ទឹកសណ្ដែក Archives - Kampuchea Thmey Daily

ទឹកសណ្ដែក ៣ប្រភេទ ពេទ្យអះអាងអាចជួយព្យបាលអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ
ក្រោយឆ្លងវីរុស អ្នកជំងឺតែងតែបាត់បង់កម្លាំង ចំណែកប្រព័ន្ធភាពស៊ាំក៏ចុះខ្សោយ។ ដូច្នេះហើយរាងការត្រូវការអាហាររូបត្ថម្ភជាច្រើនដើម្បីជួយឱ្យមានកម្លាំងឡើងវិញ ក៏ដូចជាប្រឆាំងជាមួយវីរុស មិនឱ្យធ្វើទុក្ខខ្លាំង។ ខាងក្រោមនេះជាទឹកសណ្ដែក ៣ប្រភេទ ដែលមានប្រសិទ្ធភាពបង្កើនភាពធន់នឹងវីរុស កាត់បន្ថយរោគសញ្ញាកូវីដ និងជួយឱ្យអ្នកជំងឺទាំងអស់ឆាប់ជាសះស្បើយ។

១. សណ្តែកខៀវ និងស្លឹកត្រចៀកក្រាញ់

ដាក់​សណ្តែក​ខៀវ​ជាមួយ​ស្លឹក​ត្រចៀកក្រាញ់ ដែល​លាង​សម្អាតស្អាត ​​ដាំឱ្យពុះ​។ រងាស់ល្បាយ​ទាំងពីរ​រហូត​ដល់​សណ្ដែក​ទន់ រួច​ចាក់​ទឹក​មក​ផឹក។

សណ្តែកខៀវ និងស្លឹកត្រចៀកក្រាញ់ ផ្សំគ្នាមានប្រសិទ្ធភាពបន្ថយកម្ដៅ ជួយដល់សរីរាង្គក្នុងការបន្សាបជាតិពុល។ លើសពីនេះ សណ្តែកខៀវមានសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីនជាច្រើនដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

ដោយសារអ្នកដែលឆ្លងកូវីដ-១៩ ច្រើនតែមានគ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ដកដង្ហើមខ្លី បាត់បង់រសជាតិ ដូច្នេះហើយនៅពេលបានផឹកទឹកសណ្តែកខៀវ ជាមួយស្លឹកត្រចៀកក្រាញ់ នឹងធ្វើឱ្យថ្លើមត្រជាក់ បន្សាបជាតិពុល កាត់បន្ថយគ្រុនក្តៅ រលាក ឈាមកក និងអាការពិបាកដកដង្ហើម។ មិនត្រឹមតែប៉ុណ្ណោះ រោគសញ្ញាផ្សេងទៀតដូចជា គេងមិនលក់ ពិបាកគេង ឈឺក្បាល វិលមុខ និងសម្ពាធឈាមឡើង នឹងថមថយយ៉ាងមានប្រសិទ្ធភាព។

២. សណ្តែកខ្មៅ និងខ្ញី

យកសណ្តែកខ្មៅត្រាំក្នុងទឹករយៈពេល ៣-៤ ម៉ោង រហូតដល់ទន់ សឹមដាក់ក្នុងឆ្នាំងចំហុយជាមួយខ្ញីហាន់ស្តើងៗ និងស្លឹកជីរអង្កាម។ ស្ងោរ​ល្បាយ​ទាំង ៣ ​រហូត​សណ្ដែក​ខ្មៅ​ទន់ ហើយ​បន្ថែម​ស្ករ​​បន្តិច រួចដួស​ហូបជាមួយ​បាយក៏បាន ហូបទទេក៏បាន។

សណ្តែកខ្មៅមានប្រសិទ្ធភាពបញ្ចុះទឹកនោម បញ្ចុះកម្ដៅ និងជួយរំលាយអាហារ។ លើសពីនេះ សណ្ដែកខ្មៅ​ក៏​ជួយ​ឱ្យ​ឈាម​រត់​ស្រួល និងគេង​លក់​ស្រួលផងដែរ។ ចំណេកខ្ញី និងជីរអង្កាម មានប្រសិទ្ធភាពបណ្តេញខ្យល់ត្រជាក់ ជួយព្យាបាលជំងឺផ្តាសាយ និងអាការក្អក។

អត្ថប្រយោជន៍នៃទឹកសណ្តែកខ្មៅជាមួយខ្ញី និងជីរអង្កាម ចំពោះអ្នកជំងឺកូវីដ-១៩ អាចជួយកាត់បន្ថយអាការគ្រុនក្តៅ ក្អក និងដង្ហើមខ្លី។ ភេសជ្ជៈនេះ ​ក៏​ជួយ​ដល់​ចរន្តឈាម​របស់​អ្នកជំងឺ ជួយ​ឱ្យជា​លឿន និង​បង្ការអាការ​ធ្ងន់ធ្ងរ។

៣. សណ្តែកសៀង និងខ្ទឹមស

គ្រាន់តែចំហុយសណ្តែកសៀង និងខ្ទឹមសរហូតទាល់តែសណ្ដែកទន់ អ្នកជំងឺអាចហូបបានហើយ។ ពេទ្យទូន្មានថា សណ្ដែកសមានឥទ្ធិពលសម្រួលការបន្ទោរបង់បានយ៉ាងល្អ។ លើសពីនេះ សណ្តែកសៀងសម្បូរទៅដោយប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ ជាតិសរសៃ កាល់ស្យូម ហ្វូឡាត និងវីតាមីនជាច្រើន សុទ្ធតែជំនួយសរីរាង្គ។

រីឯខ្ទឹម​ស មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​ជា ខ្លាញ់​ក្នុង​ឈាម លើស​ឈាម ក្អក​ស្លេស្ម តឹង​ទ្រូង ឈឺ​ខ្លួន។ ដូច្នេះហើយ ឲ្យអ្នកជំងឺកូវីដ ផឹកទឹកសណ្តែកសៀង លាយជាមួយខ្ទឹមស នឹងជួយអ្នកជំងឺកាត់បន្ថយការក្អកមានស្លេស្ម និងពិបាកដកដង្ហើម។ ជាមួយគ្នានេះដែរ ចរន្តឈាមជួយពន្លឿនការស្រូបយកសារធាតុចិញ្ចឹម ដែលនឹងជួយឱ្យអ្នកជំងឺធូរស្រាល និងជាសះស្បើយលឿនជាងមុន។

លើសពីនេះ អ្នកជំងឺត្រូវយកចិត្តទុកដាក់បន្ថែមការទទួលទានទឹកច្រើន វីតាមីន C និងត្រូវប្រកាន់ខ្ជាប់ ៣ការពារ ៣កុំ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ ពេទ្យប្រាប់របៀបថែទាំត្រឹមត្រូវ ជួយអ្នកជំងឺកូវីដគ្រប់ប្រភេទ ឆាប់ជាសះស្បើយ

ចុចអាន៖ ពេទ្យបកស្រាយ ឆ្ពុង ពិតជាជួយព្យាបាលអាការកូវីដ-១៩ បានឬយ៉ាងណា?

The post ទឹកសណ្ដែក ៣ប្រភេទ ពេទ្យអះអាងអាចជួយព្យបាលអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ appeared first on Kampuchea Thmey Daily.

ទឹកសណ្តែកមិនបង្កជំងឺមហារីកសុដន់ដូចពាក្យចចាមអារាម ថែមទំាងការពារបានទៀត
អស់កង្វល់ សម្រាប់ហ្វេនទឹកសណ្តែកទំាងឡាយ!

ប៉ុន្មានឆ្នាំមកនេះ ទឹកសណ្តែកសៀង ហាក់រងកេរ្តិ៍ឈ្មោះមិនល្អដោយសារ​ការចោទថា បង្កើនហានិភ័យនៃជំងឺមហារីក ពិសេសសម្រាប់អ្នកធ្លាប់មានជំងឺមហារីកសុដន់។

យោងតាម everydayhealth សមាគមជំងឺមហារីកអាមេរិកអះអាង​ក្នុងខែវិច្ឆិកា​នេះ​ថា សណ្តែកសៀងថែមទំាង​ជារបបអាហារ ដែលអាចមានលទ្ធភាព ជួយ​បន្ថយហានិភ័យនៃជំងឺមហារីកបានទៀត។

ការជ្រើស​រើសយកទឹកសណ្តែក​សៀង​ជាភេសជ្ជៈពេលព្រឹក ជាការ​ជ្រើស​ដ៏ឆ្លាតវៃព្រោះវាមិនមាន​ជាតិ​កូឡេស្តរ៉ូល និងមាន​វីតាមីនច្រើន និង​កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ក៏​ដូចជា​មហារីកក្រពេញប្រូស្តាតផងដែរ។

KPT plus ចង់ឱ្យគ្រប់គ្នា​មាន​ទំនុកចិត្តឡើងវិញ ក្នុងការទទួលទាន​ទឹកសណ្តែកដែល​ការណែនាំរបស់វិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវការពារជំងឺមហារីក (AICR) បញ្ជាក់ថា ការទទួលទានសណ្តែកសៀងឬទឹក​សណ្តែក ក្នុងកម្រិតមធ្យមពីមួយទៅពីរដងក្នុងមួយថ្ងៃ នៅតែ​មានសុវត្ថិភាពដោយ​សារ វីតាមីនជាតិខនិជនិងជាតិសរសៃជា​ច្រើនក្នុងនោះ ផ្តល់នូវប្រភេទ​ប្រូតេអ៊ីនដ៏ពិសេស​ ដែលគ្មានជាតិខ្លាញ់។

តើមានអ្នកណាខ្លះ គួរចៀសវាងទឹកសណ្តែក?

អត់ទេ គឺ វាជាអាហារដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។ សម្រាប់អ្នកមានផ្ទៃពោះក៏​អាចទទួលទាន ដូចគ្នាលើកលែងតែមាន​អាលែកហ្សីជាមួយសណ្តែក។

ទោះបីជាយ៉ាងណា ក៏ដោយ ក៏មិនគួរ​ទទួលទាន​ទឹកសណ្តែក​កំប៉ុង​ដែលផ្អាប់ទុកនឹងមាន​ជាតិ​រក្សា​ការពារពីពពួកផ្សិត​នោះទេ។ ទឹកសណ្តែក​ស្រស់ៗថ្មីៗ ជាជម្រើសដែលគួរប្រកាន់យកដើម្បីអាយុវែង៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ

ចុចអាន៖ ទឹកអំពៅ ពិបាករកនៅស្រុកគេ សំបូរនៅស្រុកយើង បានជាយើងរំលងអត្ថប្រយោជន៍វា

The post ទឹកសណ្តែកមិនបង្កជំងឺមហារីកសុដន់ដូចពាក្យចចាមអារាម ថែមទំាងការពារបានទៀត appeared first on Kampuchea Thmey Daily.