សុខភាព
ភេសជ្ជៈ ៤មុខ ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវរងា
រដូវរងាយើងងាយនឹងឈឺណាស់។ អាកាសធាតុត្រជាក់ អាចបណ្ដាលឱ្យរាងកាយឆាប់ចុះខ្សោយ មេរោគអុកលុក ជាពិសេសជំងឺផ្ដាសាយ។ ដើម្បីការពារប្រព័ន្ធភាពស៊ាំឱ្យនៅមាំទាំ និងការពារជំងឺផ្សេងៗក្នុងរដូវនេះ គប្បីជ្រើសទទួលទានភេសជ្ជៈទាំង ៤ ខាងក្រោម។
១- តែខ្ញីក្រូចឆ្មា

នរណាៗក៏ដឹងដែរថា ខ្ញីមានប្រយោជន៍សម្រាប់សុខភាព និងត្រូវបានប្រើប្រាស់ជាថ្នាំបុរាណព្យាបាលជំងឺទៀតផង។ ចំណែកតែខ្ញីលាយចំណិតក្រូចឆ្មា ឬបើអាចបន្ថែមទឹកឃ្មុំចូលបន្តិចរស់ជាតិកាន់តែពិសេស។
ក្នុងរដូវត្រជាក់នេះ តែខ្ញីក្រូចឆ្មាជាភេសជ្ជៈល្អបំផុតសម្រាប់រាងកាយ បើអាចផឹករាល់ថ្ងៃ នោះនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ វាល្អចំពោះប្រព័ន្ធរំលាយអាហារ បង្ការជំងឺទឹកនោមផ្អែម ជួយដល់ការសម្រកទម្ងន់ ជួយដល់សក់និងស្បែក ការពារពីជំងឺភ្លេចភ្លាំង បំបាត់ការឈឺចុកចាប់ ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងបង្ការជំងឺមហារីក។
២-តែទឹកឃ្មុំ

ទម្លាប់ផឹកទឹកក្ដៅឧណ្ហៗលាយជាមួយនឹងទឹកឃ្មុំរៀងរាល់ព្រឹក នឹងផ្តល់គុណសម្បត្តិដល់សុខភាពយ៉ាងលើសលុប។ តែទឹកឃ្មុំបន្ថយឧស្ម័នអាក្រក់ក្នុងពោះវៀន ពង្រឹងប្រព័ន្ធភាពស៊ាំ បញ្ចេញជាតិពុល ស្បែកភ្លឺរលោង ជួយសម្រកទម្ងន់ សម្រួលដល់អាការៈឈឺ ក រក្សាកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងបង្ការជំងឺបេះដូង។ កាន់តែល្អថែមទៀតនោះ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ។
៣- តែគល់ស្លឹកគ្រៃ

កុំទាន់ចម្លែកពេលឮឈ្មោះតែគល់ស្លឹកគ្រៃ! តែនេះមានជាយូរមកហើយ គ្រាន់តែប្រជាជនយើងមិនសូវនិយមទទួលទានប៉ុណ្ណោះ។ តែគល់ស្លឹកគ្រៃមិនពិបាកធ្វើទេ មានតែទឹកក្ដៅមួយកែវ លាយជាមួយស្លឹកគ្រៃមួយគល់ហាន់ជាចំណិតៗបង់ចូលកែវ ជាការស្រេច។ ស្លឹកគ្រៃមានផ្ទុកសារធាតុសំខាន់មួយឈ្មោះ citral ដែលមានប្រយោជន៍ជួយដោះស្រាយបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។ ក្រៅពីនោះវាមានផ្ទុកសារធាតុចិញ្ចឹមល្អៗដូចជាអាស៊ីដហ្វូលិក វីតាមីនB1 ជាតិដែក ប៉ូតាស្យូម និងស័ង្កសី ទប់ស្កាត់ផ្ដាសាយ ជួយដល់បញ្ហារំលាយអាហារ បញ្ហាស្លេកស្លាំង សម្រកទម្ងន់ គ្រប់គ្រងសម្ពាធឈាម និងជួយស្បែកឱ្យមានសុខភាពល្អ។
៤-សូកូឡាក្តៅ

សូកូឡាក្ដៅៗមួយកែវសម្បូរសារធាតុចិញ្ចឹម ជាតិសរសៃ ជាតិដែក ជាតិទង់ដែង ម៉ង់កាណែស ប៉ូតាស្យូម ហ្វូស្វ័រ ស័ង្កសីនិង សេលេញ៉ូម ដែលអាចសម្រួលលំហូរឈាម បន្ថយសម្ពាធឈាម ក៏ដូចជាបន្ថយហានិភ័យជំងឺសរសៃឈាមបេះដូងផងដែរ។ ភេសជ្ជៈនេះសក្តិសមផឹកសម្រាប់រដូវត្រជាក់សានេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ YAVA
ចុចអាន៖ ហូបតែបៃតង៣ដង ក្នុង១សប្តាហ៍បង្ការជំងឺបានច្រើន ហើយជួយខួរក្បាលទៀត
ចុចអាន៖ អាហារ ៥ មុខនេះអាចជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗបានលឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ