ទេសចរចិន Archives - Kampuchea Thmey Daily

​មហោស្រព​លិល្បៈកម្ពុជា-ចិន​ នឹងរៀបចំនៅផាប់ស្ទ្រីតដើម្បីផ្សព្វផ្សាយការសាកល្បងលើកលែងទិដ្ឋាការសម្រាប់ទេសចរ​ចិន
ក្រសួងទេសចរណ៍​នឹងរៀបចំ ​«ព្រឹត្តិការណ៍មហោស្រព​លិល្បៈ​តាម​ដងផ្លូវ​អន្តរជាតិ​កម្ពុជា-ចិន» ចាប់ពី​ថ្ងៃ​ទី ​២១ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៦ នៅតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប ដើម្បីជំរុញការផ្សព្វផ្សាយ​យុទ្ធនា​ការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ឱ្យបានកាន់តែទូលំទូលាយ។​

​​ព្រឹត្តិការណ៍នេះ ​រៀបចំឡើង​ដើម្បី​អនុវត្ត​យុទ្ធនាការ ​«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងផ្សព្វផ្សាយ​ការ​អនុវត្ត​សាកល្បង ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លង​ដែន នៃសា​ធារណ​រដ្ឋ​ចិន ដោយផ្ដល់រយៈពេលស្នាក់នៅរយៈពេល ១៤ ថ្ងៃ អំឡុងពេល ៤ ខែ គិតចាប់ពីថ្ងៃទី ១៥ ខែ​មិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ ​សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​មកទស្សនា​កម្ពុជា​កាន់​តែ​ច្រើនថែមទៀតផង។

​ព្រឹត្តិការណ៍នេះ ​នឹងមានការចូលរួមសម្ដែងសិល្បៈរួមគ្នារបស់ក្រុមសិល្បៈករកម្ពុជា និងក្រុម​សិល្បៈ​មក​ពី​ប្រទេសចិន ព្រមទាំងមានការដង្ហែរក្បួនសិល្បៈ។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៥ កម្ពុជា​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ជាង​ ៥,៥ ​លាននាក់ ធ្លាក់ចុះ ១៦,៩% ធៀបនឹងឆ្នាំ ២០២៤ ​ដែលមានចំនួន ៦,៧ លាននាក់ ​ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពិភព​លោក និងសង្គ្រាមព្រំដែនកម្ពុជា-ថៃ។​

ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៥,៥ លាន​​នាក់ មាន​ទេសចរ​វៀត​ណាមឈរនៅ​លំដាប់​លេខរៀងទី១ ចំនួន ​១,២ ​លាននាក់ ​ធ្លាក់ចុះ ៨,៨% ​ទេសចរចិន ១,២ ​លាននាក់ ​កើន ៤១,៤% ​ថៃ ១ ​លាននាក់ ​ធ្លាក់ចុះ ៥២% ​អាមេរិក ២០ ម៉ឺននាក់ ​ធ្លាក់ចុះ ៣,៦% និងទេសចរ​កូរ៉េ ១,៥ ម៉ឺននាក់ ​ធ្លាក់ចុះ ​២០,៦%៕

The post ​មហោស្រព​លិល្បៈកម្ពុជា-ចិន​ នឹងរៀបចំនៅផាប់ស្ទ្រីតដើម្បីផ្សព្វផ្សាយការសាកល្បងលើកលែងទិដ្ឋាការសម្រាប់ទេសចរ​ចិន appeared first on Kampuchea Thmey Daily.

ខែ​កក្កដា​នេះ ទេសចរ​ចិន​ឈរ​​លើ​គេមក​​ទស្សនា​ខេត្ត​សៀមរាប ខណៈ​អង់គ្លេស និង​អាមេរិក ឈរ​លំដាប់​ទី ២ និង​ទី ៣
របាយការណ៍​ពី​​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​បង្ហាញ​ថា ក្នុង​ខែ​កក្កដានេះ ទេសចរ​ចិន​បាន​នាំ​មុខ​គេ​ក្នុង​ការ​មក​ទស្សនា​​ខេត្ត​សៀមរាប ខណៈ​ភ្ញៀវទេសចរ​អង់គ្លេស និង​អាមេរិក ឈរ​លេខរៀងទី​​ ២ និង​ទី ៣ ជា​បន្តបន្ទាប់​ក្នុង​ចំណោម​ប្រទេស​ធំៗទាំង ១០ សម្រាប់​ការ​មកកម្សាន្តក្នុង​ខេត្ត​សៀមរាប​។

​របាយការណ៍​បាន​បញ្ជាក់​ថា ទេសចរ​ចិន​បាន​មក​ទស្សនា​ខេត្ត​សៀមរាប​មាន​ចំនួន ៥ ៧២០ នាក់ ឈរ​លំដាប់​ទី​មួយ ទេសចរ​អង់គ្លេស​មាន​ចំនួន ៥ ០២៦ នាក់​ ឈរ​នៅ​លំដាប់​ទី ២ និង​ទេសចរ​អាមេរិក​មាន​ចំនួន ៤ ៨១០ នាក់ ឈរ​នៅលំដាប់ទី ៣។

​​ក្នុង​ចំណោមទេសចរ​​ប្រទេស​​ធំៗ​ទាំង ១០ ដែល​មក​​ទស្សនា​ខេត្ត​សៀមរាប ទេសចរ​​ឥណ្ឌា​ក៏​ស្ថិត​នៅក្រុម​ប្រទេស​ឈានមុខ​គេមួយ​ក្នុងការ​មកទស្សនា​ខេត្ត​សៀមរាប​។ នេះបើតាម​​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​។

លោក ធិម សេរីវុឌ្ឍ ប្រធាន​ស្តីទី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្នុងខែ​កក្កដា ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ ១១៣ ៥៩៨ នាក់ កើន​ឡើង​ប្រមាណ ៦.១៤% បើ​ប្រៀបធៀប​រយៈពេលដូចគ្នាឆ្នាំ​២០២៤ ដែល​មាន​ចំនួន​ប្រមាណ ១០៧ ០២៤ នាក់។

ក្នុង​នោះ​ភ្ញៀវ​ទេសចរជាតិ​មាន​ចំនួន ៦២ ៥០០ នាក់ កើនឡើងប្រមាណ ៤០.១៣% ប្រៀបធៀបរយៈ​ពេល​ដូចគ្នា ឆ្នាំ​២០២៤។ យ៉ាងណាមិញ ភ្ញៀវទេសចរអន្តរជាតិ​បាន​ថយ​ចុះ ១៨.១៤% បើ​ប្រៀបធៀប​នឹង​រយៈពេលដូច​គ្នាឆ្នាំ២០២៤៕

The post ខែ​កក្កដា​នេះ ទេសចរ​ចិន​ឈរ​​លើ​គេមក​​ទស្សនា​ខេត្ត​សៀមរាប ខណៈ​អង់គ្លេស និង​អាមេរិក ឈរ​លំដាប់​ទី ២ និង​ទី ៣ appeared first on Kampuchea Thmey Daily.

ថៃខំបង្កើនការស្ដារទំនុកចិត្តទេសចរចិន ដែលកំពុងធ្លាក់ចុះ
អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងខិតខំស្តារឡើងវិញនូវទំនុកចិត្តផ្នែកសុវត្ថិភាព និងជម្នះវិបត្តិនៃការធ្លាក់ចុះភ្ញៀវទេសចរចិន ក្នុងគោលបំណង​បញ្ចៀសសេណារីយ៉ូដ៏អាក្រក់បំផុតដែលថា ​ភ្ញៀវទេសចរចិនអាចធ្លាក់ចុះមកត្រឹមតែ ៥ លាន​នាក់ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអង្គារ។​

អនុប្រធាន TAT ទទួលបន្ទុកទីផ្សារទេសចរអន្តរជាតិនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង លោក​ស្រី Pattaraanong Na Chiangmai ​បាននិយាយថា ​ការធ្វើដំណើរទៅក្រៅប្រទេសរបស់ភ្ញៀវទេសចរ​ចិន​​រំពឹងថានឹងងើបឡើងវិញជិត ១៥០ លាន​ដង ដែលគេកត់ត្រាក្នុងឆ្នាំ ២០១៩ ​ប៉ុន្តែស្ថិតិថ្មីៗរបស់ថៃ បង្ហាញរូបភាពខុសពីនេះ។ ​

ក្នុងរយៈពេល ៤ ខែដំបូង​ដើមឆ្នាំ ២០២៥ ​ថៃទទួលភ្ញៀវទេសចរចិន​ត្រឹមតែ ១,៦៥ លាន​នាក់ ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូត ៣០ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។ ​ការណ៍នេះបណ្ដាលមកពីកង្វល់សុវត្ថិភាពក្នុងស្រុកថៃ ភាពយឺតយ៉ាងនៃសេដ្ឋកិច្ចចិន និងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើឱ្យ​ប៉ះពាល់ដល់អំណាចទិញរបស់ប្រជាជនចិន។

លើសពីនេះ ការផ្លាស់ប្ដូរទំនោរដំណើរកម្សាន្តរបស់ប្រជាជនចិន ក៏រួចចំណែកដល់ការធ្លាក់ចុះរបស់ថៃផងដែរ ចំពេលទីផ្សារទេសចរណ៍កាន់តែមានប្រកួតប្រជែងខ្លាំងទៅៗ ជាពិសេសពីវៀតណាម និងជប៉ុនជាដើម។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារទំនុកចិត្ត​ភ្ញៀវទេសចរចិន TAT បានសហការជាមួយវិស័យឯកជនថៃ និងចិន ដើម្បីរៀបចំព្រឹត្តិការណ៍ «Sawasdee Ni Hao»។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើររវាងប្រទេសថៃ និង​ចិន និងធានាដល់ភ្ញៀវទេសចរថា ប្រទេសថៃនៅតែជាគោលដៅសុវត្ថិភាព។

ព្រឹត្តិការណ៍នេះ បានអញ្ជើញ​អ្នកតំណាង​ចិនចំនួន ៦០០ នាក់ ​ដែលមានទាំងភ្នាក់ងារទេសចរណ៍ចំនួន ៤០០ ​​នាក់ ​និងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ចំនួន ២០០ នាក់ រួមជាមួយអ្នកលក់ជនជាតិថៃ ចំនួន ៥០០ នាក់។ គេរំពឹងថា វានឹង​ទាក់ទាញការមើលលើអនឡាញប្រមាណ ៣៥០ លាន​ដង និងបង្កើតជំនួបអាជីវកម្មចំនួន ៥ ០០០ ដង​។ កម្មវិធីដែលនឹងបើកនៅថ្ងៃទី ២៩ ឧសភា ស្អែកនេះ នឹង​មានការចូលរួមពី​​នាយក​រដ្ឋមន្ត្រីថៃ លោក​ស្រី ផែថងថាន ស៊ីណាវ៉ាត្រ។ ​

លោកស្រី Pattaraanong បានបន្ថែមថា ​ពេលកម្មវិធី «Sawasdee Ni Hao» បញ្ចប់ទៅ TAT នឹងវាយតម្លៃឡើងវិញនូវទស្សនវិស័យសម្រាប់ទីផ្សារទេសចរណ៍ចិន ដោយសង្ឃឹម​បញ្ចៀសសេណារីយ៉ូ​ភ្ញៀវចិនត្រឹម ៥ លាននាក់ ​ហើយចំនួននឹងកើនដល់ ៦,៩ លាន​នាក់នៅឆ្នាំនេះ៕ ​

The post ថៃខំបង្កើនការស្ដារទំនុកចិត្តទេសចរចិន ដែលកំពុងធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរជាង ២,៤ លាននាក់នៅ ៤ ខែដើមឆ្នាំ ២០២៥
នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ដើមឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២,៤ លាននាក់ កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើ​យោង​តាមរបាយការណ៍របស់ក្រសួទេសចរណ៍។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា វិស័យទេសចរណ៍ បានរួម​ចំណែក​​​យ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសលំហូរចូលយ៉ាងច្រើន​នៃភ្ញៀវ​ទេសចរចិនមកកម្ពុជានៅមុនវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើងរហូតដល់ ២,៤ លាននាក់ នៅឆ្នាំ២០១៩ ដែលបានរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា ការបង្កើតការងារ ការបង្កើតនូវប្រភពនៃប្រាក់ចំណូលដល់ប្រតិបត្តិករ​ទេសចរណ៍កម្ពុជា និងវិស័យពាក់ព័ន្ធជាច្រើនទៀត។ លោក ហួត ហាក់ បានលើកឡើងនៅក្នុងពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥។

លោក ហួត ហាក់ មានប្រសាសន៍ថា ការប្រារព្ធពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» គឺជាលទ្ធផលជាប្រវត្តិសាស្រ្តនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីងប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» បន្តពីឆ្នាំ២០២៤ ដែលត្រូវបានកំណត់ជា «ឆ្នាំនៃការផ្លាស់ប្តូររវាង​ប្រជាជន និងប្រជាជន កម្ពុជា-ចិន» ដែលយើងបានរួមគ្នារៀបចំពិធីបិទកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

លោក ហួត ហាក់ បញ្ជាក់ថា យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា–ចិន ២០២៥» ស្របតាម​គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និងស្មារតី មិត្តដែកថែប សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ប្រកបដោយស្ថិរភាព និងចីរភាព ក៏ដូចជាក្នុងក្របខ័ណ្ឌ​កិច្ចសហ​ប្រតិបត្តិការ​ត្បូង​ពេជ្ររវាងកម្ពុជា-ចិនផងដែរ។

សុខសន្តិភាពបានធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ដែលបានធ្វើឱ្យវិស័យនេះ មានការរីកចម្រើនគួរជាទីមោទនៈ ទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជិត ៩,៤% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៤ និងផ្តល់ការងារយ៉ាងច្រើន ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។

យោងតាមក្រសួងទេសចរណ៍ នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​សរុបប្រមាណ ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរមក​ពីមិត្តចិនមានចំនួនប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥%។

លោករដ្ឋមន្ត្រីសង្ឃឹមថា ការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករ យ៉ាងសំខាន់ក្នុងការជំរុញបង្កើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើនទំនាក់ទំនង​ក្នុងវិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ និងបន្តជំរុញការផ្លាស់ប្ដូររវាង​ប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្ដូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីរួមចំណែកដល់ ការ​សម្រេច​បំណង​ប្រាថ្នា​ក្នុង​ការកសាង​សហគមន៍ជោគវាសនារួម កម្ពុជា-ចិន។

ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ក្នុងឆ្នាំ២០២៥នេះ និងក្នុងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជាក៏កំពុងយកចិត្តទុកក្នុងការជំរុញការវិនិយោគលើការបង្កើត​ផលិត​ផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ឈរលើទស្សនទានស្អាត និងបៃតង បន្ថែមពីលើការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅ ទេសចរណ៍​ដែលមានស្រាប់ ដើម្បីជំរុញឱ្យមានការរៀបចំពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានកែច្នៃលំដាប់ថ្នាក់អន្តរជាតិ រមណីយដ្ឋានបែបអេកូទេសចរណ៍ ទេសចរណ៍កីឡា ទេសចរណ៍តំបន់ឆ្នេរ/កោះ ទេសចរណ៍វ័យចំណាស់ជាដើម​៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាស្វាគមន៍ភ្ញៀវទេសចរជាង ២,៤ លាននាក់នៅ ៤ ខែដើមឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ថៃកត់ត្រាពីកំណើនខ្ពស់នៃទេសចរអឺរ៉ុប ប៉ុន្តែភ្ញៀវពីអាស៊ីធ្លាក់ចុះខ្លាំង
ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថានឹងមានកំណើនភ្ញៀវទេសចរយ៉ាងច្រើនពេញមួយឆ្នាំនេះ ដោយអាស្រ័យជាចម្បងលើការមកទស្សនា​របស់ភ្ញៀវអឺរ៉ុប ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីជាភ្ញៀវទេសចរពីអាស៊ីធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោកស្រីប្រធាន Thapanee Kiatphaibool បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវមកពីអឺរ៉ុបបានកើនឡើងយ៉ាងឆាប់រហ័ស ដោយ​ចាប់ពីខែមករាដល់ខែមេសា ប្រទេសថៃបានស្វាគមភ្ញៀវទេសចរអឺរ៉ុប ចំនួន ៣,៥ ​លាននាក់ កើនឡើង ១៨,៩១ ភាគរយ ធឿប​នឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ​ហើយកំណើននេះបានមកពីភ្ញៀវមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងរុស្ស៊ី។

លោកស្រី Thapanee បាន​​បន្តថា លទ្ធផល​នេះ​បាន​មក​ពី​ការ​បន្ត​ជើង​ហោះ​ហើរ​ត្រង់​ថ្មី​ទៅ​គោល​ដៅ​របស់​ប្រទេស​ថៃ​ពី​ទីក្រុងប្រ៊ុចសែល កូប៉ិនហាក ឡុងដ៍ ម៉ាឌ្រីត អូស្លូ ប៉ារីស រ៉ូម និងស្តុកខមន៍​។

យ៉ាងណាមិញ​ កំណើននេះកើតឡើងចំពេលដែលភ្ញៀវទេសចរពីអាស៊ីសំខាន់ៗ ជាពិសេសប្រទេសចិន​ បានធ្លាក់ចុះជាគំហុក ដែលបង្កកង្វល់​ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងពីលទ្ធភាពដែលថា ចំនួនទេសចរឆ្នាំនេះនឹងខកគោលដៅ។ ថៃព្រួយបារម្ភពីវិស័យទេសចរណ៍របស់ខ្លួន ជុំវិញផលប៉ះពាល់ពីកង្វល់សុវត្ថិភាពពាក់ព័ន្ធនឹងករណីជួញដូរមនុស្សលើតួសម្ដែងចិនកាលពីដើមឆ្នាំ និងគ្រោះរញ្ជួយដីកាលពីចុងខែមីនា។

រាប់តាំងពីដើមឆ្នាំ គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ ថៃបាន​ស្វាគមភ្ញៀវទេសចរបរទេសសរុប ១២,៩៤ លាននាក់  ​ថយចុះ ១,០៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​នេះ​បើ​តាម​ក្រសួង​ទេសចរណ៍ និង​កីឡាថៃ។  ក្នុងនោះផងដែរ ភ្ញៀវចិនធ្លាក់ចុះ ៣០ ភាគរយ ហុងកុង ១៨ ភាគរយ និង កូរ៉េខាងត្បូង ធ្លាក់ចុះ ១៤ ភាគរយ។​

អ្នកជំនាញមើលឃើញថា ការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ផ្សេងៗទៀត ដូចជាវៀតណាម ម៉ាឡេស៊ី និងជប៉ុននៅអាស៊ីខាងកើត ក៏រួមចំណែកដល់ការធ្លាក់ចុះនៃទេសចរចូលថៃផងដែរ៕

The post ថៃកត់ត្រាពីកំណើនខ្ពស់នៃទេសចរអឺរ៉ុប ប៉ុន្តែភ្ញៀវពីអាស៊ីធ្លាក់ចុះខ្លាំង appeared first on Kampuchea Thmey Daily.