Connect with us

សុខភាព

ពេទ្យប្រាប់របៀបថែទាំត្រឹមត្រូវ ជួយអ្នកជំងឺកូវីដគ្រប់ប្រភេទ ឆាប់ជាសះស្បើយ

បានផុស

នៅ

ប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន អ្នកជំងឺកម្រិតស្រាលជាច្រើននាក់ត្រូវដាក់ដាច់ដោយឡែក និងព្យាបាលនៅតាមផ្ទះ។ ជាមួយគ្នានេះក្រសួងសុខាភិបាល និងអ្នកជំនាញអាហារូបត្ថម្ភ បានបង្ហាញរបបរអាហារសំខាន់ៗ និងវិធីអនុវត្តត្រឹមត្រូវក្នុងការទាំខ្លួន ដើម្បីជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងឆាប់វិលមករកសុខភាពប្រក្រតីវិញ ។

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ អ្នកជំងឺកូវីដ-១៩ មានតម្រូវការអាហារូបត្ថម្ភកើនឡើង ដោយត្រូវប្រើប្រាស់ថាមពលច្រើន ហើយប្រសិនបើមិនបានបំពេញបន្ថែមនូវអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា រាងកាយងាយណាស់ក្នុងការវិវត្តទៅជាបញ្ហាកង្វះអាហារូបត្ថម្ភ ហើយបណ្ដាលឱ្យសុខភាពកាន់តែទ្រុឌទ្រោម ឬត្រូវការរយៈពេលយូរដើម្បីព្យាបាល។

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà

ដូច្នេះហើយ លោកវេជ្ជបណ្ឌិត Vu Thi Thanh ប្រធាននាយកដ្ឋានអាហារូបត្ថម្ភ មជ្ឈមណ្ឌលអាហារូបត្ថម្ភគ្លីនិក នៃមន្ទីរពេទ្យ Bach Mai ប្រទេសវៀតណាម បានផ្តល់អនុសាសន៍ឱ្យអ្នកជំងឺកូវីដកម្រិតស្រាលទាំងអស់មិនថា កូវីដទម្រង់ដើម ឬកូវីដបំប្លែងខ្លួនឡើយ គួរទទួលទានអាហារដូចខាងក្រោម ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

១. អាហារប្រភេទ អង្ករ នំប៉័ង និងដំឡូង

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà

ម្សៅជួយផ្តល់ថាមពលដល់កោសិកានៃប្រព័ន្ធភាពស៊ាំដើម្បីដំណើរការល្អ។ ក្នុងមួយថ្ងៃ អ្នកជំងឺគួរហូបបាយ បបរ នំបុ័ង ឬដំឡូង  ប្រហែល ២០០-២៥០ក្រាម ដើម្បីជួយជំរុញថាមពល និងផ្លាស់ប្តូររសជាតិឱ្យកាន់តែឆ្ងាញ់។

២. អាហារប្រភេទបន្លែ

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà

បន្ថែមពីលើអាហារប្រភេទម្សៅឬអង្ករ ឱ្យបានគ្រប់គ្រាន់សម្រាប់រាងកាយ អ្នកជំងឺក៏ត្រូវញ៉ាំបន្លែបៃតងឱ្យបានច្រើន ហើយក៏ត្រូវផ្លាស់ប្តូរបន្លែឱ្យបានទៀងទាត់ផងដែរ ដើម្បីផ្តល់ឱ្យរាងកាយនូវវីតាមីនចម្រុះ។ ហេតុនេះមួយថ្ងៃ ត្រូវផ្តល់ឱ្យរាងកាយនូវបន្លែបៃតងប្រហែល ៣០០-៣៥០ក្រាម។

ក្រៅពីបន្លែបៃតង ត្រូវហូបផ្លែឈើទុំបន្ថែមទៀតទៅក្នុងម៉ឺនុយប្រចាំថ្ងៃ។ គួរញ៉ាំផ្លែឈើប្រហែល ៣០នាទីបន្ទាប់ពីអាហារ ឬញ៉ាំជាអាហារសម្រន់។ ដូច្នោះហើយ ត្រូវហូបផ្លែឈើមានជាតិផ្អែមតិចឱ្យបានប្រហែល ៣០០ក្រាម ក្នុងមួយថ្ងៃ។

៣. អាហារប្រូតេអ៊ីន

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà

ប្រូតេអ៊ីនដើរតួយ៉ាងសំខាន់ក្នុងការកសាងរចនាសម្ព័ន្ធកោសិកា ដូច្នេះម៉ឺនុយប្រចាំថ្ងៃសម្រាប់អ្នកជំងឺកូវីដ-១៩ មិនអាចខ្វះប្រូតេអ៊ីនបានទេ។ អ្នកជំងឺត្រូវបំពេញបន្ថែមរាងកាយជាមួយនឹងប្រូតេអ៊ីនពីរុក្ខជាតិដូចជា បន្លែ តៅហ៊ូ សាច់ជ្រូក សាច់មាន់ សាច់គោ ត្រី អាហាសមុទ្រ យ៉ាងហោចណាស់ ៥០ក្រាម ក្នុងមួយថ្ងៃ។

៤. អាហារប្រភេទខ្លាញ់

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà

បន្ថែមពីលើប្រូតេអ៊ីន ខ្លាញ់ក៏មិនអាចខ្វះបាននៅក្នុងរបបអាហារសម្រាប់អ្នកជំងឺកូវីដដែរ។ អ្នកជំនាញណែនាំឱ្យប្រើប្រេងឆា ព្រោះប្រេងឆាសម្បូរទៅដោយអាស៊ីតខ្លាញ់មិនឆ្អែត ដែលជួយកាត់បន្ថយការរលាក និងកាត់បន្ថយអាការគ្រុនក្តៅ។

៥. កំណត់ជាតិអំបិល និងស្ករ

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà

អ្នកថែទាំអ្នកជំងឺ​ឬជំងឺផ្ទាល់ ត្រូវយក​ចិត្ត​ទុក​ដាក់​កំណត់​អំបិល​ដើម្បី​កុំ​ឱ្យ​បង្កើន​បន្ទុក​ឈាម​រត់។ ចំពោះបរិមាណអំបិលដែលបានណែនាំក្នុងមួយថ្ងៃគឺតិចជាង ៦ក្រាម។ ជាពិសេស អាហារនីមួយៗ គួរតែប្រើអំបិលប្រហែល ២ក្រាម ឬទឹកត្រីជិត ១០មិល្លិលីត្រ ប៉ុណ្ណោះ។ លើសពីនេះទៀត ត្រូវបំពេញបន្ថែមដោយផ្លែឈើ និងទឹកផ្លែឈើសុទ្ធស្រស់ ដើម្បីកំណត់ជាតិស្ករឱ្យតិចជាង ១៥ក្រាម ក្នុងមួយថ្ងៃ។

៦. ពិសារទឹកតាមការណែនាំ

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà

យោងតាមអ្នកជំនាញ សម្រាប់អ្នកជំងឺដែលមានអាយុក្រោម ៥៥ឆ្នាំ ដែលមិនមានរាក ត្រូវផ្ដល់ទឹកឱ្យរាងកាយប្រហែល ២-៣លីត្រ ក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនមានអាការរាក ត្រូវបន្ថែមបរិមាណទឹកតាមដែលអាចធ្វើបាន។

៧.​ ទឹកដោះគោ

Bộ Y tế đưa ra thực đơn, phương pháp tập luyện cho F0 tại nhà

បន្ថែមពីលើរបបអាហារខាងលើ អ្នកជំងឺក៏ត្រូវផឹកទឹកដោះគោបន្ថែមទៀត ដើម្បីបន្ថែមកាល់ស្យូម និងធាតុចាំបាច់ផ្សេងទៀតសម្រាប់រាងកាយ។ អ្នកជំនាញណែនាំ គួរតែប្រើទឹកដោះគោប្រហែល ៤០០មិល្លិលីត្រ ក្នុងមួយថ្ងៃ។

ក្រៅពីគោលការណ៍អាហារូបត្ថម្ភខាងលើ ត្រូវយកចិត្តទុកដាក់ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ។ ដើម្បីឆាប់ជាសះស្បើយ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃ កុំដេកនៅមួយកន្លែង ដោយត្រូវព្យាយាមដើរឲ្យបានច្រើន ហើយក្នុងពេលតែមួយ ហាត់ដកដង្ហើមឲ្យបានវែងៗ និងស្មើៗគ្នា។

លំហាត់ប្រាណដកដង្ហើមមិនត្រឹមតែសម្រាប់អ្នកជំងឺកូវីដប៉ុណ្ណោះទេ ប៉ុន្តែអ្នកគ្មានជំងឺគួរតែធ្វើនៅផ្ទះឱ្យបានគ្រប់គ្នា ដើម្បីជួយពង្រឹងមុខងារសួតឱ្យល្អខ្លាំងឡើង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សូមបន្តប្រយ័ត្ន អ្នកឆ្លងកូវីដមានបញ្ហាមួយនេះច្រើនជាងមនុស្សធម្មតា ដល់ទៅ ៣ ដង

ចុចអាន៖ សព្វថ្ងៃ អ្នកឆ្លង​ អូមីក្រុង អាចដោយសារមូលហេតុទាំងនេះ

ចុចអាន៖ ពេទ្យបកស្រាយ ឆ្ពុង ពិតជាជួយព្យាបាលអាការកូវីដ-១៩ បានឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ២០ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣២ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម