ទិវាមច្ឆជាតិ Archives - Kampuchea Thmey Daily

ខេត្ត​រតនគិរី ប្រារព្ធ​ទិវា​មច្ឆជាតិ ឆ្នាំ​២០២៥ ដើម្បី​ប្រលែង​កូន​ត្រីនៅ​បឹង​កន្សែង
រតនគិរី ៖ ប្រារព្ធ​ទិវា​មច្ឆជាតិ រដ្ឋាភិបាលខេត្តរតនគិរី និងប្រារព្ធទិវាមច្ឆជាតិ នៅបរិវេណបឹងកន្សែង ខេត្តរតនគិរី ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទី ព្រឹក នៅបឹងកន្សែង។

នៅក្នុងព្រឹត្តិការណ៍នេះ បានលែងចូលបឹងកន្សែង និង បឹងនានា ទៀត មានកូនត្រីស្ពិន ១ម៉ឺន ក្រាញ់៥ពាន់ ប្រា៥ពាន់ អណ្ដែង២ម៉ឺន លាស៤០kg និងនិង ត្រីមេពូជ២០kg (ត្រីគ្រុំ.កន្ធរ.ក្រាញ់ និងឆ្ពិន) សរុបបានចំនួន ៤ ម៉ឺនក្បាលទៀត សរុប ៥ម៉ឺនកូន។

លោកញ៉ែម សំអឿន បានលើកឡើងថា ការប្រារពពិធីនេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផលដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

លោកអភិបាលខេត្តបន្តថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ។ សម្តេច បានផ្តល់អនុសាសន៍ដល់ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ ចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់រំសាយចោលនូវឡូតិ៍នេសាទទឹកសាបទូទាំង ប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលំណងដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។

ខណ្ឌរដ្ឋបាលជលផលបានសហការ និងពង្រឹងដល់សហគមន៍ផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជាលទ្ធផលសហគមន៍ នេសាទបានចូលរួមទប់ស្កាត់ និងរាយការណ៍ពីជនល្មើសនេសាទត្រីខុសច្បាប់ និងបានប្រគល់ឧបករណ៍ឆក់ ត្រី និងស្បៃមុង ហើយជនល្មើសត្រូវបានបញ្ចូលទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តចាត់ការ តាមនីតិវិធី។

តាមរយៈរបាយការណ៍ដែលលើកឡើងដោយលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានបង្កើតសហគមន៍នេសាទចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍នេសាទចំនួន ១៤សហគមន៍ ដែលរស់ នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក គ្រប់គ្រងអន្លង់អភិរក្សត្រីមេពូជចំនួន ៣៤អន្លង់ មានផ្ទៃក្រឡា ៣២៤,៦៤ ហិកតា។

គួររំលឹកឡើងវិញថា ខេត្តរតនគិរីបានប្រលែងកូនត្រី ចំនួន២ លើកមកហើយ ។ លើកទី ១ កាលពីថ្ងៃទី១២ ខែ៦ ឆ្នាំ២០២៦ បានលែងកូនត្រីនៅបឹងកន្សែង ១ម៉ឺនកូននិងលើកទី២ នៅថ្ងៃនេះ ១ កក្កដា នេះ បានលែងចូលបឹងកន្សែង និង បឹងនានា ទៀត សរុបបានចំនួន ៤ ម៉ឺនក្បាលទៀត សរុប ៥ម៉ឺនកូន។

រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់រំសាយចោលនូវឡូតិ៍នេសាទទឹកសាបទូទាំង ប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលំណងដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ៕

The post ខេត្ត​រតនគិរី ប្រារព្ធ​ទិវា​មច្ឆជាតិ ឆ្នាំ​២០២៥ ដើម្បី​ប្រលែង​កូន​ត្រីនៅ​បឹង​កន្សែង appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលលែងត្រី ១,៥ លានក្បាល ចូលបឹងទន្លេបាទី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០​ប្រភេទ​ ប្រមាណ ១,៥​លាន​​ក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្តើក កន្ធាយ បង្កងទឹកសាបចូលបឹងទន្លេបាទី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ការលែងត្រីបានធ្វើឡើងក្នុងពិធី ប្រារព្ធទិវាមច្ឆជាតិលើកទី២០ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥។

ទិវាមច្ឆជាតិ១ កក្កដា ត្រូវ​បាន​រៀប​ចំ​ឡើ​ងជា​រៀង​រាល់​ឆ្នាំក្នុ​ងគោល​បំណង​ដើម្បីផ្សព្វផ្សាយ​និង​បំផុស​​​ស្មារ​តី​​​ឱ្យប្រជាពលរដ្ឋ​នៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល​ប្រកប​ដោយ​​​និរន្តរ​ភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធា​នា​​សន្តិសុខ​ស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជា​ពលរដ្ឋ។

ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែង​ចូល​ទៅ​ក្នុងដែនទឹកធម្មជាតិ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពី​អនុវិស័យដំណាំ ជាមួយនឹងការរួមចំណែក ២០%ក្នុងវិស័យកសិកម្ម។

ក្រសួងកសិកម្ម យកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកប​ដោយ​​និរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។

ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥% ធៀប​នឹង​ឆ្នាំ២០២៣ ដែលសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាល​ជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិ​សេស​​អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមាន​លក្ខណៈ​បំផ្លិច​បំផ្លាញធ្ងន់ធ្ងរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់ ដើម្បីធានាសន្តិសុខស្បៀង លើក​កម្ពស់ ជីវភាពប្រជាពលរដ្ឋ ​និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការ​អភិវឌ្ឍ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «តាមរ​យៈ​ការអនុវត្តនូវគោលនយោបាយដែល​បានដាក់​ចេញ​ក្នុងស្មារតីបុរេសកម្ម និងប្រកបដោយ​ប្រសិទ្ធភាព វិស័យ​កសិ​កម្ម​ក​ម្ពុជា​បន្តរក្សាបាននូវ​ភាព​រឹងមាំ មានភាពធន់ និងរួ​មចំណែកយ៉ាងសំខាន់ក្នុងកា​របន្ធូរបន្ថយ​ផល​ប៉ះពាល់​​ជា​អវិជ្ជ​មាន​មក​លើ​សេដ្ឋ​​កិច្ច​កម្ពុជា ជាពិសេស បញ្ចៀសបាននូវវិបត្តិស្បៀង​អាហារ និងកង្វះ​អាហា​រូបត្ថម្ភ ព្រម​ទាំងចូលរួម​កា​ត់​ប​ន្ថ​យអ​តិ​ផរណាតម្លៃស្បៀងក្នុងប្រទេស ទោះបីកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិ​​ជាច្រើនលើក ហើយ​ពិភព​លោក​ជួប​ប្រទះ​វិបត្តិ​សកលជា​បន្ត​បន្ទាប់ក្តី»៕

អត្ថបទ៖ ឡេង ដេត

The post រដ្ឋាភិបាលលែងត្រី ១,៥ លានក្បាល ចូលបឹងទន្លេបាទី appeared first on Kampuchea Thmey Daily.

សម្តេចធិបតី បំផុសស្មារតីឱ្យមានការចិញ្ចឹមត្រី ធានាសន្តិសុខស្បៀង ខណៈត្រីធម្មជាតិថយចុះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អ្នកនេសាទ និងពលរដ្ឋគ្រប់រូបចិញ្ចឹមត្រីឱ្យបានច្រើនទូទាំងប្រទេស ដើម្បីធានានូវសន្តិសុខស្បៀង និងការហូបចុករបស់ប្រជាពលរដ្ឋក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ខណៈត្រីលក្ខណៈធម្មជាតិបន្តថយចុះ ដោយសារកត្តាប្រែប្រួលអាកាសធាតុ។

នាឱកាស អញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១កក្កដា ២០២៤​ នៅបឹងធំ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម” សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធទៅនឹងវារីវប្បកម្ម ការប្រើប្រាស់ និងការផ្គត់ផ្គង់ត្រីជាលក្ខណៈធម្មជាតិ គឺយើងមិនអាចធានាបានដូច ៣០ ឬ ៤០ ឆ្នាំមុនទេ ដោយសារទឹកគោក រាក់ នៃបឹងទន្លេមួយចំនួន ដូច្នេះទាមទារឱ្យមានការបំពេញបន្ថែមតាមរយៈការជំរុញឱ្យមានការចិញ្ចឹមត្រីបន្ថែម ។
សម្តេចបន្ថែមថា៖« ហើយ ទិវាមច្ឆជាតិ ដើម្បីបំផុសនូវចលនាចិញ្ចឹមត្រីឱ្យបានច្រើនទូទាំងប្រទេស ដើម្បីធានានូវសន្តិសុខស្បៀង និងការហូបចុករបស់ប្រជាពលរដ្ឋឱ្យកាន់តែកើន។ សូមបន្តលើកទឹកចិត្តពលរដ្ឋគ្រ​ប់រូប នៅក្នុងការចូលរួមនៅវិស័យវារីវប្បកម្ម ទាំងការចិញ្ចឹមត្រី ចិញ្ចឹមអណ្តើក កង្កែប​ ទាំងការចិញ្ចឹមនៅក្នុងទឹកប្រៃ ទឹកសាប ដើម្បីដោះស្រាយបញ្ហា និងការចិញ្ចឹមជីវភាពរបស់អ្នកនេសាទ»។

ជាមួយគ្នានេះ សម្តេចធិបតី ជំរុញក្រសួងកសិកម្ម បន្តយកការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវប្រភពត្រី ការភ្ញាស់ ការអភិរក្ស ការចែកចាយ និងការលែងត្រីបន្តទៀត។ សម្តេចថ្លែងថា៖«សូមកុំឱ្យការព្រលែងត្រីនេះ មានមួយឆ្នាំម្តង ត្រូវព្រលែងរហូតបើអាចធ្វើបាន»។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជានេសាទ ដែលបានចូលរួមអភិរក្សត្រីកម្រ និងត្រីខ្លះជិតផុតពូជ តាមរយៈការលែងត្រីទាំងនោះចូលទឹកវិញ គឺជាការគិតពីផលប្រយោជន៍រួម ដែលសកម្មភាពនេះគឺជាកិច្ចការសំខាន់។

ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផល លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទដែល​បំផ្លិច​បំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល, ជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ។ បន្ថែមពីនេះ ក្រសួងបានចាត់វិធានការគ្រប់គ្រងម៉ឹងម៉ាត់ក្នុងរដូវបិទនេសាទ, សាងសង់ជណ្តើរត្រីដើម្បីជួយសម្រួលដល់ការ ផ្លាស់ទីរបស់ត្រី និងសង្គ្រោះត្រីមេពូជនៅតាមកន្លែងអភិរក្សដែលរីងស្ងួតនៅរដូវ​ប្រាំងដោយសារអាកាសធាតុឡើងកម្ដៅខ្លាំង និងអូសបន្លាយពេលយូរដោយបានធ្វើការស្តារ បូមទឹកបញ្ចូល ឬជីកប្រឡាយបង្ហូរទឹកចូល។

លោកបន្តថា ៖«ចាប់ពីឆ្នាំ ២០២០ មកយើងបានលែងត្រីមេពូជចំនួន ២១ ៣៦៣ ក្បាលរួមមាន បបែលទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ និងត្រីក្រហមជាដើម ចូលក្នុងធម្មជាតិវិញ ដោយមានកិបស្លាកភ្ជាប់ប្រព័ន្ធតាមដាន ដើម្បីសិក្សាអំពីបម្លាស់ទីរបស់មច្ឆជាតិទាំងនោះ។
យោងរបាយការណ៍ក្រសួងកសិកម្ម បានកត់សម្គាល់ថា មានការកើនឡើងនៃផលចាប់ត្រីទឹកសាបក្នុងអត្រាប្រមាណ៥% ធៀបនឹងឆ្នាំ២០២២កន្លងទៅ ដែលធ្វើឱ្យបរិមាណត្រីទឹកសាបប្រមូលបានក្នុងឆ្នាំ២០២៣ កើនដល់ជាង ៤២៦ពាន់តោន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវលទ្ធផលនៃការពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ក្នុងរដូវបិទនេសាទ ដោយចាត់វិធានការគ្រប់គ្រងម៉ត់ចត់ និងការយល់ដឹងកាន់តែប្រសើរជាងមុនរបស់បងប្អូន ប្រជានេសាទយើងអំពីនិរន្តរភាពធនធានជលផល។

ក្នុងឆ្នាំ២០២៣នេះដែរ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រជានេសាទតាមសហគមន៍មានស្មារតីភ្ញាក់រឭកខ្ពស់ និងបានស្ម័គ្រចិត្តលែងក្តាមសេះមានពងក្រៅចំនួនជាង ៥៦ ០០០ក្បាល និងវារីសត្វសមុទ្រដទៃទៀតទៅក្នុងធម្មជាតិវិញ ដើម្បីធានានិរន្តរភាពធនធានជលផលសមុទ្រ។
ជាមួយគ្នានេះ ក៏សង្កេតឃើញមានវត្តមានសត្វសមុទ្រកម្រកាន់តែច្រើនជាងមុនផងដែរ នៅក្នុងដែនសមុទ្រកម្ពុជា ដូចជា ផ្សោតសមុទ្រ ជ្រូកទឹក អណ្ដើកសមុទ្រ និងស្តេចសេះសមុទ្រជាដើម៕

អត្ថបទ៖ ឡាយ សាមាន

The post សម្តេចធិបតី បំផុសស្មារតីឱ្យមានការចិញ្ចឹមត្រី ធានាសន្តិសុខស្បៀង ខណៈត្រីធម្មជាតិថយចុះ appeared first on Kampuchea Thmey Daily.