ព័ត៌មានជាតិ
ខេត្តរតនគិរី ប្រារព្ធទិវាមច្ឆជាតិ ឆ្នាំ២០២៥ ដើម្បីប្រលែងកូនត្រីនៅបឹងកន្សែង
រតនគិរី ៖ ប្រារព្ធទិវាមច្ឆជាតិ រដ្ឋាភិបាលខេត្តរតនគិរី និងប្រារព្ធទិវាមច្ឆជាតិ នៅបរិវេណបឹងកន្សែង ខេត្តរតនគិរី ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទី ព្រឹក នៅបឹងកន្សែង។

នៅក្នុងព្រឹត្តិការណ៍នេះ បានលែងចូលបឹងកន្សែង និង បឹងនានា ទៀត មានកូនត្រីស្ពិន ១ម៉ឺន ក្រាញ់៥ពាន់ ប្រា៥ពាន់ អណ្ដែង២ម៉ឺន លាស៤០kg និងនិង ត្រីមេពូជ២០kg (ត្រីគ្រុំ.កន្ធរ.ក្រាញ់ និងឆ្ពិន) សរុបបានចំនួន ៤ ម៉ឺនក្បាលទៀត សរុប ៥ម៉ឺនកូន។

លោកញ៉ែម សំអឿន បានលើកឡើងថា ការប្រារពពិធីនេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផលដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
លោកអភិបាលខេត្តបន្តថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ។ សម្តេច បានផ្តល់អនុសាសន៍ដល់ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ ចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់រំសាយចោលនូវឡូតិ៍នេសាទទឹកសាបទូទាំង ប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលំណងដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។
ខណ្ឌរដ្ឋបាលជលផលបានសហការ និងពង្រឹងដល់សហគមន៍ផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជាលទ្ធផលសហគមន៍ នេសាទបានចូលរួមទប់ស្កាត់ និងរាយការណ៍ពីជនល្មើសនេសាទត្រីខុសច្បាប់ និងបានប្រគល់ឧបករណ៍ឆក់ ត្រី និងស្បៃមុង ហើយជនល្មើសត្រូវបានបញ្ចូលទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តចាត់ការ តាមនីតិវិធី។

តាមរយៈរបាយការណ៍ដែលលើកឡើងដោយលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានបង្កើតសហគមន៍នេសាទចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍នេសាទចំនួន ១៤សហគមន៍ ដែលរស់ នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក គ្រប់គ្រងអន្លង់អភិរក្សត្រីមេពូជចំនួន ៣៤អន្លង់ មានផ្ទៃក្រឡា ៣២៤,៦៤ ហិកតា។
គួររំលឹកឡើងវិញថា ខេត្តរតនគិរីបានប្រលែងកូនត្រី ចំនួន២ លើកមកហើយ ។ លើកទី ១ កាលពីថ្ងៃទី១២ ខែ៦ ឆ្នាំ២០២៦ បានលែងកូនត្រីនៅបឹងកន្សែង ១ម៉ឺនកូននិងលើកទី២ នៅថ្ងៃនេះ ១ កក្កដា នេះ បានលែងចូលបឹងកន្សែង និង បឹងនានា ទៀត សរុបបានចំនួន ៤ ម៉ឺនក្បាលទៀត សរុប ៥ម៉ឺនកូន។
រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់រំសាយចោលនូវឡូតិ៍នេសាទទឹកសាបទូទាំង ប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលំណងដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


