ជាលិកា​ទន់​ក្នុង​មាត់​

– ពងបែក​មាន​សភាព​ខូង​កណ្តាល មាន​រាង​ជា​រង្វង់​មូល នឹង​ទំហំ ៣-៧​មី​លី​ម៉ែត្រ ហើយ​គែម​ជុំវិញ​ពណ៌​ក្រហម​

– ពងបែក​មាន​ចំនួន​១ ឬ​ច្រើន​កន្លែង​

– មានការ​ឈឺចាប់​ពេល​ញ៉ាំ​ចំណីអាហារ

២) ពងបែក​មាត់​ទំហំ​ធំ (Major Aphthous Stomatitis)

– មិនសូវ​ជួបប្រទះ​

– មាន​ទំហំ​ធំ​ច្រើន​សង់ទីម៉ែត្រ​

– ការឈឺចាប់​ខ្លាំង អាចមាន​ជា​ក្តៅខ្លួន​

– មានការ​ជា​សះ​រយៈពេល​យូរ​ច្រើន​ខែ​

– ពេល​ជា​ទៅវិញ​អាចមាន​ស្លាកស្នាម​

៣) ពងបែក​តូចៗ​ច្រើន​រាប់រយ (Herpetiform Aphthous Stomatitis)

– មិនសូវ​ជួបប្រទះ​

– មាន​ទំហំ​១​ទៅ​២​មី​លី​ម៉ែត្រ​

– មាន​ចំនួន​ច្រើន​រហូតដល់​រាប់រយ​

– ឡើង​ក្រហម​ខ្លាំង​

​គ​) មូលហេតុ​៖

– មិនទាន់មាន​ការរក​ឃើញច្បាស់​លាស់​ពី​មូលហេតុ​ពិតប្រាកដ​នូវឡើយ ប៉ុន្តែ​ភាគច្រើន​គឺ​បណ្តាលមកពី​៖

• កត្តា​តំណពូជ​

• ការប៉ះទង្គិច​ញឹកញាប់​

• ការ​រលាក​បង្ក​រោគ​

• ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​ភាពស៊ាំ (HIV)

• ភាពមិនប្រក្រតី​នៃ​ក្រពះ ពោះវៀន

• កង្វះ​គ្រាប់​ឈាម និង​វីតាមីន​

• ការប្រែប្រួល​អ័រម៉ូន​

• ការគិត​ច្រើន ស្ត្រេ​ស​

• ការប្រើប្រាស់​ថ្នាំ​មួយចំនួន​

​ឃ​) ជំងឺ​ដែលមាន​លក្ខណៈ​ស្រដៀង​និង​ជំងឺ​ពងបែក​មាត់​

– Erythème multiforme

– Récurrent herpes

– Pemphigiod

– Pemphigus

– Chronic Infection (Syphilis, TB, Fungal)

– Hand food and mouth disease

– Néoplasme Tumor

​ង​) ការព្យាបាល​៖

– ការព្យាបាល អាស្រ័យ​លើ​ការពិនិត្យ​រក​មូលហេតុ ដែល​បង្ក​ឡើង​ដូច​រៀបរាប់​ខាងលើ​

– ពងបែក​មាត់​ទំហំ​តូច អាចជា​សះ​ត្រឡប់​ទៅវិញ ដោយ​ខ្លួនឯង​ក្នុង​រយៈពេល ១០​ទៅ​១៤ ថ្ងៃ​

– អាច​ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុង​រយៈពេល​ខ្លី​(៣​ទៅ​៤​ថ្ងៃ​)

– សូមកុំ​ប្រើប្រាស់​ថ្នាំ​សះ​ដោយ​ខ្លួនឯង បើ​មិនមាន​ការពិនិត្យ​ពី​គ្រូពេទ្យ ឬ​ទន្ត​បណ្ឌិត​

– សូម​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​ល្អ​

– ណាត់​ជួប​ទន្ត​បណ្ឌិត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ដោយ​ការ​ផ្គូផ្គង​ជាមួយ​លក្ខណៈ​ជំងឺ​ក្នុង​មាត់​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​។​

​ប្រសិនបើ​លោកអ្នក​មានការ​រលាក ឬ​ដំបៅ​ក្នុង​មាត់ មិន​លើសពី​២​សប្តាហ៍ សូម​ណាត់​ជួប​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិនិត្យ ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ប្រកបដោយ​ជំនាញ​និង​បទពិសោធន៍​៕

អត្ថបទ៖ ​រស្មី​

The post ហេតុអ្វី​បានជា​កើត​ជំងឺ​ពងបែក​មាត់?​ appeared first on Kampuchea Thmey Daily.