សុខភាព
ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ
ក្រសួងកសិកម្មអាមេរិកបានផ្តល់អនុសាសន៍ថា មនុស្សពេញវ័យគួរតែបរិភោគផ្លែឈើប៉ោម២ផ្លែ ក្នុងមួយថ្ងៃ ខណៈអាស៊ីបរិភោគចេក២ក៏សឹងល្អជាងប៉ោមផង ព្រោះអម្បូរចេកណាំវ៉ា ដែលមានតែនៅត្រូពិក គឺមានល្បាយវីតាមីនច្រើនប្រភេទជួយឱ្យរាងកាយវាយឈ្នះជំងឺជាច្រើនបាន។

តាំងពីសតវត្សរ៍ ១៧ មក ចេកបានស្ថិតក្នុងចំណោមផ្លែឈើដែលមានប្រជាប្រិយបំផុតនៅលើពិភពលោកដោយមានដើមកំណើតនៅអាស៊ីអាគ្នេយ៍។ ឥឡូវនេះចេកត្រូវបានបន្សាំហើយដាំដុះនៅក្នុងតំបន់ក្តៅជាច្រើនទៀតធ្វើឱ្យមានពណ៌ ទំហំនិងរូបរាងខុសៗគ្នា។ ផលប្រយោជន័ក៏មិនដូចគ្នា។
ចេកដែលល្អផុតគេ គឺចេកណាំវ៉ា (Short Tropic Saba Banana )។ ផ្លែនីមួយៗមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនក៏ដូចជា ផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារ សម្រកជាតិខ្លាញ់ សុខភាពបេះដូង និងតុល្យភាពទម្ងន់។

ចេកមួយផ្លែ ផ្ទុកនូវបរិមាណជាតិសរសៃដ៏សមរម្យ ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូតាស្យូម វីតាមីនបេនិងសេ តិចតួច ម៉ាញ៉េស្យូម ជាតិសរសៃ ប្រូតេអ៊ីននិងសរុបគឺ ១០៥ កាឡូរីហើយស្ទើរតែគ្មានខ្លាញ់លីពីតសោះតែម្តង។ ភាគច្រើនវាមានជាតិម្សៅដែលជួយផ្សះក្រពះ និងដំបៅនានាពេលវានៅខ្ចី ប៉ុន្តែនៅពេលចេកទុំម្សៅប្រែជាស្ករ គ្លុយកូសនិងសារជាតិ pectin ដែលជាជាតិសរសៃមួយប្រភេទ ជួយកាត់បន្ថយចំណង់អាហារដោយបន្ថយការបញ្ចេញអាស៊ីត ក្រពះផ្តល់ឱ្យសាច់ឈាមនូវទម្រង់ស្រស់ប្រផូ ។
អ្នកមានបំណងសម្រកទម្ងន់ ឬរក្សាតុល្យភាពសាច់ ឆ្អឹងនិងខ្លាញ់ គួរតែបរិភោគផ្លែចេកពីរផ្លែប្រចាំថ្ងៃ មិនថាទុំឬខ្ចី។ ចេកអាចជួយសម្រកទម្ងន់ ព្រោះវាមានកាឡូរីទាបនិងមានសារធាតុចិញ្ចឹមនិងជាតិសរសៃខ្ពស់។ ទោះយ៉ាងណា អ្នកដែលមានជំងឺទឹកនោមផ្អែមដំណាក់កាលទី ២ គួរតែចៀសវាងការទទួលទានចេកទុំ។ មិនតែប៉ុណ្ណោះ ប៉ូតាស្យូមគឺជាសារធាតុរ៉ែ ដែលចាំបាច់សម្រាប់សុខភាពបេះដូងគ្រប់គ្រងសម្ពាធឈាម។ មនុស្សយើងតិចតួចណាស់ដែលទទួលបានជាតិប៉ូតាស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហារ តែចេកគឺជាប្រភពនៃសារជាតិប៉ូតាស្យូមដ៏អស្ចារ្យ។

ការបរិភោគចេកច្រើនដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺតម្រងនោមរហូតដល់ ៥០% ។
ចេកអាចមានគុណប្រយោជន៍សម្រាប់ការហាត់ប្រាណ ដែលជាញឹកញាប់ត្រូវបានគេចាត់ទុកឮជាអាហារដ៏ល្អឥតខ្ចោះសម្រាប់អត្តពលិកងាយរំលាយជាតិខ្លាញ់ កាត់បន្ថយការរមួលក្រពើនិងឈឺសាច់ដុំដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ យើងតែងគិតថាទឹកម្នាស់កាត់ក្រពះ? ខុសហើយ ម្នាស់មានអត្ថប្រយោជន៍កំពូល៧យ៉ាង
ចុចអាន៖ ទឹកអំពៅ ពិបាករកនៅស្រុកគេ សំបូរនៅស្រុកយើង បានជាយើងរំលងអត្ថប្រយោជន៍វា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


