KPT+
គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ
ចង់ធ្វើការប្រកបដោយប្រសិទ្ធភាពជារៀងរាល់ថ្ងៃ អ្នកអាចផ្តល់ថាមពលដល់ខួរក្បាល នៅពេលព្រឹកមុន ពេលធ្វើការបាន។
វិធីសាស្ត្រ ៧ យ៉ាងនេះ គឺជាវិធីដ៏មានប្រសិទ្ធភាព ដែលបានសិក្សានិងស្រាវជ្រាវលើមនុស្ស មុននឹងយកមកអនុវត្តលើជីវិតផ្ទាល់។
១ អាន

វិធីល្អបំផុតដើម្បីជំរុញគំនិត គឺការអាន មិនថាជាការអានសៀវភៅឬអត្ថបទតាមអ៊ិនធឺរណែតណាមួយឡើយ។ គ្រូពេទ្យជំនាញខាងសរសៃប្រសាទ ណែនាំឲ្យបន្ថែមអាហារទៅខួរក្បាល ជាមួយនឹងព័ត៌មានថ្មីៗដែលមានសារៈសំខាន់សម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ការអាននៅពេលព្រឹក អាចជួយក្នុងការផ្ដោតអារម្មណ៍និងជួយឲ្យអារម្មណ៍ស្ងប់ល្អ។
២ ធ្វើលំហាត់ប្រាណ
ដូចដែលបានដឹងហើយ ការធ្វើលំហាត់ប្រាណជួយឲ្យយើងមានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ប៉ុន្តែការធ្វើលំហាត់ប្រាណមុនពេលទៅធ្វើការ ជួយជំរុញខួរក្បាលរបស់យើងឲ្យមានប្រសិទ្ធភាពជាងមុន។ វារំញោចការសំងាត់នៃសារធាតុគីមីសំខាន់ៗ ឬប្រព័ន្ធបញ្ជូនសរសៃប្រសាទ។ វាក៏អនុញ្ញាតឲ្យរាងកាយច្របាច់ឈាមនិងអុកស៊ីសែនទៅខួរក្បាល។ ទាំងនេះក៏ជះឥទ្ធិពលដល់ការសម្រេចចិត្ត និងការចងចាំកាន់តែប្រសើរ។
៣ សមាធិ

សមាធិជួយឲ្យយើងផ្តោតការយកចិត្តទុកដាក់ លើមុខវិជ្ជាជាក់លាក់មួយ។ វាក៏ជួយកាត់បន្ថយការថប់បារម្ភនិងការធ្លាក់ទឹកចិត្តផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា ឥទ្ធិពលនៃការធ្វើសមាធិ បានកាត់បន្ថយបរិមាណកោសិកាខួរក្បាល នៅក្នុងផ្នែកដែលគួរឲ្យភ័យខ្លាចនៃអាមីហ្គីឡា ហើយមនុស្សដែលធ្វើសមាធិជាញឹកញាប់ មានលទ្ធផលនៃការចងចាំ។ ជាពិសេសជួយរំលឹកព័ត៌មាននៅក្នុងខួរក្បាល យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។
៤ ស្ដាប់តន្ត្រីបុរាណឬមនោសញ្ចេតនា
តន្ត្រីបុរាណឬមនោសញ្ចេតនា នឹងជួយបន្ធូរអារម្មណ៍នៃ Mozart និង Beethoven ដែលអាចជះឥទ្ធិពលដល់ខួរក្បាលនិងផលិតភាព។ ការសិក្សាមួយយោងទៅលើ “ ឥទ្ធិពលរបស់ Mozart” ឬការស្តាប់តន្រ្តីបុរាណ ជួយបង្កើនសមត្ថភាពក្នុងការគិតរយៈពេលវែង។ វាមានឥទ្ធិពលវិជ្ជមានទៅលើមុខងារខួរក្បាល ក្នុងការយល់ឃើញ និងការយល់ដឹង ជួយអ្នកក្នុងការផ្ដោតអារម្មណ៍ឲ្យនិយាយបានយ៉ាងស្ទាត់មិនទាក់ទើរ។
៥ លេងល្បែងហ្វឹកហាត់ខួរក្បាល
ការបណ្ដុះបណ្ដាលខួរក្បាល ដោយលេងហ្គេម ជួយឲ្យការចងចាំបានល្អនិងអាចបង្កើនថាមពលខួរក្បាល ការភ្ជាប់ប្រព័ន្ធប្រសាទថ្មីៗ (ព្រោះខួរក្បាលតែងតែរៀនអ្វីថ្មីៗ)។ រឿងសំខាន់គឺជំរុញខួរក្បាលឲ្យសកម្ម។
៦ សរសេរអ្វីដែលអ្នកចង់អរគុណ

ខណៈពេលដែលវាមើលទៅដូចជាមិនគួរឲ្យជឿ តើអ្នកដឹងទេថា មានភស្តុតាងវិទ្យាសាស្រ្តនៃរឿងនេះ ដែលយើងយកចិត្តទុកដាក់លើអ្វីដែលនៅជុំវិញយើង ហើយមានអំណរគុណចំពោះអ្វីដែលបានកើតឡើងចំពោះខ្លួនយើង វាបានជួយយើងឲ្យផ្លាស់ប្ដូរភាពអវិជ្ជមាននៅក្នុងខ្លួន ក្នុងរយៈពេលតែបីសប្តាហ៍ ជួយឲ្យការរស់នៅល្អប្រសើរ និងមានប្រយោជន៍ដល់អ្នកដទៃដែរ។
៧ គេងឲ្យគ្រប់គ្រាន់
ការគេងឲ្យបានគ្រប់គ្រាន់ គឺជាអ្វីដែលមិនគួរមើលរំលង ដោយការសិក្សាជាច្រើនបានបង្ហាញថា វាប៉ះពាល់ដល់ប្រព័ន្ធចងចាំ។ ការគេងប៉ះពាល់ដល់សមត្ថភាពខួរក្បាលដោយផ្ទាល់ ដើម្បីគ្រប់គ្រងទាំងឥរិយាបថនិងការធ្វើការ ឬរៀនសូត្រ របស់យើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុ យើងតែងងងុយគេងពេលបាយថ្ងៃត្រង់ ក្នុងអំឡុងម៉ោងធ្វើការ
ចុចអាន៖ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


