សុខភាព
ហេតុអ្វីបានជាកើតជំងឺពងបែកមាត់?
នៅក្នុងមាត់របស់យើងតែងកើតជំងឺជាច្រើនប្រភេទដូចជា រលាកឡើងពងទឹក ដំបៅឡើងជាបន្ទះពណ៌សពណ៌ក្រហម ដុំគីស ផ្សិត សាច់ដុះ និងប្រភេទជំងឺមហារីកមាត់មាត់ធ្មេញ ក្នុងនោះជំងឺពងបែកមាត់ក៏ជាជំងឺការឡើងញឹកញាប់ជាងគេ។

ក) លក្ខណៈទូទៅនៃជំងឺពងបែកមាត់៖
– កើតឡើងជារឿយៗក្នុងវ័យកុមារ និងកាន់តែញឹកញាប់ក្នុងវ័យជំទង់ និងយុវវ័យ ហើយភាគតិចលើមនុស្សចាស់
– អ្នកជំងឺភាគច្រើនមានសុខភាពល្អនិងមិនជក់បារី
– ដំណាក់ការមុនឡើងជាពងបែក រយៈពេល ២ ទៅ ៣ម៉ោង ឬមួយថ្ងៃមុនដោយឡើងក្រហមអ្នកជំងឺមានអារម្មណ៍ចាក់តិចៗឬឈឺតិចតួចដូចជារមាស់
– ពេលឡើងពងបែក មានការឈឺចាប់ខ្លាំង ជាពិសេសពិបាកហូបចំណីអាហារ ហើយពងបែកមានសភាពខូងផតកណ្ដាលនិងគែមជុំវិញក្រហម
– ទីតាំងឡើងពងបែកក្នុងមាត់ លើជាលិកាទន់ដូចជា អណ្ដាត បបូរមាត់ខាងក្នុង ក្រអូមទន់ សាច់ផ្ទាល់ ។ល។
– ពេលជាមួយកន្លែងអាចកើតឡើង កន្លែងផ្សេងៗបន្តបន្ទាប់និងញឹកញាប់។
ខ) ពងបែកមាត់មាន៣ ប្រភេទធំៗ គឺ៖
១) ពងបែកមាត់ទំហំតូច(Minor Aphthous Stomatitis)៖
– ជាប្រភេទកើតញឹកញាប់
– កើតឡើងលើជាលិកាទន់ក្នុងមាត់
– ពងបែកមានសភាពខូងកណ្តាល មានរាងជារង្វង់មូល នឹងទំហំ ៣-៧មីលីម៉ែត្រ ហើយគែមជុំវិញពណ៌ក្រហម
– ពងបែកមានចំនួន១ ឬច្រើនកន្លែង
– មានការឈឺចាប់ពេលញ៉ាំចំណីអាហារ
២) ពងបែកមាត់ទំហំធំ (Major Aphthous Stomatitis)
– មិនសូវជួបប្រទះ
– មានទំហំធំច្រើនសង់ទីម៉ែត្រ
– ការឈឺចាប់ខ្លាំង អាចមានជាក្តៅខ្លួន
– មានការជាសះរយៈពេលយូរច្រើនខែ
– ពេលជាទៅវិញអាចមានស្លាកស្នាម
៣) ពងបែកតូចៗច្រើនរាប់រយ (Herpetiform Aphthous Stomatitis)
– មិនសូវជួបប្រទះ
– មានទំហំ១ទៅ២មីលីម៉ែត្រ
– មានចំនួនច្រើនរហូតដល់រាប់រយ
– ឡើងក្រហមខ្លាំង
:max_bytes(150000):strip_icc()/midsection-of-man-showing-mouth-ulcer-720071237-5b588a7646e0fb0071b203bd.jpg)
គ) មូលហេតុ៖
– មិនទាន់មានការរកឃើញច្បាស់លាស់ពីមូលហេតុពិតប្រាកដនូវឡើយ ប៉ុន្តែភាគច្រើនគឺបណ្តាលមកពី៖
• កត្តាតំណពូជ
• ការប៉ះទង្គិចញឹកញាប់
• ការរលាកបង្ករោគ
• ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (HIV)
• ភាពមិនប្រក្រតីនៃក្រពះ ពោះវៀន
• កង្វះគ្រាប់ឈាម និងវីតាមីន
• ការប្រែប្រួលអ័រម៉ូន
• ការគិតច្រើន ស្ត្រេស
• ការប្រើប្រាស់ថ្នាំមួយចំនួន
ឃ) ជំងឺដែលមានលក្ខណៈស្រដៀងនិងជំងឺពងបែកមាត់
– Erythème multiforme
– Récurrent herpes
– Pemphigiod
– Pemphigus
– Chronic Infection (Syphilis, TB, Fungal)
– Hand food and mouth disease
– Néoplasme Tumor

ង) ការព្យាបាល៖
– ការព្យាបាល អាស្រ័យលើការពិនិត្យរកមូលហេតុ ដែលបង្កឡើងដូចរៀបរាប់ខាងលើ
– ពងបែកមាត់ទំហំតូច អាចជាសះត្រឡប់ទៅវិញ ដោយខ្លួនឯងក្នុងរយៈពេល ១០ទៅ១៤ ថ្ងៃ
– អាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលខ្លី(៣ទៅ៤ថ្ងៃ)
– សូមកុំប្រើប្រាស់ថ្នាំសះដោយខ្លួនឯង បើមិនមានការពិនិត្យពីគ្រូពេទ្យ ឬទន្តបណ្ឌិត
– សូមធ្វើអនាម័យមាត់ធ្មេញឲ្យល្អ
– ណាត់ជួបទន្តបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ ដោយការផ្គូផ្គងជាមួយលក្ខណៈជំងឺក្នុងមាត់ផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងគ្នា។
ប្រសិនបើលោកអ្នកមានការរលាក ឬដំបៅក្នុងមាត់ មិនលើសពី២សប្តាហ៍ សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយជំនាញនិងបទពិសោធន៍៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


