តែទឹកឃ្មុំ Archives - Kampuchea Thmey Daily

ភេសជ្ជៈ ៤មុខ ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវរងា
រដូវរងាយើងងាយនឹងឈឺណាស់។ អាកាសធាតុត្រជាក់ អាចបណ្ដាលឱ្យរាងកាយឆាប់ចុះខ្សោយ មេរោគអុកលុក ជាពិសេសជំងឺផ្ដាសាយ។ ដើម្បីការពារប្រព័ន្ធភាពស៊ាំឱ្យនៅមាំទាំ និងការពារជំងឺផ្សេងៗក្នុងរដូវនេះ គប្បីជ្រើសទទួលទានភេសជ្ជៈទាំង ៤​ ខាងក្រោម។

១- តែខ្ញីក្រូចឆ្មា

នរណាៗក៏ដឹងដែរថា ខ្ញី​​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ និងត្រូវបាន​ប្រើប្រាស់​​ជា​ថ្នាំ​បុរាណ​ព្យាបាល​ជំងឺទៀតផង។ ចំណែកតែខ្ញីលាយចំណិតក្រូចឆ្មា ឬបើអាចបន្ថែមទឹកឃ្មុំចូល​បន្តិចរស់ជាតិ​កាន់តែ​ពិសេស។

ក្នុងរដូវត្រជាក់នេះ តែខ្ញីក្រូចឆ្មាជាភេសជ្ជៈល្អបំផុតសម្រាប់រាងកាយ បើអាច​ផឹក​​រាល់ថ្ងៃ នោះនឹងទទួលបាន​អត្ថប្រយោជន៍កាន់តែ​ច្រើន​។ វាល្អ​ចំពោះ​ប្រព័ន្ធ​រំលាយអាហារ បង្ការ​ជំងឺ​ទឹកនោម​ផ្អែម ជួយ​ដល់​ការ​សម្រក​ទម្ងន់ ជួយ​ដល់​សក់និង​ស្បែក ការពារ​ពី​ជំងឺ​ភ្លេចភ្លាំង បំបាត់​ការ​ឈឺចុកចាប់ ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ និង​បង្ការ​ជំងឺ​មហារីក។

២-តែទឹកឃ្មុំ

​ទម្លាប់​ផឹក​ទឹកក្ដៅឧណ្ហៗលាយជាមួយនឹង​ទឹក​ឃ្មុំ​រៀង​រាល់ព្រឹក នឹង​ផ្តល់​គុណសម្បត្តិ​ដល់​សុខភាពយ៉ាងលើសលុប។ តែទឹកឃ្មុំបន្ថយ​ឧស្ម័ន​អាក្រក់ក្នុង​ពោះវៀន ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បញ្ចេញ​ជាតិ​ពុល ស្បែក​ភ្លឺ​រលោង ជួយ​សម្រក​ទម្ងន់ សម្រួល​ដល់​អាការៈ​ឈឺ ក រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម ព្រមទាំងបង្ការ​ជំងឺ​បេះដូង។ កាន់តែល្អថែមទៀតនោះ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ។

៣- តែគល់ស្លឹកគ្រៃ

កុំទាន់ចម្លែកពេលឮឈ្មោះតែគល់ស្លឹកគ្រៃ! តែនេះមានជាយូរមកហើយ គ្រាន់តែប្រជាជនយើងមិនសូវនិយមទទួលទានប៉ុណ្ណោះ។ តែគល់ស្លឹកគ្រៃមិនពិបាកធ្វើទេ មានតែទឹកក្ដៅមួយកែវ លាយជាមួយស្លឹកគ្រៃមួយគល់ហាន់ជាចំណិតៗបង់ចូលកែវ ជាការស្រេច។ ស្លឹកគ្រៃមាន​ផ្ទុក​សារធាតុ​សំខាន់​មួយ​ឈ្មោះ citral ដែល​មាន​ប្រយោជន៍​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្រៅពីនោះវាមានផ្ទុកសារធាតុចិញ្ចឹម​ល្អៗ​ដូច​ជា​អាស៊ីដ​ហ្វូលិក វីតាមីន​B1 ជាតិ​ដែក ប៉ូតាស្យូម និង​ស័ង្កសី ទប់ស្កាត់ផ្ដាសាយ ជួយ​ដល់​​បញ្ហា​រំលាយ​អាហារ ​បញ្ហា​ស្លេក​ស្លាំង សម្រកទម្ងន់​ ​គ្រប់​គ្រង​សម្ពាធឈាម និងជួយ​ស្បែក​ឱ្យមាន​សុខ​ភាព​ល្អ។​

៤-សូកូឡាក្តៅ

សូកូឡាក្ដៅៗមួយកែវសម្បូរសារធាតុចិញ្ចឹម ជាតិ​​សរសៃ​ ជាតិ​ដែក​ ជាតិ​ទង់ដែង​ ម៉ង់កាណែស​ ប៉ូតាស្យូម​ ហ្វូស្វ័រ​ ស័ង្កសី​និង​ សេលេញ៉ូម​ ដែលអាចសម្រួលលំហូរឈាម បន្ថយសម្ពាធឈាម ក៏ដូចជាបន្ថយហានិភ័យជំងឺសរសៃឈាមបេះដូងផងដែរ។ ភេសជ្ជៈនេះសក្តិសមផឹកសម្រាប់រដូវត្រជាក់សានេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ YAVA

ចុចអាន៖ ហូបតែបៃតង៣ដង ក្នុង១សប្តាហ៍បង្ការជំងឺបានច្រើន ហើយជួយខួរក្បាលទៀត

ចុចអាន៖ អាហារ ៥ មុខនេះអាច​ជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗ​បាន​លឿន

The post ភេសជ្ជៈ ៤មុខ ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវរងា appeared first on Kampuchea Thmey Daily.

តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព
គ្នា​យើង​ដឹង​ហើយ​ថា​ការ​ផឹក​ទឹក​គឺ​សំខាន់​សម្រាប់​សុខភាព​ណាស់។ ចុះ​បើយើង​បាន​​បន្ថែម​ទឹក​ឃ្មុំ​ទៅ​ក្នុង​ទឹកក្ដៅ​ឧណ្ហៗ​ និង​ផឹក​រាល់ថ្ងៃ។ តើ​ទឹក​ឃ្មុំ​អាច​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាពយើង? តោះស្វែង​យល់​ទាំងអស់​គ្នា។​

១. បន្ថយ​ឧស្ម័ន​ក្នុង​ពោះវៀន

ប្រសិន​ជា​យើង​មាន​បញ្ហា​ហើមពោះ ឬ​មាន​អារម្មណ៍​ថា​មាន​ឧស្ម័ន​ក្នុង​ពោះ​ជា​ប្រចាំ​ ការ​ផឹក​ទឹកក្ដៅឧណ្ហៗ​លាយ​ជាមួយ​ទឹក​ឃ្មុំ​អាច​ជួយ​បន្សាប​ឧស្ម័ន​ចេញ​ពី​ពោះវៀនបាន។

២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

ទឹក​ឃ្មុំ​អាចជួយ​​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​របស់​យើង​បាន​យ៉ាង​ល្អ។ ទឹកឃ្មុំ​ធម្មជាតិ​គឺ​អាច​ផ្តល់​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​សុខភាព​ដោយសារ​ទឹកឃ្មុំ​ធម្មជាតិ​សំបូរ​ដោយ​អង់ស៊ីម វីតាមីន និង​ជាតិរ៉ែ​ដែល​អាច​ការពារ​យើង​ពី​បាក់តេរី​ផ្សេងៗ។

៣. បញ្ចេញ​ជាតិ​ពុល

ទឹក​ក្ដៅឧណ្ហៗ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​គឺ​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​យើង។ យក​ល្អ​​យើងអាច​បន្ថែម​ក្រូចឆ្មារ​បន្តិច​ព្រោះ​អាច​ជួយ​ដល់​ការ​បញ្ចុះ​នោមបាន។

៤. ស្បែក​ភ្លឺ​រលោង

ទឹកឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​ធម្មជាតិ​ដែល​អាច​កម្ចាត់នូវ​កាកសំណល់​ផ្សេងៗ ហើយ​ទឹក​ឃ្មុំ​ក៏​ជា​សារធាតុ​ប្រឆាំង​បាក់តេរី​ដែល​អាច​ជួយ​រក្សា​ស្បែក​យើង​ឲ្យ​ស្អាត និង​ភ្លឺរលោង។

៥. ជួយ​សម្រក​ទម្ងន់

​យើង​អាច​បារម្ភ​ពី​ជាតិ​ស្ករ​ក្នុង​ទឹកឃ្មុំ ប៉ុន្តែ​ជាតិស្ករ​ក្នុង​ទឹកឃ្មុំ​គឺ​ខុស​ពី​ពពួក​ស្ករ​ស ព្រោះ​ស្ករ​ក្នុង​ទឹកឃ្មុំ​ជា​ស្ករ​ធម្មជាតិ។ ស្ករ​ធម្មជាតិ​អាច​ជួយ​ឲ្យ​​យើង​មិន​ឃ្លាន​អាហារ​មាន​ជាតិស្ករ​ផ្សេងៗ​ដូចជា​នំខេក សូកូឡា និង​ភេសជ្ជៈ​ផ្អែមផ្សេងទៀត។ បើ​​យើង​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​មក​ផឹក​ទឹក​ឃ្មុំ​ យើងអាច​បន្ថយ​កាឡូរី​ដែល​រាងកាយ​ទទួល​បាន​រហូត​ដល់ ៦៤%។

៦. សម្រួល​ដល់​អាការៈ​ឈឺ ក

ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​អាច​ជួយ​សម្រាល​អាការៈ​ឈឺ ក​បាន។ ទឹកឃ្មុំ​ជា​ឱសថ​ធម្មជាតិ​សម្រាប់ជួយ​ព្យា​បាល​​ការ​ឆ្លង​មេរោគ​នៅ​ផ្លូវ​ដង្ហើម និង​អាការៈ​ក្អក។

៧. រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម

ដូច​បាន​លើក​ឡើង​ខាងលើ​ថា​ស្ករ​ក្នុង​ទឹកឃ្មុំ​ជា​ស្ករ​ធម្មជាតិ​ដែល​ជា​ fructose និង glucose។ ស្ករ​ពីរ​ប្រភេទ​នេះ​អាច​ជួយ​រាងកាយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ និងបញ្ចុះ​កូលេស្តេរ៉ូល​ដែរ។

៨. បង្ការ​ជំងឺ​បេះដូង

សារធាតុ flavonoids និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ទឹកឃ្មុំ​ជួយ​ការពារ​ និង​បន្ថយ​ហានិភ័យ​ជំងឺបេះដូង។ ការសិក្សា​បង្ហាញ​ថា​ទឹកឃ្មុំ​ពន្យឺត​ដំណើរ​អុកស៊ីតកម្ម​នៃ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ឈាម​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​ និង​ឈាន​ទៅ​រក​ការគាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ»​ សម្រាប់សុខភាព​

ចុចអាន៖ សម្បក​ក្រូច​ឆ្មារ​ គ្នា​យើង​ដឹងទេថាមានប្រយោជន៍ច្រើនយ៉ាង?

The post តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព appeared first on Kampuchea Thmey Daily.