ថាមពលខួរក្បាល Archives - Kampuchea Thmey Daily

គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ
ចង់ធ្វើការប្រកបដោយប្រសិទ្ធភាពជារៀងរាល់ថ្ងៃ​ អ្នកអាចផ្តល់ថាមពលដល់ខួរក្បាល នៅពេលព្រឹកមុន ពេលធ្វើការបាន។

វិធីសាស្ត្រ ៧ យ៉ាង​នេះ​ គឺជាវិធីដ៏មាន​ប្រសិទ្ធភាព ​ដែល​បាន​សិក្សា​និង​ស្រាវជ្រាវ​លើ​មនុស្ស​ មុន​នឹង​យក​មក​អនុវត្ត​លើ​ជីវិត​ផ្ទាល់។

១ អាន

វិធីល្អបំផុត​ដើម្បី​ជំរុញ​គំនិត​ គឺ​ការអាន មិនថាជាការអានសៀវភៅ​ឬ​អត្ថបទ​តាម​អ៊ិនធឺរណែត​ណាមួយ​ឡើយ។ គ្រូពេទ្យជំនាញខាងសរសៃប្រសាទ​ ណែនាំ​ឲ្យ​បន្ថែមអាហារ​ទៅ​ខួរក្បាល​ ជាមួយ​នឹង​ព័ត៌មាន​ថ្មី​ៗដែល​មាន​សារៈសំខាន់​សម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ការ​អាន​នៅ​ពេល​ព្រឹក​ អាច​ជួយ​ក្នុង​ការ​ផ្ដោត​អារម្មណ៍​និង​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ។

២ ធ្វើ​លំហាត់​ប្រាណ

ដូចដែលបានដឹងហើយ​ ការធ្វើលំហាត់ប្រាណជួយ​ឲ្យ​យើង​មានសុខភាពល្អ​ ទាំង​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត។ ប៉ុន្តែការធ្វើលំហាត់ប្រាណមុនពេលទៅធ្វើការ​ ជួយជំរុញខួរក្បាលរបស់យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។ វារំញោចការសំងាត់នៃសារធាតុគីមី​សំខាន់ៗ ឬប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ។ វាក៏អនុញ្ញាត​ឲ្យ​រាងកាយច្របាច់ឈាមនិងអុកស៊ីសែនទៅខួរក្បាល។ ទាំង​នេះ​ក៏​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេចចិត្ត និងការចងចាំកាន់តែប្រសើរ។

៣ សមាធិ

សមាធិ​ជួយ​ឲ្យ​យើងផ្តោតការយកចិត្តទុកដាក់ លើមុខវិជ្ជាជាក់លាក់មួយ។ វាក៏ជួយកាត់បន្ថយការ​ថប់បារម្ភ​និង​ការធ្លាក់ទឹកចិត្តផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា ​ឥទ្ធិពល​នៃ​ការធ្វើសមាធិ​ បាន​កាត់​បន្ថយ​បរិមាណកោសិកា​ខួរក្បាល ​នៅ​ក្នុង​ផ្នែក​ដែល​គួរឲ្យ​​ភ័យខ្លាច​នៃអាមីហ្គីឡា ហើយ​មនុស្សដែលធ្វើ​សមាធិ​ជា​ញឹកញាប់​ មានលទ្ធផលនៃការចងចាំ។ ជាពិសេស​ជួយ​រំលឹក​ព័ត៌មាន​នៅ​ក្នុង​ខួរក្បាល ​យ៉ាង​ឆាប់​រហ័ស ​និង​មានប្រសិទ្ធភាព។

៤ ស្ដាប់​តន្ត្រី​បុរាណ​ឬ​មនោសញ្ចេតនា

តន្ត្រី​បុរាណ​ឬ​មនោសញ្ចេតនា ​នឹង​ជួយ​បន្ធូរ​អារម្មណ៍​នៃ Mozart និង Beethoven ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ខួរក្បាលនិង​ផលិតភាព។ ការសិក្សាមួយយោងទៅលើ “ ឥទ្ធិពលរបស់ Mozart”  ឬ​​ការ​ស្តាប់តន្រ្តី​បុរាណ ជួយបង្កើន​សមត្ថភាពក្នុងការគិតរយៈពេលវែង។ វាមានឥទ្ធិពលវិជ្ជមាន​ទៅលើមុខងារខួរក្បាល ក្នុងការយល់ឃើញ និងការយល់ដឹង ជួយអ្នកក្នុងការផ្ដោត​អារម្មណ៍​ឲ្យ​និយាយ​បាន​យ៉ាង​ស្ទាត់​មិន​ទាក់​ទើរ។

៥ លេង​ល្បែង​ហ្វឹកហាត់​ខួរក្បាល

ការ​បណ្ដុះបណ្ដាល​ខួរក្បាល ដោយ​​លេង​ហ្គេម ​ជួយ​ឲ្យ​ការ​ចងចាំ​បានល្អ​និង​អាច​បង្កើន​ថាមពល​ខួរក្បាល ​ការភ្ជាប់ប្រព័ន្ធ​ប្រសាទថ្មីៗ (ព្រោះខួរក្បាលតែងតែរៀនអ្វីថ្មីៗ)។ រឿង​សំខាន់​គឺជំរុញខួរក្បាល​ឲ្យ​សកម្ម។

៦ សរសេរ​អ្វី​ដែល​អ្នក​ចង់​អរគុណ

ខណៈពេលដែលវាមើលទៅដូចជាមិនគួរ​ឲ្យ​ជឿ​ តើអ្នកដឹងទេថា ​មានភស្តុតាងវិទ្យាសាស្រ្តនៃរឿងនេះ ​ដែលយើងយកចិត្តទុកដាក់លើអ្វីដែលនៅជុំវិញយើង​ ហើយមានអំណរគុណចំពោះអ្វីដែល​បានកើតឡើងចំពោះខ្លួនយើង វាបានជួយយើងឲ្យ​ផ្លាស់ប្ដូរ​ភាព​អវិជ្ជមាន​នៅក្នុងខ្លួន ក្នុង​រយៈពេល​តែ​បី​សប្តាហ៍ ជួយ​ឲ្យការរស់នៅ​ល្អ​ប្រសើរ និងមាន​ប្រយោជន៍​ដល់​អ្នក​ដទៃ​ដែរ។

៧ គេងឲ្យ​គ្រប់គ្រាន់

ការគេង​ឲ្យ​បានគ្រប់គ្រាន់ គឺជាអ្វីដែលមិនគួរមើលរំលង ដោយការសិក្សាជាច្រើនបានបង្ហាញថា វាប៉ះពាល់ដល់ប្រព័ន្ធ​ចងចាំ។ ការគេងប៉ះពាល់ដល់សមត្ថភាពខួរក្បាល​ដោយផ្ទាល់ ដើម្បីគ្រប់គ្រងទាំង​ឥរិយាបថ​និង​ការ​ធ្វើការ​ ឬ​រៀន​សូត្រ​ របស់​យើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុ យើងតែងងងុយគេងពេលបាយថ្ងៃត្រង់ ក្នុងអំឡុងម៉ោងធ្វើការ

ចុចអាន៖ដឹង​ម៉ោង​ពេល​ចូល​គេង​បាន​ត្រឹមត្រូវ ជួយ​កុំ​ឲ្យ​ថ្ងៃ​ឡើង​ងងុយ​រក​ធ្វើអ្វី​មិន​កើត

The post គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ appeared first on Kampuchea Thmey Daily.